• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សិល្បៈ

វិចិត្រករ “គំនូរ" ប្រវត្តិសាស្រ្តតាមរយៈតុខ្សាច់

មាន​ប្រសិទ្ធនាម​ជា​គ្រូ ”​ធ្មប​” ក្នុង​វិស័យ​តុខ្សាច់​សព្វថ្ងៃ បងឡេស្វឹន​យ៉ាង (Le Xuan Giang) ​​កំពុង​រក្សា​ទម្រង់រូបភាព​ពិសេស​​មាន​តម្លៃ​ប្រវត្តិសាស្រ្ត​ខ្ពស់​ ក៏​ដូចជា​ទម្រង់រូបភាព​រស់​រវើក​ពោរពេញ​ទៅ​ដោយ​​​ព្រឹត្តិការណ៍​ជាតិ​ និង​ជនជាតិ​​។ តាម​បង​យ៉ាង (Giang) ​​តុខ្សាច់​ជា​ប្រភេទ​សិល្បៈ​បូក​សរុប​បច្ចេកទេស​និង​បំណិន​ថ្វី​ដៃ​ទាំង​អស់​​របស់​មនុស្ស​ម្នាក់ ដែល​លេង​ទម្រង់​រូបភាព​ត្រូវ​ការឲ្យ​មាន​​។ វា​ជា​ភាសា​មួយ​បរិយាយ​គ្រប់​​ខ្លឹម​សា​រ​ ហើយ​ជា​មេរៀន​ប្រវត្តិសាស្រ្ត​ជាក់​ស្តែង​រស់​រវើក​បំផុត​។​

“ចៃដន្យថ្ងៃមួយ​​ ខ្ញុំ​ចូល​បណ្ណាគារ​​ឃើញ​ពួក​គាត់​លក់​ទម្រង់​រូបភាព​អំពី​សម្ភារយោធា​ ឃើញ​គួ​ឲ្យ​ចាប់​អារម្មណ៍​។
ក្រោយ​​មក​ ខ្ញុំទិញ​ទម្រង់​រូបភាព​មួយ​យក​មក​ចាប់​ផ្តើម​ស្វែង​យល់​។ យូរទៅ​ ខ្ញុំ​ឃើញ​​ទម្រង់រូបភាព​អាច​លើកកម្ពស់ទៅ​​ជា​ស្នាដៃ​សិល្បៈ​ មាន​បរិយាកាស​ មានទិដ្ឋភាព​​ជម្រៅ​និង​មាន​ខ្លឹមសារ​​​រឿង​រ៉ាវ​បង្កប់ខាងក្រោយ​​ទម្រង់​រូបភាព​នោះ”។​
 
នោះជា​និស្ស័យ​ដែល​បងឡេស្វឹន​យ៉ាង​ (Le Xuan Giang) (អាយុ​ ៣២ ឆ្នាំ​ ខណ្ឌ​ប៊ិញ​ថាញ - Binh Thanh​​ ទីក្រុង​ហូជីមិញ​) ចាប់​ផ្តើមមក​ជាមួយ​​នឹង​ការងារ​តុខ្សាច់​។ ធ្លាប់ជា​វិចិត្រករ​ម្នាក់​ ​ធ្លាប់ចូល​ចិត្ត​ធ្វើ​ទាហាន​ ដូច​នេះ​អត្ថបទ​​អំពី​ទាហាន​​បាន​​ឡេ​ស្វឹន​យ៉ាង​ (Le Xuan Giang) ផ្ចិត​ផ្ចង់​និង​មានអារម្ម​ណ៍​គាប់​ចិត្ត​យ៉ាង​ខ្លាំង​​។​
 
ក្នុង​​បន្ទប់​​ធ្វើ​ការ​មានទំហំ​ប្រហែល​១៥​ម៉ែត្រការេ​របស់​ខ្លួន​ នៅ​ខណ្ឌប៊ិញ​ថាញ​ (Binh Thanh) ទម្រង់​រូបភាពជា​ច្រើន​មាន​តម្លៃប្រវត្តិសាស្រ្ត​ខ្ពស់​ ក៏​ដូចជា​ទម្រង់រូបភាព​ដ៏​រស់​រវើក​ពោរ​ពេញ​ទៅ​ដោយ​​​ព្រឹត្តិការណ៍​ប្រទេសជាតិ​ និង​​ជនជាតិ​ បាន​ឡេស្វឹន​យ៉ាង (Le Xuan Giang) ​ដាក់​ស៊ុម​កញ្ចក់​ តាំង​បង្ហាញ​រៀប​ចំ​ថ្នម​ៗ​និង​​យក​ចិត្ត​ទុក​ដាក់ខ្លាំង​​។ នោះជា​ស្នាដៃ​ធ្លាប់​មាន​កិត្តិនាម​នៅ​ក្នុង​​រង្វាន់​ទម្រង់រូបភាព​ពិភពលោក​ ឬ​ក៏អាច​ជាស្នាដៃ​ដែល​បង​យ៉ាង​ (Giang) ស្រឡាញ់​ចូល​ចិត្ត​បំផុត​។​

