• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វិស័យផលនេសាទដាក់ចេញគោលដៅទទួលបានទំហំនាំចេញចំនួន១០ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០១៩


 ក្នុងឆ្នាំ២០១៩ វិស័យផលនេសាទត្រូវបានរំពឹងទុកថា នឹងមានកាលានុវត្តភាពជាច្រើនដើម្បីស្ដារសន្ទុះកំណើនឡើងវិញ
 

 ផ្នែកផលនេសាទវៀតណាមបានដាក់ចេញគោលដៅ គឺដម្លើងទំហំនាំចេញឡើង​ដល់ទៅ១០ពាន់​លាន​ដុល្លា​អាមេរិក​​ក្នុងឆ្នាំ២០១​៩។​ ថ្លែងមតិ​នៅក្នុងកិច្ចប្រជុំ ដាក់អោយដំណើរការផែនការនាំចេញ​ផលនេសាទឆ្នាំ២០១៩ នៅទីក្រុង ហូជីមិញ កា​លពីរ​សៀលថ្ងៃ​ទី១៦ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក Ngo Van Ich ប្រធាន​សមាគមន៍​កែច្នៃ​និង ​នាំចេញ ផល​នេសាទ​វៀត​ណាម​ (Vasep) បានជម្រាបថា ក្នុងឆ្នាំ២០១៩ វិ​ស័យ​ផល​នេសាទ​ត្រូវបាន​រំពឹង​ទុក​ថា នឹងមាន​កាលានុវត្តភាព​​ជាច្រើនដើ​ម្បីស្ដារសន្ទុះ កំណើនឡើងវិញ។ ​ជាក់ស្ដែងគឺ ត្រីប្រាកំពុ​ងអះអាង​បាន​នូវ​កិត្យានុ​ភាព​​នៅទីផ្សារ​ ធំៗជាច្រើន តាមនោះអាចរក្សាបាននូ​វទំហំនាំ​ចេញ​គួរអោយ​ចាប់​អារ​ម្មណ៍​​ចាប់ តាំង​ពី​ឆ្នាំ​២០១៨។ មុខទំនិញបង្កងនាំចេញក៏ត្រូវបានរំពឹងទុកថា នឹងមានការរីក ចម្រើន​ឡើង​វិញ ព្រោះ​​ថា​កម្រិត​ពន្ធ​​ប្រឆាំង​នឹងការលក់បង្ខូចតម្លៃបង្កងរបស់ អាមេរិកក្នុងដំណាក់កាលត្រួតពិ​និត្យ​រដ្ឋបាល​លើកទី១២ (​POR 12) គឺ​ទាប​ជាង POR 11។ ទ​ន្ទឹមនឹងនោះ ចាប់តាំងពីដើមឆ្នាំ២០១៩ កិច្ចព្រ​មព្រៀង​គ្រប់​ជ្រុង ជ្រោយ​និង​ជឿន​លឿន​​សម្រាប់ភាពជាដៃគូអ​ន្តរប៉ាស៊ីហ្វិក​ (CPTPP) បានចូលជា ធរមានជាផ្លូវ​ការ​ចំពោះ​វៀត​ណាម ហើយ​ទំនិញ​​នាំចេញសឹង​តែទាំងអស់​របស់ វៀតណាមទៅក្នុងប្រទេ​សសមាជិក CPTPP ដទៃ​ទៀ​ត ដែល​ក្នុង​នោះមាន​មុខ ទំនិញ​ផលនេសាទ នឹងត្រូវបានលុប ចោលពន្ធនាំចូលទាំងស្រុង។​
 
ប៉ុន្តែ តាម​លោក Truong Dinh Hoe អគ្គលេខាធិការ​ Vasep បានអោយដឹង ថា ដើម្បីសម្រេចបាននូវគោលដៅ១០​ពាន់លា​នដុល្លាអាមេរិកនោះ គឺវិស័យផល នេ​សាទត្រូវកសាង​យុទ្ធសាស្ត្រ​អភិវឌ្ឍការ​ចិញ្ចឹម​អោយបាន​សម​ស្រប​ លើ​ក កំពស់បច្ចេកវិទ្យាកែច្នៃនិងជំ​រុញការនាំចេញ ដែលក្នុ​ងនោះត្រូ​វដោះស្រាយបញ្ហា សារ​ធាតុគីមី​អង់​ទីប៊ីយ៉ូទិក​​ក្នុង​ផលនេសាទ ក៏ដូចជាជំងឺ​ទូទៅក្នុងបង្កងនាបច្ចុប្បន្ន សំ​ដៅពង្រឹង​ជំនឿទុក​ចិត្ត​របស់​អតិថិជន​ចំពោះ​ផលិតផល​បង្កងវៀត​ណាម៕ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top