• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ល្ខោនបូរាណនៅភូមិធោហា (Tho Ha)

មិនត្រឹម​តែ​ល្បី​ឈ្មោះ​ដោយ​ទំនុក​បទ​ចម្រៀង​ក្វាងហ័រ (Quan ho) ពិសេស​ ភូមិ​ធោហា (Tho Ha)​ (ឃុំ​វឹន​​ហា​-Van Ha ស្រុក​វៀត​អៀន​-Viet Yen ខេត្ត​បាក់យ៉ាង-Bac Giang) ជា​កន្លែង​មួយ​ក្នុង​ចំណោម​តិច​​កន្លែង ​ដែល​នៅ​រក្សា​បាន​​សិល្បៈល្ខោន​។ ក្នុង​​ឱកាស​បុណ្យភូមិ​ (ចាប់ពីថ្ងៃ២០ - ២២ខែ​១ ចន្ទ​គតិ​) តួអង្គ​ល្ខោន​ នៅជា​​ ”ចំណុច​សំខាន់” ក្នុង​ពិធី​ដង្ហែ ​ដោយ​មាន​មនុស្សជាង​២០នាក់​ចូលតួ បាន​​តុបតែង​ក្នែក​ក្នក់​បង្គួរ​ដូចជា​​៖ តួអង្គ​តុង​កើ (Tong Co) តុង​កិម​ (Tong Kiem) អ្នក​តាលាភ អ្នក​តា​បុណ្យ​ អ្នក​តាអាយុ ​ អារក្សនិករ​ ទេវតា​..។ល។​
 

មិន​បាន​ឆ្លងកាត់ថ្នាក់​ហ្វឹក​ហាត់​ ​អ្នកភូមិ​​ធោហា (Tho Ha)​ ​ច្រើន​ជំនាន់​ យ៉ាង​នេះ​បន្ត​ស្នង​របៀប​តុប​តែង​​ខ្លួន ទំនុក​ចង្វាក់​ បទចម្រៀង​ កាយវិការ​សម្តែង​ ដើម្បី​ឆាក​ល្ខោន​នៅ​ជ្រុង​មួយ​នៃ​ទីសក្ការបូជា​បែរជា​មាន​ពន្លឺ​ឡើង​។ រឿង​ល្ខោន​យ៉ាង​ច្រើន​ដូចជា​៖ ទ្រីវ​ឌិញ​ឡុង (Trieu Dinh Long ​រំដោះ​ព្រះនាង​” “ដាវតាម​ស្វឹន - Dao Tam Xuan​” ​“ព្រះ​អនុជ​គិម​ហុង (Kim Hung)​” “កាំបិត​ធំ​យេម​ធៀន​ហុង (Diem Thien Hung)​” ...។ល។ បាន​សម្តែង​ដោយ​អ្នក​ស្រឡាញ់​ល្ខោន​ធោហា (Tho Ha) ដើម្បី​ទូទាំង​ភូមិ​តម្រង់​ចិត្ត​ស្តាប់​រហូត​ដល់អាធ្រាត្រ​យប់​ជ្រៅ​។
 
