• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងអាមេរិកនិងវៀតណាមក្នុង គ្រាលំបាកបំផុតនៃជម្ងឺកូវីដ ១៩

ថ្លែងនៅពិធីរំលឹកខួបអនុស្សាវរីយ៍ ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំអាមេរិកលោក Ha Kim Ngoc បានរំលេចប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាន ភ្លឺស្វាងក្នុងអំឡុងពេល៧៦ ឆ្នាំកន្លងមករបស់ប្រជាជាតិវៀតណាម ហើយបញ្ជាក់ថា រាល់សមិទ្ធផលដែលវៀត ណាមសម្រេចបានគឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ប្រជាជនវៀតណាមក៏ដូចជាការជួយឧបត្ថម្ភដ៏ថ្លៃថ្លានិងកិច្ចសហប្រតិបត្តិការប្រកប ដោយប្រសិទ្ធភាពជាមួយដៃគូ មិត្តភក្តិអន្តរជាតិផងដែរ។
 

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាមេរិកលោក Ha Kim Ngoc។ (រូបថត៖ VOV)


ស្ថានទូតវៀតណាមប្រចាំសហរដ្ឋអាមេរិកទើបបានរៀបចំពិធីរំលឹកខួបលើកទី ៧៦ ទិវាបុណ្យឯករាជ្យជាតិនៃសាធារណៈរដ្ឋសង្គមនិយម វៀតណាម (ថ្ងៃទី២ កញ្ញា) តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមរបស់ភ្ញៀវកិត្តិយសជិត២០០នាក់ មកពីអាជ្ញាធរ រដ្ឋសភា អង្គទូត សហគ្រាស អ្នកប្រាជ្ញា អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍ជនវៀតណាមនៅអាមេរិក។

ថ្លែងនៅពិធីរំលឹកខួបអនុស្សាវរីយ៍ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាមេរិកលោក Ha Kim Ngoc បានរំលេចប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាន ភ្លឺស្វាងក្នុងអំឡុងពេល៧៦ ឆ្នាំកន្លងមករបស់ប្រជាជាតិវៀតណាម ហើយបញ្ជាក់ថា រាល់សមិទ្ធផលដែលវៀត ណាមសម្រេចបានគឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ប្រជាជនវៀតណាម ក៏ដូចជាការជួយឧបត្ថម្ភដ៏ថ្លៃថ្លានិងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយដៃគូ មិត្តភក្តិអន្តរជាតិផងដែរ។

លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងក្នុងការងារកិច្ចការបរទេសរបស់វៀតណាមក្នុងបរិបទនៃជម្ងឺរាតត្បាត ហើយអះអាងថា រាល់សកម្មភាពផ្លាស់ប្ដូរគណៈប្រតិភូ ជំនួបប្រាស្រ័យជាន់ខ្ពស់រវាងវៀតណាមនិង អាមេរិក នឹងរួមចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម-អាមេរិក ព្រមទាំងរួមចំណែកជំរុញសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top