បង្កើនក្តីជឿជាក់តភ្ជាប់យ៉ាងជិតស្និទ្ធទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-សឹង្ហុបុរី
ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ នៅប្រទេសសឹង្ហបុរី លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញចូលជួបសម្តែងការគួរសមលោកប្រធានាធិបតីសឹង្ហុបរី Halimah Yacobជួបពិភាក្សការងារជាមួយលោកនាយករដ្ឋមន្ត្រី Lee Hsien Loong អញ្ជើញមកទស្សនាស្ថាប័នបច្ចេកវិទ្យាខ្ពស់រដ្ឋាភិបាលសឹង្ហបុរី ស្ថាប័នទទួលបន្ទុកអនុវត្តន៍យុទ្ធសាស្ត្រកសាងប្រទេសជាតិនវានុវត្តន៍ និងរដ្ឋាភិបាលប្រើប្រាស់ digital នៅប្រទេសសឹង្ហបុរី។
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc)បានជួបនិងសន្ទនាជាមួយសម្ព័ន្ធក្រុមហ៊ុនធំៗ នៃប្រទេសសឹង្ហបុរីដែលកំពុងនិងត្រៀមអនុវត្តបណ្តាសកម្មភាពវិនិយោគចូលប្រទេសវៀតណាម ស្វែងយល់នូវបទពិសោធន៍អនុវត្តបច្ចេកវិទ្យា ៤.០ ក្នុងការកសាងរដ្ឋាភិបាលនវានុវត្តន៍ អញ្ជើញមកទស្សនាប្រព័ន្ធកំពង់ផែសមុទ្រឈានមុខគេ នៅប្រទេសសឹង្ហុបរី អញ្ជើញចូលរួមក្នុងវេទិការសហគ្រាសវៀតណាម-សឹង្ហុបរី អញ្ជើញមកទស្សនានិង ជួបសំណេះសំណាលជាមួយនិស្សិតនិងគ្រូ នៅមហាវិទ្យាល័យគ្រប់គ្រងសឹង្ហបុរី។
លោកនាយករដ្ឋមន្ត្រី Lee Hsien Loong និងលោកនាយករដ្ឋមន្ត្រីង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញត្រួតកងពលកិត្តិយស។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណា លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងលោកនាយករដ្ឋមន្ត្រី Lee Hsien Loong ក្នុងពិធីទទួលស្វាគមន៍។។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងលោកនាយករដ្ឋមន្ត្រី Lee Hsien Loong ក្នុងកិច្ចពិភាក្សាការងារ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc)និងលោកនាយករដ្ឋមន្ត្រី Lee Hsien Loong អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារនូវកិច្ចសហប្រតិបត្តិការមួយចំនួនរវាងប្រទេសទាំងពីរ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលជួបសម្តែងការគួរសម លោកប្រធានាធិបតីសឹង្ហបុរី Halimah Yacob។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញដាក់កម្រងផ្កា នៅស្តូបរូបសំណាកលោកប្រធានហូជីមិញ ក្នុងបរិវេណសារមន្ទីរអច្ចរិយធម៌អាស៊ី។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញមកទស្សនាស្តង់លក់ទំនិញវៀតណាម ក្នុងទីផ្សារណាត់ម្ហូបអាហារនិងសណ្ឋាគារ ឆ្នាំ២០១៨។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួម ក្នុងវេទិកាសហគ្រាសវៀតណាម - សឹង្ហបុរី។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញថ្លែងសន្ទរកថា ក្នុងវេទិកានេះ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយករដ្ឋមន្ត្រីង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញធ្វើជាសាក្សី ក្នុងពិធីផ្លាស់ប្តូរឯកសារនូវកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ក្នុងវេទិកានេះ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញមកទស្សនាស្ថាប័នបច្ចេកវិទ្យារដ្ឋាភិបាលសឹង្ហបុរី។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួម ក្នុងពិធីណែនាំអ្នកវិទ្យាសាស្ត្រ បញ្ញាជនសឹង្ហបុរី ស្តីពី “ការអនុវត្តន៍បច្ចេកវិទ្យា ៤.