ទេសចរណ៍ វត្តបូរាណនៅកណ្តាលបេតិកភណ្ឌពិភពលោកត្រាងអាន (Trang An) 29/03/2017 វត្តប៊ិចដុង (Bich Dong) ស្ថិតនៅក្នុងប្រជុំបេតិកភណ្ឌពិភពលោកត្រាងអាន (Trang An)។ វត្តនៅមាននាមមួយផ្សេងគឺ “បាចង៉ុកថាច់សើនដុង - Bach Ngoc Thach Son Dong” មានន័យថាវត្តថ្មស្អាតដូចកែវមុនី បានស្តេចក្រាញ់ទ្រិញសឹម (Trinh Sam) (១៧៦៧-១៧៨២) មានប្រសិទ្ធិនាមថា “ណាមធៀនឌេញីដុង - Nam Thien De Nhi Dong”។ រាល់ឱកាសនិទាឃរដូវមកដល់ វត្តទាក់ទាញពុទ្ធបរិស័ទនិងភ្ញៀវទេសចរណ៍យ៉ាងច្រើនមកទស្សនាគយគន់ទេសភាព។ វត្តប៊ិចដុង (Bich Dong) ស្ថិតនៅលើដងភ្នំថ្ម ងូញ៉ាក (Ngu Nhac) ចំណុះឃុំនិញហាយ (Ninh Hai) ស្រុកហ្វ័រឡឺ (Hoa Lu) ខេត្តនិញប៊ិញ (Ninh Binh)។ វត្តបានកសាងតាមបែបអក្សរ “តាម - Tam” ក្នុងភាសាហាន រួមមានបីល្វែងមិនតភ្ជាប់គ្នា ផ្អែកទៅលើខ្នងភ្នំពីទីទាបឡើងដល់ទីខ្ពស់ ក្លាយជាវត្តបីផ្សេងគ្នា លេចអណ្តែតក្រោមដើមកល្បព្រឹក្សមែកសាខាពណ៌បៃតង នៅកណ្តាលព្រៃភ្នំដ៏ធំល្វឹងល្វើយ។ ស្ពានថ្មនាំទៅកាន់ខ្លោងទ្វារវត្តប៊ិចដុង (Bich Dong) សាងភ្ជាប់ដោយថ្មខៀវ។ ស្ពានមាន៤ខណ្ឌ បានឆ្លាក់ក្បាច់ក្បូររូបក្បាលនាគ។ វត្តប៊ិចដុង (Bich Dong) រួមមានវត្តបី បែងនៅតាមខ្នងភ្នំ ចាប់ពីទីទាបរហូតដល់ទីខ្ពស់៖ វត្តបឋម វត្តកណ្តាល វត្តឧត្តម។ វត្តបឋមនៅក្បែរជើងភ្នំ រួមមាន៥ល្វែងបានសាងនៅលើខឿនមួយខ្ពស់ យ៉ភ្នំ។ ក្នុងវត្តបូជាព្រះពុទ្ធ ខាងក្រោយវត្តមានចេតិយ្យ។ វត្តកណ្តាលស្ថិតនៅកណ្តាលខ្នងភ្នំ មានតែខ្លោងទ្វារនិងដំបូលវត្តលេចអណ្តែតទៅខាងក្រៅ ស្ថាបត្យកម្មទាំងអស់ លាក់សម្ងំនៅក្នុងរូងភ្នំ។ វត្តបានកសាងប្រហែលនៅសតវត្សរ៍ទី១៥ បូជាព្រះពុទ្ធ។ ដំបូលវត្តមានអក្សរហាន “ប៊ិច ដុង - Bich Dong” ដោយឧបរាជ ង្វៀនងេម (Nguyen Nghiem) (១៧០៨-១៧៧៦) ឆ្លាក់ជាប់នៅលើជញ្ជាំងភ្នំឆ្នាំ ១៧៧៥ តាមរាជបញ្ជារបស់ស្តេចក្រាញ់ទ្រិញសឹម (Trinh Sam)។ ខាងឆ្វេងវត្តកណ្តាលមានល្វែងបូជាព្រះម៉ែ។ ដំបូលបូរាណរបស់វត្តប៊ិចដុង(Bich Dong) ។ លោកគ្រូ ធិចដាមថ័រ (Thich Dam Tho) ព្រះចៅអធិការវត្តឲ្យដឹងថា៖ “ប៊ិចដុង (Bich Dong) កាលពីមុនជាវត្តតូចមួយ ស្ថិតនៅលើកំពូលភ្នំ មិនដឹងថាកសាងនៅឆ្នាំណាឡើយ។ សិលាចារិកមួយក្នុងចំណោមសិលាចារិកបូរាណនៅវត្តឧត្តមសរសេរថា នៅចុងរាជការឌិញ (Dinh) ដើមរាជការឡេ (Le) (ប្រហែលនៅសត្តវត្សរ៍ទី១០) មាននារីម្នាក់គោតនាមឡា (La) បានអញ្ជើញមកបូជាប្រាក់កាសដើម្បីកសាង កែលម្អវត្តសាឡើងវិញ។ តាមពុទ្ធដិការរបស់គ្រូដើមនិយាយតមកថា សំណងវត្តដ៏ធំធេងដូចសព្វថ្ងៃនេះ បានធ្វើសម្រេចមុននេះ៤០០ឆ្នាំ”។ ចាប់ពីវត្តបឋមភ្ញៀវទេសចរណ៍ធ្វើដំណើរលើកាំជណ្តើរទាំង៩០កាំ នៅខាងឆ្វេងកណ្តាលខ្នងភ្នំងូញ៉ក (Ngu Nhac) គឺមកដល់វត្តកណ្តាល។ នេះជាវត្តពិសេសមួយ តិចទីណាមាន។ ជញ្ជាំងភ្នំនៅទីនេះលឹបចូលទៅដូចជាមាត់នាគ ខាងក្នុងគឺវត្តមួយ មានតែដំបូលសំយាបលយចេញទៅខាងក្រៅតែប៉ុណ្ណោះ។ លោកគ្រូ ធិចដាមថ័រ (Thich Dam Tho) ឲ្យដឹងថា នៅលើដំបូលវត្តកណ្តាលមានអក្សរហានពណ៌មាស អានពីឆ្វេងទៅស្តាំគឺ អាទិទេពយ៉ាឡាំ (Gia Lam) - ដាយហុងបាវឌៀន (Dai Hung Bao Dien) - ណាមធៀនតូ (Nam Thien To) (មានន័យថា គ្រូដើមគ្រប់អង្គទាំងអស់ នៅត្រើយខាងត្បូងនេះ សុទ្ធតែចេញពីវត្តប៊ិចដុង (Bich Dong) ទៅទាំងអស់) និយាយដល់ទីតាំងសំខាន់របស់វត្តប៊ិចដុង (Bich Dong) ក្នុងការអភិវឌ្ឍន៍ពុទ្ធសាសនានៅវៀតណាម។ ចាប់ពីវត្តកណ្តាលមានរូងមួយនាំទៅកាន់វត្តឧត្តម ដែលមានឈ្មោះថាដុងតោយ (Dong Toi) (រូងងងឹត) (ដុងប៊ិច - Dong Bich)។ បរិយាកាសខាងក្នុងពិតជាអស្ចារ្យខ្លាំងណាស់ ដោយមានអាចុតសិលារូបរាងពិសេស។ អ្នកស្រុកប្រសប់ស្រមៃដាក់ឈ្មោះឲ្យអាចិតសិលាថា ទេវតា អប្សរា បរិវាអាទិទេព នាគហោះ អណ្តើកហែលទឹក ដំរីចូលគាល់ ខ្លាក្រាប់...