• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

វង្វេងផ្លូវចូលក្នុងតំបន់ព្រិលនិងអាប់អួរ

ឃុំ​តា​សួ (Ta Xua) ឃុំ​ហុង​ង៉ាយ (Hong Ngai) ឃុំ​ហាង​ដុង (Hang Dong) ឃុំ​ហាជូ (Hang Chu) ...គឺ​ជា​តំបន់​ល្បី​ល្បាញ​នៃ​ស្រុក​បាក​អៀន (Bac Yen) (ខេត្ត​សើន​ឡា) (Son La)  ដែល​លេច​ចេញ​​យ៉ាង​រស់​រវើកក្នុង​​ស្នាដៃ ប្តីប្រពន្ធ​អាភូ (A Phu) របស់អ្នក​អក្សសាស្ត្រតូ​ហ័យ (To Hoai)  បន្ទាប់​ពី​រឿង​នេះ​​បា​ន​ធ្វើ​ភាពយន្ត​ នា​ឆ្នា១៩៧៣។ ​ប្រហែល​ជិត​ ១០ ឆ្នាំ​កន្លង​ទៅ​នេះ ​ឃុំទាំង​ស្រុងពោល​ខាង​លើនេះ​​ដែលក្លាយទៅជាជា​ទីកន្លែង​​ចាប់​ចិត្ត​ ចំពោះភ្ញៀវទេសចរណ៍ ដើម្បី​ស្វែងយល់​នូវសោភណ្ឌភាព​ពិសេស​ទាំងបី​៖ ព្រិល​លេចចេញ នៅ​រដូវត្រជាក់ តែ​ ShanTuyet​ ឋានសួគ៍​ពពក។

ចំពោះខ្ញុំ ក្រៅពីសោភណ្ឌភាពទាំងបីដែលពោលខាងលើនោះ នៅពេលមកទស្សនាឃុំតាសួ (Ta Xua) លើកនេះ ខ្ញុំចង់ស្វែងយល់នូវវប្បធម៌ជនជាតិម៉ុង (Mong) ដែលចាប់ចិត្តភ្ញៀវដូចចែង ក្នុងកំណាព្យរបស់អ្នកអក្សរសាស្ត្រ តូហ័យ (To Hoai)  ៖ “ព្រៃមានសម្លេងគែនរបស់អ្នកណា គែនលាន់ឡើងដូចជាបង្ហាញការរង់ចាំ ផ្លូវចូលក្នុងព្រៃ ផ្លូវចុះភ្នំ មេឃមានតែផ្កាយ ភ្នំមានតែពីរនាក់ ពីរនាក់នោះស្រឡាញ់គ្នា…”។

ការចាប់ចិត្តដំបូង នាពេលឈរនៅលើតំបន់ឆ្អឹងខ្នងដីណូរស័រ - ទីកន្លែងភ្ញៀវទេសចរណ៍ចង់មក និងគយគន់ជ្រលងពោរពេញទៅដោយពពកដែលបង្វក់ភ្ញៀវ។ នៅពេលនោះ ខ្ញុំបានចាប់ចិត្តចំពោះសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិម៉ុង (Mong) បានហាល ក្នុងទីឋានដែលពោរពេញទៅដោយពពក និងផ្សែងអាប់អួរនេះ។ សួរអ្នកម្ចាស់ផ្ទះដោយភាសាគីញ (Kinh) ៖ ហេតុអីមេឃអួរអាប់ដូច្នោះ ប៉ុន្តែ ជនជាតិម៉ុង (Mong) នៅតែហាលសម្លៀកបំពាក់? គេឆ្លើយថា តំបន់នេះហ៊ុំព័ទ្ធដោយភ្នំព្រៃ ជនជាតិម៉ុង (Mong) ហាលសម្លៀកបំពាក់ដល់ពេលណាស្ងួតក៏បាន។ ចម្លែកៗ ទៀត នៅពេលមើលឃើញក្បូរក្បាច់រចនាលើសំពាក់របស់ស្ត្រីម៉ុង (Mong) ខ្ញុំគិតនឹកដល់ជួរភ្នំហាងដុង (Hang Dong) កំពុងគ្របដណ្តប់ដោយពពក។


