• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វាយតម្លៃអំពីកម្រិតត្រៀមខ្លួនជាស្រេចអំពីរដ្ឋាភិបាលឌីជីថលនិងទិន្នន័យបើកនៅវៀតណាម


 ទិដ្ឋភាពនៃសិក្ខាសាលា

 នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ​២០១៩ ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម បានរួមសហ ការជាមួយ​ធនាគារ​ពិភព​លោក​ និងអង្គការផ្តួចផ្តើមគំនិតវៀតណាម រៀ​បចំសិក្ខាសាលា សំដៅចែក​រំលែក​នូវលទ្ធផល​វាយតម្លៃលើ​កម្រិត​ត្រៀម​ខ្លួនជាស្រេច សម្រាប់រដ្ឋាភិបាលឌីជីថលនិ​ងទិន្នន័យបើក (ការវាយតម្លៃ ​ADDG)។
 
ការវាយតម្លៃនេះ​គឺស្ថិតក្នុងក្របខ័ណ្ឌនៃការជួយឧបត្ថម្ភ​ របស់ធនាគារពិភពលោក​ សម្រាប់​រដ្ឋាភិបាល​វៀតណាម​ ក្នុងការជំរុញដំណើរការរដ្ឋា ភិបាលអេឡិចត្រូនិកនៅ​វៀតណាមប្រកបដោយប្រសិទ្ធ​ភាព​ជាក់ស្តែង។
 
អញ្ជើញ​ថ្លែងមតិនៅសិក្ខាសាលានេះ រដ្ឋមន្ត្រី ប្រធានខុទ្ទកាល័យរដ្ឋាភិ បាលវៀតណាម លោក Mai Tien Dung បានឲ្យ​ដឹងថា ដំណើរការអនុវត្តកំណែទម្រង់រដ្ឋបាល ពិសេសគឺកំណែទម្រង់បែបបទរដ្ឋបាល ក៏ដូចជា​ការ​អនុវត្ត​បច្ចេកវិទ្យា​ព័ត៌មាន បង្កើតរដ្ឋាភិបាលអេឡិចត្រូនិកនៅវៀត​ណា​ម បានប្រព្រឹត្តទៅកា​លពីប៉ុន្មានឆ្នាំ៩០ នៃស​តវត្សមុន ហើយទទួលបានជោគជ័យជាក់ស្តែងជា​ច្រើន។ ដើម្បី់បង្កើតនូវជំហានវិ​ជ្ជមាន ​នៅ​អាណត្តិ​នេះ រដ្ឋាភិបាល​ និងនាយករដ្ឋមន្ត្រីបានប្តេជ្ញា បញ្ជា​ណែនាំឲ្យក្រ សួង ស្ថាប័នគ្រប់ជាន់​ថ្នាក់ ជំរុញខ្លាំង​ការធ្វើកំណែ​ទម្រង់​រដ្ឋបាលដោយតភ្ជាប់ ជាមួយការអនុវត្តបច្ចេកវិទ្យាព័​ត៌មាន ក៏ដូចជា បង្កើតរ​ដ្ឋាភិ បាល​អេឡិច​ត្រូនិក​។
 
យោងតាមលោ​ក Achim Fock នាយកសម្របសម្រួលសកម្មភាព​របស់គម្រោងការនានា ​នៅវៀតណាម នៃធនាគារ​ពិភព​លោក គឺការអភិវឌ្ឍរដ្ឋាភិបាលឌី​ជីថល បានដើរតួនាទី​​សំខាន់សម្រាប់ការអភិវឌ្ឍរ​បស់វៀត​ណាម រូមចំណែកដោះ​ស្រាយ​បញ្ហា​ជាច្រើន​ពាក់​ព័ន្ធ​នឹង​​បដិវត្តន៍​ឧ​ស្សា​ហកម្ម៤.០ ក្នុ​ងនោះ​មានទាំង​បញ្ហាប្រឈម​​និង​ឱកាស។ ហើយក្រោមការដឹកនាំរបស់រ​ដ្ឋាភិបាល វៀតណាម​ទទួល​បានការបោះជំ​ហាន​វិជ្ជមាន​ជាច្រើន​ក្នុង​ការអភិវឌ្ឍវិស័យ​ឌីជីថល៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top