សម្តែង​ល្ខោន​ពិបាក តុបតែង​​ជាតួអង្គ​ល្ខោន​ នៅ​ក្នុង​រឿង​ព្រេង​ពិបាកជាង​ទៀត​។ សិល្បករ​ល្ខោន​ភូមិ​ធោហា (Tho Ha)​ ក្រៅពី​សមត្ថភាព​ច្រៀង សម្តែង​ រាំរបាំ​ ​នៅ​ត្រូវ​ចេះ​ទាំងគូរ​មុខខ្លួនឯង​ ពេល​ចូល​ជាតួអង្គ​ណា​ក៏ដោយ​។ ដោយសារ​មុខ​មាត់​បាន​តុប​តែងរួច​​ ទស្សនិកជន​ដឹង​ភ្លាម​នៅ​ចរិត​សម្បត្តិ​ ចរិយា​មារយាទ​ វណ្ណៈសង្គម​នៃ​តួអង្គ​ ខណៈពេល​សិល្បករ​ឈាន​ឡើងកាន់​ឆាក​ល្ខោន​។ សិល្បករ​ល្ខោន​ភូមិ​ធោហា (Tho Ha)​ តែង​ក្លែង​ខ្លួនទៅតាម​គំរូ​រួម​មួយចំនួន​ តួ “កណ្តាល​” មុខ​ក្រហម​ ពុក​ចង្ការ​វែង​ តួ​អែប​អប់​មុខព្រាន​​ ពុកចង្ការ​ខ្លី​ មុខ​សជា​អ្នក​មាន​រូបសម្បត្តិ​ស្អាត​ ចរិត​ស្លួត​បួត​ មុខ​ក្រហម​ជាអ្នក​អង់​អាច​ក្លាហាន រឹងមាំ​ មុខ​មាន​កែវ​ភ្នែក​ស្រឡែវ​ជា​តួបដិបក្ខ​។ នៅ​លើ​សៀត​ផ្កាទាំងពីរសងខាង​នៃ​មុខ​មាន​គំនូស​ក្រហម​ ជា​អ្នក​ចិត្ត​ក្តៅ​ មុខ​ផានង្គ័លជា​អ្នក​អសមត្ថភាព​ ភ័យខ្លាច់...។ល។​
 
ទោះបី​ អ្នក​ចេះ​សម្តែង​ល្ខោនមានដល់​រាប់​សិប​នាក់​ តែ​ការពិត​មាន​មិន​ដល់​១០នាក់ផងដើម្បី​ចូល​រួម​ប្រចាំ​ក្លឹប​ល្ខោន​ធោហា (Tho Ha)​។ អ្នក​ចម្រៀង​ល្ខោន​ភូមិ​ធោហា (Tho Ha)​ ឥឡូវនេះ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ពីព្រោះ​មុខ​វិជ្ជា​សិល្បៈប្រពៃណី​នេះ កំពុង​តែ​សាបរលាបទៅ​។ ដើម្បី​រក​បាន​ជំនាន់​សិល្បករ​​ស្នង​បន្ត​របរ​ល្ខោន​សិល្បៈធោហា (Tho Ha) អ្នក​ស្រឡាញ់​ល្ខោន​នៅភូមិ​ចង់​បាន​ថ្នាក់អាជ្ញាធរ​មូលដ្ឋាន​ ឆាប់​មាន​យន្តការ​បណ្តាក់ទុន​ដើម្បី​ស្តាឡើង​វិញ​ បើក​ទូលាយ​ទម្រង់​រូបភាព​ក្លឹប​ចម្រៀង​ល្ខោន​ ក្នុង​នោះ​យកចិត្ត​ទុកដាក់​ដល់​ការ​ងារបង្រៀន​ស្រទាប់​យុវវ័យ​ ដើម្បី​ល្ខោន​ភូមិ​ធោហា (Tho Ha)​ នៅ​ជានិច្ចនិរន្តរ៍​ជា​មួយ​សម័យកាល៕

 

 
សិល្បករ​មិនជំនាញ​នៃ​ភូមិ​ធោហា (Tho Ha)​ ត្រៀម​សម្រាប់​រាត្រី​សម្តែង​ល្ខោន​។​

 អ្នកភូមិ​ធោហា (Tho Ha)​ ​តុប​តែង បា្រណ​តាម​រចនាបទ​ល្ខោន​ ចូលរួម​បុណ្យ​ភូមិ។​

តុប​តែងខ្លួន​ចូល​រួម​ក្រុម​ដង្ហែ​ក្នុង​បុណ្យ​ភូមិ​ធោហា (Tho Ha)​។​

 
ឧបករណ៍តន្រ្តី​​សម្រាប់​រាត្រី​សម្តែង​ល្ខោន​ រួម​មាន​ស្រឡៃ ស្គរ​ ឧបករណ៍តន្រ្តី​​ស្រដៀង​គង ជួង​ ត្រដោក​...។ល។

