• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-ចិនរក្សាប្រពៃណីមិត្តភាពដ៏ល្អប្រសើរ បង្កើនការជួបប្រាស្រ័យរវាង ប្រជាជនជាមួយប្រជាជន បង្កើតមូលដ្ឋានគ្រឹះសង្គមដ៏រឹងមាំសម្រាប់ទំនាក់ទំនងទ្វេភាគី

នាថ្ងៃទី១៦ខែមករា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី២០២០ ឆ្នាំជូតទោស័ក និងអបអរសាទរខួបលើក ទី ៧០ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម-ចិននោះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping បានអញ្ជើញ ពិភាក្សាការងារតាមទូរស័ព្ទ។
 

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានពិភាក្សាការងារតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping (រូបថត៖ TTXVN)

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអបអរសាទរបក្ស រដ្ឋាភិបាលនិងប្រជាជនចិនអំពីរាល់សមិទ្ធផលក្នុងការកសាង អភិវឌ្ឍនិងកែទម្រង់ប្រទេសជាតិនាពេលកន្លងទៅ ព្រមទាំងជូនពរប្រជាជនចិនទាំងអស់ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណី២០២០ផងដែរ។

លោកបានអះអាងថា ទំនាក់ទំនងមិត្តភាពនិងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយគឺសមស្របនឹងបំណងប្រាថ្នា និងផលប្រយោជន៍ជាសារវ័ន្តរបស់ប្រជាជននៃប្រទេសទាំងពីរ។ លោក Nguyen Phu Trong ចាត់ទុកថា ភាគីទាំងពីរត្រូវការរក្សាប្រពៃណីមិត្តភាពដ៏ល្អប្រសើរ បង្កើនការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន បង្កើត​មូលដ្ឋានគ្រឹះសង្គមដ៏រឹងមាំសម្រាប់ទំនាក់ទំនងទ្វេភាគី ព្រមទាំងប្រកាន់យ៉ាងខ្ជាប់នូវការដោះស្រាយបញ្ហានៅសេសសល់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរដោយសន្តិវិធីឈរលើមូលដ្ឋាននៃការយោគយល់គ្នារវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ ប្រទេសទាំងពីរនិងស្របច្បាប់អន្តរជាតិ។ អាស្រ័យហេតុនោះ ជំរុញទំនាក់ទំនងរវាងវៀតណាម-ចិនអោយមានការរីកចម្រើនប្រកបដោយស្ថិរភាព ស្មោះត្រង់ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក។

អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi JinPing បានជូនពរប្រជាជនវៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ២០២០ ព្រមទាំងជូនពរចំពោះសមិទ្ធផលដ៏ធំធេងដែលប្រជាជនវៀតណាមសម្រេចបាន​ពី​មហាសន្និបាតទី ១២ រហូតដល់ពេលនេះ ព្រមទាំងសំដែងការជឿជាក់ថាក្រោមការដឹកនាំរបស់បក្សកុម្មុយ​និស្ត​វៀតណាម ប្រជាជនវៀតណាម នឹងបន្តសម្រេចបានជោគជ័យធំជាងនេះទៀតក្នុងដំណាក់កាលខាង​មុខផង​ដែរ​។

អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi JinPing បានអះអាងថាបក្ស រដ្ឋាភិបាល និងប្រជាជនចិនផ្តោតការយកចិត្តទុកដាក់លើទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយវៀតណាម ហើយត្រៀមខ្លួនជាស្រេចរួមសហការជាមួយបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម បង្កើនជំនឿទុកចិត្តខាងនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការ​ប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែងលើគ្រប់វិស័យ ដែលនាំមកនូវផលប្រយោជន៍ពិតប្រាកដជាក់ស្តែង​ជូន​ដល់ប្រជាជននៃប្រទេសទាំងពីរ ។ ម្យ៉ាងវិញទៀត 
អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi JinPing បានអះអាងថានឹងគាំទ្រយ៉ាងសកម្ម ដើម្បីឲ្យវៀតណាមបំពេញឲ្យបានល្អភារកិច្ចជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិខុសអង្គការសហប្រជាជាតិអាណត្តិ​ ២០២០-២០២១ និងជាប្រធានប្តូរវេនអាស៊ាន២០២០ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top