។ល។ ចាប់ពីទ្វារដុងតោយ (Dong Toi) ភ្ញៀវទេសចរណ៍ធ្វើដំណើរតាមកាំជណ្តើរថ្មទៅកាន់វត្តឧត្តម។ នេះជាវត្តមួយស្ថិតនៅទីតាំងខ្ពស់បំផុត។ ចាប់ពីទីនេះ យើងអាចទស្សនាគយគន់ទេសភាពដ៏ស្រស់ស្អាត របស់តំបន់ភ្នំដ៏ធំធេង នៃបេតិកភណ្ឌពិភពលោកត្រាងអាន (Trang An)។ ពីវត្តប៊ិចដុង (Bich Dong) ភ្ញៀវទេសចរណ៍ធ្វើដំណើរប្រហែល១០០ម៉ែត្រ ចេញទៅកំពង់ទូកថាច់ប៊ិច (Thach Bich) ដើម្បីចុះទូកធ្វើដំណើរទៅទស្សនាហាងថុង (Hang Thong) ធុងណាំង (Thung Nang)។ ឬភ្ញៀវទេសចរណ៍អាចបន្តធ្វើដំណើរបន្ថែម២គីឡូម៉ែត្រទៀត ដើម្បីស្វែងយល់ហាងចួរ (Hang Chua) ហាងង្រែ (Hang Giua) ថុងយឿ ហាងប៊ុត (Hang But)...។ល។ តាំងពីយូរ វត្តប៊ិចដុង (Bich Dong) ជាទីកន្លែងឈប់សម្រាក មិនអាចរំលងចំពោះភ្ញៀវទេសចរណ៍ក្នុងស្រុកនិងបរទេស ពេលអញ្ជើញមកតំបន់ដីបូរាណហ្វ័រឡឺ (Hoa Lu)។ បងស្រី Marine ភ្ញៀវទេសចរណ៍មកពីបារីស (បារាំង) ឲ្យដឹងថា៖ “ខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះទេសភាពស្ងប់ស្ងាត់ និងសម្រស់បូរាណរបស់វត្តនេះ។ នៅទីនេះ មានភាពតភ្ជាប់រវាងវត្តនឹងទិដ្ឋភាពធម្មជាតិដ៏ស្រស់ត្រកាល របស់បេតិកភណ្ឌពិភពលោកត្រាងអាន (Trang An)៕ ច្រកចេញរបស់ដុងតោយ (Dong Toi) មានរចនាតាមធម្មជាតិយ៉ាងពិសេស។ ដុងតោយ (Dong Toi) ជាបរិយាកាសមួយក្នុងចំណោមបរិយាកាសវែងអន្លាយ ទូលាយ មានអំពូលភ្លើងភ្លឺត្រចះ។ ក្នុងរូងក៏មានពុទ្ធរូប ព្រះម៉ែវ៉ាន់ធូ (Van Thu) ព្រះម៉ែគង់ស៊ីអ៊ីម។ បរិយាកាសដ៏អស្ចារ្យខាងក្នុងដុងតោយ (Dong Toi)។ ជួងស្ពាន់ចងព្យួរនៅលើជញ្ជាំងថ្ម ត្រង់ច្រកចូលដុងតោយ (Dong Toi) បានព្រះអង្គ ទ្រីកៀន (Tri Kien) និងទ្រីធែ (Tri The) សិតនៅឆ្នាំកុរ (១៧០៧)។ បរិយាកាសខាងក្នុងដុងតោយ (Dong Toi) មានអាចិតសិលាដែលមានរូបភាពចម្លែក។ កំពូលភ្នំងូញ៉ាក (Ngu Nhac) ជាមួយយ៉ថ្មដូចត្រច្រៀកឆ្មា ទាក់ទាញភ្ញៀវទេសចរណ៍ទស្សនា ពេលមកលេង វត្តប៊ិចដុង (Bich Dong)។ ទេសភាពព្រៃភ្នំលឹបល សំឡឹងពីវត្តប៊ិចដុង (Bich Dong) ។ វត្តប៊ិចដុង (Bich Dong) បន្ថែមសម្រស់បូរាណឲ្យបេតិកភណ្ឌពិភពលោកត្រាងអាន (Trang An)។ ឆ្នាំមមី១៧៧៤ ស្តេចក្រាញ់ទ្រិញសឹម (Trinh Sam) បានអញ្ជើញមកទស្សនានិងដាក់ឈ្មោះឲ្យវត្តថាប៊ិចដុង (Bich Dong) ។ ក្រោយមក ឧបរាជ ង្វៀនង្វេម (Nguyen Nghiem) (១៧០៨-១៧៧៦) ជាឪពុករបស់កវីង្វៀនយូ (Nguyen Du) ទទួលរាជបញ្ជារបស់ទ្រិញសឹម (Trinh Sam) ឆ្លាក់លើជញ្ជាំងភ្នំនៅវត្តកណ្តាលអក្សរ “ប៊ិចដុង - Bich Dong” ដោយភាសាហាន។ នៅក្បែរអក្សរប៊ិចដុង (Bich Dong) មានអក្សរសរសេរ “ង្វៀនង្វេម (Nguyen Nghiem) សរសេរ” មានន័យថាលោកង្វៀនង្វេម(Nguyen Nghiem)ទទួលរាជបញ្ជាចារជាអក្សរ។ អនុវត្ត៖ ត្រឹនហ៊ីវ

វត្តប៊ិចដុង (Bich Dong) ស្ថិតនៅក្នុងប្រជុំបេតិកភណ្ឌពិភពលោកត្រាងអាន (Trang An)។ វត្តនៅមាននាមមួយផ្សេងគឺ “បាចង៉ុកថាច់សើនដុង - Bach Ngoc Thach Son Dong” មានន័យថាវត្តថ្មស្អាតដូចកែវមុនី បានស្តេចក្រាញ់ទ្រិញសឹម (Trinh Sam) (១៧៦៧-១៧៨២) មានប្រសិទ្ធិនាមថា “ណាមធៀនឌេញីដុង - Nam Thien De Nhi Dong”។ រាល់ឱកាសនិទាឃរដូវមកដល់ វត្តទាក់ទាញពុទ្ធបរិស័ទនិងភ្ញៀវទេសចរណ៍យ៉ាងច្រើនមកទស្សនាគយគន់ទេសភាព។ វត្តប៊ិចដុង (Bich Dong) ស្ថិតនៅលើដងភ្នំថ្ម ងូញ៉ាក (Ngu Nhac) ចំណុះឃុំនិញហាយ (Ninh Hai) ស្រុកហ្វ័រឡឺ (Hoa Lu) ខេត្តនិញប៊ិញ (Ninh Binh)។ វត្តបានកសាងតាមបែបអក្សរ “តាម - Tam” ក្នុងភាសាហាន រួមមានបីល្វែងមិនតភ្ជាប់គ្នា ផ្អែកទៅលើខ្នងភ្នំពីទីទាបឡើងដល់ទីខ្ពស់ ក្លាយជាវត្តបីផ្សេងគ្នា លេចអណ្តែតក្រោមដើមកល្បព្រឹក្សមែកសាខាពណ៌បៃតង នៅកណ្តាលព្រៃភ្នំដ៏ធំល្វឹងល្វើយ។ ស្ពានថ្មនាំទៅកាន់ខ្លោងទ្វារវត្តប៊ិចដុង (Bich Dong) សាងភ្ជាប់ដោយថ្មខៀវ។ ស្ពានមាន៤ខណ្ឌ បានឆ្លាក់ក្បាច់ក្បូររូបក្បាលនាគ។ វត្តប៊ិចដុង (Bich Dong) រួមមានវត្តបី បែងនៅតាមខ្នងភ្នំ ចាប់ពីទីទាបរហូតដល់ទីខ្ពស់៖ វត្តបឋម វត្តកណ្តាល វត្តឧត្តម។ វត្តបឋមនៅក្បែរជើងភ្នំ រួមមាន៥ល្វែងបានសាងនៅលើខឿនមួយខ្ពស់ យ៉ភ្នំ។ ក្នុងវត្តបូជាព្រះពុទ្ធ ខាងក្រោយវត្តមានចេតិយ្យ។ វត្តកណ្តាលស្ថិតនៅកណ្តាលខ្នងភ្នំ មានតែខ្លោងទ្វារនិងដំបូលវត្តលេចអណ្តែតទៅខាងក្រៅ ស្ថាបត្យកម្មទាំងអស់ លាក់សម្ងំនៅក្នុងរូងភ្នំ។ វត្តបានកសាងប្រហែលនៅសតវត្សរ៍ទី១៥ បូជាព្រះពុទ្ធ។ ដំបូលវត្តមានអក្សរហាន “ប៊ិច ដុង - Bich Dong” ដោយឧបរាជ ង្វៀនងេម (Nguyen Nghiem) (១៧០៨-១៧៧៦) ឆ្លាក់ជាប់នៅលើជញ្ជាំងភ្នំឆ្នាំ ១៧៧៥ តាមរាជបញ្ជារបស់ស្តេចក្រាញ់ទ្រិញសឹម (Trinh Sam)។ ខាងឆ្វេងវត្តកណ្តាលមានល្វែងបូជាព្រះម៉ែ។ ដំបូលបូរាណរបស់វត្តប៊ិចដុង(Bich Dong) ។ លោកគ្រូ ធិចដាមថ័រ (Thich Dam Tho) ព្រះចៅអធិការវត្តឲ្យដឹងថា៖ “ប៊ិចដុង (Bich Dong) កាលពីមុនជាវត្តតូចមួយ ស្ថិតនៅលើកំពូលភ្នំ មិនដឹងថាកសាងនៅឆ្នាំណាឡើយ។ សិលាចារិកមួយក្នុងចំណោមសិលាចារិកបូរាណនៅវត្តឧត្តមសរសេរថា នៅចុងរាជការឌិញ (Dinh) ដើមរាជការឡេ (Le) (ប្រហែលនៅសត្តវត្សរ៍ទី១០) មាននារីម្នាក់គោតនាមឡា (La) បានអញ្ជើញមកបូជាប្រាក់កាសដើម្បីកសាង កែលម្អវត្តសាឡើងវិញ។ តាមពុទ្ធដិការរបស់គ្រូដើមនិយាយតមកថា សំណងវត្តដ៏ធំធេងដូចសព្វថ្ងៃនេះ បានធ្វើសម្រេចមុននេះ៤០០ឆ្នាំ”។ ចាប់ពីវត្តបឋមភ្ញៀវទេសចរណ៍ធ្វើដំណើរលើកាំជណ្តើរទាំង៩០កាំ នៅខាងឆ្វេងកណ្តាលខ្នងភ្នំងូញ៉ក (Ngu Nhac) គឺមកដល់វត្តកណ្តាល។ នេះជាវត្តពិសេសមួយ តិចទីណាមាន។ ជញ្ជាំងភ្នំនៅទីនេះលឹបចូលទៅដូចជាមាត់នាគ ខាងក្នុងគឺវត្តមួយ មានតែដំបូលសំយាបលយចេញទៅខាងក្រៅតែប៉ុណ្ណោះ។ លោកគ្រូ ធិចដាមថ័រ (Thich Dam Tho) ឲ្យដឹងថា នៅលើដំបូលវត្តកណ្តាលមានអក្សរហានពណ៌មាស អានពីឆ្វេងទៅស្តាំគឺ អាទិទេពយ៉ាឡាំ (Gia Lam) - ដាយហុងបាវឌៀន (Dai Hung Bao Dien) - ណាមធៀនតូ (Nam Thien To) (មានន័យថា គ្រូដើមគ្រប់អង្គទាំងអស់ នៅត្រើយខាងត្បូងនេះ សុទ្ធតែចេញពីវត្តប៊ិចដុង (Bich Dong) ទៅទាំងអស់) និយាយដល់ទីតាំងសំខាន់របស់វត្តប៊ិចដុង (Bich Dong) ក្នុងការអភិវឌ្ឍន៍ពុទ្ធសាសនានៅវៀតណាម។ ចាប់ពីវត្តកណ្តាលមានរូងមួយនាំទៅកាន់វត្តឧត្តម