• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

វត្តត្រឹនក្វឹក (Tran Quoc)៖ ផ្កាឈូករីកកណ្តាលបឹងតីហូ (Tay Ho)

វត្ត​ត្រឹនក្វឹក​ (Tran Quoc) បាន​ភ្ញៀ​វទេសចរ​អន្តរជាតិ​ស្ងើច​សរសើរ​ ជា​សំណង់មួយ​ក្នុ​ងចំណោម​សំណង់​​សាសនា​ស្អាត​ សំឡឹង​ពី​ចម្ងាយ​ដូចជា​ផ្កា​ឈូក​កំពុង​រីក​កណ្តាល​បឹង​តីហូ (Tay Ho)​។ ថ្មីៗនេះ ទស្សនាវដ្តី​​ (អាមេរិក​) បាន​ជ្រើស​ វត្ត​​ត្រឹន​ក្វឹក (Tran Quoc) ​ស្ថិតនៅ​ក្នុងបញ្ជី​វត្តពុទ្ធសាសនា​ ដែល​មានស្ថាបត្យកម្ម​ស្អាត​ និង​គួរធ្វើដំណើរ​ទៅ​កម្សាន្ត​បំផុត​លើ​​ពិភពលោក​។​
 

វត្ត​ត្រឹន​ក្វឹក​ (Tran Quoc) ​ជា​វត្តបុរាណ​បំផុត​នៃ​រាជធានី​ថាំងឡុង​ - ហាណូយ​ ដែល​មានអាយុកាល​​១៥០០ឆ្នាំ។​ រឿងដំណាល​ វត្តបានកសាង​ចាប់ពី​សម័យ​ស្តេច​លីណាម​ដេ (Ly Nam De) (ឆ្នាំ​៥៤១ - ៥៤៧) នៅ​ភូមិ​អៀន​ហ្វ័រ (Yen Hoa) ជិត​មាត់ទន្លេ​ក្រហម ដោយមាន​ឈ្មោះ​ដើម​ថា​វត្ត​ខាយ​ក្វឹក​ (Khai Quoc) (មានន័យ​កកើត​ប្រទេស​)។ ក្រោម​សម័យ​រាជការស្តេច​ ​លី​ញឹន​តុង​ (Ly Nhan Tong) សម្តេច​ព្រះវររាជជននី​​ អីឡាន​ (Y Lan) បាន​យាន​មកទី​នេះ​ជាច្រើនដង​ អង្គុយ​ពិភាក្សាជាមួយនឹង​​ព្រះ​សង្ឃ​អំពី​​ធម៌អាថ៌​។ មកដល់​សម័យ​រាជការ​ស្តេច​លេ​ថៃតុង​ (Le Thai Tong) (ឆ្នាំ​១៤៣៤ - ១៤៤២) ព្រះអង្គ​បាន​ផ្លាស់ឈ្មោះ​វត្តជា​វត្ត​អាន​ក្វឹក​ (An Quoc)។​

សម័យកាល​ដើម​ វត្ត​ត្រឹន​ក្វឹក​ (Tran Quoc) ជាមជ្ឈមណ្ឌល​ពុទ្ធសាសនា​នៃ​រាជធានី​ថាំង​ឡុង​។ សម័យ​រាជការ​ លី (Ly) ត្រឹន​ (Tran) ​តែង​យាងមក​កម្សាន្ត​ និងថ្វាយ​បូជា​នាដូវ​បុណ្យ​ទាន ចូល​ឆ្នាំថ្មី​នៅ​វត្ត​។ សព្វថ្ងៃ​ នៅ​រាត្រី​ឆ្លង​ឆ្នាំ​​​នៃ​បុណ្យ​ចូល​ឆ្នាំថ្មី​វៀតណាម​ វត្ត​បើក​ទ្វារ​​ចាត់តាំង​ពិធី​បួងសួង​ សុំ​ប្រទេសជាតិបាន​​សុខ​សន្តិភាព​ នេះជា​ពិធី​ដ៏ពិសិដ្ឋ​បំផុត​ក្នុង​ឆ្នាំ ដែល​វត្តរៀប​ចំបង្កើត​​ឡើង​។​

 


 វត្ត​ត្រឹន​ក្វឹក​ (Tran Quoc) បាន​ភ្ញៀវទេសច​រ​អន្តរជាតិ​ស្ងើចសរសើរ​ ជា​សំណង់​មួយ​ក្នុងចំណោម​សំណង់​សាសនា​ស្អាត​ សំឡឹងពីចម្ងាយ​ដូចជា​ផ្កាឈូក​កំពុង​រីក​កណ្តាល​បឹង​តី​ហូ​ (Tay Ho)។​ រូបថត៖ អានញ៉ៀន​


 វត្ត​ត្រឹនក្វឹក​ (Tran Quoc) ជា​អាសយដ្ឋាន​ឧត្តមភាព​ សម្រាប់​ភ្ញៀវទេសចរ​ក្នុងនិងក្រៅប្រទេស​។ រូបថត៖ ទ្រិញ​ប៊ូ






 ក្បាច់​រចនា​ស្ថាបត្យកម្ម​បែប​វប្បធម៌​វៀតណាម​ នៅ​វត្ត​ត្រឹន​ក្វឹក (Tran Quoc)។ រូបថត៖ ទ្រិញ​ប៊ូ


