• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - រុស្ស៊ីពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម លោក Bezdetko។ ចូលរួមក្នុងជំនួបនេះ មានលោក Mikhelson ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន NOVATEK របស់រុស្ស៊ី។ នៅទីនេះ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់និងចាត់ទុករុស្ស៊ីជាអាទិភាពកំពូលមួយ ក្នុងគោលនយោបាយការបរទេសរបស់ខ្លួន ក៏ដូចជាមានបំណងពង្រឹងមិត្តភាពជាប្រពៃណីនិងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ីឱ្យកាន់តែជិតស្និទ្ធិ ជាក់ស្តែងនិងប្រកបដោយប្រសិទ្ធ ភាព។​

នាយករដ្ឋមន្រ្តី លោក Pham Minh Chinh អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Bezdetko (កណ្ដាល) និងលោក Mikhelson ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន NOVATEK  (រូបថត៖ VGP/Nhat Bac)
 
ទិដ្ឋភាពនៃជំនួប (រូបថត៖ VGP/Nhat Bac)
 

នាយករដ្ឋមន្រ្តីបានស្នើឱ្យលោកឯកអគ្គរដ្ឋទូតបញ្ជូនសារ ទៅកាន់ថ្នាក់ដឹកនាំជាន់ខ្ពស់រុស្ស៊ីអំពីការបន្តផ្តល់អាទិភាពដល់ការគាំទ្រវៀតណាមអំពីវ៉ាក់សាំងការពារកូវីដ-១៩, ពន្លឿនការអនុវត្តកិច្ចសន្យាដែលបានចុះហត្ថលេខាដើម្បីផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ដល់វៀតណាម ,សហការក្នុងការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង ជាពិសេសការផលិតថ្នាំព្យាបាលជំងឺកូវីដ ១៩ និងឧបករណ៍វេជ្ជសាស្ត្ ររួមទាំងថ្នាំពេទ្យផ្សេងៗទៀតសម្រាប់វៀតណាម។

លោកនាយករដ្ឋមន្ត្រីនិងលោកឯកអគ្គរដ្ឋទូតរុស្ស៊ីបានឯកភាពថា ប្រទេសទាំងពីរគួរតែបន្តសម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ដូចជាអង្គការសហប្រជាជាតិនិងអាស៊ាន។ល។ ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការធានាសន្តិសុខ សុវត្ថិភាពនិងសេរីភាពក្នុងការធ្វើនាវាចរណ៍និងអាកាសចរណ៍ក្នុងតំបន់ក៏ដូចជាការដោះស្រាយជម្លោះអំពីអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការដោយសន្តិវិធី ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top