• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

វត្តបូរាណនៅកណ្តាលបេតិកភណ្ឌពិភពលោកត្រាងអាន (Trang An)

វត្ត​ប៊ិច​ដុង (Bich Dong) ​ស្ថិត​នៅ​ក្នុង​ប្រជុំ​បេតិកភណ្ឌ​ពិភពលោក​ត្រាង​អាន​ (Trang An)។ វត្ត​នៅ​មាន​នាម​មួ​យ​ផ្សេង​គឺ​ “​បាចង៉ុក​ថាច់​សើន​ដុង​ - Bach Ngoc Thach Son Dong” មាន​ន័យ​ថា​វត្ត​​ថ្ម​ស្អាត​ដូច​កែវ​មុនី​ បាន​ស្តេច​ក្រាញ់​​ទ្រិញ​សឹម (Trinh Sam) ​ (​១៧៦៧-១៧៨២) មាន​ប្រសិទ្ធិនាម​ថា​ “​ណាម​ធៀន​ឌេញី​ដុង - Nam Thien De Nhi Dong​”។ រាល់​ឱកាស​​និទាឃរដូវ​​មកដល់​ វត្ត​ទាក់ទាញ​ពុទ្ធបរិស័ទ​​និង​ភ្ញៀវ​ទេសចរណ៍​យ៉ាង​ច្រើន​មក​ទស្សនា​​គយ​គន់​ទេសភាព​។

វត្ត​ប៊ិច​ដុង​ (Bich Dong) ស្ថិត​នៅ​លើ​ដង​ភ្នំ​ថ្ម​ ងូ​ញ៉ាក​​ (Ngu Nhac) ចំណុះ​ឃុំ​​និញ​ហាយ (Ninh Hai) ​ស្រុក​ហ្វ័រ​ឡឺ​ (Hoa Lu) ខេត្ត​និញ​ប៊ិញ (Ninh Binh)​។ វត្ត​បាន​កសាង​តាម​បែប​អក្សរ​ “តាម - Tam” ក្នុង​ភាសា​ហាន​ រួម​មាន​បី​ល្វែង​មិនតភ្ជាប់​​គ្នា​ ផ្អែក​ទៅ​លើ​ខ្នង​​ភ្នំ​​ពីទី​​ទាប​ឡើង​ដល់ទី​​ខ្ពស់ ​​ក្លាយជា​វត្ត​បី​ផ្សេង​គ្នា​ លេច​អណ្តែត​​ក្រោម​​ដើម​កល្បព្រឹក្ស​មែក​សាខា​​ពណ៌​បៃ​តង​ ​នៅ​កណ្តាល​ព្រៃ​ភ្នំ​ដ៏​ធំល្វឹ​ងល្វើយ​​។​​



ស្ពានថ្មនាំទៅកាន់ខ្លោងទ្វារវត្តប៊ិចដុង (Bich Dong) សាងភ្ជាប់ដោយថ្មខៀវ។ ស្ពានមាន៤ខណ្ឌ បានឆ្លាក់ក្បាច់ក្បូររូបក្បាលនាគ។

វត្តប៊ិចដុង (Bich Dong)  រួមមានវត្តបី បែងនៅតាមខ្នងភ្នំ ចាប់ពីទីទាបរហូតដល់ទីខ្ពស់៖ វត្តបឋម វត្តកណ្តាល វត្តឧត្តម។


វត្តបឋមនៅក្បែរជើងភ្នំ រួមមាន៥ល្វែងបានសាងនៅលើខឿនមួយខ្ពស់ យ៉ភ្នំ។ ក្នុងវត្តបូជាព្រះពុទ្ធ ខាងក្រោយវត្តមានចេតិយ្យ។

វត្តកណ្តាលស្ថិតនៅកណ្តាលខ្នងភ្នំ មានតែខ្លោងទ្វារនិងដំបូលវត្តលេចអណ្តែតទៅខាងក្រៅ ស្ថាបត្យកម្ម​ទាំងអស់​
លាក់សម្ងំនៅក្នុងរូងភ្នំ។ វត្តបានកសាងប្រហែលនៅសតវត្សរ៍ទី១៥ បូជាព្រះពុទ្ធ។ ដំបូលវត្តមានអក្សរហាន “ប៊ិច​
ដុង​ - Bich Dong” ដោយឧបរាជ ង្វៀនងេម (Nguyen Nghiem) (១៧០៨-១៧៧៦) ឆ្លាក់ជាប់នៅលើជញ្ជាំងភ្នំឆ្នាំ
១៧៧៥ តាមរាជបញ្ជារបស់ស្តេចក្រាញ់ទ្រិញសឹម (Trinh Sam)។


