• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វិហារ Au Lac នៅទីក្រុង Da Lat ទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងច្រើនកុះករក្នុង ឱកាសពិធីបុណ្យសែនខួបស្ដេច Hung


 វិហារ Au Lac ទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងច្រើនកុះករក្នុងឱកាសពិធីបុណ្យសែនខួបស្ដេច Hung
 

 ពិធីការសែនខួបបានប្រព្រឹត្តទៅយ៉ាងមហោឡារឹតតាមទំនៀមទំលាប់ ប្រពៃណី សំដៅ​បង្ហាញ​នូវការដឹង​គុណយ៉ាង​ជ្រាលជ្រៅចំពោះបណ្ដាស្ដេច Hung ទ្រង់​ដោយមានគុណបំណាច់ស្ថាបនាប្រទេសជាតិ ក៏ដូចជាដូន​តាបុព្វ​បុរស​ដោយ បានតស៊ូប្រឆាំងសត្រូវឈ្លានពានយ៉ាងក្លាហាន មោះមុត ផងដែរ។
 
នាថ្ងៃទី១៤ ​ខែមេសា ឆ្នាំ​២០១៩ នៅវិហារ Au Lac នៅលើកំពូលភ្នំ Phuong Hoang ចំណុះតំបន់​ទេសចរណ៍​ល្បាក់​ទឹក​​ Prenn Da Lat ខេត្ត Lam Dong បានរៀបចំពិធី បុណ្យសែនខួបស្ដេច Hung ដោយ​មាន​ការចូល​រួមរបស់​ប្រជាជន​ក្នុងតំបន់ក៏ដូច ជាភ្ញៀវទេសចរយ៉ាងច្រើនកុះករ។
 
​ពិធីការសែន​ខួបបានប្រព្រឹត្តទៅយ៉ាងមហោឡារឹតតាមទំនៀមទំលាប់ ប្រពៃណី សំដៅបង្ហាញ​នូវការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះបណ្ដាស្ដេច Hung ទ្រង់ដោយមានគុណបំណាច់ស្ថាបនាប្រទេសជាតិ ក៏ដូចជាដូន​តាបុព្វបុរស​ដោយ បានតស៊ូប្រឆាំងសត្រូវឈ្លានពានយ៉ាងក្លាហានមោះមុត ផងដែរ។ លោក Nguyen Xuan Hao នៅទីក្រុង Da La​t​ បានថ្លែងថា៖

“វៀតណាមយើង​មានឃ្លាថា ទោះបីជាទៅដល់ទីណាក៏ដោយ ប៉ុន្តែត្រូវចាំ ទិវាសែនខួបដូនតាជានិច្ច។ ថ្ងៃនេះ មានឪពុកម្ដាយ​ ជនចាស់ជរាជាច្រើនបាននាំ កូនចៅមកចូលរួមពិធីបុណ្យនេះ ដើម្បីផ្ដែផ្ដាំអោយកូន​ចៅត្រូវ​បន្ត​បុព្វហេតុ​របស់ ដូនតា។ ជារៀងរាល់ឆ្នាំ ប្រជាជនខេត្ត Lam Dong តែងតែមកដល់ទីនេះដើម្បីអុជ ធូបទៀន ហើយ​បួងសួងសុំអោយប្រទេសជាតិសុខសាន្តត្រាណ ប្រជាជនសម្បូរ ធូធារ”។

បន្ទាប់ពីពិធី​ការសែនខួប គឺជាផ្នែកបុណ្យដោយមានល្បែងកំសាន្ត សកម្ម ភាពសិល្បៈប្រជា​ប្រិយ​និងពិព័រណ៍​វប្បធម៌​ចំណីអា​ហារ ដើម្បីបម្រើអោយតម្រូវ ការលែងកំសាន្ត សម្រាកលំហែកាយរបស់ប្រ​ជាជន​និង​ភ្ញៀវទេសចរ​៕​

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​​

 

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top