 


 ពង្រាយ​គំនិត​លើ​ក្រដាស​។


 បងឡេ​ស្វឹន​យ៉ាង​ (Le Xuan Giang) ពិនិត្យ​គុណភាព​រូប​សំណាក។​


ស្នាម​លម្អិត​លើ​តុខ្សាច់​សុទ្ធតែ​សម្រេច​ដល់​កម្រិត​នៃ​ភាពប្រណិ​ត។


 លាប​ពណ៌​តុខ្សាច់​។​



 បងប្រុស ឡេ ស្វឹន​យ៉ាង (Le Xuan Giang) ​អ្នក​មាន​ប្រសិទ្ធនាម​ជា​ “ធ្មប”​ក្នុង​វិស័យ​តុខ្សាច់​បច្ចុប្បន្ន​។​
 

មិនមែន​អី​គួរ​​​ភ្ញាក់​ផ្អើល​ ពេល​ការបញ្ចូន​កង​ទ័ព​ប្លុកសម្ពន្ធមិត្ត​​​​ចូល​មក​ឆ្នេរ​សមុទ្រ​​តំបន់​ Normandie (អាល្លឺមង់)​ នា​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​១៩៤៤ ក្នុង​សង្គ្រាម​លោកលើក​ទី ​២​ បែរជា​បាន​បង​យ៉ាង​ (Giang) បង្ហាញ​ស្តែង​​ឡើង​​យ៉ាង​រស់​រវើក​ដូចនេះ​។ ក្នុង​នោះ មានទាំង​មនុស្ស​ ទេសភាព ​និង​​ស្នាម​​លម្អិត​​​​មាន​​​លក្ខណៈ​​ព្រឹត្តិការណ៍​​ប្រវត្តិសាស្រ្ត​។ ដើម្បី​ធ្វើ​សម្រេច​បាន​​ទម្រង់​រូបភាព​នេះ បងបង់​​ពេល​​វេលា​​ជាង​៦​ខែ​ ក្នុងនោះ​មាន​​ស្នាម​​​លម្អិត​ខ្លះ​ បង​ត្រូវ​ទៅ​ប្រទេស​ជប៉ុន​ ឬប្រទេសមួយ​ចំនួន​ ដើម្បី​សិក្សា​ ស្វែង​រក​វិធី​ធ្វើ។ ប្រការនោះ សឲ្យ​ឃើញ​​ចំណូល​ចិត្ត​​របស់​បងប្រុស​នេះ ចំពោះ​ពិភព​​តុខ្សាច់​។​

មិនត្រឹម​តែ​មាន​រូបភាព​ទាហាន​ក្នុង​សង្រ្គាម​លោក​លើកទី ២ ឡេ ស្វឹន​យ៉ាង​ (Le Xuan ​Giang) នៅទាំង​បង្ហាញ​សារឡើង​វិញ​​​នូវការ​វាយ​ប្រហារ​ទួទៅ​របស់កងទ័ព​និង​ប្រជាជន​វៀតណាម​ ពេល​រំដោះ​ភាគខាងត្បូង​ ឯកភាព​ទឹក​ដី​ឆ្នាំ​ ១៩៧៥​ នៅ​ក្នុង​ស្នាដៃ​ “ពី​តំបន់​ភ្នំ​ចុះ​តំបន់​វាល​ទំនាប​”។ ក្នុង​ទម្រង់​រូបភាព​នេះ​ បរិយាកាស​កងទ័ព​ថ្មើរ​ជើង​រួសរន់​ ចុះ​មក​ភាគ​ខាង​ត្បូង​វៀតណាម​រំដោះ​ទីក្រុង​សាយហ្គន​​ បានបង​ប្រុស ​​យ៉ាង (Giang) ​បង្ហាញឡើង​ជា​​​ជាក់ស្តែងបំផុត​​។ ពីរោះ​ជក់​ចិត្ត​ដូច​ស្នាដៃ​ “​ថ្ងៃវិលត្រឡប់​” បង្ហាញពីការ​សប្បាយ​ សុភមង្គល​របស់​កងទ័ព​និង​ប្រជា​ជនយើង​ បន្ទាប់ពី​ពេល​រំដោះ​ភាគ​ខាងត្បូងទាំង​ស្រុង​ ​ ឯកភាព​ទឹក​ដី​។​
 