នាដើមខែកុម្ភៈ ឆ្នាំ២០១៨ សីតុណ្ហភាពធ្លាក់ចុះខ្លាំង ព្រិលបានគ្របដណ្តប់ពេញតំបន់ភ្នំព្រៃ ស្ថិតនៅលើភ្នំតាសួ
(Ta Xua) បានទាក់ទាញភ្ញៀវទេសចរណ៍រាប់ពាន់នាក់ដែលមកនិងគយគន់បាតុភូតធម្មជាតិអស្ចារ្យនេះ។
រូបថត៖ ង្វៀនវ៉ាន់យុយ


ឃុំតាសួ (Ta Xua) ហ៊ុំព័ទ្ធដោយពពកពេញឆ្នាំ។
រូបថត៖ ត្រុងជីញ


ឃុំតាសួ (Ta Xua) ល្បីឈ្មោះដោយកសិផលតែ Shan Tuyet  ដែលមានដើមឈើអាយុ ១០០ ឆ្នាំ ជាពិសេសរសជាតិ
តែនេះឈ្ងុយឆ្ងាញ់ និងដើមឈើលូតលាស់ ក្នុងតំបន់ព្រៃជ្រៅ ភ្នំខ្ពស់និងជុំវិញភូមិគ្របដណ្តប់ដោយពពក។
រូបថត៖ ត្រុងជីញ


កម្ពស់ជាង ១០០០ ម៉ែត្រ ប្រៀបនឹងកំរិតទឹកសមុទ្រ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៨ សីតុណ្ហភាពលើកំពូលភ្នំតាសួ (Ta Xua) (ស្រុកបាកអៀន (Bac Yen) ខេត្តសើនឡា (Son La) ) ធ្លាក់ចុះខ្លាំងពី ១ ចុះ ០ អង្សា C​ ព្រិលគ្របដណ្តប់ពេញតំបន់ភ្នំព្រៃ។ ក្នុងរូបថត៖ កុមារជនជាតិម៉ុង (Mong) និងហ្វូងពពែ
បានចិញ្ចឹម នៅឃុំតាសួ (Ta Xua)  ដែលគ្របដណ្តប់ដោយព្រិលពណ៌ស។
រូបថត៖ ង្វៀនវ៉ាន់យុយ


បន្ទាប់ពីប្រមូលផលស្រូវ ស្តី្រជនជាតិម៉ុង (Mong) រស់ក្នុងឃុំតាសួ (Ta Xua) ប៉ាក់សម្លៀកបំពាក់
ដើម្បីត្រៀមឲ្យពិធីបុណ្យរបស់ជនជាតិម៉ុង (Mong)។ រូបថត៖ ត្រុងជីញ


ខាងក្នុងផ្ទះរបស់ជនជាតិម៉ុង (Mong) ស្ត្រីម៉ុង (Mong) កំពុងព្យាយាមធ្វើការងារប្រចាំថ្ងៃ។
រូបថត៖ ត្រុងជីញ

ដើមខែកុម្ភៈ ឆ្នាំ២០១៨ សីតុណ្ហភាពធ្លាក់ចុះយ៉ាងខ្លាំង ព្រិលបានគ្របដណ្តប់ពេញតំបន់ព្រៃភ្នំតាសួ (Ta Xua) ដែលទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនា និងគយគន់បាតុភូតធម្មជាតិដ៏អស្ចារ្យនេះ។ គ្មានពេលណា ខ្ញុំមានអារម្មណ៍ថា ដីនិងមេឃជិតគ្នាដូចអញ្ចឹងដូចពេលនោះ ពីព្រោះ ខ្ញុំបានគយគន់ផ្ទាំងពពកពណ៌សហោះលើចន្លោះភ្នំ ហោះចូលជ្រលងនិងជ្រៀតចូលបណ្តាភូមិ ហើយគ្របដណ្តប់កំពូលភ្នំខ្ពស់។
នៅពេលនោះ ដីនិងមេឃនៅឃុំតាសួ (Ta Xua) រលាយគ្នា ជុំវិញទេសភាពមានតែពណ៌ស ខ្ញុំមិនដឹងទិសដៅណាទេ ដោយសារគ្រប់ពណ៌មកពីសំពត់សង្កឹមរបស់ជនជាតិម៉ុង (Mong) រួមផ្សំនឹងសម្លេងគែនដូចជាអញ្ជើញភ្ញៀវចូលរួម ក្នុងពិធីបុណ្យ។ 

