• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងម៉ាឡេស៊ីបន្តបើកទូលាយកិច្ចសហប្រតិបត្តិការទ្វេភាគី


 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីលោក Le Quy Quynh (រូបថត៖ vnanet.vn)
 

ដំណើរ​ទស្សកិច្ចលើកនេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក Mahathir Mohamad ចាប់​តាំង​ពី​ពេល​លោក​បាន​ឈ្នះឆ្នោតជានាយក​រដ្ឋមន្ត្រីសារជាថ្មី។
 
វៀតណាមនិងម៉ាឡេស៊ីនៅតែមាន​សក្ដានុពល ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់​ទំនងទ្វេភាគី។ ឯកអគ្គ​រដ្ឋទូត​វៀត​ណាម​ប្រចាំនៅម៉ាឡេស៊ីលោក Le Quy Quynh បានអះអាងដូ​ច្នេះ នៅពេល​ឆ្លើយ​សម្ភាសន៍​អ្នក​យក​ព័ត៌មាន​នៃ ​ទីភ្នាក់ងារសារព័ត៌មានវៀតណា​ម ស្ដីពីដំណើរ​ទស្សន​កិច្ច​ជាផ្លូវ​ការ​នៅវៀត​ណាម​របស់​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ លោក Mahathir Mohamad ចាប់ពីថ្ងៃទី ២៧ ​ដល់ ២៨ ខែសីហា តាមការអ​ញ្ជើញ​របស់ នាយក​រដ្ឋមន្រ្តី​វៀត​ណាម​លោក Nguyen Xuan Phuc ។
 
ស្ដីពីអត្ថន័យ និង​គោលដៅនៃដំណើរទស្សនកិច្ចនេះ លោក Le Quy Quynh បានឲ្យដឹងថា ក្នុងអាណត្តិមុន នាយក​រដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ៤ ដង​ហើយ ហើយដំណើរទស្សកិច្ចលើកនេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក Mahathir Mohamad​ ចាប់តាំងពីពេលលោកបានឈ្នះឆ្នោតជានាយករដ្ឋមន្ត្រីសារជាថ្មី។ លោក ឯកអគ្គរដ្ឋទូត Le Quy Quynh សង្ឃឹមថាលទ្ធផល​ជាវិជ្ជមាន​នៃដំណើរ​ទស្សន​កិច្ច​លើក​នេះនឹ​ង​បង្កើត​កម្លាំង​ចលករ​សម្រាប់​ទំនាក់​ទំនង​វៀត​ណាម - ម៉ាឡេស៊ី ឲ្យ បន្តអភិវឌ្ឍន៍កាន់តែខ្លាំងក្លាថែមទៀតនាពេលខាងមុខ ដែលក្នុងនោះ បណ្ដា​សកម្ម​ភាពជួបប្រាស្រ័យគ្រប់ជាន់ថ្នាក់ និងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ​បន្ត​បាន​បើក​ទូលាយ​ប្រកបដោយចីរភាព ហើយវិស័យសហប្រតិបត្តិការផ្សេងៗទៀត ដូចជា សកម្មភាព​ផ្លាស់ប្តូរ​និង​ទំនាក់​ទំនង​ វ​ប្បធម៌ អប់រំ ទេសចរណ៍ ពលកម្ម វិទ្យា​សាស្ត្រនិង​បច្ចេកវិទ្យា​ក៏នឹង​ត្រូវបាន​ពង្រឹង​ដោយ​ឥត​ឈប់​ឈរ​ផង​ដែរ​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top