• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សិល្បៈ

វត្ថុអនុស្សាវរីយ៍ផលិតដោយពាណិជ្ជៈសញ្ញាបាចម៉ូក (Bach Moc)

បច្ចុប្បន្ននេះ ប្រទេស​វៀតណាម​គឺជាទីកន្លែង​ទេសចរណ៍​ដ៏​ចាប់​ចិត្តចំពោះ​ភ្ញៀវ​អន្តរជាតិ ដូច្នេះ​វត្ថុអនុស្សាវរីយ៍​​កាន់តែ​​​ពេញនិយម ផងដែរ។ ​ក្រុម​យុវជន​វៀតណាមមួយក្រុម​​បាន​បង្កើត​ឡើង​ពាណិជ្ជៈ​សញ្ញាបាច​ម៉ូក (Bach Moc) ដើម្បី​ផលិត​ចេញ​បណ្តាវត្ថុអនុស្សាវរីយ៍​​ធ្វើ​ពី​ឈើ​​ ជា​ពិសេស​ និង​បង្ហាញ​​ភាព​ប៉ិនប្រសប់​និង​​ការ​ច្នៃប្រឌិត​របស់​ជនជាតិ​វៀតណាម។

ពាណិជ្ជៈសញ្ញា បាចម៉ូក (Bach Moc) បានបង្កើតឡើង នាឆ្នាំ២០១៦ ដោយក្រុមយុវជនចំនួន ៥ នាក់៖ យុវនារី ហ័ងធូថាវ (Hoang Thu Thao) យុវនារី ត្រឹន ង៉ុកយុង (Tran Ngoc Dung) យុវជន ង វ៉ាន់កឿង (Ngo Van Cuong) យុវនារី វូ ធីហ័ន (Vu Thi Hoan) និងយុវនារី ហ័ង ធីប៊ិចង៉ុក (Hoang Thi Bich Ngoc)។ ពួកគេមានគំនិតផ្តួចផ្តើមនូវការផលិតវត្ថុអនុស្សាវរីយ៍ដោយចៃដន្យ។ ជាពិសេស ពួកគេគ្មានចំណេះដឹងអ្វីៗ នូវការគូរប្លង់ ឬវិចិត្រសិល្បៈទេ ប៉ុន្តែ ពួកគេបានចូលរួមយ៉ាងផ្ទាល់ តាំងពីដំណាក់កាលគូរប្លង់ រហូតដល់ដំណាក់កាលផលិត ផ្គុំផលិតផល។

ជាស្ថាបនិកម្នាក់ យុវនារី ហ័ងធូថាវ (Hoang Thu Thao) បានចែករំលែកថា៖ “នៅពេលយើងខ្ញុំស្រាវជ្រាវទីផ្សារ វត្ថុអនុស្សាវរីយ៍ស្ទើរតែជាផលិតផលមកពីប្រទេសចិន រីឯវត្ថុអនុស្សាវរីយ៍ផលិតពីវៀតណាមវិញមិនស្រូវមានច្រើន និងមិនស្អាតទេ។ យល់ដឹងយ៉ាងច្បាស់លាស់នូវការខ្វះខាតនេះ យើងខ្ញុំបានសម្រេចចិត្តផលិតវត្ថុអនុស្សាវរីយ៍ តាមរចនាបទទំនើប ប្លែកៗ ថ្មី ប៉ុន្តែរក្សាទុកលក្ខណៈពិសេសរបស់ប្រទេសវៀតណាម”។


រោងជាងផលិតវត្ថុអនុស្សាវរីយ៍ធ្វើពីឈើ បាចម៉ុក (Bach Moc) មានអ្នកគូរប្លង់វ័យក្មេងពី ៥ ដល់ ៦ នាក់
ដើម្បីផលិតចេញវត្ថុអនុស្សាវរីយ៍ជាសម្បូណ៍បែប ដែលឆ្លើយតបនឹងតម្រូវការភ្ញៀវ។


រោងជាងផលិតវត្ថុអនុស្សាវរីយ៍ធ្វើពីឈើ បាចម៉ុក (Bach Moc) មានអ្នកគូរប្លង់វ័យក្មេងពី ៥ ដល់ ៦ នាក់
ដើម្បីផលិតចេញវត្ថុអនុស្សាវរីយ៍ជាសម្បូណ៍បែប ដែលឆ្លើយតបនឹងតម្រូវការភ្ញៀវ។


បច្ចេកវិទ្យាបោះពុម្ភ laze បានកកើតក្បូនរចនាលើផលិតផល។

ពាណិជ្ជសញ្ញាៈបាចម៉ូក (Bach Moc) មាន ជួរអ្នកជំនាញខាងគូរនិងតុបតែងដោយផ្ទាល់ដៃ
ដើម្បីបង្កើតភាពពិសេសសំរាប់ផលិតផលនិមួយៗ។


ផ្នែកផ្គុំនិងធ្វើឲ្យសុក្រិតវត្ថុអនុស្សាវរីយ៍ ។

អក្សរបានកាត់ដោយបុគ្គលិកធ្វើការក្នុងពាណិជ្ជៈសញ្ញា បាចម៉ូក (Bach Moc) និងបានផ្គុំតាម
គំនិតផ្តួចផ្តើមរបស់អ្នកគូរប្លង់។