ជ្រុង​ជ្រោយ​មួយ​ផ្សេង​ក៏​បា​ន​បងបុ្រស ​យ៉ាង (Giang) ​បានសម្តែង​​​ល្អ​បង្គួរ​​អំពី​រូបភាព​​ទាហាន​ក្នុង​សង្រ្គាម​ប្រឆាំង​អាមេរិក​ នោះ​ជា​ទឹក​ចិត្តមិត្តរួម​ក​ងជួរ​ ​​តាម​រយៈ​ស្នាដៃ​ “មិត្ត​រួម​កង​ជួរ”​។​ ស្នាដៃ​នេះបង្ហាញ​​ជាក់​ពី​ទឹក​ចិត្ត​មិត្ត​រួម​កង​ជួរ​​​​កក់​ក្តៅ​ នៃទាហាន​​ក្នុង​សង្គ្រាម​អាន​ឡុក (An Loc)​។ ពួកគាត់​ត្រូវ​ប្រយុទ្ធ​ប្រឆាំងនឹង​​ការ​វាយ​ប្រហារ​យ៉ាង​​កាច់​​សាហាវ ​របស់​ចក្រ​ព័ត្រ​អាមេរិក​ផង​ ប៉ុន្តែ​នៅទាំង​ថែ​ទាំមិត្ត​រួម​កង​ជួរ​ ខិតខំ​នាំ​យុទ្ធជន​​រងរបួស​​ចេញពី​តំបន់​គ្រោះ​ថ្នាក់​។​
 
ក្រៅពី​រូបភាព​ទាហាន​ បង​
បុ្រសយ៉ាង (Giang) ​នៅ​បង្កើត​​ច្រើន​ទម្រង់​រូបភាព​រស់​រវើក​ផ្សេង​ មាន​លក្ខណៈ​ជា​ព្រឹត្តិការណ៍​ជាតិ​ និង​ជនជាតិ​ ជាពិសេស​គឺ​ជីវិត​​រស់​នៅ​របស់​​ប្រជាជន​តំបន់​វាលទំនាប​​ទន្លេ​គឺឡុង​។ ក្នុងនោះ ស្នាដៃ​លេច​ធ្លោ​ “ផ្សារ​អណ្តែត​” បាន​បង​បង្កើត​ទម្រង់​ត្រាប​តាម​​ពេញ​ទៅ​ដោយ​លក្ខណៈ​វប្បធម៌ ​នៃ​ប្រជា​តំបន់ទឹក​ទន្លេ​ ភាពសាមញ្ញ​ និង​ពោរពេញ​ទឹក​ចិត្ត​មនុស្ស​ធម៌​។​ល។​
 


 ស្នាដៃ​ “ផ្សារ​អណ្តែត”។ រូបថត៖ ឯកសារ​


 ស្នាដៃ​ “ថ្ងៃវិល​ត្រឡប់”។ រូបថត៖ ឯកសារ​


ទិដ្ឋភាព​តុខ្សាច់​ “ដំណើរ​ឆ្ពោះ​ទៅកាន់​វាល​ទំនាប​”។


 ទិដ្ឋភាព​សង្រ្គាម​បាន​ពណ៌នា​ជាក់​ស្តែង​ រស់​រវើក​នៅ​លើ​តុខ្សាច់​។


 ជ្រុង​មួយ​នៃ​​ស្នាដៃ​ “ដំណើរ​ឆ្ពោះទៅកាន់​វាល​ទំនាប​”។


 
សេចក្តី​ប្តេជ្ញា​ចិត្ត​របស់ទាហាន​បាន​បង្ហាញ​នៅ​លើ​តុខ្សាច់​ “ដំណើរ​ឆ្ពោះទៅកាន់​វាល​ទំនាប”។​


