• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

លោកស្រីឯកអគ្គរដ្ឋទូត Hasanthi Urugodawatte Dissanayake៖ អ្នកជំរុញ ​“ស្ពានត” មិត្តភាព​វៀត​ណាម - ស្រីលង្ការ​

វៀតណាម​និង​ស្រី​លង្ការ​ បង្កើត​ទំនាក់​ទំនង​ការទូត​នៅ​ឆ្នាំ​១៩៧០​។ តាំងពីនោះ​មក​ដល់​សព្វថ្ងៃ​ទំនាក់ទំនង​ប្រពៃណី ​និង​សហប្រតិបត្តិការ​គ្រប់​វិស័យ​រវាង​ប្រទេសទាំងពីរ ​ពង្រឹង​និងពង្រីក​​អភិវឌ្ឍន៍​ជានិច្ច​។ បាន​វាយ​តម្លៃ​ជា​អ្នក​ការ​ទូត​ម្នាក់​ក្នុង​ចំណោម​អ្នកការ​ទូត​ថាម​ពល ក្នុងតួនា​ទី​​ជា​ឯកអគ្គរដ្ឋ​ទូត​នៅ​វៀតណាម​ លោក​​ស្រី​​ Hasanthi Urugodawatte Dissanayake បាន​ផ្តល់ទឹក​ចិត្ត​​យ៉ាង​ច្រើន​​​ដើម្បី​ជំរុញ​ទំនាក់ទំនង​មិត្ត​ភាព ​​និងការ​​រួម​ប្រាស្រ័យវប្បធម៌ ​រវាង​ប្រទេសទាំង​ពីរ​។​

ថ្មី​នេះ លោក​​នាយក​រដ្ឋមន្រ្តី​ស្រី​លង្ការ​​ Ranil Wickremesinghe បាន​អញ្ជើញ​មកបំពេញទស្សនកិច្ច​ជាផ្លូវការ​នៅ​វៀត​ណាម ហើយអញ្ជើញ​​​ចូល​រួម​សន្និសីទ​ WEF ASEAN ២០១៨។ ក្នុង​ក្រ​ប​ខណ្ឌ​បំពេញទស្សនកិច្ច​ លោក​នាយក​រដ្ឋមន្រ្តី ង្វៀន​ស្វឹន​ភុក​ (Nguyen Xuan Phuc) ​បាន​​ជំនួប​ពិភាក្សា​នឹង​លោក​​នាយករដ្ឋមន្រ្តី Ranil Wickremesinghe។ លោកស្រី​ឯកអគ្គរដ្ឋ​ទូត​ Hasanthi Urugodawatte Dissanayake ជា​សមាជិក​ម្នាក់​ក្នុ​ងចំណោម​សមាជិក​​​អមដំណើរ​​ ​លោក​នាយករដ្ឋមន្រ្តី Ranil Wickremesinghe ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នេះ​។
 
ជំនួប​​យើង​ខ្ញុំ​នៅ​ផ្ទះរបស់​គាត់​ លោក​ស្រី​ឯកអគ្គរដ្ឋទូត​ Hasanthi Urugodawatte Dissanayake រីក​រាយ​ចែក​រំលែក​​​សមទ្ធិផល​ថ្មី​ ​ក្នុងការរីក​ចម្រើន​ទំនាក់ទំនង​ទ្វេភាគី​​ រវាង​ស្រី​លង្ការ​និង​វៀតណាម​។ លោកស្រី​ឯកអគ្គរដ្ឋទូត​ឲ្យ​ដឹង​ថា ប្រទេសទាំងពីរ​​មាន​សក្តានុពលអភិវឌ្ឍន៍​​​សហប្រតិបត្តិ​ការ ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ទេសចរណ៍ ​និង​វិនិយោគ​។ ការ​ធ្វើ​អាជីវកម្ម​​អតិបរមា​​នូវ​សក្តានុពល​សហប្រតិបត្តិការ​ ជា​ភារកិច្ច​មួយ​​ក្នុង​ចំណោម​ភារកិច្ច​​ជួរ​មុខ ​នៃ​អ្នក​ការទូត​ ជា​ពិសេស​គឺគ្រប់​​​ឯកអគ្គរដ្ឋទូត​។​

