• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - ឥណ្ឌាបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ

 ទទួលតាមការ​អញ្ជើញរបស់ប្រធានរដ្ឋ វៀតណា​ម លោក Nguyen Phu Trong ប្រធានាធិបតីឥណ្ឌាលោក​ Ram Nath Kovind និងភរិយា ព្រម​ទាំងសមា ​ជិកនៃគណៈប្រតិភូ បានមកដល់ទីក្រុង​ហាណូយ ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ថ្នាក់រដ្ឋ​នៅវៀ​តណាម​ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨​។​


 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind

នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ពិធីទទួលស្វាគមន៍ជាផ្លូវការ ចំពោះប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind និង​ភរិយា ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងឧឡា​រិក នៅវិមានប្រធានរដ្ឋ​ ដោយពិធី​ទទួល​ស្វាគមន៍​ខ្ពង់​ខ្ពស់​បំផុត​សម្រាប់​ប្រមុខ​រដ្ឋ។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀត​ណាម លោក Nguyen Ph​u Trong និងភរិយា​បាន​អញ្ជើញ​ជា​អធិបតី​ពិធីទទួលស្វាគមន៍។  បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ​មក អគ្គលេខាបក្ស ប្រធានរដ្ឋ លោ​ក N​guyen Phu Trong បានអញ្ជើញជួបពិភាក្សារជាមួយប្រធានា​ធិបតីឥណ្ឌាលោក Ram Nath Kovind​ ផង​ដែរ​។
 
ក្នុង​ជំនួបនេះ  ភាគីទាំងពីរបានផ្លាស់ប្តូរនូវទស្សនៈនៃទំនាក់ទំនងទ្វេភាគីរវាងវៀត ណាម​និង​ឥណ្ឌា​និង​បញ្ហាតំ​បន់​និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្ត​ទុក ដាក់ដូចគ្នា។ ភាគីទាំងពីរបាន​សង្កត់ធ្ងន់ អំពីភាព​ចំបាច់​នៃការធ្វើឲ្យស៊ីជម្រៅថែមទៀត ភាពជាដៃគូយុទ្ធសាស្ត្រគ្រ​ប់ជ្រុងជ្រោយវៀតណាម - ឥ​ណ្ឌា នៅក្នុង​គ្រប់វិស័យ ដោយយល់​ព្រមរក្សាយន្ត​ការនៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​និង​អនុវត្ត​រាល់​កិច្ច​ព្រម​ព្រៀង​ជាន់​ខ្ពស់​រួមទាំងឯកសារសហប្រតិ​បត្តិការ ដែល​បានចុះហត្ថលេខា​មុន​នេះ។


 ពិធីទទួលបដិសណ្ឋារកិច្ចពោរពេញទៅដោយភាពកក់ក្តៅចំពោះប្រធានាធិបតីៀណ្ឌា លោក Ram Nath Kovind បានប្រារព្ធធ្វើឡើងនៅវិមានប្រធានរដ្ឋ 

ភាគីទាំងពីរបានព្រមព្រៀងចាត់ទុកថា វិស័យ​ការពារជាតិ​និងសន្តិសុខ​គឺជាសរសរ​ដ៏មានសារៈ​សំខាន់​មួយ​នៃភាព​ជាដៃគូយុទ្ធសាស្រ្ត​គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង​ពីរនិងសង្កត់ធ្ង​ន់​ថា ភាគី​ទាំង​ពីរ​គប្បី​ដាក់​ចេញ​រាល់គោល​នយោបាយ​និងវិធានការជាក់ស្ដែង ​ដើម្បីជម្រុញ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​និង​ឈាន​ដល់​សម្រេច​បាន​តម្លៃពាណិជ្ជកម្មនាំចេញ នាំចូលចំនួន១៥ពាន់លា​នដុល្លារអាមេរិកនាពេលអ​នាគត​ ។

