• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

វៀតណាម តែងតែយកចិត្តទុកដាក់លើទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយសឹង្ហបុរី

លោកនាយករដ្ឋមន្ត្រីង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងភរិយាអមដោយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានបញ្ចប់ទស្សនកិច្ចជាផ្លូវការនៅប្រទេសសឹង្ហុបុរីប្រកបដោយជោគជ័យ និងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ (ASEAN) តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីសឹង្ហបុរី Lee Hsien Loong។ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ ខែមេសា លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) មាន​​​សកម្មភាពជាច្រើនដែលរួមមានសកម្មភាពទ្វេភាគីនិងពហុភាគី។

បង្កើនក្តីជឿជាក់តភ្ជាប់យ៉ាងជិតស្និទ្ធទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-សឹង្ហុបុរី

ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ នៅប្រទេសសឹង្ហបុរី  លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញចូលជួបសម្តែងការគួរសមលោកប្រធានាធិបតីសឹង្ហុបរី Halimah Yacobជួបពិភាក្សការងារជាមួយលោកនាយករដ្ឋមន្ត្រី Lee Hsien Loong អញ្ជើញមកទស្សនាស្ថាប័នបច្ចេកវិទ្យាខ្ពស់រដ្ឋាភិបាលសឹង្ហបុរី ស្ថាប័នទទួលបន្ទុកអនុវត្តន៍យុទ្ធសាស្ត្រកសាងប្រទេសជាតិនវានុវត្តន៍ និងរដ្ឋាភិបាលប្រើប្រាស់ digital នៅប្រទេសសឹង្ហបុរី។

លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc)បានជួបនិងសន្ទនាជាមួយសម្ព័ន្ធក្រុមហ៊ុនធំៗ នៃប្រទេសសឹង្ហបុរីដែលកំពុងនិងត្រៀមអនុវត្តបណ្តាសកម្មភាពវិនិយោគចូលប្រទេសវៀតណាម ស្វែងយល់នូវបទពិសោធន៍អនុវត្តបច្ចេកវិទ្យា ៤.០ ក្នុងការកសាងរដ្ឋាភិបាលនវានុវត្តន៍ អញ្ជើញមកទស្សនាប្រព័ន្ធកំពង់ផែសមុទ្រឈានមុខគេ នៅប្រទេសសឹង្ហុបរី អញ្ជើញចូលរួមក្នុងវេទិការសហគ្រាសវៀតណាម-សឹង្ហុបរី អញ្ជើញមកទស្សនានិង ជួបសំណេះសំណាលជាមួយនិស្សិតនិងគ្រូ នៅមហាវិទ្យាល័យគ្រប់គ្រងសឹង្ហបុរី។


លោកនាយករដ្ឋមន្ត្រី Lee Hsien Loong និងលោកនាយករដ្ឋមន្ត្រីង្វៀនស្វឹនភុក (Nguyen Xuan Phuc)
អញ្ជើញត្រួតកងពលកិត្តិយស។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណា


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងលោកនាយករដ្ឋមន្ត្រី Lee Hsien Loong
ក្នុងពិធីទទួលស្វាគមន៍។។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក  (Nguyen Xuan Phuc) និងលោកនាយករដ្ឋមន្ត្រី Lee Hsien Loong
ក្នុងកិច្ចពិភាក្សាការងារ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc)និងលោកនាយករដ្ឋមន្ត្រី Lee Hsien Loong
អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារនូវកិច្ចសហប្រតិបត្តិការមួយចំនួនរវាងប្រទេសទាំងពីរ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលជួបសម្តែងការគួរសម
លោកប្រធានាធិបតីសឹង្ហបុរី Halimah Yacob។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញដាក់កម្រងផ្កា
នៅស្តូបរូបសំណាកលោកប្រធានហូជីមិញ ក្នុងបរិវេណសារមន្ទីរអច្ចរិយធម៌អាស៊ី។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc)
អញ្ជើញមកទស្សនាស្តង់លក់ទំនិញវៀតណាម ក្នុងទីផ្សារណាត់ម្ហូបអាហារនិងសណ្ឋាគារ ឆ្នាំ២០១៨។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម



នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc)
អញ្ជើញចូលរួម ក្នុងវេទិកាសហគ្រាសវៀតណាម  - សឹង្ហបុរី។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក  (Nguyen Xuan Phuc) អញ្ជើញថ្លែងសន្ទរកថា ក្នុងវេទិកានេះ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រីង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញធ្វើជាសាក្សី
ក្នុងពិធីផ្លាស់ប្តូរឯកសារនូវកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ក្នុងវេទិកានេះ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc)
អញ្ជើញមកទស្សនាស្ថាប័នបច្ចេកវិទ្យារដ្ឋាភិបាលសឹង្ហបុរី។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc)
អញ្ជើញចូលរួម ក្នុងពិធីណែនាំអ្នកវិទ្យាសាស្ត្រ បញ្ញាជនសឹង្ហបុរី ស្តីពី “ការអនុវត្តន៍បច្ចេកវិទ្យា ៤.០
ក្នុងការកសាងរដ្ឋាភិបាលនវានុវត្តន៍”។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


 
នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញមកទស្សនាកំពង់ផែសមុទ្រ  PSA ។ ក្នុងរូបថត៖ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc)
អញ្ជើញមកទស្សនាបន្ទប់គ្រប់គ្រងនៃកំពង់ផែសមុទ្រ  PSA។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc)
អញ្ជើញមកទស្សនាក្រុមហ៊ុន Supply Chain City ។ 
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានទទួលជួប លោក Neil McGregor ប្រធាននិងជានាយកប្រតិបត្តិនៃសម្ពន្ធក្រុមហ៊ុន  Sembcorp ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបសន្ទនាជាមួយសហគ្រាសចំនួន ១០ ឈានមុខគេ នៅប្រទេសសឹង្ហបុរី ដែលកំពុងវិនិយោគចូលប្រទេសវៀតណាម។
ក្នុងរូបថត៖ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ថតរូបជាមួយអ្នកតំណាងដែលមកពី
១០ សហគ្រាសនេះ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញមកទស្សនាសាលាគ្រប់គ្រងសឹង្ហបុរី ។ ក្នុងរូបថត៖ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc)
ប្រគល់វត្ថុអនុស្សាវរីយ៍ដល់សាលាគ្រប់គ្រងសិង្ហបុរី។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc)
អញ្ជើញមកទស្សនាសាលាគ្រប់គ្រងសឹង្ហបុរី ។ ក្នុងរូបថត៖ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក
(Nguyen Xuan Phuc) អញ្ជើញថ្លែងសន្ទរកថា។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកដែលធ្វើការនៅស្ថានទូត និងអ្នកតំណាងឲ្យសមាគមន៍ជនជាតិវៀតណាមរស់នៅប្រទេសសឹង្ហបុរី អញ្ជើញមកទស្សនា​ស្តង់លក់ទំនិញវៀតណាម ក្នុងផ្សារណាត់ម្ហូបអាហារនិងសណ្ឋាគារអាស៊ី ឆ្នាំ២០១៨ (Food & Hotel Asia 2018-FHA 2018) ផ្សារណាត់ធំបំផុងតនៅអាស៊ី។

ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងលោកនាយករដ្ឋមន្ត្រីសឹង្ហបុរី Lee Hsien Loong បានជួបពិភាក្សាស្តីពីទិសដៅ វិធានការជាក់ស្តែង ដើម្បីឆ្លៀតយកឱកាសតភ្ជាប់បណ្តាខឿនសេដ្ឋកិច្ចក្នុងតបន់ ដែលកិច្ចព្រមព្រៀងគ្រប់ជ្រុយជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងបដិវត្តបច្ចេកវិទ្យា ៤.០ នាំមក លើកកិច្ចសហប្រតិបត្តិការឡើងដល់កំរិតថ្មី នាំមកផលប្រយោជន៍ជាក់ស្តែងសំរាប់ប្រជាជន។

លោកនាយករដ្ឋមន្ត្រីង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានរំលឹកឡើងវិញប្រសាសន៍របស់អតីតនាយករដ្ឋមន្ត្រី Lee Kuan Yew អំពីប្រទេសវៀតណាម៖ “បើសិនមានលំដាប់លំដោយលេខមួយ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសវៀតណាមនឹងដណ្តើមលំដាប់នេះ។ ពីព្រោះ ប្រៀបធៀបនឹងភូមិសាស្ត្រ នយោបាយ ធនធានធម្មជាតិ ប្រភពមនុស្ស ប្រទេសវៀតណាមមិនអាចឈរលំដាប់ទាបជាងប្រទេសណា ក្នុងតំបន់ទេ។” លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានឲ្យដឹងថា ឃ្លាននេះបានក្លាយទៅជាការលើកទឹកចិត្តដ៏ស្មោះត្រង់ចំពោះប្រទេស​វៀតណាម ក្នុងដំណើរការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។

(លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc)  បានថ្លែងសន្ទរកថា ក្នុងវេទិកាសហគ្រាសវៀតណាម សឹង្ហបុរី ក្នុងដំណើរការទស្សនាជាផ្លូវការ នៅប្រទេសសិង្ហបុរី)។


ភាគីទាំងពីរ​បានឯកភាព​​នូវការ​រក្សា​ទំនាក់ទំនង​នយោបាយ​​ ​រក្សា​ការផ្លាស់ប្តូរ​គណៈប្រតិភូ​គ្រប់ជាន់​ថ្នាក់​ជា​ទៀងទាត់ ជំរុញ​ថែមទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​​ខាង​ការពារជាតិ សន្តិសុខ យក​ចិត្តទុកដាក់​​លើកិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ពជើង​ទឹក កងទ័ព​ជើង​អាកាស សង្គោះគ្រោះថ្នាក់ បច្ចេកវិទ្យា​ការពារជាតិ ស្រាវជ្រាវ​យុទ្ធសាស្ត្រ​និង​ផ្លាស់ប្តូរ​ព័ត៌មានការ​ស៊ើបយកការណ៍ សហការ​ដោះស្រាយ​​​បណ្តាបញ្ហា​សន្តិសុខ​ដូចជា៖ ចោរសមុទ្រ ភេរវកម្ម…

​នាយករដ្ឋមន្ត្រី​នៃប្រទេសទាំងពីរ​បាន​ចែក​រំលែក​កិច្ច​សហប្រតិបត្តិ​ការ​ខាង​វិនិយោគ​ និង​ពាណិជ្ជកម្ម​គឺជា​​សសរទ្រូង​សំខាន់​ក្នុង​ទំនាក់ទំនង​នៃប្រទេសទាំងពីរ ឯកភាព​នូវការ​ជំរុញ​​ទំនាក់ទំនង​​រវាង​សហគ្រាស ​ធ្វើ​អាជីវកម្ម​​យ៉ាង​ល្អ​​សក្តានុពល​​ក្នុង​វិស័យ​អាកាសចរណ៍ ​បង្កើន​បរិមាណ​ភ្ញៀវ​និង​ការ​ដឹក​ជញ្ជូន​ទំនិញ​រវាង​ប្រទេសទាំងពីរ​និង​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ទៀត។ ជំរុញ​កិច្ច​សហប្រតិបត្តិការ​​គ្រប់គ្រង​ទីផ្សារ​ហិរញ្ញវត្ថុ មូលបត្រ ជួយឧបត្ថម្ភ​បណ្តាក្រុមហ៊ុន​ធំៗ នៅ​ប្រទេស​វៀតណាម​បិទប័ណ្ណ​ប្រកាស​​ នៅទីផ្សារ​មូលប័ត្រសឹង្ហបុរី។ លោក​នាយករដ្ឋមន្ត្រីន្ត្រី Lee Hsien Loong បាន​សន្យាថា សឹង្ហបុរី​បន្តវិនិយោគ​ចូល​វៀតណាម​ ហើយ​បន្ត​​បង្កើន​អាហារូបករណ៍​​​សំរាប់​សិស្ស និស្សិតវៀតណាម។

ភាគីទាំងពីរបាន​ចែក​រំលែក​នូវ​ចក្ខុវិស័យ និង​បន្តបង្កើន​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​​​លើ​បណ្តា​វេទិកាអន្តរជាតិ​​ ជាពិសេស​គឺជំរុញ​កិច្ច​សហប្រតិបត្តិការ​​  ក្នុងក្របខ័ណ្ឌ ASEAN APEC អង្គការ​សហប្រជាជាតិ។ ភាគីទាំងពី​អះអាង​តួនាទី​សំខាន់​ៗ ចំពោះ​ការរក្សាសន្តិភាព​និង​ស្ថេរភាព​ក្នុង​តំបន់ សេរី​សំរាប់​នាវាចរណ៍​និង​អាកាសចរណ៍ នៅ​សមុទ្រ​ចាងកើត បញ្ជាក់​ម្តង​ទៀត​នូវ​ការ​គាំទ្រ​អនុវត្ត​យ៉ាង​ប្រសិទ្ធភាព​សេចក្តី​ប្រកាសអំពី​ការប្រព្រឹត្តរបស់ភាគីនានា នៅសមុទ្រ​ខាង​កើត (DOC) និង​ឆាប់រហ័ស​កសាង​ក្រម​សិលធម៌អំពី​ការប្រព្រឹត្តរបស់ភាគី​នានា នៅសមុទ្រ​ខាង​កើត (COC) ប្រកបដោយ​ប្រសិទ្ធភាព​និង​មានលក្ខណៈបង្ខំ។

