• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម កម្ពុជា និងឡាវបង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន

នាថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវបានប្រព្រឹត្តិទៅសន្និសីទត្រីភាគីថ្នាក់រដ្ឋមន្ត្រីលើកទី ១៧ រវាងវៀតណាម កម្ពុជា និងឡាវ ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។ ឧត្តមសេនីយ៍ឯក Le Quy Vuong អនុរដ្ឋលេខាធិការក្រសួងនគរបាលវៀតណាមបានអញ្ជើញចូលរួមសន្និសីទនេះ។

ទិដ្ឋភាពនៃសន្និសីទ (internet)

អញ្ជើញថ្លែងនៅទីនេះ លោក Le Quy Vuong បានសង្កត់ធ្ងន់លើសារៈសំខាន់ក្នុងការដែលប្រទេសទាំងបីវៀតណាម កម្ពុជា និងឡាវបានជួបប្រជុំជាប្រចាំឆ្នាំ សំដៅផ្លាស់ប្ដូរមតិនិងចែករំលែកទស្សនៈ ក៏ដូចជាបទពិសោធន៍ ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀន ព្រមទាំងអះអាងនូវការសន្យារបស់កងកម្លាំងប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់វៀតណាម ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិជាមួយភាគីកម្ពុជា និង​ឡាវ ​ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនិយាយរួមនិងគ្រឿងញៀននិយាយដោយឡែក ដើម្បីប្រជាជននិងការអភិវឌ្ឍន៍របស់ប្រទេសនីមួយៗផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

កាលពីយប់ថ្ងៃទី ១៤ មេសា នៅស្ថានីយ៍រថភ្លើង Da Lat ទីក្រុង Da Lat ខេត្ត Lam Dong អគ្គក្រុមហ៊ុនផ្លូវរថភ្លើងវៀតណាម បានបើកសម្ពោធដំណើររថភ្លើងពេល រាត្រី Da Lat - Trai Mat ដោយមានឈ្មោះថា “ដំណើរពេលរាត្រីនៅ Da Lat”។

Top