• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-កម្ពុជា ពង្រឹងការផ្លាស់ប្តូរព័ត៌មាននិងចែករំលែកបទពិសោធន៍លើការងារចលនាមហាជន

នារសៀលថ្ងៃទី ២៩ វិច្ឆិកា នៅទីក្រុងហាណូយ លោកស្រី Bui Thi Minh Hoai ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមបានជួបសន្ទនាតាមប្រព័ន្ធអនឡាញជាមួយឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈចលនាមហាជននៃគណៈ កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លោកស្រី ម៉ែន សំអន។

ទិដ្ឋភាពនៃជំនួប(រូបថត៖ TTXVN)

នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងការសម្របសម្រួលក្នុងការឃោសនានិងការចលនាប្រជាជនគ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជនជំនាន់ក្រោយ ដើម្បីរក្សា និងពូនជ្រុំទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ទន្ទឹមជាមួយគ្នានោះ ពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូ ផ្លាស់ប្តូរព័ត៌មាននិងចែករំលែកបទពិសោធន៍លើការងារចលនាមហាជន; សម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។ ភាគីទាំងពីរផ្តល់យោបល់និងសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការដឹកនាំ គាំទ្រ និងបង្កលក្ខណៈងាយស្រួលសម្រាប់គណៈកម្មាធិការចលនាមហាជនរបស់បក្សទាំងពីរ ជាពិសេសនៅតាមមូលដ្ឋានជាប់ព្រំដែន ផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការក្នុងការងារចលនាមហាជន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top