០ ក្នុងការកសាងរដ្ឋាភិបាលនវានុវត្តន៍”។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញមកទស្សនាកំពង់ផែសមុទ្រ PSA ។ ក្នុងរូបថត៖ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញមកទស្សនាបន្ទប់គ្រប់គ្រងនៃកំពង់ផែសមុទ្រ PSA។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញមកទស្សនាក្រុមហ៊ុន Supply Chain City ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានទទួលជួប លោក Neil McGregor ប្រធាននិងជានាយកប្រតិបត្តិនៃសម្ពន្ធក្រុមហ៊ុន Sembcorp ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបសន្ទនាជាមួយសហគ្រាសចំនួន ១០ ឈានមុខគេ នៅប្រទេសសឹង្ហបុរី ដែលកំពុងវិនិយោគចូលប្រទេសវៀតណាម។ ក្នុងរូបថត៖ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ថតរូបជាមួយអ្នកតំណាងដែលមកពី ១០ សហគ្រាសនេះ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញមកទស្សនាសាលាគ្រប់គ្រងសឹង្ហបុរី ។ ក្នុងរូបថត៖ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ប្រគល់វត្ថុអនុស្សាវរីយ៍ដល់សាលាគ្រប់គ្រងសិង្ហបុរី។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញមកទស្សនាសាលាគ្រប់គ្រងសឹង្ហបុរី ។ ក្នុងរូបថត៖ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញថ្លែងសន្ទរកថា។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកដែលធ្វើការនៅស្ថានទូត និងអ្នកតំណាងឲ្យសមាគមន៍ជនជាតិវៀតណាមរស់នៅប្រទេសសឹង្ហបុរី អញ្ជើញមកទស្សនាស្តង់លក់ទំនិញវៀតណាម ក្នុងផ្សារណាត់ម្ហូបអាហារនិងសណ្ឋាគារអាស៊ី ឆ្នាំ២០១៨ (Food & Hotel Asia 2018-FHA 2018) ផ្សារណាត់ធំបំផុងតនៅអាស៊ី។
ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងលោកនាយករដ្ឋមន្ត្រីសឹង្ហបុរី Lee Hsien Loong បានជួបពិភាក្សាស្តីពីទិសដៅ វិធានការជាក់ស្តែង ដើម្បីឆ្លៀតយកឱកាសតភ្ជាប់បណ្តាខឿនសេដ្ឋកិច្ចក្នុងតបន់ ដែលកិច្ចព្រមព្រៀងគ្រប់ជ្រុយជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងបដិវត្តបច្ចេកវិទ្យា ៤.០ នាំមក លើកកិច្ចសហប្រតិបត្តិការឡើងដល់កំរិតថ្មី នាំមកផលប្រយោជន៍ជាក់ស្តែងសំរាប់ប្រជាជន។
លោកនាយករដ្ឋមន្ត្រីង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានរំលឹកឡើងវិញប្រសាសន៍របស់អតីតនាយករដ្ឋមន្ត្រី Lee Kuan Yew អំពីប្រទេសវៀតណាម៖ “បើសិនមានលំដាប់លំដោយលេខមួយ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសវៀតណាមនឹងដណ្តើមលំដាប់នេះ។ ពីព្រោះ ប្រៀបធៀបនឹងភូមិសាស្ត្រ នយោបាយ ធនធានធម្មជាតិ ប្រភពមនុស្ស ប្រទេសវៀតណាមមិនអាចឈរលំដាប់ទាបជាងប្រទេសណា ក្នុងតំបន់ទេ។” លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានឲ្យដឹងថា ឃ្លាននេះបានក្លាយទៅជាការលើកទឹកចិត្តដ៏ស្មោះត្រង់ចំពោះប្រទេសវៀតណាម ក្នុងដំណើរការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ |
ភាគីទាំងពីរបានឯកភាពនូវការរក្សាទំនាក់ទំនងនយោបាយ រក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ជាទៀងទាត់ ជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការខាងការពារជាតិ សន្តិសុខ យកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹក កងទ័ពជើងអាកាស សង្គោះគ្រោះថ្នាក់ បច្ចេកវិទ្យាការពារជាតិ ស្រាវជ្រាវយុទ្ធសាស្ត្រនិងផ្លាស់ប្តូរព័ត៌មានការស៊ើបយកការណ៍ សហការដោះស្រាយបណ្តាបញ្ហាសន្តិសុខដូចជា៖ ចោរសមុទ្រ ភេរវកម្ម…
នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានចែករំលែកកិច្ចសហប្រតិបត្តិការខាងវិនិយោគ និងពាណិជ្ជកម្មគឺជាសសរទ្រូងសំខាន់ក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ ឯកភាពនូវការជំរុញទំនាក់ទំនងរវាងសហគ្រាស ធ្វើអាជីវកម្មយ៉ាងល្អសក្តានុពលក្នុងវិស័យអាកាសចរណ៍ បង្កើនបរិមាណភ្ញៀវនិងការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរនិងជាមួយបណ្តាប្រទេសផ្សេងទៀត។ ជំរុញកិច្ចសហប្រតិបត្តិការគ្រប់គ្រងទីផ្សារហិរញ្ញវត្ថុ មូលបត្រ ជួយឧបត្ថម្ភបណ្តាក្រុមហ៊ុនធំៗ នៅប្រទេសវៀតណាមបិទប័ណ្ណប្រកាស នៅទីផ្សារមូលប័ត្រសឹង្ហបុរី។ លោកនាយករដ្ឋមន្ត្រីន្ត្រី Lee Hsien Loong បានសន្យាថា សឹង្ហបុរីបន្តវិនិយោគចូលវៀតណាម ហើយបន្តបង្កើនអាហារូបករណ៍សំរាប់សិស្ស និស្សិតវៀតណាម។
ភាគីទាំងពីរបានចែករំលែកនូវចក្ខុវិស័យ និងបន្តបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើបណ្តាវេទិកាអន្តរជាតិ ជាពិសេសគឺជំរុញកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌ ASEAN APEC អង្គការសហប្រជាជាតិ។ ភាគីទាំងពីអះអាងតួនាទីសំខាន់ៗ ចំពោះការរក្សាសន្តិភាពនិងស្ថេរភាពក្នុងតំបន់ សេរីសំរាប់នាវាចរណ៍និងអាកាសចរណ៍ នៅសមុទ្រចាងកើត បញ្ជាក់ម្តងទៀតនូវការគាំទ្រអនុវត្តយ៉ាងប្រសិទ្ធភាពសេចក្តីប្រកាសអំពីការប្រព្រឹត្តរបស់ភាគីនានា នៅសមុទ្រខាងកើត (DOC) និងឆាប់រហ័សកសាងក្រមសិលធម៌អំពីការប្រព្រឹត្តរបស់ភាគីនានា នៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាពនិងមានលក្ខណៈបង្ខំ។
ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកនាយករដ្ឋមន្ត្រីង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានមានបណ្តាសកម្មភាពជំរុញការវិនិយោគ៖ អញ្ជើញចូលរួមក្នុងវេទិកាសហគ្រាសវៀតណាម សឹង្ហបុរី និងអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀមចំនួន ១៦ អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជួបនិងសន្ទនាជាមួយសម្ព័ន្ធក្រុមហ៊ុននិងសហគ្រាសធំៗ របស់សឹង្ហបុរី។
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អះអាង វៀតណាមកំពុងរង់ចាំវិនិយោគិនសឹង្ហបុរី និងសម្តែងបំណងប្រាថ្នានូវកិច្ចសហប្រតិបត្តិការជាមួយដៃគូសឹង្ហបុរីនឹងនាំមកបទពិសោធន៍ល្អអំពីសមិទ្ធផលនៃប្រទេសសឹង្ហបុរីដល់ប្រទេសវៀតណាម។ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជឿជាក់ថា នឹងបើកឱកាសជាច្រើនសំដៅសហគ្រាសនៃប្រទេសទាំងពីរអភិវឌ្ឍន៍យ៉ាងគ្រប់ជ្រុងជ្រោយ។
សារព័ត៌មានសឹង្ហបុរីវាយតំលៃខ្ពស់នូវទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) |
កសាង ASEAN រឹងមាំនិងនវានុវត្តន៍មួយ
ក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូល ASEAN លើកទី៣២ កិច្ចប្រជុំកំពូលដំបូងលើកដំពូងក្នុងឆ្នាំប្រធាន ២០១៨ ដែលប្រទេសសឹង្ហបរីជាម្ចាស់ផ្ទះ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសបានបញ្ជាក់តួនាទីសំខាន់នៃភាពរឹងមាំនិងនវានុវត្តន៍របស់ ASEAN ដើម្បី ASEAN បន្តអភិវឌ្ឍន៍ក្នុងបរិបទស្ថានភាពក្នុងតំបន់និងអន្តរជាតិប្រែប្រួលយ៉ាងឆាប់រហ័ស ស្មុគស្មាញ ប៉ុន្តែមានឱកាសជាច្រើនដែលមកពីបដិវត្តឧស្សាហកម្ម ៤.០។