ខាងឆ្វេងវត្តកណ្តាលមានល្វែងបូជាព្រះម៉ែ។

ដំបូលបូរាណរបស់វត្តប៊ិចដុង(Bich Dong) ។

​លោក​គ្រូ​ ធិច​ដាម​ថ័រ​ (Thich Dam Tho) ព្រះចៅអធិការ​វត្ត​ឲ្យ​ដឹងថា៖ “​ប៊ិច​ដុង​ (Bich Dong)  កាលពី​មុន​ជា​វត្ត​តូច​មួយ​ ស្ថិត​នៅលើ​កំពូលភ្នំ​ មិន​ដឹង​ថា​កសាង​នៅ​ឆ្នាំណាឡើយ​។ សិលាចារិក​មួ​យ​ក្នុងចំណោម​សិលា​ចារិក​បូរាណ​នៅ​វត្ត​ឧត្តម​​សរសេរ​ថា​ នៅ​ចុង​រាជការ​ឌិញ (Dinh)​ ដើម​​រាជការ​ឡេ​ (Le) (​ប្រហែល​នៅសត្តវត្សរ៍​ទី​១០) មាន​នារី​ម្នាក់​គោតនាម​​ឡា​ (La) បាន​អញ្ជើញ​មក​បូជា​ប្រាក់កាស​​ដើម្បី​កសាង​ កែ​លម្អ​វត្ត​សាឡើង​វិញ​។ តាម​ពុទ្ធដិការ​របស់​គ្រូ​ដើម​និយាយត​​មក​ថា​ សំណងវត្ត​ដ៏ធំធេង​​ដូចសព្វ​ថ្ងៃ​នេះ បាន​ធ្វើ​សម្រេច​មុន​នេះ​៤០០​ឆ្នាំ​”​។​
 
ចាប់ពី​វត្តបឋម​​ភ្ញៀវទេសចរណ៍​ធ្វើ​ដំណើរ​​លើ​កាំជណ្តើរ​ទាំង​៩០​កាំ​ នៅ​ខាង​ឆ្វេង​កណ្តាល​​​ខ្នង​ភ្នំ​​ងូ​ញ៉ក​​ (Ngu Nhac​) គឺ​មកដល់​​​វត្ត​កណ្តាល​។ នេះជា​វត្ត​ពិសេស​មួយ​ តិច​ទី​ណាមាន​។​ ជញ្ជាំង​ភ្នំ​នៅទី​នេះ​លឹប​ចូលទៅ​​ដូច​ជា​មាត់​នាគ​  ខាង​​​ក្នុងគឺ​វត្ត​មួយ​ មានតែ​ដំបូល​សំយាប​លយ​ចេញទៅ​ខាងក្រៅ​តែប៉ុណ្ណោះ​។ លោកគ្រូ​ ធិច​ដាម​ថ័រ (Thich Dam Tho) ​ឲ្យ​ដឹង​ថា​ នៅលើ​ដំបូល​វត្ត​កណ្តាល​មាន​អក្សរ​ហាន​ពណ៌មាស​ អានពី​ឆ្វេង​ទៅ​ស្តាំ​គឺ អាទិទេព​យ៉ា​ឡាំ​ (Gia Lam) - ដាយ​ហុងបាវ​ឌៀន​ (Dai Hung Bao Dien) -​ ណាម​ធៀន​តូ (Nam Thien To) (មានន័យ​ថា គ្រូដើម​គ្រប់​អង្គទាំងអស់​​ នៅ​ត្រើយ​ខាងត្បូង​នេះ សុទ្ធតែ​​ចេញពី​វត្ត​ប៊ិច​ដុង (Bich Dong) ​ទៅ​ទាំង​អស់​​) និយាយ​ដល់​ទី​តាំង​​សំខាន់​របស់​វត្ត​ប៊ិច​ដុង (Bich Dong)​ ក្នុង​ការ​អភិវឌ្ឍន៍​​​​ពុទ្ធ​សាសនា​នៅ​វៀតណាម​។​
 