ដើរតាមជើងនារីជនជាតិម៉ុង (Mong) ខ្ញុំបានចូលរួម “ក្នុងពិធីបុណ្យបណ្តាជនជាតិរស់ ក្នុងស្រុកបាកអៀន (Bac Yen) ” បានរៀបចំនៅកណ្តាលឃុំតាសួ (Ta Xua)។ ពិធីបុណ្យនេះពិតជាសំខាន់សំរាប់ជនជាតិម៉ុង (Mong) មិនចូលរួមក្នុងពិធីបុណ្យនេះ មិនពិសាថាំងកូ (Thang Co) (ម្ហូបពិសេសរបស់ជនជាតិម៉ុង (Mong)បានធ្វើក្នុងពិធីបុណ្យធំៗ) មិនចេះលេងប៉ាវ (pao) មិនចេះផ្លុំគែន ដែលមិនមែនជាជនជាតិម៉ុង (Mong) ទេ!
 

ខ្ញុំស្នាក់នៅ homestay ត្រាមៃ (Ta May) ស្ថិតនៅកណ្តាលឃុំតាសួ (Ta Xua) បានវិនិយោគដោយក្រុមហ៊ុនទទួលខុសត្រូវមានកំរិតតែនិងផលពិសេសនៃតំបន់ពាយ័ព្យ  និងឥឡូវនេះប្រគល់ជូនជនជាតិម៉ុង (Mong) រស់ក្នុងតំបន់នេះសំដៅគ្រប់គ្រង។ លោកស្រី មួធីកា (Mua Thi Ca) ម្នាក់ក្នុងចំណោមបណ្តាអ្នកគ្រប់គ្រង់  homestay ត្រាមៃ (Ta May) កំពុងរវាល់ តាំងពីព្រលឹម ដើម្បីទុកពេលវេលាចូលរួម ក្នុងពិធីបុណ្យ។ លោកស្រី មួធីកា (Mua Thi Ca) បានឲ្យដឹងថា ឃុំតាសួ (Ta Xua) រៀបចំពិធីបុណ្យ សូម្បីតែកូនសិស្សរៀននៅអនុវិទ្យាល័យបានសំរាក ពីព្រោះនៅពេលសម្លេងគេលាន់ គ្មានកូនសិស្សណាអាចយកចិត្តទុកដាក់លើការរៀនសូត្រទេ គ្រូក៏បាននិយាយជាមួយគ្នាថា៖ ការចូលរួមពិធីបុណ្យនេះដូចជាការរៀនក្រៅម៉ោង។
 

នាថ្ងៃនោះ ម៉ោង ៨ មេឃអាប់អួរដូចជាមានភួយធំអស្ចារ្យដែលគ្របដណ្តប់ដី និងមេឃតាសួ (Ta Xua) ប៉ុន្តែវាលដីស្ថិតនៅកណ្តាលឃុំមានមនុស្សយ៉ាងច្រើនកុះករ។ ប្រជាជនមកពីឃុំហាងជូ (Hang Chu) ឃុំហាងដុង (Hang Dong) ឃុំហុងង៉ាយ (Hang Ngai) ឃុំហួញ៉ាន (Hua Nhan) ឃុំឡាងចេវ (Lang Cheu) ឃុំមឿងខ័រ (Muong Khoa) ឃុំប៉ាក់ងា (Pac Nga) ឃុំភៀងបាន (Phieng Ban) ឃុំភៀងកុន (Phieng Con) ឃុំសង់ប៉ែ (Song Pe) ឃុំតាខ័រ (Ta Khoa) ឃុំសីមវាង (Xim Vang) … សប្បាយរីករាយយកកសិផលទៅផ្សារ ដើម្បីលក់។ នៅពេលថ្ងៃត្រង់ មេឃកាន់តែអួរអាប់ ប៉ុន្តែជនជាតិម៉ុង (Mong) មកពីចន្លោះភ្នំកាន់តែចុះប្រមូលយ៉ាងច្រើន ទីស្ថាននោះចាប់ផ្តើមអ៊ូអរដោយការលេងបោះប៉ាវ (Pao)  រុញដំបង ការប្រកួតធ្វើនំ ការប្រកួតបិតស្រា ដែលបានធ្វើឡើង ក្នុងសម្លេង គែនដ៏ពិរោះ។

