• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - ចិនជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Pham Binh Minh និងទីប្រឹក្សារដ្ឋ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានអញ្ជើញដឹកនាំសម័យប្រជុំលើកទី ១៣ គណៈកម្មការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម - ចិន (រូបថត៖ VGP)


នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Pham Binh Minh និងទីប្រឹក្សារដ្ឋ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានអញ្ជើញដឹកនាំសម័យប្រជុំលើកទី ១៣ គណៈកម្មការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម - ចិន។ភាគីទាំងពីរបានឯកភាពគ្នាជំរុញការរៀបចំដំណើរទស្សនកិច្ច និងជំនួបប្រាស្រ័យជាន់ខ្ពស់ ព្រមទាំងអនុវត្តន៍កិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរប្រកបដោយប្រសិទ្ធភាព។

ភាគីទាំងពីរបានឯកភាពគ្នាបន្តបើកជើងហោះហើរពាណិជ្ជកម្ម នៅពេលសមស្រប ដោយបង្កើតលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើររបស់ប្រជាជន និងទំនិញ។ ភាគីទាំងពីរបានឯកភាពគ្នាបន្តអនុវត្តន៍វិធានការប្រកបដោយប្រសិទ្ធភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អភិវឌ្ឍន៍ប្រកបដោយស្ថិរភាព ចីរភាព តុល្យភាព; បំពេញបែបបទបើកចំហទីផ្សារចំពោះទំនិញកសិផលមួយចំនួនរបស់វៀតណាមឲ្យបានឆាប់ៗ; សម្របសម្រួលគ្នាយ៉ាងសកម្ម ដោះស្រាយបញ្ហាលំបាក ការជំពាក់ជំពិនមួយចំនួនក្នុងគម្រោងសហប្រតិបត្តិការមួយចំនួន។ ភាគីទាំងពីរបានឯកភាពគ្នាសហប្រតិបត្តិការគ្រប់គ្រង ព្រំដែនគោក ឱ្យបានល្អ ដោយឈរលើមូលដ្ឋានគោរពរាល់កិច្ចព្រមព្រៀង និងឯកសារគតិយុត្តិស្ដីពីព្រំដែនយ៉ាងម៉ឺងម៉ាត់។

ទាក់ទងនឹងបញ្ហាដែនសមុទ្រ ភាគីទាំងពីរបានឯកភាពគ្នាបន្តគោរពការយល់ដឹងរួមថ្នាក់ជាន់ខ្ពស់យ៉ាងម៉ឺងម៉ាត់ គ្រប់គ្រងការខ្វែងគំនិតគ្នា មិនធ្វើសកម្មភាពណាដែលធ្វើឲ្យស្ថានការណ៍ស្មុគស្មាញ និងរួមគ្នារក្សាសន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត។

ទីប្រឹក្សារដ្ឋ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រកាសថាចិននឹងផ្តល់វ៉ាក់សាំងចំនួន ៣ លានដូសថែមទៀតជូនវៀតណាមក្នុងឆ្នាំនេះ ដោយនាំឲ្យចំនួនវ៉ាក់សាំងជំនួយរបស់ចិនឡើង ៥,៧ លានដូសផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top