• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - កម្ពុជាបន្តរួមសហការគ្នា​ដើម្បីអនុវត្តន៍យ៉ាងល្អនូវសេចក្តី​ថ្លែងការណ៍និង​កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងភាគីទាំងពីរ​


 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong (រូបថតៈ TTXVN/Vietnam+)
 

នារ​សៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ​២០២០ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និង​ប្រធាន​គណបក្សប្រជាជនកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុនសែន បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទ ដោយ​ពិភាក្សា​អំពី​ស្ថានភាពបច្ចុប្បន្ននិងទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជា។ 

ក្នុង​ជំនួបនេះ អគ្គលេខាបក្ស ប្រ ធានរដ្ឋវៀតណាម លោក Nguyen Phu Trong និង​ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា​ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង កិច្ចសហប្រតិ បត្តិការ​រវាង​បក្សទាំង​ពីរ ប្រទេសទាំងពីរកំពុងបានពង្រឹង និងអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅ និងទូលំទូលាយលើគ្រប់វិស័យ ដែលនាំ​មកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន នៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំង​ពីររូប​បាន​ថ្លែង​អរគុណ​ចំពោះការគាំទ្រនិងជំនួយជួយគ្នាទៅវិញទៅមកនាពេលកន្លងមក ក្នុងដំណើរ​ការ​កសាង​និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​នាពេលបច្ចុប្បន្ននេះ។ ថ្នាក់ដឹកនាំទាំងពីររូបបានអះអាងថា ភាគីទាំងពីរបន្តរួម​សហការ​យ៉ាង​ស្អិត​រ​មួត ដើម្បីពង្រឹងទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាង​វៀត​ណាម និងកម្ពុជាកាន់តែមានការអភិវឌ្ឍប្រកបដោយចីរភាព។
 
ភាគីទាំងពីរ​បានឯកភាព បន្តសម្របសម្រួលដើម្បីអនុវត្តន៍ឲ្យបានល្អបណ្តាសេចក្តីថ្លែងការណ៍រួម កិច្ចព្រម​ព្រៀង​សហប្រតិបត្តិការរវាងភាគីទាំងពីរ រួមទាំងត្រៀមរៀបចំយ៉ាង​សកម្ម​នូវកិច្ច​ប្រជុំ​គណៈ​កម្មាធិការ​ចម្រុះ​វៀត​ណាម​-កម្ពុជាលើកទី ១៨ និងកិច្ចប្រជុំលើកទី ១១ ស្តីពីកិច្ចសហប្រតិបត្តិការ​និង​ការ​អភិវឌ្ឍ​តាម​បណ្តាខេ​ត្តជា​ប់ព្រំដែន​វៀតណាម - កម្ពុជា នៅពេលវេលាសមស្រប។
 
ថ្នាក់ដឹកនាំទាំងពីររូប បានសម្តែងនូវ​ការអបអរ​ដ៏ខ្លាំងក្លាចំពោះការ​ចុះហត្ថលេខាលើ​កិច្ចព្រម​ព្រៀង​ទទួល​ស្គាល់​សមិទ្ធផល​នៃការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោក រវាងប្រទេសទាំងពីរ ដែលសម្រេចបាន ៨៤% ព្រមទាំងឯកភាពពន្លឿនការដោះស្រាយបញ្ហាព្រំដែន ១៦% ដែលនៅសេសសល់ ដើម្បីកសាងព្រំដែន​វៀតណាម​-កម្ពុជាជាព្រំដែនសន្តិភាព ស្ថិរភាព សហប្រតិបត្តិការនិងការអភិវឌ្ឍ។
 
ថ្នាក់​ដឹកនាំទាំងពីររូបបានអះអាងថា នឹងធ្វើការសម្រប​សម្រួល​យ៉ាង​ជិត​ស្និទ្ធ​ប្រកប​ដោយ​មាន​ប្រសិទ្ធ​ភាព​និង​គាំទ្រគ្នា​ទៅវិញទៅមកក្នុងបញ្ហាអន្តរជាតិនិងបញ្ហាតំបន់ ជាពិសេសក្នុងក្របខ័ណ្ឌ នៃកិច្ច​សហប្រតិបត្តិការ​អាស៊ាន រួមទាំងបណ្តាយន្តការដែលដឹកនាំដោយអាស៊ាន អង្គការសហប្រជាជាតិ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក   (WHO), ASEM និងបណ្តាយន្តការ​សហប្រតិបត្តិការ​អនុតំបន់​តន្លេមេ​គង្គផ​ង​ដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top