 ចម្ការ​ប្រាង្គប្រាសាទ​នៅវត្ត​ត្រឹនក្វឹក​ (Tran Quoc) មានតាំងពី​សតវត្សរ៍​ទី​១៨។ រូបថត៖ ទ្រិញ​ប៊ូ


 មហាពិធី​ភ្ជុំបិណ្ឌ​វៀតណាម បានរៀប​ចំ​នៅ​វត្ត​ត្រឹន​ក្វឹក ​(Tran Quoc)​។ រូបថត៖ ទ្រិញ​ប៊ូ


 ពិធី​បណ្តែត​ប្រទីប​​បួងសួង​សុំប្រទេសជាតិ​បាន​សុខ​សន្តិភាព​ តាំងពីយូរ​បាន​ក្លាយ​ជាតិ​ប្រពៃណី​ ជា​​ពីធី​ដែល​មានអត្ថន័យ​នៃ​ពុទ្ធសាសនា​វៀតណាម​។​រូបថត៖ ទ្រិញ​ប៊ូ


 ភ្ញៀវទេសចរ​អន្តរជាតិ​ទស្សនា​វត្ត​ត្រឹនក្វឹក (Tran Quoc)​។ រូបថត៖ ទ្រិញ​ប៊ូ

 

ដូចជា​ស្ទើរទាំងអស់វត្តនានា​នៅប្រទេសវៀតណាម​ រចនាសម្ពន្ធ​និង សង្ហារឹម​វត្ត​ត្រឹនក្វឹក​ (Tran Quoc) មានការរៀប​ចំ​រួម​មាន​​ច្រើន​ស្រទាប់​ មានបីល្វែង​សំខាន់ ​គឺ​ល្វែង​ខាង​មុខ ល្វែង​កណ្តាល​ (សម្រាប់​ប្រព្រឹត្តិពិធីការ) និង វិហារ​​ សណ្ឋាបែប​អក្សរកុង (工)​ (អក្សរហាន​) ។ ល្វែង​​ខាង​មុខ​បែរ​មុខ​ទៅកាន់ទិស​ខាងលិច​ សងខាងល្វែង​កណ្តាល​​និងវិហារមាន​ជា​របៀងពីរ​​។ ខាងក្រោយ​វិហារ ​គឺ​ប៉ម​ដាក់​ជួង​។ ប៉ម​ដាក់ជួង​វត្ត​ ជាអគារមួយខ្នង ​មានបី​ជាន់​​ ដំបូល​កោង​ ស្ថិតនៅត្រង់​ជួរ​ទីលាន​នៃ​ល្វែងណ្តាល​។
 

ឆ្នាំ២០១៦ វត្ត​ត្រឹន​ក្វឹក ​(Tran Quoc) មានវត្ត​មាន​ក្នុង​បញ្ជី​វត្ត​ទាំង​១៦ ​ដែល​ស្អាតបំផុត​លើសកលលោក​ ជម្រើស​ដោយ​កាសែត​​ Daily Mail របស់​អង់គ្លេស​។

បរិវេណ​វត្ត​មាន​​ប្រាង្គប្រាសាទ​ផ្កាឈូក​ប្រាំមួយជ្រុង​ បាន​កសាង​ឆ្នាំ១៩៩៨។ ប្រាង្គប្រា​សាទ​​ធំរួមមាន​១១ជាន់​ កម្ពស់​១៥ម៉ែត្រ​។ ជាន់​នីមួយ​ៗ​​មាន​បង្អួច​រាង​កោង​​៦ ​ នៅបង្អួច​នីមួយ​ៗ​តម្កល់​រូប​សំណាក​ព្រះពុទ្ធ ​សាងដោយ​គជ់ថ្ម។ កំពូល​ប្រាង្កប្រាសាទ​មាន​ត្របក​​ផ្កា​ឈូក​ប្រាំបួន​ជាន់​ ក៏បានសាងដោយ​គជ់​ថ្មដែរ​។ ប្រាង្គ​ប្រាសាទ​សង់តុល្យ​ភាព​នឹង​ដើ​មពោធិ៍​ដ៏ធំ​ ដាំដោយ​ប្រធានាធិបតី​ឥណ្ឌា​ ពេញ​អញ្ជើញ​មក​បំពេញទស្សនកិច្ច​នៅ​វៀតណាម​។​

ដោយ​តម្លៃ​ស្ថាបត្យ​កម្ម​ រម្មណីយដ្ឋាន​ និងប្រវត្តិសាស្រ្ត កាលពីមុន​​វិទ្យាស្ថាន​ទូរបូព៌ា​បុរាណវិទូ​ (EFEO) បាន​រាប់បញ្ជូល​​វត្ត​ត្រឹន​ក្វឹក (Tran Quoc) ​ជា​សំណង់​​ប្រវត្តិសាស្រ្ត​ទី​១០​ នៅ​ក្នុង​ឥណ្ឌូចិន​៕

 

 អត្ថបទនិង​រូបថត៖ ទ្រិញ​ប៊ូ

វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

មកកាន់​ប្រទេសវៀតណាម​កាលពី​ឆ្នាំ​១៩៩៥ វិចិត្រការិនី​​ជនជាតិ​ជប៉ុន​ Ando Saeko បាន​ចំណាយ​រយៈពេល​ជិត​៣០ឆ្នាំ​ សម្រាប់បុព្វហេតុ​របរ​សិល្បៈគំនូរ​​ខ្មុក​ម្រក្សណ៍​ និងរបរ​ថ្នាំពណ៌​​ប្រពៃណរបស់​វៀតណាម​។

Top