ដែលមានឈ្មោះថាដុងតោយ (Dong Toi) (រូងងងឹត) (ដុងប៊ិច - Dong Bich)។ បរិយាកាសខាងក្នុងពិតជាអស្ចារ្យខ្លាំងណាស់ ដោយមានអាចុតសិលារូបរាងពិសេស។ អ្នកស្រុកប្រសប់ស្រមៃដាក់ឈ្មោះឲ្យអាចិតសិលាថា ទេវតា អប្សរា បរិវាអាទិទេព នាគហោះ អណ្តើកហែលទឹក ដំរីចូលគាល់ ខ្លាក្រាប់...។ល។ ចាប់ពីទ្វារដុងតោយ (Dong Toi) ភ្ញៀវទេសចរណ៍ធ្វើដំណើរតាមកាំជណ្តើរថ្មទៅកាន់វត្តឧត្តម។ នេះជាវត្តមួយស្ថិតនៅទីតាំងខ្ពស់បំផុត។ ចាប់ពីទីនេះ យើងអាចទស្សនាគយគន់ទេសភាពដ៏ស្រស់ស្អាត របស់តំបន់ភ្នំដ៏ធំធេង នៃបេតិកភណ្ឌពិភពលោកត្រាងអាន (Trang An)។ ពីវត្តប៊ិចដុង (Bich Dong) ភ្ញៀវទេសចរណ៍ធ្វើដំណើរប្រហែល១០០ម៉ែត្រ ចេញទៅកំពង់ទូកថាច់ប៊ិច (Thach Bich) ដើម្បីចុះទូកធ្វើដំណើរទៅទស្សនាហាងថុង (Hang Thong) ធុងណាំង (Thung Nang)។ ឬភ្ញៀវទេសចរណ៍អាចបន្តធ្វើដំណើរបន្ថែម២គីឡូម៉ែត្រទៀត ដើម្បីស្វែងយល់ហាងចួរ (Hang Chua) ហាងង្រែ (Hang Giua) ថុងយឿ ហាងប៊ុត (Hang But)...។ល។ តាំងពីយូរ វត្តប៊ិចដុង (Bich Dong) ជាទីកន្លែងឈប់សម្រាក មិនអាចរំលងចំពោះភ្ញៀវទេសចរណ៍ក្នុងស្រុកនិងបរទេស ពេលអញ្ជើញមកតំបន់ដីបូរាណហ្វ័រឡឺ (Hoa Lu)។ បងស្រី Marine ភ្ញៀវទេសចរណ៍មកពីបារីស (បារាំង) ឲ្យដឹងថា៖ “ខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះទេសភាពស្ងប់ស្ងាត់ និងសម្រស់បូរាណរបស់វត្តនេះ។ នៅទីនេះ មានភាពតភ្ជាប់រវាងវត្តនឹងទិដ្ឋភាពធម្មជាតិដ៏ស្រស់ត្រកាល របស់បេតិកភណ្ឌពិភពលោកត្រាងអាន (Trang An)៕ ច្រកចេញរបស់ដុងតោយ (Dong Toi) មានរចនាតាមធម្មជាតិយ៉ាងពិសេស។ ដុងតោយ (Dong Toi) ជាបរិយាកាសមួយក្នុងចំណោមបរិយាកាសវែងអន្លាយ ទូលាយ មានអំពូលភ្លើងភ្លឺត្រចះ។ ក្នុងរូងក៏មានពុទ្ធរូប ព្រះម៉ែវ៉ាន់ធូ (Van Thu) ព្រះម៉ែគង់ស៊ីអ៊ីម។ បរិយាកាសដ៏អស្ចារ្យខាងក្នុងដុងតោយ (Dong Toi)។ ជួងស្ពាន់ចងព្យួរនៅលើជញ្ជាំងថ្ម ត្រង់ច្រកចូលដុងតោយ (Dong