• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វាលផ្កាឈូករ័ត្នន៍រីកយ៉ាងស្រស់ស្អាតនៅស្រុកងាយដាន (Nghia Dan)

នៅ​ចុង​ខែ​ធ្នូ​ជា​រៀង​រាល់​ឆ្នាំ​ វាល​ដាំផ្កា​ឈូក​រ័ត្ន​ ស្ថិតនៅ​ឃុំ​ងាយ​សឺន (Nghia Son)​ ស្រុក​ងាយ​ដាន (Nghia Dan)​ ខេត្ត​ងេ​អាន (Nghe An) ​បាន​រីក​យ៉ាងស្រស់​ស្អាត​និងទាក់​ទិញ​ភ្ញៀវ​ទេស​ចរណ៏​មក​ទស្ស​នា​ជា​ច្រើនកុះករ​។​​

វាលដាំ​ផ្កា​ឈូក​រ័ត្ន​ ស្ថិតនៅ​ឃុំ​ងាយ​សឺន​ (Nghia Son)​ ​មាន​ទំ​ហំជាង ​១០០ ​ហិចតា​ ដែល​បាន​ដាំ​និង​គ្រប់​គ្រង​ដោយ​ក្រុហ៊ុន​​ TH true Milk។​​ ផ្កាឈូតរ័ត្ន​បាន​ដាំនៅទីនោះ ​​ដោយសារ​គោល​បំ​ណង​​ចង់​​ដាំ​បង្វិល​ សំដៅ​កាត់​បន្ថយ​​ជំ​ងឺនិង​ស្មៅ​ ​។​ ទាំង​ដើម​ ស្លឹក​ ផ្កា និង​គ្រាប់​របស់ផ្កាឈូតរ័ត្ននេះ​បាន​យក​ធ្វើ​ជា​​​ចំណីអាហារដ៏​ល្អមួយ​​​សម្រាប់​ការចិញ្ចឹមគោ​​​យក​ទឹក​ដោះ​ ព្រម​ទាំង​​​បាន​បង្កើត​ឡើង​បរិស្ថានអេកូឡូស៊ី​​​និង​ទេស​ភាព​ដ៏ស្រស់​ស្អាត ​នៅ​​​​​តំ​បន់​​ព្រៃ​ភ្នំ​​នៃ​ខាង​លិច​ ខេត្ត​ងេ​អាន (Nghe An)​។​ ផ្កា​ឈូក​​រ័ត្ន​​បាន​រីក​ពី​រដង​ក្នុង​មួយ​ឆ្នាំ​គឺ​ខែ​មិ​នា​ដល់​ខែ​មេ​សា និង​ខែ​វិច្ឆិកា​ដល់​ខែ​ធ្នូ​ ប៉ុន្តែ​ក្នុងខែ​ធ្នូ​​ជា​អំ​ឡុង​ពេល​វេលា ដែល​ផ្ការឈូក​រ័ត្ន​​នៅស្រុកងាយ​ដាន​ (Nghia Dan) ​រីក​យ៉ាង​ស្រស់ស្អាត​បំ​ផុត​។​
 
ផ្កាឈូក​រ័ត្ន​ដើរ​តួ​នាទី​ស្នូល​​ក្នុងពិធីបុណ្យ​ពណ៌និទាឃរដូវ​នៅ​ខាង​លិច ​​​ដែល​រៀប​ចំ​ដោយ​ខេត្ត​ងេ​អាន (Nghe An) ។ ​ពិ​ធី​បើក​​បាន​ប្រព្រឹត្ត​ទៅនាថ្ងៃ​ទី​២៥ ខែ​ឆ្នួ ប៉ុន្តែ​ចាប់​ពី​ពេល​ដែល​មាន​ផ្កាឈូករ័ត្នរីកជា​បណ្តើរៗ​ បាន​មាន​​ភ្ញៀវ​​មកទស្សនា​វាលដាំប្រភេទ​ផ្កានេះ ​​ដើម្បី​ថត​រូប​និង​ទស្ស​នា​ភាព​ស្រស់​ស្អាត​នៅទីនេះ​ ​./.


