• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - កូរ៉េខាងត្បូងសហការគ្នាដើម្បីជំនះពុះពារលើផលវិបាកដោយសារគ្រាប់បែកមីន

ក្រោយរយៈពេល ៣ ឆ្នាំ (ចាប់ពីឆ្នាំ២០១៨ ដល់ ឆ្នាំ២០២០) នៃការអនុវត្តគម្រោងសហប្រតិបត្តិការវៀតណាម - កូរ៉េខាងត្បូងស្តីពីការជំនះពុះពារលើផលវិបាកដោយសារគ្រាប់បែកមីនក្រោយពី សង្គ្រាម បានធ្វើការសិក្សានិងពិនិត្យមើលតាមបែបបច្ចេកទេសលើផ្ទៃដីប្រមាណ ២០.០០ ហិកតា ហើយបានបោសសំអាតមីននិងគ្រឿងផ្ទុះលើផ្ទៃដីប្រមាណ ៨០០០ ហិកតានៅខេត្ត Quang Binh និង Binh Dinh ។

គម្រោងនេះមានតំលៃជិត ៣០ លានដុល្លារអាមេរិក។ លោកវរសេនីយ៍ឯក Nguyen Van Nghiep នាយករងមជ្ឈមណ្ឌលសកម្មភាពបោសសំអាតមីនជាតិរបស់វៀតណាម (VNMAC) បានមានប្រសាសន៍ថា៖ «គម្រោងសហប្រតិបត្តិការវៀតណាម - កូរ៉េខាងត្បូង ដើម្បីជំនះពុះពាលើផលវិបាកដោយសារគ្រាប់បែកមីនក្រោយពីសង្គ្រាមបាននាំមកនូវប្រសិទ្ធភាព ជាក់ស្តែងដល់ VNMAC និងខេត្តទាំងពីរគឺខេត្ត Quang Binh និង Binh Dinh ។ តាមរយៈគម្រោងនេះ បានសិក្សានិងពិនិត្យមើលលើផ្ទៃដីដែលផ្ទុកគ្រាប់បែកមីនជាង ២ ម៉ឺនហិកតា ហើយមានផ្ទៃដីប្រមាណ ៨.០០០ ហិកតាត្រូវបានបោសសម្អាតមីនរួចហើយ ដើម្បីធានាបាននូវការជួយឧបត្ថម្ភដល់ជីវភាពរស់នៅក៏ដូចជាបង្កើតការងារធ្វើដល់ជនពិការជាង ១.០០០ នាក់ដែលជារងគ្រោះដោយសារគ្រាប់បែបមីនផងដែរ។ យើងខ្ញុំបានផ្សព្វផ្សាយដល់ប្រជាជនងាយរងគ្រោះកម្មករ កុមារ៉ាកុមារីទាំងអស់ ដើម្បីលើកកម្ពស់ការយល់ដឹងក្នុងការបង្ការនិងចៀសវាងពីគ្រោះថ្នាក់ដោយសារគ្រាប់បែកមីនដែលបង្ករឡើង»៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top