ជនជាតិម៉ុង (Mong) គោរពរាប់អានភ្ញៀវណាស់។ ជនជាតិម៉ុង (Mong)  រស់នៅឃុំហាងជូ (Hang Chu) អញ្ជើញស្រា ជនជាតិម៉ុង (Mong)  រស់នៅឃុំសីមវាង (Xim Vang) អញ្ជើញពិសាទំពាំងជូរ ជនជាតិម៉ុង (Mong)  រស់នៅឃុំតាខ័រ (Ta Khoa) អញ្ជើញត្រីអាំង….ដើរជំវិញវាលដីដែលរៀបចំពិធីបុណ្យ យើងខ្ញុំបានភ្លក់រស់ជាតិរបស់ជនជាតិម៉ុងរស់នៅទីនេះ។ ក្រៅពីនោះ យើងខ្ញុំក៏អាឡោះអាល័យ ដោយការអញ្ជើញដ៏ស្មោះត្រង់៖ ឯង​មក​ឃុំ​ហាងជូ (Hang Chu) ផឹកស្រាជាមួយ ខ្ញុំឯងមកឃុំឃុំហុងង៉ាយ (Hang Ngai) ពិសាស្ពៃជាមួយខ្ញុំ បើសិនជា​ឯង​ឃុំ​សីម​វាង (Xim Vang) ពិសាថាំងកុនិងផឹកស្រាពោតជាមួយខ្ញុំ…


តំបន់ឆ្អឹងខ្នងសត្វដីណូរស័រ - មួយក្នុងចំណោមបីភ្នំបី ដែលបង្កើតជួរភ្នំតាសួ (Ta Xua)
ដែលមានកម្ពស់ជាង ១៦០០ ម៉ែត្រ ស្ថិតនៅកណ្តាលមេឃ។
រូបថត៖ ត្រុងជីញ


...ទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើននាក់មកនិងគយគន់ព្រះអាទិត្យរះ ក្នុងពពក។
រូបថត៖ ត្រុងជីញ


ពីឃុំតាសួ (Ta Xua) ធ្វើដំណើរប្រហែល ១៤ គីឡូម៉ែត្រ យើងខ្ញុំមកដល់កណ្តាលឃុំសីមវ៉ាង (Xim Vang)
មានវាលស្រែកាំជណ្តើរពេលលេញស្រូវទុំឡើងពណ៌លឿងដ៏ធំបំផុត នៅស្រុកបាក់អៀន (Bac Yen)
ទំហំ ៣១៥ ហិចតា។ រូបថត៖ ត្រុងជីញ


បើសិនជាភ្ញៀវទេសចរណ៍មកនៅទីនោះចំនៅពេលមានពិធីបុណ្យរបស់ជនជាតិម៉ុង (Mong) ភ្ញៀវមាន
ឱកាសមើលឃើញល្បែងកម្សាន្តប្រពៃណី ដូចជា៖ បោះប៉ាវ លេងឧបករណ៍រង្វិល... ។
រូបថត៖ត្រុងជីញ


កូនកម្លោះជនជាតិម៉ុង (Mong) ប្រកួតបុកនំយៃ ( Giay) ក្នុង“ពិធីបុណ្យវប្បធម៌បណ្តាជនជាតិរស់
ក្នុងស្រុកបាកអៀន (Bac Yen) ” ដែលធ្វើឡើងនៅឃុំតាសួ (Ta Xua)។
រូបថត៖ត្រុងជីញ


 ក្រោមមេឃអាប់អួរ ក្នុងទីផ្សារនៅតំបន់ភ្នំព្រៃនេះ នារីជនជាតិម៉ុង (Mong) កំពុងជ្រើសរើស
សម្លៀកបំពាក់ប្រពៃណី ដែលតុបតែងដោយគ្រប់ពណ៌ស្រស់ស្អាតិ។
រូបថត៖ ត្រុងជីញ


ស្រាបិតនៅឃុំហាងជូ (Hang Chu) សាច់ជ្រូកពណ៌ខ្មៅ បណ្តាផលពិសេសក្នុងពេលហូបបាយរ
បស់ជនជាតិម៉ុង (Mong) រស់នៅឃុំតាសួ (Ta Xua)។
រូបថត៖ ត្រុងជីញ

ឃុំតាសួ (Ta Xua) ស្ថិតនៅកម្ពស់ជិត ២០០០ ម៉ែត្របើសិនជាប្រៀបនឹងកំរិតទឹកសមុទ្រ នៅទីនោះមានកំពូលភ្នំលិចក្នុងពពក ដែលបង្កើតសោភណ្ឌភាពអាថ៌កំបាំងមួយ។