Toi) បានព្រះអង្គ ទ្រីកៀន (Tri Kien) និងទ្រីធែ (Tri The) សិតនៅឆ្នាំកុរ (១៧០៧)។ បរិយាកាសខាងក្នុងដុងតោយ (Dong Toi) មានអាចិតសិលាដែលមានរូបភាពចម្លែក។ កំពូលភ្នំងូញ៉ាក (Ngu Nhac) ជាមួយយ៉ថ្មដូចត្រច្រៀកឆ្មា ទាក់ទាញភ្ញៀវទេសចរណ៍ទស្សនា ពេលមកលេង វត្តប៊ិចដុង (Bich Dong)។ ទេសភាពព្រៃភ្នំលឹបល សំឡឹងពីវត្តប៊ិចដុង (Bich Dong) ។ វត្តប៊ិចដុង (Bich Dong) បន្ថែមសម្រស់បូរាណឲ្យបេតិកភណ្ឌពិភពលោកត្រាងអាន (Trang An)។ ឆ្នាំមមី១៧៧៤ ស្តេចក្រាញ់ទ្រិញសឹម (Trinh Sam) បានអញ្ជើញមកទស្សនានិងដាក់ឈ្មោះឲ្យវត្តថាប៊ិចដុង (Bich Dong) ។ ក្រោយមក ឧបរាជ ង្វៀនង្វេម (Nguyen Nghiem) (១៧០៨-១៧៧៦) ជាឪពុករបស់កវីង្វៀនយូ (Nguyen Du) ទទួលរាជបញ្ជារបស់ទ្រិញសឹម (Trinh Sam) ឆ្លាក់លើជញ្ជាំងភ្នំនៅវត្តកណ្តាលអក្សរ “ប៊ិចដុង - Bich Dong” ដោយភាសាហាន។ នៅក្បែរអក្សរប៊ិចដុង (Bich Dong) មានអក្សរសរសេរ “ង្វៀនង្វេម (Nguyen Nghiem) សរសេរ” មានន័យថាលោកង្វៀនង្វេម(Nguyen Nghiem)ទទួលរាជបញ្ជាចារជាអក្សរ។ អនុវត្ត៖ ត្រឹនហ៊ីវ
អត្ថបទផ្សេងទៀត អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី22/03/2024ទេសចរណ៍មានអាយុកាលជិត១៣០ឆ្នាំ អាងទឹកហាងដូវ (Hang Dau) បានចាត់ទុកជាកេរដំណែលស្ថាបត្យកម្មបុរាណមួយនៅហាណូយ។ ស្វែងយល់នូវកេរដំណែលប្រវត្តិសាស្ត្រ វ៉ាន់មៀវ - គ្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) នៅពេលយប់10/03/2024ទេសចរណ៍ម៉ុកចូវ (Moc Chau) - ទិសដៅធម្មជាតិឈានមុខគេក្នុងតំបន់អាស៊ី ឆ្នាំ២០២៣16/01/2024ទេសចរណ៍"វិមាន" ថ្មដុះនៅខាងដើមនៃមាតុភូមិ05/01/2024ទេសចរណ៍ភាពចម្លែកនៃរូបភាពឆ្នេរសមុទ្រ ដាញ៉ៃ (Da Nhay)16/10/2023ទេសចរណ៍សារមន្ទីរកុលាលភាជន៍បុរាណទន្លេហឿង (Huong)៖ ទីតាំងរក្សាតម្លៃវប្បធម៌ពិសេសក្រុងហ្វេ25/09/2023ទេសចរណ៍ទេសភាពធម្មជាតិនៃឆ្នេរសមុទ្រ គីកូ (Ky Co)07/09/2023ទេសចរណ៍ អត្ថបទផ្សេងទៀត