មុនការចូលរួមក្នុងកិច្ចប្រជុំកំពូល ASEAN លើកទី៣២ នៅប្រទេសសឹង្ហបុរី នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc)ជួបសវនាការជាមួយ លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ។ រូបថត៖ ថុងញ៉ឹត/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម នាយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូល ASEAN លើកទី៣២ (ពេញអង្គ)។ ទិដ្ឋភាពនៃកិច្ចប្រជុំនេះ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានផ្សព្វផ្សាយ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួម ក្នុងពិធីបើកកិច្ចប្រជុំកំពូល ASEAN លើកទី៣២។ ក្នុងរូបថត៖ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងប្រធានគណៈប្រតិភូ អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំនេះ។ រូបថត៖ ថុងញ៉ឹត/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយករដ្ឋមន្ត្រី Lee Hsien Loong ថ្លែងសន្ទរកថា ក្នុងពិធីបើកកិច្ចប្រជុំកំពូល ASEAN លើកទី ៣២។ រូបថត៖ ថុងញ៉ឹត/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបសវនាការជាមួយ លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo។ រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបសវនាការជាមួយ លោកប្រធានាធិបតីមីយ៉ាន់ម៉ា Win Myint។ រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
ASEAN ត្រូវក្លាយទៅជាផ្ទះរឹងមាំមួយ ដើម្បីប្រជាជនបានការពារ និង ចេញផុតពីការគំរាមកំហែងគ្រោះធម្មជាតិ ការប្រែប្រួលអាកាសធាតុ អាសន្នរោគ ជីវភាពរបស់ប្រជាជននឹងជាងាយស្រួល នៅពេលគេបានបង្កលក្ខណៈងាយស្រួលចំពោះការធ្វើដំណើររវាងបណ្តាប្រទេស ក្នុងតំបន់ ASEAN បង្កើនការងារ ការរៀនសូត្រនិងទទួលបានការជួយឧបត្ថម្ភជាបន្ទាន់ នៅពេលស្នាក់នៅក្រៅតំបន់។
ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជម្រាបជូន វៀតណាមបានចាត់បីទីក្រុង៖ ទីក្រុងហាណូយ (Ha Noi) ទីក្រុងហូជីមិញ (Ho Chi Minh) ទីក្រុងដាណាំង (Da Nang) ចូលរួមក្នុងគំនិតផ្តួចផ្កើមបញ្តាញទីក្រុងវៃឆ្លាត ASEAN ។
ក្រៅពីកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបសវនាការជាមួយលោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo លោកប្រធានាធិបតីមីយ៉ាន់ម៉ា Win Myint (Uyn Min) តាមនោះភាគីទាំងពីបានផ្លាស់ប្តូរវិធានការនិងទិសដៅជាច្រើន ដើម្បីជំរុញថែមទៀតទំនាក់ទំនងទ្វេភាគី។
ទស្សនកិច្ចលើកជាផ្លូរការនៅប្រទេសសឹង្ហបុរីលើកនេះនិងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល ASEAN លើកទី៣២ របស់លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានរួមចំណែកក្នុងការបង្កើតកម្លាំងចលករថ្មីសំរាប់កិច្ចសហប្រតិបត្តិការវៀតណាម - សឹង្ហបុរី បង្ហាញការគាំទ្ររបស់វៀតណាមចំពោះសឹង្ហបុរី ក្នុងតួនាទីជាប្រធាន ឆ្នាំ២០១៨ ជំរុញយ៉ាងសកម្មសាមគ្គីភាព បង្រួបបង្រួមនិងដើរតួនាទីកណ្តាលរបស់ ASEAN ក្នុងរចនាសម្ព័ន្ធបើកទូលាយ តម្លាភាពមួយដែលអាស្រ័យទៅលើច្បាប់./.
អនុវត្ត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម / កាសែតរូបភាពវៀតណាម