 ទាហាន​ស្តែង​ឡើង​ភាពអង់​អាច ​តាម​រយៈ​ថ្វី​ដៃ​ដ៏ប៉ិន​ប្រសប់​របស់​បង​ឡេស្វឹន​យ៉ាង (Le Xuan Giang)​។


 ជ្រុង​មួយ​នៃ​ស្នាដៃ​ “ឥន្ទ្រី​បន្ទាប​ចុះ​” ។​


 ជ្រុង​​ពិចារណា​អំពី​សង្រ្គាម​ក្នុង​ស្នាដៃ​ “​ឥន្ទ្រី​បន្ទាប​ចុះ​”។


 
ទឹក​ចិត្តទាហាន​ក៏បាន​ស្តែង​នៅលើ​តុខ្សាច់​។​

 
  

ទោះបី​មាន​ការ​រវល់​មមាញឹក​នឹង​ការងារ​របស់​ខ្លួន​ តែ​រៀងរាល់ថ្ងៃ​បងប្រុសយ៉ាង (Giang) ​នៅតែ​ផ្តល់ពេលវេលា​ដើម្បី​ស្រាវ​ជ្រាវ​ ស្វែង​យល់​ និង​ព្រាង​គំនិត​សម្រាប់​ការអនុវត្ត​តុខ្សាច់​។ ​ “​ជំហាន” ជាផ្លូវការចូល​វិស័យ​នេះ ពី​ឆ្នាំ​២០១០ រហូត​មក​ដល់​សព្វថ្ងៃ​បងប្រុសយ៉ាង​ (Giang) បាន​មាន​ស្នាដៃ​ពិសេស​មួយ​ចំនួន​ ចូល​រួម​តាំងពិព័រណ៍​អន្តរជាតិ​អំពី​ទម្រង់​រូបភាព។​

 
គួរ​កត់សម្គាល់​ ឆ្នាំ​២០១៧ ស្នាដៃ​ “​ឥន្ទ្រីបន្ទាប​​ចុះ” របស់​ ឡេ ស្វឹន​យ៉ាង ​​(Le Xuan Giang) ដណ្តើម​បាន​រង្វាន់​មាស​ នៅ​ព្រឹត្តិការណ៍​ម៉ាឡេ​ស៊ី Hobby show។ មុន​នោះ ស្នាដៃ​ “ផ្សារ​អណ្តែត​” របស់​បង​ក៏ទទួល​បាន​រង្វាន​ប្រាក់​ក្នុង​​ការប្រឡង​ទម្រង់​រូបភាព​ AFC Club នៅ​តៃ​វ៉ាន់​ឆ្នាំ​២០១៦។ ស្នាដៃ​របស់​បង​ក៏​បាន​ចូល​រួម​តាំង​ពិព័រណ៍​បង្ហាញ​ទម្រង់​រូបភាព​ប្រចាំឆ្នាំ​នៅ​ Shizouka ជប៉ុន​។​
 
ជាមួយ“ទ្រព្យ​សម្បត្តិ” សមគួរ​របស់​ខ្លួន ឡេស្វឹន​យ៉ាង (Le Xuan ​Giang)​កំពុង​ “មាន​បំណង​​” បើក​ការតាំង​ពិព័រណ៍​​​ឯកជន​​ សម្រាប់​ឧទ្ទេសនាម​ស្នាដៃ​តុខ្សាច់​របស់​ខ្លួន​ទៅ​ដល់​មហាជន​៕​
 

 

អត្ថបទនិង​រូបថត៖ ង្វៀន​ឡឹន​ - ថុងហាយ​ និង​ឯកសារ​


ល្ខោនរឿង តុក្កតាស្រមោល ជំនោរថ្មីក្នុងល្ខោននិយាយវៀតណាម

ល្ខោនរឿង «តុក្កតាស្រមោល» ជំនោរថ្មីក្នុងល្ខោននិយាយវៀតណាម

ល្ខោនមាន​លក្ខណៈសម័យ " ​ស្រមោលតុក្កតា" ជាការរួមផផ្សំនៃបណ្ដាឥទ្ធពល​ពីតុក្កតា និងស្រមោល ដែលរៀបរៀងដោយរោងមហោស្រពល្ខោនវៀតណាម ពណ៌នាអំពីការតស៊ូក្នុងមនុស្សម្នាក់ៗ ក្នុងដំណើរ "បានរស់ជាខ្លួនឯង"។

Top