• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

វិហារកាតូលិកដូ (Do) (រលំ) ហាយលី (Hai Ly) (ខេត្តណាមឌីញ) (Nam Dinh) ជា សក្ខីភាពនៃការប្រែប្រួលអាកាសធាតុ

១០ ឆ្នាំមុន ​ភូមិសាស្ត្រ​កាន់​សាសនា​កាតូលិក​​ ស្វឿង​ឌៀន (Xuong Dien) ស្ថិត​ក្នុង​ឃុំ ​ហាយលី (Hai Ly) ស្រុក​ ហាយ​ហៅ (Hai Hau) ខេត្ត ​ណាម​ឌីញ (Nam Dinh)  ត្រូវបាន​ជ្រាប​ចូល​​ដោយ​ទឹក​ប្រៃ។ ​វិហារ​កាតូលិក ត្រាយ​ទីម (Trai Tim) និងពីរ​ភូមិ​នេសាទ​ក្បែរ​ឆ្នេរសមុទ្រ​ ៖ ភូមិ​​នេសាទ ស្វឿង​ឌៀន និង​ភូមិ​នេសាទ វ៉ាន់​លី (Van Ly) បាន​ចោល​ទំនេរ។ នា​បច្ចុប្បន្ននេះ​ ខេត្ត ណាម​ឌីញ (Nam Dinh)  បាន​កសាង​ទំនប់​យ៉ាង​រឹង​មាំ ហើយវិហារ​កាតូលិក ​ដូ (Do)  បាន​ក្លាយទៅ​ជា​ទីកន្លែង​ទេសចរណ៍​ ដែល​ចាប់​ចិត្ត​សំរាប់​ភ្ញៀវ​ ថែមទាំង បង្កើនស្មារតី​ការពារ​បរិស្ថានចំពោះ​មុខ​ស្ថានភាព​ប្រែប្រួល​អាកាសធាតុ ផង​ដែរ។

ស្នាមចោលទំនេរ

ភូមិសាស្ត្រកាន់សាសនាកាតូលិក ស្វឿងឌឿន (Xuong Dien) មានវិហារកាតូលិក ត្រាយទីម (Trai Tim) បានកសាង ចាប់ពីឆ្នាំ១៩២៧។ វិហារនេះស្ថិតនៅក្បែរឆ្នេរសមុទ្រដែលបង្កើតទំនុកទុកចិត្តសំរាប់អ្នកនេសាទ នៅពេលគេធ្វើដំណើរទៅលំហសមុទ្រ។ ប៉មជួងនៃវិហារកាតូលិកនេះបានចាត់ទុកដូចជាបង្គោលភ្លើងហ្វារ ដើម្បីអ្នកនេសាទស្គាល់សញ្ញាត្រឡាប់ទៅឆ្នេរសមុទ្រវិញ។

នាឆ្នាំ២០០៧ ព្យុលេខប្រាំពីបានបំផ្លាញនិង "លុបចោល"ភូមិនេសាទទាំងពីរ៖ ភូមិស្វឿងឌៀន ( Xuong Dien) និងភូមិ វ៉ាន់លី (Van Ly)  សំណង់សេសសល់មានតែប៉មជួងនៃវិហារកាតូលិក ត្រាយទីម (Trai Tim)។ នៅពេលទឹកឡើង ប៉ុមជួងបានលិចក្នុងទឹក កម្ពស់ប្រហែល ០,៥ ម៉ែត្រ។


នាសព្វថ្ងៃនេះ ភូមិសាស្ត្រកាន់សាសនាកាតូលិកនៅតែសេសដល់គ្រោង និងប៉មជួងស្ថិតលើខឿនរលំ ប៉ុន្តែរក្សាសោភណ្ឌភាព។ ភ្ញៀវមកទស្សនាស្រុក ហាយហៅ (Hai Hau) តែងតែមកទស្សនាវិហារកាតូលិច ដូ (Do)  ដើម្បីមើលឃើញផ្ទាល់ភ្នែកការលំហូរនៃពេលវេលាដែលមហន្តរាយបំផ្លាញ និងស្វែងយល់ជីវភាពរស់នៅរបស់អ្នកនេសាទក្បែរឆ្នេរសមុទ្រ។


