• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

វិទ្យាស្ថាន​ស្ថាបត្យកម្ម​រាជ​វង្ស​អង់​គ្លេស​សំណើ​បញ្ចូល​សាលា​មតេ្តយ្យ​វៀត​ណាម​ ទៅ​ក្នុង​សំណង​គំរូ​ទាំង​៣០​លើពិភព​លោក​

សាលា​មតេ្តយ្យ​បុប្ផា​តូច (Farming Kindergarten) នៅសង្កាត់​ហ្វាអាន (Hoa An) ទីក្រុង​បៀន​ហ្វា (Bien Hoa) ដុង​ណាយ (Dong Nai) បាន​វិទ្យាស្ថាន​ស្ថាបត្យកម្ម​រាជវង្ស​អង់គ្លេស​ សំណើ​បញ្ចូល​ទៅ​ក្នុង​បញ្ជី​សំណង់​ស្ថាបត្យកម្ម​គំរូ​ទាំង​៣០​លើពិភព​លោក សំរាប់​ឆ្នាំ​២០១៦ ពីព្រោះ​នេះជា​សំណង់​គួប​ផ្សំ​សម​ស្រប​ជា​មួយ​ធម្មជាតិ​ និង កំរិត​សំចៃ​ថាមពល​។

សាលាមតេ្តយ្យវៀតណាមពិសេសនេះ បាន​កសាង​ដោយ​តាម​តម្រូវ​ការ​សម្រាប់​កូនៗ​របស់កម្មករ​នៅក្នុង​ក្រុម​ហ៊ុន​ផលិត​ស្បែក​ជើង​ Pouchen។ ក្រុមស្ថាបត្យករ វ៉ត្រុង​ងៀ (Vo Trong Nghia) Takashi Niwa, Masaaki Iwamoto និង អ្នក​រួមអាជីព​របស់​ក្រុម​ហ៊ុន Vo Trong Nghia Architects បានរួមគ្នា​បង្កើត​សំណង់​បៃតង​មួយ រឹង​មាំឆ្ពោះទៅកាន់​ភាពសម្រប់​ជាមួយធម្ម​ជាតិ និង ប្រិតកំរិត​សំចៃថាមពល​ដ៏ល្អបំផុត។ ពួក​គេបាន​យក​ស្មៅបី​ស្លឹក  ដើម្បី​បង្ហាញឲ្យ​គោល​គំនិត​របស់​ខ្លួន​។​

សំឡឹង​មើលពីលើចុះ​ទៅ សាលាមតេ្តយ្យបុប្ផាតូច ដូចជាដើមស្មៅបីស្លឹក មា​នរូបរាង​ស្នាម​គន្លង​ខ្ចៅ។ ទួទៅ​ស្ថាបត្យកម្ម​រូបថូរ៉ាល់ តភ្ជាប់​ពីដំបូលផ្ទះ​ជាមួយទីលានលេង​កម្សាន្ត បង្កើត​បានពណ៌បៃតង​លាតសន្ធឹង​មួយ។ ក្រោយ​ពីច្រើន​ខែ​កសាង  សំណង់បានធ្វើ​សម្រេចនៅខែ​តុលា​ឆ្នាំ២០១៣ លើផ្ទៃ​ដី​៣.៨០០​ម​២ ដោយ​ចំណាយ​ថវិការ​​ជាង​៦០ពាន់​លាន​ដុង​។​




ទិដ្ឋភាពទួទៅនៃសាលាមតេ្តយ្យបុប្ផាតូច នៅសង្កត់ហ្វាអាន (Hoa An) ទីក្រុងបៀនហ្វ័រ (Bien Hoa)
ខេត្តដុងណាយ (Dong Nai)។ រូបថត៖ ក្រុមហ៊ុន Vo Trong Nghia Architects។


ដំបូលកោងខ្ពស់១,៥ជាន់ នៃសាលាមតេ្តយ្យ បានទំលាក់ចុះសន្សឹមពីទីខ្ពស់រហូតដល់បះផ្ទៃដី។
រូបថត៖ ក្រុមហ៊ុន Vo Trong Nghia Architects។​


បន្ទប់រៀន និង បន្ទប់មុខងារ សុទ្ធតែស្ថិតនៅក្រោមដំបូលកោង។ រូបថត៖ ថុងហាយ

បរិយាកាសស្រស់ថ្លា របស់សាលាមតេ្តយ្យបុប្ផាតូច។ រូបថត៖ ថុងហាយ

លើ៧០%នៃផ្ទៃដីបរិវេណ បានដាំដើមឈើបៃតង និង ស្មៅគ្រប់ប្រភេទ។ រូបថត៖ ថុងហាយ

សាលារៀនអាចឆ្លើយតបបានតម្រូវការសិក្សា និង លេងសប្បាយសម្រាប់កុមារចំនួន៧០០នាក់
អាយុពី២ដល់៥ឆ្នាំ។ រូបថត៖ ថុងហាយ