ប្រអប់ទុកវត្ថុអនុស្សាវរីយ៍បង្កើនអត្ថន័យនៃកាដូដែលបានទុកខាងក្នុង។

ពាណិជ្ជៈសញ្ញា បាចម៉ូក (Bach Moc) បានផលិតវត្ថុអនុស្សាវរីយ៍សំរាប់ទេសចរណ៍និងវត្ថុអនុស្សាវរីយ៍សំរាប់ព្រឹត្តិការណ៍សំខាន់ៗ។ ជួរបុគ្គលិកគូរប្លង់មានពី ៥ ដល់ ៦ នាក់ ដែលស្រាវជ្រាវចំណូលចិត្តរបស់អតិថជនអាស្រ័យលើវ័យ និងតម្រូវការរបស់ជនជាតិវៀតណាម ក៏ដូចជាភ្ញៀវទេសចរណ៍អន្តរជាតិ ផងដែរ។ ប៉ុន្តែ ចំពោះផលិតផលនិមួយៗ បុគ្គលិកនឹងច្នៃប្រឌិតកំណែថ្មី។ ហេតុដូច្នេះ ផលិតផលរបស់ពាណិជ្ជៈសញ្ញា បាចម៉ូក (Bach Moc) ពិតជាសម្បូណ៍បែប និងសម្បូណ៍មុខណាស់។

ផលិតផលរបស់ពាណិជ្ជៈសញ្ញា បាចម៉ុក (Bach Moc) ធ្វើពីឈើឧស្សាហកម្ម និងប្រើប្រាស់បច្ចេកវិទ្យា laser។ ពីព្រោះ បច្ចេកវិទ្យានេះកាត់ដ៏លឿននិងស្នាមកាត់ក៏ស្អាតដែរ។ លោក ង វ៉ាន់កឿង (Ngo Van Cuong)  - អ្នកទទួលបន្ទុកដំណាក់កាលផលិតបាននិយាយឲ្យដឹងថា៖ ដំណាក់កាលអាវឈើនិងដំណាក់កាលឆ្លាក់ក្បួនរចនាត្រូវបានអនុវត្តយ៉ាងហ្មត់ចត់ តាមគំនូរគូរប្លង់ បើសិនជាមានការខុសមួយណាក្នុងដំណាក់កាលឆ្លាក់ក្បួនរចនា អ្នកជាងនឹងបោះបង់ចោល និងចាប់ផ្កើមធ្វើវិញ។ ជាពិសេស នៅពេលផលិតផលិតផល3D ពីគំរូ 2D អ្នកជាងត្រូវអនុវត្តយ៉ាងហ្មត់ចត់ ផ្គុំបំណែកឈើ ដើម្បីកកើតទម្រង់រូបភាព  3D ពិសេស។

អ្នកគូរប្លង់ធ្វើការ នៅពាណិជ្ជៈសញ្ញា បាចម៉ូក (Bach Moc) បានបង្ហាញភាពពិសេស ច្នៃប្រឌិត ប៉ុន្តែប្រាក់ចំណាយតិច។ ផលិតផលមួយចំនួនដែលបង្ហាញយ៉ាងច្បាស់លាស់លក្ខណៈពិសេសរបស់ប្រទេសវៀតណាម ៖ ឃៀវ វ៉ាន់កាក (Khue Van Cac) វត្ថុ ម៉ូតកុត (Mot Cot ) វិមានតម្កល់សពលោកប្រធានហូជីមិញ… ក្រៅពីនោះ ផលិតផលបានប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ផងដែរ ៖ សៀវភៅតូច សៀវភៅសម្រាប់បិទរូបថត បន្តោងសោរ ស្រោមទូរសព្ទ… ជាដើម។  នាសព្វថ្ងៃនេះ ផលិតផលរបស់ពាណិជ្ជៈសញ្ញា បាចម៉ូក (Bach Moc) បានចែកចាយគ្រប់ទីក្រុងនិងគ្រប់ខេត្ត បានលក់ក្នុងហាងលក់វត្ថុអនុស្សាវរីយ៍ ស្ថិតក្នុងភូមិសាស្ត្រវិថីបុរាណហាណូយ ថែមទាំងបំរើព្រឹត្តិការសំខាន់ៗ របស់ក្រុមហ៊ុនដូចជា៖ FPT, CMC…ផងដែរ។

យើងអាននិយាយថា ភាពច្នៃប្រឌិតរបស់យុវជនចំពោះការចាប់ផ្តើមធ្វើអាជីវកម្ម ពាណិជ្ជៈសញ្ញា បាចម៉ូក (Bạch Mộc) បាននិងកំពុងបង្កើតវត្ថុអនុស្សាវរីយ៍ដ៏សុវត្ថិភាពនិងជិតស្និទ្ធិជាមួយអ្នកប្រើប្រាស់./

វត្ថុអនុស្សាវរីយ៍មួយចំនួនដែលបានផលិត ដោយពាណិជ្ជៈសញ្ញា បាចម៉ូក (Bach Moc)























 
អត្ថបទ៖ ង៉ឹនហា រូបថត៖ តឹតសើន

ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

បន្តភាពជោគ​ជ័យនៃ​​ភូមិ​បាតត្រាង (Bat Trang)​ តាមរយៈ​ផលិតផល​ជាច្រើន​របស់​​​សិប្បករ​។ សិប្បករ​​ភូមិ​បាតត្រាង​ (Bat Trang) បាន​យក​អារម្មណ៍​បង្កើត​ចេញពី​​ត្រារាជ​ ទើបតែ​​នាំ​​យក​ដោយ​ជោគជ័យ​មកពីប្រទេស​បារាំង​

Top