ចាប់ពី​វត្ត​កណ្តាល​មាន​រូងមួយ​​នាំ​ទៅកាន់​វត្ត​ឧត្តម​​ ដែល​មាន​ឈ្មោះ​ថា​ដុង​តោយ​ (Dong Toi) (រូង​ងងឹត​) (​ដុង​ប៊ិច - Dong Bich)។ បរិយាកាស​ខាង​ក្នុង​ពិតជា​អស្ចារ្យ​ខ្លាំង​ណាស់​ ដោយ​មាន​អាចុត​សិលា​រូបរាង​ពិសេស​។ អ្នក​ស្រុក​​ប្រសប់​ស្រមៃ​ដាក់​ឈ្មោះ​ឲ្យ​អាចិត​សិលា​ថា​ ​ទេវតា​ អប្សរា​ បរិវា​អាទិទេព​ នាគ​ហោះ អណ្តើក​ហែ​លទឹក​ ដំរី​ចូល​គាល់​ ខ្លាក្រាប់​...។ល។​
 
ចាប់ពី​ទ្វារ​ដុង​តោយ​​ (Dong Toi) ភ្ញៀវទេសចរណ៍​ធ្វើ​ដំណើរ​តាម​កាំ​ជណ្តើរ​​ថ្ម​ទៅកាន់​វត្ត​ឧត្តម​។ នេះជា​វត្ត​មួយ​ស្ថិត​នៅ​ទី​តាំង​ខ្ពស់បំផុត​។ ចាប់ពី​ទី​នេះ យើងអាច​ទស្សនា​គយគន់​ទេសភាព​ដ៏ស្រស់ស្អាត​​ របស់​តំបន់​ភ្នំ​ដ៏​ធំធេង ​នៃ​បេតិកភណ្ឌ​ពិភពលោក​ត្រាង​អាន​​​ (Trang An)។

ពី​វត្ត​ប៊ិច​ដុង​ (Bich Dong) ភ្ញៀវទេសចរណ៍​ធ្វើ​ដំណើរ​ប្រហែល​១០០ម៉ែត្រ​ ចេញទៅ​កំពង់​ទូ​កថាច់​ប៊ិច​​ (Thach Bich) ដើម្បី​ចុះទូក​ធ្វើ​ដំណើរ​ទៅ​ទស្សនា​​ហាង​ថុង​ (Hang Thong) ធុង​ណាំង (Thung Nang)។ ឬ​ភ្ញៀវ​ទេសចរណ៍​អាចបន្ត​​ធ្វើដំណើរ​បន្ថែម​២គីឡូម៉ែត្រទៀត​ ដើម្បី​ស្វែង​យល់​ហាង​ចួរ​ (Hang Chua) ហាង​ង្រែ​ (Hang Giua) ថុង​យឿ ហាង​ប៊ុត (Hang But)​...។ល។​

​តាំងពី​យូរ​ វត្ត​ប៊ិចដុង ​(Bich Dong) ជា​ទីកន្លែង​ឈប់​​សម្រាក​ មិនអាច​រំលង​ចំពោះ​ភ្ញៀវទេសចរណ៍​​ក្នុង​ស្រុក​​និង​បរទេស​ ពេល​អញ្ជើញ​មក​តំបន់ដី​បូរាណ​​​ហ្វ័រឡឺ​ (Hoa Lu)។ បងស្រី​ Marine ភ្ញៀវ​ទេសចរណ៍​​មកពី​បារីស​ (​បារាំង) ឲ្យ​ដឹង​ថា៖ “​ខ្ញុំ​មាន​​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ចំពោះ​ទេសភាព​​ស្ងប់​ស្ងាត់ ​និង​សម្រស់​បូរាណ​របស់​វត្ត​នេះ។ នៅទី​នេះ មាន​ភាព​តភ្ជាប់​រវាង​វត្ត​នឹង​ទិដ្ឋភាព​ធម្មជាតិ​ដ៏ស្រស់​ត្រកាល ​របស់​​បេតិកភណ្ឌ​ពិភពលោក​ត្រាង​អាន (Trang An)​៕​
 