“ដោយ​គោលដៅកសាង​សាលា​រៀន​សម្រាប់​ប្អូនៗ​កូន​ចៅ​កម្មករ ទើប​យើង​ខ្ញុំត្រូវ​គិត​គូរដល់​ប្លង់​រចនា ធ្វើ​ដូច​ម៉្តេច​ឲ្យថវិកា​រ​ចំណាយ​ទាប​បំផុត​ប្រើ​ប្រាស់​វត្ថុ​​ធាតុ​សាមញ្ញ ប៉ុន្តែ​ធានា​បាន​គុណ​ភាព​​ប្រើប្រាស់​ និង ភាព​រឹងមាំ​របស់​សំណង់​។ រចនាបៃតង​ជាជម្រើស​ល្អបំ​ផុត​ អំពី​ភាព​សម្រប់​ជាមួយធម្ម​ជាតិ។ ថវិកា​​ចំណាយក​សាងលើរាល់​ម៉ែត្រកា​រ៉េ ប្រហែល​ ៥០០ដុល្លា​អាមេរិក​ រួមមានថ​វិការ​ធ្វើ​សម្រេច និង គ្រឿងបរិក្ខារ​។ នោះ​​គឺជា​ថវិការ​ទាប​បំផុត​នៅ​ប្រទេស​យើង​​សព្វ​ថ្ងៃ”​។
(ស្ថាបត្យ​ករ វ៉ត្រុង​ងៀ - Vo Trong Nghia) 

លើ៧០%នៃ​​ផ្ទៃដីបរិវេណសាលា​រៀន បានដាំ​ដើមឈើ​បៃតង។ សាលា​រៀនមាន​​បន្ទប់​សិក្សា និង បន្ទប់​​មុខងារ​ទាំង​អស់​១៨​​បន្ទប់  រូម​មាន​៖ បន្ទ​ប់តន្ត្រី វិចិត្រ​សិល្បៈ សុខ​ភិបាល ផ្ទះ​បាយ ហាត់​ប្រាណ និង​ លេង​សប្បាយជា​ដើម សាលា​រៀន​អាច​ឆ្លើយ​តបបាន​តម្រូវ​ការ​សិក្សា​ និង លេងកម្សាន្ត​សម្រាប់កុមារ​ចំនួន​៧០០នាក់ អាយុពី​២ដល់​៥ឆ្នាំ។​

រចនា​នៃសាលារៀន​សំខាន់ទៅលើកា​រកំរិតសំចៃថា​មពល​។ ព័ទ្ធ​ជុំវិញ​​ខាង​ក្រៅ​បន្ទប់​ទាំង​​អស់ គឺជា​​ប្រភេ​ទ​រុក្ខាជាតិ​​វល្លិពណ៌​​ខៀវ​ស្រស់​​។ បន្ទ​ប់​ទាំងអស់សុទ្ធ​តែបានរចនា​លំហើយ ធានា​ពន្លឺ​ព្រះ​អាទិត្យ​ ទាញ​​យកខ្យល់​អាកាស និង​ រុក្ខជាតិបៃ​តង បន្ថយ​តម្រូ​វ​ការ​​ប្រើប្រាស់​ម៉ាស៊ីន​ត្រជាក់​។ គ្រឿង​សម្ភារៈដូច​ជា ថ្មថាម​ពលព្រះ​អាទិត្យ​ ម៉ាស៊ី​នចម្រាញ់​ទឹក ទ្វារ​មានខ្យល់​ចេញ​ចូល  ប្រើ​ប្រាស់​ប្រភព​ទឹកធ្វើ​ប្រព្រឹត្តិ​កម្មសា​ឡើង​វិញ ដើម្បី​ស្រោច​ស្រប់​ដើម​ឈើ។​ល។ ​ទាញ​យក​​ដើម្បី​នាំមក​​នូវភាព​រឹង​មាំ​ខ្ពស់បំផុត​សម្រាប់​សំណង់​។

ចំណុះសំខាន់​របស់​សាលាមតេ្តយ្យបុប្ផា​តូច គឺជា​ប្លង់​រចនា​ទាញ​យក​អតិបរិ​មាស​ម្រាប់​ការលេង​កម្សាន្តសប្បាយ​ និង ការសិក្សា​រៀន​សូត្រ​រ​បស់​ប្អូនៗ​។​ បរិយាកាស​​ខាង​ក្រៅ​​សាលា​រៀន​ នៅ​រាល់​កំណាត់​នៃដំបូល​កោង ​គឺមក​អំពីផ្ទាំង​​ស្មៅ ចំកា​របន្លែ ប្រៀប​ដូចជាកសិដ្ឋាន​មួយ ជួយប្អូន​ៗអាច​ពិសោធន៍​​​កសិកម្ម និង​ ផ្គត់ផ្គង់អាហារស្អាតមួ​យចំណែកសម្រាប់​ពេលបាយ នៅ​ក្នុងសាលា​រៀន។ នេះក៏ជា​ទីលាន​​​លេងកម្សាន្ត​ដ៏ពិសេស​ និង ​យ៉ាង​មានសុវត្ថិភាព​សម្រា​ប់​ប្អូន​ៗ ទោះបី​ប្អូន​ៗ​កំពុង​នៅក្នុ​ង​កម្រិត​​អាយុ​រពឹស ពី​ព្រោះ​​បា​នការពារ​ទៅដោយ​របង​សុ​វត្ថិភាព​និង​​រឹងមាំ​មួយ​​។ រចនា​​បៃតង​អប់​រំ​ឲ្យប្អូនៗ​យល់​​ពី​សារៈ​សំខាន់​​​រ​បស់ធម្ម​​ជាតិ របស់​​កសិកម្ម​។



