• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

វិហារឥស្លាម ស្វឹនឡុក (Xuan Loc)

ស្រុក ស្វឹន​ឡុក (Xuan Loc)​ នៃខេត្តដុងណាយ (Dong Nai) ជាកន្លែងដែលមានសហគមន៍ជនជាតិចាមជាច្រើន ហេតុដូច្នេះតាំងពីឆ្នាំ ២០០៦ ឃុំ ស្វឹន​ហ៊ឹង (Xuan Hung) បានកសាងវិហារឥស្លាមមួយសម្រាប់បម្រើជំនឿនិងសកម្មភាពវប្បធម៌របស់ប្រជាជន។ វិហារឥស្លាមមានឈ្មោះថា Masjid Nourul Ehsaan ត្រូវបានចាត់ទុកដូច​ជាវិហារឥស្លាមធំជាងគេទី ២ នៅប្រទេសវៀតណាម វិហារឥស្លាមធំលេខមួយបាន​កសាង នៅខេត្តអានយ៉ាង (An Giang)។

ស្ថាបត្យកម្មសំខាន់នៃវិហារឥស្លាមយកចិត្តទុកដាក់លើទីកន្លែងប្រជាជនប្រមូលផ្តុំគ្នា បួងសួងនិងរៀបចំសកម្មភាពសាសនាប្រចាំថ្ងៃ។ទីកន្លែង​នេះមានទំហំដីប្រមាណ ៧០០ ម ២ ដែលត្រូវបានសាងសង់តាមស្ថាបត្យកម្មពិសេសរបស់បណ្តាប្រទេសឥស្លាម ដូចជា ប្រទេស​ម៉ាឡេស៊ី​ ប្រទេស Arab Saudi ដោយស្ថាបត្យកម្មរួមនៃរាងចតុកោណនិងពណ៌ខៀវល្មឿង។

វិហារឥស្លាមបានសាងសង់តាមរាងចតុកោណកែងរាបស្មើទិសនៃពិធីនេះតែងតែបែរមុខទៅទិសខាងលិច - ឆ្ពោះទៅតំបន់ពិសិដ្ឋិ – នៅ​ពេល​បួងសួង។ នៅលើកំពូលនៃជ្រុងទាំងបួននៃវិហារសាងសង់ប៉មរាងមានដំបូលស្រួច នៅកណ្តាលគឺកំពូលនៃវិហារដែលមានប៉មធំ​ដូចរូបរាងចានផ្តាប់។  នៅលើកំពូលនៃប៉មនោះមានរូបភាពព្រះចន្ទមួយចំណិត ដែលជានិមិត្តរូបពិសេសរបស់សាសនាឥស្លាម។
និមិត្តសញ្ញានេះក៏ត្រូវបានតុបតែងនៅកន្លែងជាក់លាក់និងមានទំហំខុសៗគ្នា នៅកន្លែងខ្លះក្នុងវិហារ។

លើសពីនេះទៀត ស្ថាបត្យកម្មដែលមានរាងដូចដោមព័ទ្ធជុំវិញផ្ទៃនៃព្រះវិហារបង្កើតភាពទន់ និងមានតុល្យភាពនៅក្នុងស្ថាបត្យកម្មឥស្លាម។



ស្ថាបត្យកម្មពិសេសនៃវិហាឥស្លាមដែលយកចិត្តទុកដាក់លើវិហាបួងសួងសាងសង់តាមរាងចតុកោណ
និងបែរមុខទៅទិសខាងលិច - ឆ្ពោះទៅកាន់តំបន់ពិសិដ្ឋ Mecca ។



ច្រកទ្វារធំនៃវិហារ Masjid Nourul Ehsaan មានស្ថាបត្យកម្មនិងតុបតែងដូចនឹងស្ថាបត្យកម្មនៃវិហារបួងសួង។


ស្ថាបត្យកម្មនៅខាងក្នុងវិហារឥស្លាមបានកសាងយ៉ាងសាមញ្ញហើយ មានខ្យល់ចេញចូល និងបង្កលក្ខណៈងាយស្រួលសម្រាប់ពិធីបួងសួង។ ភាពខុសគ្នានៃវិហារឥស្លាម Masjid Nourul Ehsaan គឺបន្ថែមឡៅតឿ សម្រាប់ស្ត្រីចូលរួមក្នុងពិធីនេះ។


ស្ថាបត្យកម្មនៅខាងក្នុងប៉មស្រួចស្ថិតនៅកណ្តាលវិហារបួងសួងមានបង្អួចតូចៗ ជាច្រើន ដើម្បីយកពន្លឺពីខាងក្រៅ ។