​ក្នុង​ដំណើរទស្សនកិច្ច​លើកនេះ លោកនាយករដ្ឋមន្ត្រីង្វៀន​ស្វឹនភុក (Nguyen Xuan Phuc)  ​បាន​មាន​បណ្តា​សកម្មភាព​ជំរុញ​​ការ​វិនិយោគ៖ អញ្ជើញ​ចូលរួមក្នុង​វេទិកា​សហគ្រាសវៀតណាម សឹង្ហបុរី និងអញ្ជើញ​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខាលើ​កិច្ច​ព្រមព្រៀម​ចំនួន ១៦ អំពី​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេសទាំងពីរ ជួប​និង​សន្ទនា​ជាមួយ​សម្ព័ន្ធក្រុមហ៊ុន​និង​សហគ្រាសធំៗ របស់​សឹង្ហបុរី។

លោកនាយករដ្ឋមន្ត្រី ង្វៀន​ស្វឹនភុក (Nguyen Xuan Phuc)  ​អះអាង វៀតណាម​កំពុង​​រង់ចាំ​វិនិយោគិនសឹង្ហបុរី  និង​សម្តែង​បំណង​ប្រាថ្នានូវ​កិច្ច​សហប្រតិបត្តិការជាមួយ​ដៃគូ​សឹង្ហបុរី​នឹង​នាំមក​បទពិសោធន៍ល្អ​អំពី​សមិទ្ធផល​នៃ​ប្រទេស​សឹង្ហបុរី​ដល់ប្រទេសវៀតណាម។ លោកនាយករដ្ឋមន្ត្រី ង្វៀន​ស្វឹនភុក (Nguyen Xuan Phuc)  ជឿជាក់​ថា នឹង​បើកឱកាស​ជាច្រើន​​សំដៅ​សហគ្រាស​នៃប្រទេសទាំងពីរ​អភិវឌ្ឍន៍​យ៉ាងគ្រប់ជ្រុង​ជ្រោយ​។

 

សារព័ត៌មានសឹង្ហបុរីវាយតំលៃខ្ពស់នូវទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc)

កាសែត Straits Times បានដកស្រង់ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី Lee Hsien Loong ៖ ទីក្រុងហាណូយ (Ha Noi) ទីក្រុងហូជីមិញ (Ho Chi Minh) និងទីក្រុងដាណាំង (Da Nang) នឹងក្លាយទៅជាផ្នែកមួយក្នុងបញ្តញទីក្រុងវៃ ឆ្លាត ក្នុងតំបន់ ASEAN ដែលលើកឡើងដោយប្រទេសសឹង្ហបុរី។

គេហទំព័រ មានអត្ថបទមួយមានចំណងជើងថា សឹង្ហបុរីនិងវៀតណាមចុះកិច្ចព្រមព្រៀងទាំង ៦ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងនោះសង្កត់ធ្ងន់ នោះគឺលទ្ធផលសំខាន់នៃទស្សនកិច្ចជាផ្លូវការដំបូងរបស់លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ចាប់ពីលោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) កាន់តំណែងជានាយករដ្ឋមន្ត្រី។

កសាង ASEAN រឹងមាំនិងនវានុវត្តន៍មួយ

ក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូល ASEAN លើកទី៣២ កិច្ចប្រជុំកំពូលដំបូងលើកដំពូងក្នុងឆ្នាំប្រធាន ២០១៨ ដែលប្រទេសសឹង្ហបរីជាម្ចាស់ផ្ទះ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសបានបញ្ជាក់តួនាទីសំខាន់នៃភាពរឹងមាំនិងនវានុវត្តន៍របស់ ASEAN ដើម្បី ASEAN បន្តអភិវឌ្ឍន៍ក្នុងបរិបទស្ថានភាពក្នុងតំបន់និងអន្តរជាតិប្រែប្រួលយ៉ាងឆាប់រហ័ស ស្មុគស្មាញ ប៉ុន្តែមានឱកាសជាច្រើនដែលមកពីបដិវត្តឧស្សាហកម្ម ៤.០។


មុនការចូលរួមក្នុងកិច្ចប្រជុំកំពូល ASEAN លើកទី៣២ នៅប្រទេសសឹង្ហបុរី នារសៀលថ្ងៃទី២៧ ខែមេសា
ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc)ជួបសវនាការជាមួយ
លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ។
រូបថត៖ ថុងញ៉ឹត/  ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នាយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួម
ក្នុងកិច្ចប្រជុំកំពូល ASEAN លើកទី៣២ (ពេញអង្គ)។ ទិដ្ឋភាពនៃកិច្ចប្រជុំនេះ។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានផ្សព្វផ្សាយ


នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួម
ក្នុងពិធីបើកកិច្ចប្រជុំកំពូល ASEAN លើកទី៣២។ ក្នុងរូបថត៖ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក
(Nguyen Xuan Phuc) និងប្រធានគណៈប្រតិភូ អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំនេះ។
រូបថត៖ ថុងញ៉ឹត/  ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី Lee Hsien Loong ថ្លែងសន្ទរកថា ក្នុងពិធីបើកកិច្ចប្រជុំកំពូល ASEAN លើកទី ៣២។
រូបថត៖ ថុងញ៉ឹត/  ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc)
បានជួបសវនាការជាមួយ លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo។
រូបថត៖ ថុងញ៉ឹត /  ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc)
បានជួបសវនាការជាមួយ លោកប្រធានាធិបតីមីយ៉ាន់ម៉ា Win Myint។
រូបថត៖ ថុងញ៉ឹត /  ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ASEAN ត្រូវក្លាយទៅជាផ្ទះរឹងមាំមួយ ដើម្បីប្រជាជនបានការពារ និង ចេញផុតពីការគំរាមកំហែងគ្រោះធម្មជាតិ ការប្រែប្រួលអាកាសធាតុ អាសន្នរោគ ជីវភាពរបស់ប្រជាជននឹងជាងាយស្រួល នៅពេលគេបានបង្កលក្ខណៈងាយស្រួលចំពោះការធ្វើដំណើររវាងបណ្តាប្រទេស ក្នុងតំបន់ ASEAN បង្កើនការងារ ការរៀនសូត្រនិងទទួលបានការជួយឧបត្ថម្ភជាបន្ទាន់ នៅពេលស្នាក់នៅក្រៅតំបន់។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជម្រាបជូន វៀតណាមបានចាត់បីទីក្រុង៖ ទីក្រុងហាណូយ (Ha Noi) ទីក្រុងហូជីមិញ (Ho Chi Minh) ទីក្រុងដាណាំង (Da Nang) ចូលរួមក្នុងគំនិតផ្តួចផ្កើមបញ្តាញទីក្រុងវៃឆ្លាត ASEAN ។

ក្រៅពីកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបសវនាការជាមួយលោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo លោកប្រធានាធិបតីមីយ៉ាន់ម៉ា Win Myint (Uyn Min) តាមនោះភាគីទាំងពីបានផ្លាស់ប្តូរវិធានការនិងទិសដៅជាច្រើន ដើម្បីជំរុញថែមទៀតទំនាក់ទំនងទ្វេភាគី។

ទស្សនកិច្ចលើកជាផ្លូរការនៅប្រទេសសឹង្ហបុរីលើកនេះនិងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល ASEAN លើក​ទី​​៣២ របស់លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានរួមចំណែកក្នុងការបង្កើតកម្លាំងចលករថ្មីសំរាប់កិច្ចសហប្រតិបត្តិការវៀតណាម - សឹង្ហបុរី  បង្ហាញការគាំទ្ររបស់វៀតណាមចំពោះសឹង្ហបុរី ក្នុងតួនាទីជាប្រធាន ឆ្នាំ២០១៨ ជំរុញយ៉ាងសកម្មសាមគ្គីភាព បង្រួបបង្រួមនិងដើរតួនាទីកណ្តាលរបស់​ ASEAN​ ក្នុងរចនាសម្ព័ន្ធបើកទូលាយ តម្លាភាពមួយដែលអាស្រ័យទៅលើច្បាប់./.

អនុវត្ត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម / កាសែតរូបភាពវៀតណាម


លើកតម្កើងតម្លៃពិធីបុណ្យទានវៀតណាម

លើកតម្កើងតម្លៃពិធីបុណ្យទានវៀតណាម

ក្នុង​បរិយាកាស​អ៊ូ​​អរ​អធិក​អធមនៅ​នាបណ្ដា​ថ្ងៃខាងដើមនៃ​​និទាឃរដូវ​ ពិធី​បុណ្យ​ទាន​ប្រពៃណី​បាន​រៀប​ចំនៅ​បណ្តោយ​​ទឹក​ដី​អក្សរ ​S នៅ​គ្រប់​​ច្រកល្ហក​ មនុស្ស​ម្នា​ ផ្ទះ​សម្បែង​អ៊ូ​អរ​លេង​កម្សាន្ត​ថ្ងៃបុណ្យ...

Top