មានឱកាសបានសំណេះសំណាលជាមួយ លោកឯកអគ្គរដ្ឋទូតរុស្ស៊ី Konstantin Vasilievich Vnukov ចំថ្ងៃខួបអនុស្សាវរីយ៍ទិវាការទូតរុស្ស៊ីឆ្នាំ២០១៧ លោកបង្កចំណាប់អារម្មណ៍មកលើយើងខ្ញុំ ដោយចរិតជិតស្និទ្ធ កំបុកកំប្លែង និងជ្រៅជ្រះការបដិសណ្ឋារកិច្ច។
នៅឆ្នាំ២០០៦ ពេលកំពុងមានតួនាទីជាអ្នកដឹកនាំថ្នាក់ទី១ (ទទួលបន្ទុកនៅតំបន់អាស៊ីបូព៌ា) នៃក្រសួងការបរទេសរុស្ស៊ី លោកមានកិត្តិយសធ្វើដំណើរអម លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin អញ្ជើញចូលរួមសន្និសីទកំពូស APEC ឆ្នាំ២០០៦ នៅហាណូយ។ នោះជាការធ្វើដំណើរដំបូងបង្អស់របស់លោក អញ្ជើញមកដល់ប្រទេសវៀតណាម។ ជាងមួយទសវត្សក្រោយមក លោក Vnukov ម្តងទៀតបានធ្វើដំណើរអមលោកប្រធានាធិបតី Vladimir Putin ចូលរួមសន្និសីទកំពូស APEC ក៏នៅប្រទេសវៀតណាមដដែល។
លោកឯកអគ្គរដ្ឋទូតរុស្ស៊ី Vnukov សង្ឃឹមនិងរងចាំយ៉ាងខ្លាំងនៅព្រឹត្តិការណ៍ APEC ឆ្នាំ២០១៧ រៀបចំក្នុងប្រទេសវៀតណាម។ លោកចែករំលែកថា៖ “ខ្ញុំជឿជាក់ថា សកម្មភាពទាំងអស់រមែងដំណើរការតាមផែនការនៃឆ្នាំ APEC នៅប្រទេសវៀតណាម នឹងបានប្រព្រឹត្តទៅជោគជ័យល្អប្រសើរ អនុញ្ញាតពិភាក្សានូវបញ្ហាជាច្រើន ស្តីពីសមាហរណកម្មសេដ្ឋកិច្ចក្នុងបរិយាកាសតំបន់ទ្វីបអាស៊ី - ប៉ាស៊ីហ្វិច និងលើកកម្ពស់ជាងនេះទៅទៀត នូវទំនុកចិត្តនៃប្រទេសមិត្ត នៅលើទម្រង់សកលលោក”។
លោកឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពសហព័ន្ធរុស្ស៊ីនៅវៀតណាម Konstantin Vnukov ។ រូបថត៖ វៀតកឿង លោកប្រធានរដ្ឋវៀតណាម ត្រឹនដាយក្វាង (Tran Dai Quang) ទទួលជួបលោកឯកអគ្គរដ្ឋទូតរុស្ស៊ី Konstantin Vnukov នៅវិមានប្រធានរដ្ឋ។ រូបថត៖ ស្ថានទូតរុស្ស៊ីប្រចាំនៅវៀតណាម លោកស្រីប្រធានរដ្ឋសភាវៀតណាម ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) ទទួលជួបលោកឯកអគ្គរដ្ឋទូតរុស្ស៊ី Konstantin Vnukov។ រូបថត៖ ស្ថានទូតរុស្ស៊ីប្រចាំនៅវៀតណាម លោកឯកអគ្គរដ្ឋទូតរុស្ស៊ី Konstantin Vnukov ចូលរួមព្រឹត្តិការណ៍ការទូតមួយ រួមជាមួយលោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម ផាមប៊ិញមិញ (Pham Binh Minh) (ខាងឆ្វេងបំផុត)។ រូបថត៖ ស្ថាន ទូតរុស្ស៊ីប្រចាំនៅវៀតណាម លោកឯកអគ្គរដ្ឋទូត Vnukov អធិបតីក្នុងពិធីទទួលជួប លោកប្រធានរណសិរ្យមាតុភូមិវៀតណាម ង្វៀនធៀនញ៉ឹន (Nguyen Thien Nhan) (ទីពីររាប់ពីឆេ្វងទៅស្តាំ)។ រូបថត៖ ស្ថានទូតរុស្ស៊ីប្រចាំនៅវៀតណាម លោកប្រធានទីក្រុងហាណូយ ង្វៀនឌឹកជុង (Nguyen Duc Chung) ទទួលជួបលោកឯកអគ្គរដ្ឋទូតរុស្ស៊ី Konstantin Vnukov ។ រូបថត៖ ស្ថានទូតរុស្ស៊ីប្រចាំនៅវៀតណាម លោកឯកអគ្គរដ្ឋទូតរុស្ស៊ី Konstantin Vnukov ចូលរួមព្រឹត្តិការណ៍ការទូតមួយ រួមជាមួយលោកអនុរដ្ឋមន្រ្តី ការបរទេសវៀតណាម ង្វៀនថាញសើន (Nguyen Thanh Son)។ រូបថត៖ វៀតកឿង មិត្តទាំងឡាយរបស់វៀតណាម ដែលធ្លាប់មានពេលវេលាសិក្សារៀនសូត្រនៅសូវៀតនិងរុស្ស៊ី ជូនពរលោកឯកអគ្គរដ្ឋ ទូតរុស្ស៊ី Konstantin Vnukov នាឱកាសទិវាការទូតរុស្ស៊ី (ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧)។ រូបថត៖ វៀតកឿង លោកឯកអគ្គរដ្ឋទូត Vnukov សកម្មចូលរួមសកម្មភាពការទូតប្រជាជន ដើម្បីបង្កើនការយល់ដឹងរវាងប្រជាជនទាំងពីរប្រទេសវៀតណាមនិងសហព័ន្ធរុស្ស៊ី។ រូបថត៖ វៀតកឿង |
ក្រោយមួយអាណតិ្តទទួលជោគជ័យ ធ្វើជាឯកអគ្គរដ្ឋទូត ប្រចាំនៅកូរ៉េខាងត្បូង អ្នកការទូតវ័យចំណាស់របស់រុស្ស៊ី លោក Konstantin Vasilievich Vnukov បានជ្រើសធ្វើជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម ចាប់ពីធ្នូឆ្នាំ២០១៤។ ដោយបទពិសោធន៍ការទូតយូរឆ្នាំ និងរចនាបទការងារជំនាញ លោកបានការរួមចំណែកនាំទំនាក់ទំនងដៃគូយុទ្ធសាស្រ្តគ្រប់វិស័យ រវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស៊ីជម្រៅជាង ជាក់ស្តែងជាង។
នៅឆ្នាំ២០១៦ វៀតណាមនិងរុស្ស៊ីសុទ្ធតែប្រព្រឹត្តទៅការបោះឆ្នោតយ៉ាងសំខាន់។ ការជំនួបលើកដំបូង នៃថ្នាក់ដឹកនាំថ្មីរបស់វៀតណាមនិងសហព័ន្ធរុស្ស៊ី ជាមួយដៃគូបរទេស មានមតិសាធារណៈយកចិត្តទុកដាក់ពិសេស។ ក្នុងបរិបទនោះ លោកឯកអគ្គរដ្ឋទូតរុស្ស៊ីបានខិតខំតភ្ជាប់កិច្ចពិភាក្សាយ៉ាងច្រើន រវាងថ្នាក់ដឹកនាំជាន់ខ្ពស់របស់រុស្ស៊ីនិងវៀតណាម ដូចជា៖ ការជំនួបលើកដំបូង រវាងលោកប្រធានរដ្ឋវៀតណាម ត្រឹនដាយក្វាង (Tran Dai Quang) និងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ខាងក្រៅសន្និសីទកំពូស APEC នៅលីម៉ា (បេរូ) ការធ្វើដំណើរទស្សនកិច្ចនៅបរទេសជាផ្លូវដំបូងបង្អស់ ទៅកាន់ប្រទេសរុស្ស៊ី របស់លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម ង្វៀនស្វឹនភុក (Nguyen Xuan Phuc) លោករដ្ឋមន្រ្តីការពារជាតិ ងោស្វឹនឡិច (Ngo Xuan Lich) លោករដ្ឋមន្រ្តីនគរបាល តូឡឹម (To Lam) ...។ល។