ច្រកចេញរបស់ដុងតោយ (Dong Toi) មានរចនាតាមធម្មជាតិយ៉ាងពិសេស។ ដុងតោយ (Dong Toi)
ជា​បរិយាកាស​​​មួយក្នុងចំណោមបរិយាកាសវែងអន្លាយ ទូលាយ មានអំពូលភ្លើងភ្លឺត្រចះ។
ក្នុងរូងក៏មានពុទ្ធរូប ព្រះម៉ែវ៉ាន់ធូ (Van Thu) ព្រះម៉ែគង់ស៊ីអ៊ីម។


បរិយាកាសដ៏អស្ចារ្យខាងក្នុងដុងតោយ (Dong Toi)។

ជួងស្ពាន់ចងព្យួរនៅលើជញ្ជាំងថ្ម ត្រង់ច្រកចូលដុងតោយ (Dong Toi) បានព្រះអង្គ ទ្រីកៀន (Tri Kien)
និងទ្រីធែ (Tri The) សិតនៅឆ្នាំកុរ (១៧០៧)។


បរិយាកាសខាងក្នុងដុងតោយ (Dong Toi) មានអាចិតសិលាដែលមានរូបភាពចម្លែក។ 

កំពូលភ្នំងូញ៉ាក (Ngu Nhac) ជាមួយយ៉ថ្មដូចត្រច្រៀកឆ្មា ទាក់ទាញភ្ញៀវទេសចរណ៍ទស្សនា ពេល​មក​លេង​
វត្តប៊ិចដុង (Bich Dong)។


ទេសភាពព្រៃភ្នំលឹបល សំឡឹងពីវត្តប៊ិចដុង (Bich Dong) ។

វត្តប៊ិចដុង (Bich Dong) បន្ថែមសម្រស់បូរាណឲ្យបេតិកភណ្ឌពិភពលោកត្រាងអាន (Trang An)។


ឆ្នាំ​មមី​១៧៧៤ ស្តេច​ក្រាញ់​ទ្រិញ​សឹម​ (Trinh Sam) បានអញ្ជើញ​មកទស្សនា​និង​ដាក់​ឈ្មោះ​ឲ្យ​វត្ត​ថា​ប៊ិច​ដុង (Bich Dong) ​។ ក្រោយ​មក​ ឧបរាជ​ ង្វៀន​ង្វេ​ម (Nguyen Nghiem) (១៧០៨​-១៧៧៦) ជា​ឪពុក​របស់​កវី​ង្វៀន​យូ (Nguyen Du)​ ទទួល​រាជ​បញ្ជា​របស់​ទ្រិញ​សឹម​ (Trinh Sam) ឆ្លាក់​លើ​ជញ្ជាំង​ភ្នំ​នៅវត្ត​កណ្តាល​អក្សរ​ “ប៊ិច​ដុង - Bich Dong” ដោយ​ភាសាហាន​។ នៅ​ក្បែរ​អក្សរ​ប៊ិច​ដុង (Bich Dong) ​ មាន​អក្សរ​សរសេរ​ “ង្វៀន​ង្វេម (Nguyen Nghiem) ​សរសេរ​” មាន​ន័យ​ថាលោក​​ង្វៀន​ង្វេម​​(Nguyen Nghiem)ទទួល​រាជបញ្ជា​ចារជា​​អក្សរ​។​
 

 

 អនុវត្ត​៖ ត្រឹន​ហ៊ី​វ​
 

ស្វែងយល់នូវកេរដំណែលប្រវត្តិសាស្ត្រ វ៉ាន់មៀវ - គ្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) នៅពេលយប់

ស្វែងយល់នូវកេរដំណែលប្រវត្តិសាស្ត្រ វ៉ាន់មៀវ - គ្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) នៅពេលយប់

នាពេលថ្មីៗនេះ tour ទេសចរនិង​ស្វែងយល់កេរដំណែល​ វ៉ាន់​មៀវ - គ្វឹក​ទឺយ៉ាម (Van Mieu - Quoc Tu Giam) នៅពេលយប់ ដោយ​ប្រធានបទ "ភាព​ថ្លៃថ្នូរនៃទស្សនវិជ្ជាអប់រំ" បានរៀបចំ...

Top