ប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind បានលើកឡើងថា លោករីករាយ ដែល​បាន​ជ្រើស​រើស​វៀត​ណាម​ជាគោល​ដៅដំបូងនៅក្នុង​ដំណើរទស្សនកិច្ចក្នុងតំបន់អា​ ស៊ាន។ វៀតណាម​គឺជា​សសរស្តម្ភ​យុទ្ធសាស្រ្ត​ក្នុងគោល​នយោបាយ​សកម្មភាព​ឆ្ពោះទៅ ទិសខាងកើតរបស់ឥណ្ឌានិងជាដៃគូសន្ទ​នាដ៏សំខាន់មួយនៅក្នុងអាស៊ា​ន​។ លោក​ប្រធា​នាធិបតី Ram Nath Kovind បានជឿជាក់ថា ជាមួយ​នឹងការខិតខំប្រឹងប្រែងពីភាគី​ទាំង​ពីរ គោលដៅ​បង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៥​ ពាន់លានដុល្លារអាមេរិកនៅ​ឆ្នាំ ​២០២០ នឹង​ក្លាយ​ជាការ​ពិត​។
​ 


ថ្នាក់ដឹកនាំទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានិងប្រគល់ឯកសារសហប្រតិបត្តិការចំនួន ៤ 

នៅ​ចុងបញ្ចប់នៃជំនួបពិភាក្សានេះ ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថ​លេខា​និង​ប្រគល់​ឯកសារ​​សហប្រតិបត្តិការ​ចំនួន ៤ រួមមាន៖ អ​នុស្សរណៈនៃការ យោគយល់​រវាង​បណ្ឌិត​សភា​នយោបាយ​ហូជីមិញ​និង​​សាកលវិទ្យាល័​យ Jawarhalal Nehru, Ne​w Delhi; អនុស្ស​រណៈយោគ​យល់គ្នារ​វាង​ក្រសួង​ព័ត៌មាន​និង​ផ្សព្វ​ផ្សាយ​វៀត​ណាម និងក្រសួងផ្សព្វផ្សាយឥណ្ឌាស្តីពីកិច្ចសហប្រតិបត្តិការ​ក្នុងវិស័យផ្សព្វផ្សា​យ​ព័ត៌មាន; អនុស្សារណះ​នៃការយោគ​យល់ រវាងសភាពាណិជ្ជកម្មនិ​ងឧស្សាហកម្មវៀត ណាម ​(VCCI​) និងសហព័ន្ធ​ឧស្សាហកម្មឥណ្ឌា; អ​នុស្សារណះ​នៃការយោគយល់​ស្តីពីកិច្ច​សប្រតិបត្តិការ​រវាង​ប្រធានសម្ព័ន្ធ​សមាគមពា​ណិជ្ជកម្ម​​ឥណ្ឌា នៅប្រទេសវៀត​ណាម និងនាយកដ្ឋានកិច្ចការប្រទេសនៃ​ក្រសួងការបរទេសវៀតណា​ម។ បន្ទាប់​មក​​អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក  Nguyen Phu Trong និងប្រធានាធិបតី​ឥណ្ឌា​លោក Ram Nath Kovind បាន​អញ្ជើញជួបជាមួយអ្នកសារ​ព័ត៌ មានដើម្បីប្រកាសពីលទ្ធផលនៃកិច្ចពិភា​ក្សានេះ​។

 
 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind ក្នុងសន្និសីទកាសែត (រូបថត៖ vietnamnet) 

សូមគូស​បញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចលើកដំបូ​ងរបស់​លោកប្រធានាធិបតី Ram​ Nath Kovind ម​កកាន់​ប្រទេស​វៀតណាម​ ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូ​ងមកកាន់​តំបន់អាស៊ី របស់លោក​ផង​ដែរ ចាប់​តាំងពី​លោកកាន់​តំណែងជាប្រ​ ធានាធិបតីកាលពីខែកក្ក​ដាឆ្នាំ២០១៨មក។ ដំ​ណើរទស្សន​កិច្ច​នេះមានសារៈ​សំខាន់ក្នុង​ការពង្រឹង និងអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាង​វៀតណាម​និង​ឥណ្ឌា ដែល​កំពុង​ទទួល​បានផ្លែផ្កាលើគ្រប់វិស័យ​៕​
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top