ក្នុងសហសវត្សរ៍ថ្មី ប្រទេសរុស្ស៊ីដើរតាមមាគ៌ាការទូតពហុភាគី ក្នុងនោះ យកចិត្តទុកដាក់ពិសេសដល់គោលនយោបាយទិសបូព៌ា។ លោកឯកអគ្គរដ្ឋទូត Vnukov សម្តែងមតិ នៅឆ្នាំ២០១៧សន្យាពេញមួយឆ្នាំនឹងទទួលបានលទ្ធផលជោគជ័យ ក្នុងការទំនាក់ទំនងរវាងវៀតណាម - រុស្ស៊ី ជាមួយព្រឹត្តិការណ៍ការទូតសំខាន់។ លោកអះអាងថា៖ “វៀតណាមតែងមានទីតាំងពិសេសចំពោះរុស្ស៊ី”។
ចែករំលែកជាមួយយើងខ្ញុំ អំពីលក្ខណៈការងារនៃវិស័យការបទេសរុស្ស៊ី លោកឯកអគ្គរដ្ឋទូត Vnukov ពោលពាក្យស្លោករុស្ស៊ីមួយឃ្លា ដោយមានអត្ថន័យថា អ្នកការទូតមិនមែនជាអ្នកអង្គុយលេងអត់ប្រយោជន៍។
លោកឯកអគ្គរដ្ឋទូតរុស្ស៊ី Konstantin Vnukov តែងតាមដានសង្កេតព័ត៌មានពីវៀតណាមនៅលើកាសែត។ រូបថត៖ ត្រឹនហ៊ីវ លោកឯកអគ្គរដ្ឋទូតរុស្សី Konstantin Vnukov ប្រគល់រង្វាន់ជូនប្អូនៗកុមារវៀតណាម ដែលដណ្តើមបានរង្វាន់ពិសេស ពីការប្រឡងគូគំនូរកុមារវៀតណាម - រុស្ស៊ីលើកទី២ (២០១៧)។ រូបថត៖ វៀតកឿង |
ហេតុនេះហើយ ទោះបីរវល់មមាញឹកជាមួយការជំនួបជាផ្លូវការនឹងក្រសួង វិស័យ របស់វៀតណាម ទន្ទឹមនោះ លោកឯកអគ្គរដ្ឋទូត Vnukov តែងផ្តល់ពេលវេលាចូលរួមនូវសកម្មភាពការទូតប្រជាជន ដូចជាធ្វើមេប្រយោគនៃការប្រឡងគូគំនូរកុមារវៀតណាម - រុស្ស៊ី ជំនួបជាមួយអ្នកស្រឡាញ់ប្រទេសរុស្ស៊ី ដែលធ្លាប់មានពេលវេលាសិក្សា និងធ្វើការនៅសូវៀតមុននេះ និងរុស្ស៊ីសព្វថ្ងៃ៕
លោកឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម Konstantin Vasilievich Vnukov កើតនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៥១។ លោកបញ្ចប់ការសិក្សាដោយកម្រិតនិទ្ទេសឆ្នើម នៃមហាវិទ្យាល័យការបរទេសអន្តរជាតិជាតិ Moskva ១៩៧៣ ចេះស្ទាត់ជំនាញភាសាអង់គ្លេស និងភាសាចិន។ លោកឯកអគ្គរដ្ឋទូត Vnukov សកម្មភាពក្នុងវិស័យការទូតចាប់ពីឆ្នាំ១៩៧៣ ធ្លាប់បានបំពេញការងារជាតួនាទីផ្សេងៗគ្នា នៅស្ថាបនមជ្ឈិម ក្រសួងការបរទេសរុស្ស៊ី និងបរទេស។ ចាប់ពីឆ្នាំ២០០៩ - ២០១៤ លោកជាឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាពសហព័ន្ធរុស្ស៊ី ប្រចាំនៅកូរ៉េខាងត្បូង។ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤ បានជ្រើសធ្វើជាឯកអគ្គរដ្ឋទូតវិសមញ្ញនិងពេញសមត្ថភាពសហព័ន្ធរុស្ស៊ី ប្រចាំនៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ (ប្រភព៖ ស្ថានទូតរុស្ស៊ី)។ |
អត្ថបទ៖ ត្រឹនហ៊ីវ រូបថត៖ វៀតកឿង - ត្រឹនហ៊ីវ និង ឯកសារ