សាលារៀនបានកសាងសម្រាប់កូនៗនៃកម្មករ របស់ក្រុមហ៊ុនល្បែកជើង Pouchen។ រូបថត៖ ថុងហាយ


ម៉ោងញ៉ាំបាយពេលថ្ងៃត្រង់របស់ប្អូនៗ នៅសាលាមតេ្តយ្យបុប្ផាតូច។ រូបថត៖ ថុងហាយ

កាបូបរបស់ពួកក្មេងនៅរាល់ថ្នាក់ បានដាក់ត្រឹមត្រូវសណ្តាប់ធ្នាប់។ រូបថត៖ ថុងហាយ

របៀបតុបតែងពិសេស នៅរាល់ថ្នាក់រៀន។ រូបថត៖ ថុងហាយ


ប្អូនៗលេងកម្សាន្តសប្បាយ ក្នុងបរិយាកាសនៅខាងក្រៅសាលារៀន។ រូបថត៖ ថុងហាយ

ប្អូនៗលេងសប្បាយក្នុងបរិយាកាសខាងក្រៅនៃសាលាមតេ្តយ្យបុប្ផាតូច។ រូបថត៖ ថុងហាយ

ដោយរចនា​ពិសេស កម្រិតអនុវត្តខ្ពស់ រឹងមាំ និង បរិយាកា​សធម្មជាតិ ស្ថាបត្យករ​លំដាក់​ថ្នាក់ពិភព​លោក នៅ RIBA វាយតម្លៃខ្ពស់ពីសំណង់​សាលាមតេ្តយ្យបុប្ផា​តូច ហើយ​សំណើបញ្ចូល ជាសំណង់​មួយក្នុង​ចំណោម​ទាំង៣០​នៃសំណង់ស្ថាបត្យកម្ម​គំរូបពិភព​លោក។ នេះ​ជាកត្តិយស ពេល​រចនា​នេះបាន​ឆ្លង​កាត់​នូវការ​រចនា​ជា​ច្រើន​ រប​ស់ក្រុមហ៊ុនរាប់រយ​នៅ៥០ប្រទេស​លើសកល​លោក។ មុ​ននោះ សំណង់​សាលាមតេ្តយ្យបុប្ផា​តូច  បាន​ដណ្តើម​យកជ័យ​ជំនះ ក្នុង​ពិធីប្រឡង​ “រចនា​នៃឆ្នាំ២០១៥​”  លើ​ទស្ស​នាវដ្តី ArchDaily (ទស្សនា​វដ្តីលំដាប់​ថ្នាក់ ស្តីពី​ស្ថាបត្យកម្ម​លើពិភពលោក​) ជ្រើស​រើស។ នេះ គឺជាការ​ជ្រើសរើស  ដែលប្រមូលផ្តុំស្ថាបត្យករ​ចំនួន​៣១.០០០នាក់​ លើពិភពលោក​មកចូល​រួម​រចនា ដោយ​មានជាង​៣០០០ប្លង់ ផ្ញើ​មក​រួមប្រ​ជែង​៕



 RIBA ជារង្វាន់ស្ថាបត្យកម្ម​ដ៏ល្បី ដោយ​វិទ្យស្ថាន​ស្ថាបត្យកម្ម​រាជវង្ស​អង់​គ្លេស​ បានរៀ​បចំ ដើម្បី​លើកកម្ពស់​សំណង់​ចំណាប់​អារម្មណ៍​នៅ​អាណាច​​ក្រ​​អង់​​គ្លេស។ ឆ្នាំ​នេះ វិទ្យាស្ថាន ស្ថាបត្យ​កម្ម​រាជវង្ស​អង់​គ្លេស​ សម្រេចចិ​ត្តរៀប​ចំរង្វាន់អន្ត​រជាតិ​ ដំបូ​ងបង្អស់ ដើម្បី​លើក​កម្ពស់​​ស្នាដៃ សំណង់​ស្ថាបត្យ​កម្ម​លើពិភពលោ​ក។ រង្វាន់​ស្ថាបត្យ​កម្ម​ RIBA នឹង​បានប្រកាស​នៅ​ខែធ្នូ​ឆ្នាំ២០១៦​។

 

អត្ថបទ៖ ង្វៀនអ្វាញ    រូបថត៖ ថុងហាយ និង ឯកសារ

 
 
 
 
 
 
 


Top