ស្ថិតនៅក្បែរខ្សែផ្លូវហូជីមិញដែលឆ្លងកាត់ស្រុកងាយដាន (Nghia Dan) វាលផ្កានេះចាប់ផ្តើមដាំពីឆ្នាំ២០១០។
រហូតដល់បច្ចុប្បន្ននេះ វាលដាំផ្កាឈូករ័ត្នក្លាយទៅជាកន្លែងមួយធ្លាប់ស្គាល់ចំពោះយុវជន នៅពេលពួកគេមកខេត្តងេអាន (Nghe An)។


នាចុងខែវិច្ឆិកា ផ្កាឈូករ័ត្នចាប់ផ្តើមរីក យុវជននៅគ្រប់ទីកន្លែងបានមកស្រុកងាយដាន (Nghia Dan)
ដើម្បីទស្សនាវាលដាំផ្កាឈូករ័ត្ន ដ៏ធំជាងគេបំផុត នៅប្រទេសវៀតណាម


កសិដ្ឋានដំាផ្កាដែលមានគោលបំណងគឺផ្តល់ចំណីអាហារសម្រាប់ការចិញ្ចឹមគោ ប៉ុន្តែបំរើភ្ញៀវមកទស្សនា
ផ្កាឈូតរ័ត្ននៅទីនេះបានដាំតាមជួរ មើលពិតជាស្អាតណាស់


ប៉ានិងកូនថតរូបក្បែរផ្កាឈូករ័ត្ន

កូនក្មេងៗ ក៏បានមកទស្សនាវាលផ្កាឈូករ័ត្នដែរ

ពណ៌លឿងរបស់ផ្កាឈូករ័ត្នគ្របដណ្តប់ពីភ្នំនេះទៅដល់ភ្នំដទៃទៀត ដែលដូចជាកម្រាលទៅកាន់ជើងមេឃ

ភ្ញៀវទេសចរណ៍មកនេះអាចជូលជណើ្តរមួយពីប្រជាជនរស់នៅទីនេះ ដើម្បីគយគន់ទិដ្ឋភាពរួម។
និងអាចថតពីផ្រុងណាស្អាត ដើម្បីមានសន្លឹករូបថតជាស្អាតបំផុត


យុវជនកំពុងប្រឡែងលេងនៅលើវាលដាំផ្កាឈូករ័ត្ន

ផ្កាឈូករ័ត្នជានិមិត្តរូបតំណាងអោយក្តីសង្ឃឹម សុទិដ្ឋិនិយម ដូចនេះទោះបីក្នុងបណ្តាថ្ងៃមានអាកាសធាតុរងារក៏ដោយ  ស្រុកងាយដាន (Nghia Dan) នៅតែមានពន្លឺមកពីផ្កាឈូករ័ត្ននេះ

រូបភាពព្រះអាទិត្យនៅលើវាលដាំផ្កាឈូករ័ត្ន

ផ្កាឈូករ័ត្នទាក់ទាញឃ្មុំមកពីគ្រប់ទីកន្លែងប្រមូលនៅទីនេះ

របៀរថតរូបដ៏ចម្លែកៗមួយរបស់យុវជន នៅពេលទស្សនាវាលដាំផ្កាឈូករ័ត្ន

អ្នកថត camera របស់សារព័ត៌មាន Reuters កំពុងធ្វើបទយកការណ៍ នៅលើវាលដាំផ្កាឈូករ័ត្ន

ជារៀងរាល់ថ្ងៃ ដោយភាពស្រស់ស្អាតរបស់វាលដាំផ្កាឈួករ័ត្នបានទាក់ទិញភ្ញៀវទេសចរណ៍
រាប់ម៉ឺននាក់មកទស្សនា
 

អនុវត្តន៍៖ ត្រឹន​ហៀវ


ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ប្រជាជន​វៀតណាម​មាន​ទម្លាប់ចង​ទង់​ជាតិ​នា​ឱកាស​បុណ្យ​ បុណ្យ​ចូល​ឆ្នាំ​ថ្មី តែ​ប្រហែលជា​មាន​​មនុស្សយ៉ាង​​តិច​ ដឹក​ស្គាល់​​ទីកន្លែង​ធ្វើ​ទង់​ក្រហម​​ផ្កាយ​លឿង​។ ស្ថិត​នៅ​ចម្ងាយ​ពី​មជ្ឈមណ្ឌល​រដ្ឋ​ធានី​ប្រហែល​៣០គីឡូម៉ែ​ត្រ​ ភូមិ​ទឺវឹន​ (Tu Van) ឃុំ​ឡេឡើយ​ (Le Loi) ស្រុក​ធឿង​ទិន​ (Thuong Tin) ក្រុង​ហាណូយ​ ជាទីកន្លែង​​មាន​ជាង​៧០​ឆ្នាំ​ប្រកប​មុខ​របរ​ប្រពៃណី​ធ្វើ​​ទង់ជាតិ​។​

Top