វិហារកាតូលិក ដូ (Do)  ទីកន្លែងចាប់ចិត្តសំរាប់យុវជនមកនិងស្វែងយល់។


ក្បួនរចនាស្អាតលើជញ្ជាំងនៃវិហារកាតូលិកបានរលំហើយ។


ភ្ញៀវបានស្ទាបលើជញ្ជាំង- ស្នាមលំហូរនៃពេលវេលាបានបង្ហាញយ៉ាងច្បាស់លាស់
លើជញ្ជាំងជញ្ជាំងដូ (Do)  ។



ជីវភាពរបស់អ្នកនេសាទរស់នៅ នៅភូមិ ស្វឿងឌឿន (Xuong Dien) និងភូមិ ហាយលី (Hai Ly)
ប្រជាជនរស់នៅពីរភូមិនេះ ប្រកបមុខរបរនេសាទក្បែរឆ្នេរសមុទ្រនិងជិតវិហារកាតូលិក ដូ (Do)  ។








នាបច្ចុប្បន្ននេះ វិហារកាតូលិច ដូ (Do)   នៅតែរក្សាគ្រោងខាងក្រៅនិងគ្រឹះស្ថានលិចក្នុងទឹកសមុទ្រ។
ចាប់ពីពេលនោះតទៅ វិហារកាតូលិកនេះបានចោលទំនេរ ដូច្នេះប្រជាជនបានហៅថាវិហារកាតូលិក ដូ (Do) ។

 

មកទស្សនាវិហារកាតូលិក ដូ (Do)  ភ្ញៀវនឹងមើលឃើញគ្រោងវិហារបានកសាងពីឥដ្ឋបានគ្របដណ្តប់ដោយពណ៌ស្លែបុរាណ ប៉ុន្តែចាប់ចិត្តនៅពេលស្ទាបបណ្តាស្នាមនេះ។ មនុស្សមានអារម្មណ៍តូច ក្នុងវិហារកាតូលិកនិងចំពោះមុខសមុទ្រធំល្វឹងល្វើយ ដែលធ្វើយើងកាន់តែបង្កើនស្មារតីការពារបរិស្ថាន។

ពីវិហារកាតូលិក ដូ (Do)  យើងខ្ញុំរួមដំណើរជាមួយក្រុមភ្ញៀវមកផ្សារបេន (Ben) ដើម្បីពិសាម្ហូបអាហារ​ពិសេស​នៃ​តំបន់​នេះ​ដែល​​តែលក់​នៅផ្សារ ស្ថិតក្នុងតំបន់សមុទ្រ។

លោក វូ ង៉ុកទ្រឿង (Vu Ngoc Truong)  អនុប្រធានគណៈកម្មាការប្រជាជនស្រុក ហាយហៅ (Hai Hau) បាននិយាយឲ្យដឹងថា៖ ការអភិរក្សប៉មជួងនៃវិហារកាតូលិក ដូ (Do)  បានអាជ្ញាធរអនុវត្តន៍យ៉ាងប្រញាប់ សំដៅទទួលស្គាល់គុណបំណាច់ដ៏ធំធេងរបស់ប្រជាជនក្នុងបុព្វហេតុកសាងទំនប់និងវាតដី ប្រឆាំងនឹងការជ្រាបចូលដោយទឹកប្រៃ សំដៅការពារផលិតកម្ម ក្នុងរយៈពេលរាប់រយឆ្នាំកន្លងមកនេះ។ ព្រមទាំង ឃោសនាការងារការពារបរិស្ថានរស់នៅដល់ប្រជាជន។ អនុប្រធានគណៈកម្មាការប្រជាជនស្រុក ហាយហៅ (Hai Hau) បានមានគម្រោងរៀបចំឆ្នេរសមុទ្រ ហាយលី ទំហំ ២០ ហិចតា ដើម្បីកសាងមណ្ឌលទេសចរណ៍សំរាប់សក្ខីភាពនៃការប្រែប្រួលអាកាសធាតុនិងអេកូសមុទ្រ”./.

អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ ថាញយ៉ាងនិងឯកសារ

Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR

Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR

Lucian Rodriguez Lovell សព្វថ្ងៃជា​សិក្ខាកាម​ គ្រូប​ង្រៀន​រចនា​ នៅ​សកលវិទ្យាល័យ​ RMIT ប្រទេស​វៀតណាម។

Top