មើលទេសភាពព្រះអាទិត្យលិច នៅលើដំបូលវិហារឥស្លាម Masjid Nourul Ehsaan ។

របៀងនៃវិហារបានកសាងដើម្បីងាយស្រួលយកខ្យល់អាកាសហើយផ្នែកខាងក្នុងនៃព្រះវិហារបានសាងសង់យ៉ាងសាមញ្ញណាស់។ ដោយសារទស្សនៈរបស់ប្រជាជនឥស្លាមគ្រាន់តែទទួលស្គាល់ Allah (ព្រះ) ដែលមានអំណាចខ្ពង់ខ្ពស់បំផុតដែលគ្មាននរណាអាចប្រៀបធៀបនឹង។ ប៉ុន្តែ ព្រះ Allah មិនមានរូបរាងជាក់លាក់ទេ ដូច្នេះនៅខាងក្នុងវិហារតែងតែមានភាពទទេពិសេស។

សម្រាប់ប្រជាជនឥស្លាមមានពិធីចំនួន ៥ ក្នុងមួយថ្ងៃ: មុនពេលថ្ងៃរះ មុនពេលថ្ងៃត្រង់ ពេលរសៀល ពេលល្ងាច និងមុនពេលចូលគេង។ យោងតាម Allah - ដែលត្រូវបានគេស្គាល់ជាមេភូមិអ្នកដែលរស់នៅជិតវិហារ ងាយស្រួលសម្រាប់ការធ្វើដំណើរទៅកាន់វិហារ ដើម្បីបួងសួងពិធីចំនួន ៥ ក្នុងមួយថ្ងៃ តាមការកំណត់។ ទោះជាយ៉ាងណាក៏ដោយ អ្នកណាដែលនៅឆ្ងាយឬរវល់នឹងការងារអាចបួងសួងពិធីនេះនៅផ្ទះ។ ពិធីបួងសួងក្នុងថ្ងៃទី ៦ គឺសំខាន់បំផុត ដូច្នេះមនុស្សភាគច្រើនប្រមូលគ្នានៅវិហារ ដើម្បីចូលរួមក្នុងពិធីនេះ ។ ទន្ទឹមនឹងនេះ ប្រជាជនត្រូវបានដាស់តឿនឱ្យប្រយ័ត្នប្រយែងចំពោះអំពើអាក្រក់ក្នុងសង្គម លើកកម្ពស់មនសិការ នៅពេលចូលរួមក្នុងចរាចរណ៍ និងសកម្មភាពវប្បធម៌ សង្គមជាច្រើន ផ្សេងទៀត។



Adohamit ច្បងអាន Koran ក្នុងពិធី។


កន្លែងបួងសួងសម្រាប់បុរសនិងស្ត្រីតែងតែដាច់ឆ្ងាយពីគ្នា។


អ្នកកាន់សាសនាឥស្លាមបានឱនក្បាលទៅទិសខាងលិច។


កុមារចាមពាក់មួកក្រណាត់ជុំប្រពៃណីទៅវិហារសម្រាប់បួងសួងក្នុងពិធីមួយ។


ប្រជាជនកាន់សាសនាឥស្លាមប្រកាន់ខ្ជាប់នូវពេលវេលានៃពិធីនេះ លើកលែងតែអ្នកដែលរវល់ឬទៅឆ្ងាយនឹងបួងសួងនៅផ្ទះ។


កុមារចាមនៅថ្នាក់រៀនសាសនា។


កុមារីចាមតែស្លៀក abaja  និងរុំកន្សែង hijab ដើម្បីបាំងសក់របស់ពួកគេដែលជារូបភាពធម្មតារបស់ជនជាតិចាម។

កុមារចាមក្នុងភូមិប្រមូលផ្តុំគ្នា ដើម្បីលេងសប្បាយជាមួយគ្នា។ 
 

សព្វថ្ងៃវិហារមិនត្រឹមតែជាកន្លែងនៃរៀបចំបណ្តាសកម្មភាពសាសនានិងវប្បធម៌របស់ជនជាតិចាមដែលកាន់សាសនាឥស្លាមប៉ុណ្ណោះទេ។ ថែមទាំងជាអាស័យដ្ឋានវប្បធម៌និងទេសចរណ៍ដែលទាក់ទាញភ្ញៀវទេសចរជាច្រើនឱ្យមកទស្សនារៀននិងស្រាវជ្រាវ ផងដែរ។

 អត្ថបទ៖ សុនងៀ - រូបថត៖ ង្វៀនលួន

វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

មកកាន់​ប្រទេសវៀតណាម​កាលពី​ឆ្នាំ​១៩៩៥ វិចិត្រការិនី​​ជនជាតិ​ជប៉ុន​ Ando Saeko បាន​ចំណាយ​រយៈពេល​ជិត​៣០ឆ្នាំ​ សម្រាប់បុព្វហេតុ​របរ​សិល្បៈគំនូរ​​ខ្មុក​ម្រក្សណ៍​ និងរបរ​ថ្នាំពណ៌​​ប្រពៃណរបស់​វៀតណាម​។

Top