 
ឆាក​ល្ខោន​បាន​បង្កើត​នៅ​នឹង​ទីលានលើ​​ទីសក្ការបូជា​ធោហា (Tho Ha)​។​

 ឆាក​ល្ខោន​ភូមិ​ធោហា (Tho Ha)​ ក្នុង​រាត្រី​បុណ្យភូមិ។

 
សម្រង់​សប្បាយរីក​រាយ​មួយ​វគ្គ​ បើក​ឆាក​ឲ្យ​រាត្រី​សម្តែង​ល្ខោន​ភូមិធោហា (Tho Ha)​។​

 របាំរាំ​ របៀប​ច្រៀង​ក្នុង​ល្ខោន​ បាន​សិល្បករ​នៃ​ល្ខោន​ភូមិធោហា (Tho Ha)​សម្តែង​ត្រឹមត្រូវ​នៅលើ​​រាល់កាយវិការ​។​

 វគ្គសម្តែង​មួយ​ ធ្វើឲ្យ​អ្នក​ទស្សនា​ចូល​ចិត្ត​ក្នុង​រាត្រី​ល្ខោន​ភូមិធោហា (Tho Ha)។

 
ទោះបី​មិន​បាន​បណ្តុះបណ្តាល​ត្រឹម​ត្រូវ​ អ្នក​ភូមិ​ធោហា (Tho Ha)​ ជាមួយ​សរជាតិ​ពី​កំណើត​ និង​ក្តី​ស្រឡាញ់​​ចំពោះ​ល្ខោន​ ​បង្កើត​បាន​​វគ្គ​សម្តែង​ទាក់ចិត្ត​សម្រាប់អ្នកទស្សនា​។​

 ល្ខោនស្និទ្ធស្នាល​ជាមួយ​អ្នកភូមិ​ ពីព្រោះ​សិល្បករ​លើឆាក​និង​អ្នក​ទស្សនា​ក៏​ជា​អ្នក​រួម​ភូមិ។

 ល្ខោនស្និទ្ធស្នាល​ជាមួយ​អ្នកភូមិ​ ពីព្រោះ​សិល្បករ​លើឆាក​និង​អ្នក​ទស្សនា​ក៏​ជា​អ្នក​រួម​ភូមិ។

 អ្នក​ភូមិ​ធោហា (Tho Ha)​ យកចិត្ត​គយគន់​ចម្រៀងល្ខោន​ក្នុង​ពិធីបុណ្យ​និទាឃរដូវ។​

 រាត្រី​សម្តែង​នៃ​ល្ខោន​ភូមិធោហា (Tho Ha)​ ទាក់ទាញ​មនុស្ស​យ៉ាងកុះករ​នៅ​ក្នុង​តំបន់​មក​ទស្សនា​។​
 

 អនុវត្ត៖ វៀតកឿង​


ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ប្រជាជន​វៀតណាម​មាន​ទម្លាប់ចង​ទង់​ជាតិ​នា​ឱកាស​បុណ្យ​ បុណ្យ​ចូល​ឆ្នាំ​ថ្មី តែ​ប្រហែលជា​មាន​​មនុស្សយ៉ាង​​តិច​ ដឹក​ស្គាល់​​ទីកន្លែង​ធ្វើ​ទង់​ក្រហម​​ផ្កាយ​លឿង​។ ស្ថិត​នៅ​ចម្ងាយ​ពី​មជ្ឈមណ្ឌល​រដ្ឋ​ធានី​ប្រហែល​៣០គីឡូម៉ែ​ត្រ​ ភូមិ​ទឺវឹន​ (Tu Van) ឃុំ​ឡេឡើយ​ (Le Loi) ស្រុក​ធឿង​ទិន​ (Thuong Tin) ក្រុង​ហាណូយ​ ជាទីកន្លែង​​មាន​ជាង​៧០​ឆ្នាំ​ប្រកប​មុខ​របរ​ប្រពៃណី​ធ្វើ​​ទង់ជាតិ​។​

Top