តំបន់ឆ្អឹងខ្នងដីណូរស័រ មួយក្នុងចំណោមបីភ្នំបង្កើតជួរភ្នំតាសួ (Ta Xua) ដែលមានកម្ពស់ប្រហែល ១៦០០ ម៉ែត្រ ទីកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើននាក់ មកគយគន់ទេសភាពព្រះអាទិត្យរះ លើសមុទ្រពពកធំល្វឹងល្វើយ។

ស្នាក់នៅ ត្រាមៃ (Tra May) ខ្ញុំបានលឺសម្លេងគែន សម្លេងខ្លុយពិរោះ។ លោក មួអាវឹ (Mua A Vu) អ្នកគ្រប់គ្រង homestay នេះនិយាយឲ្យដឹងថា៖ បន្ទាប់ពីពិធីបុណ្យនេះ កូនកម្លោះនិងកូនក្រមុំរស់ក្នុងឃុំតាសួ (Ta Xua) បានជួបណាត់គ្នា ដើម្បីបង្ហាញមនោសញ្ចេតនារបស់គេ។ ដូច្នេះខ្ញុំទើបដឹងថា ការបង្ហាញមនោសញ្ចេតនាតាមរបៀបសាមញ្ញនេះនៅតែអនុវត្ត នៅតំបន់ភ្នំព្រៃតាសួ (Ta Xua) ។ លោក មួអាវឹ (Mua A Vu) និយាយបន្ថែមថា កូនកម្លោះនិងកូនក្រមុំណាស្រឡាញ់គ្នា ទើបលឺសម្លេងគែននឹងមកដល់ពិធីបុណ្យ សំដៅលេងបោះប៉ាវ និងជួបគ្នា។

ស្វែងរកឃុំតាសួ (Ta Xua) តាមគេហទំព័រ google ខ្ញុំបានទទួលលទ្ធផលប្រហែល ២៣៨.០០០ ក្នុងរយៈពេល ០,៤២ វិនាទី រួមមានបណ្តាទីកន្លែងចាប់ចិត្តដូចជា៖ ទីកន្លែងថតរូបពពក ជ្រលងមានបណ្តាភូមិធ្លាក់ព្រិលដែលគ្របដណ្តប់ដោយពណ៌ស ប៉ុន្តែគ្មានព័ត៌មានលំអិតអីសោះ អំពីជីវភាពរបស់ជនជាតិម៉ុង (Mong ) រស់នៅទីនោះ។ ខ្ញុំបានរំលឹកដល់សម្តីរបស់លោក ផាមវូខាញ (Pham Vu Khanh) អ្នកមានចំណេះដឹងជាច្រើននូវឃុំតាសួ (Ta Xua)  លោកបានវិនិយោគ homstay ត្រាមៃ (Tra May) សំដៅអភិវឌ្ឍវិស័យទេសចរណ៍នៅទីនេះ“ឃុំតាសួ (Ta Xua) មានទេសភាពធម្មជាតិដូចជាទីរួមស្រុកសាប៉ា (Sa Pa) នា ៣០ ឆ្នាំមុន”./.

 

 ឃុំតាសួ (Ta Xua) មានប្រជាជនចំនួន ៣០០០ នាក់ ភាគច្រើនជាជនជាតិម៉ុង (Mong) ហេតុនេះគេនៅតែរក្សាបានអត្តសញ្ញាណជាតិពិសេស ដូចជា៖ ភាសា សម្លៀកបំពាក់ ផ្ទះ ទំនៀមទំលាប់  … សុទ្ធតែសមស្របនឹងរបៀបទេសចរណ៍សហគមន៍ ទេសចរណ៍និងស្វែងយល់ជីវភាពរស់នៅរបស់ជនជាតិម៉ុង (Mong)  បេះតែនិងប្រមូលស្លឹកតែ លោកប្រធានគណៈកម្មាការប្រជាជនស្រុកបាកអៀន (Bac Yen) សើនត្រា (Son Tra)…” ឡេវ៉ាន់គី (Le Van Ky))

 

អត្ថបទ៖ ថុងធៀន រូបថត៖ ត្រុងជីញ  - ង្វៀនវ៉ាន់យុយ

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

មានអាយុកាល​ជិត​១៣០ឆ្នាំ ​អាងទឹក​ហាងដូវ​ (Hang Dau) បាន​ចាត់ទុក​ជា​កេរដំណែល​ស្ថាបត្យកម្ម​បុរាណមួយ​នៅ​ហាណូយ​។

Top