 លោកស្រី​ឯកអគ្គរដ្ឋទូត​ Hasanthi Urugodawatte Dissanayake។
រូបថត៖ វៀតគឿង​

 
 ថ្ងៃទី​១១ ខែ​កញ្ញា​ នៅទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ លោក​នាយករដ្ឋមន្រ្តី​ ង្វៀន​ស្វឹន​ភុក​ (Nguyen Xuan Phuc) ​បាន​ទទួលជួប​​លោក​នាយករដ្ឋមន្រ្តី​ស្រី​លង្ការ​ Ranil Wickremesinghe នា​ឱកាស​អញ្ជើញ​មក​វៀតណាម​ចូល​រួម​សន្និសីទ​ WEF ASEAN ចាប់ពី​ថ្ងៃទី​១១ - ១៣ ខែ​កញ្ញា​។​ លោកស្រី​ឯកអគ្គរដ្ឋទូត​ Hasanthi Urugodawatte Dissanayake (ឈរជួរទី​បី​រាប់ពី​ស្តាំ​ទៅ​ឆ្វេង​) អម​ដំណើរ​លោក​នាយករដ្ឋមន្រ្តី​ស្រី​លង្ការ​​ក្នុង​ព្រឹត្តិការណ៍​នេះ​។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​
 
 លោក​ស្រី​​ឯកអគ្គរដ្ឋទូត​ Hasanthi Urugodawatte Dissanayake រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​កីឡា​និង​​
ទេសចរណ៍​ រួម​នឹង​មិត្ត​ភាព​អន្តរជាតិ​ក្នុងពិធី​បើក​ទិវា​​​វប្បធម៌​​​ស្រីលង្ការ​​នៅ​វៀតណាម​។​
រូបថត៖ ឯកសារ​  
 

 លោកស្រី​ឯកអគ្គរដ្ឋទូត​ Hasanthi Urugodawatte Dissanayake រួម​នឹង​មិត្ត​ភក្តិ​វៀតណាម​​
និង​អន្តរជាតិ ​ចូលរួម​តាំងពិព័រណ៍​​រូបថត​អំពី​ស្រី​លង្ការ​នៅ​វៀតណាម។
រូបថត៖ ឯកសារ​


 លោកស្រី​ឯកអគ្គរដ្ឋទូត​ Hasanthi Urugodawatte Dissanayake ជាមួយ​ពិធីការ​អុជ​ប្រទីប​ប្រពៃណី​
ជា​លក្ខណៈ​វប្បធម៌​ប្រពៃ​របស់​ស្រី​លង្ការ ដោយ​គោល​​បំណង​ចង់​បាន​​​រាល់​ព្រឹត្តិការណ៍ល្អ​​ជា​ការ​ផ្តើម​ការ​ងារ
មួយ ​​នឹងទទួល​​បាន​ជោគ​ជ័យ​។ រូបថត៖ វៀត​គឿង​


 លោកស្រី​ឯកអគ្គរដ្ឋទូត​ Hasanthi Urugodawatte Dissanayake សកម្ម​ចូល​រួម​សកម្មភាព​​ដើម្បី​តភ្ជាប់​
វិនិយោគិន​វៀតណាម ​ជាមួយ​នឹង​ស្រី​លង្ការ​និង​អន្តរជាតិ​។
រូបថត៖ ឯកសារ​


 បរិកាស​នៅ​ផ្ទះ​លោកស្រី​ឯកអគ្គរដ្ឋទូត ជាមួយ​បន្ទប់​រៀប​ចំ​ជប់​លៀង​និង​រួម​ប្រាស្រ័យនឹង​​អ្នកគ្រប់​គ្នា​។ រូបថត៖ ឯកសារ​
 
 ក្នុងពេល​វេលា​បំពេញ​ការ​ងារ​ លោកស្រី​ឯកអគ្គរដ្ឋទូត​ Hasanthi Urugodawatte Dissanayake បាន​
ចូលរួម​រៀបចំព្រឹត្តិការណ៍​​​​រួម​ប្រាស្រ័យ​​ជំរុញ​វិនិយោគ​​​ជាង​១០០លើក​​នៅ​​វៀត​ណាម​។
រូបថត៖ ឯកសារ​


 លោកស្រី​ឯកអគ្គរដ្ឋទូត​ Hasanthi Urugodawatte Dissanayake អបអរសាទរ​​ក្រុមហ៊ុន​ទេសចរណ៍​
វៀតណាម​ទាំង​៣០​ បាន​អញ្ជើញ​មក​ចូល​រួម​ក្រុម​អ្នក​​ដំណើរ​ស្រី​លង្ការ​ រៀបចំ​នៅ​ផ្ទះ​របស់លោកស្រី​​​ឯក​អគ្គ​
រដ្ឋទូត​​។ រូបថត៖ វៀតគឿង​​

 

ស្រី​លង្ការ​​មាន​ទំនាក់ទំនង​​សហប្រតិបត្តិការ​ ជាមួយនឹង​វៀតណាម ​ចាប់​ពី​ឆ្នាំ​១៩៧០។ គិត​ដល់​ដាច់​ខែ​សីហា ឆ្នាំ​២០១៨ ប្រទេស​ស្រី​លង្ការ​ឈរ​ទី​៦៣/១០៤​ប្រទេស​និង​តំបន់ ​មាន​ការ​វិនិយោគ​នៅ​វៀតណាម​។ លោកស្រី​ឯកអគ្គ​រដ្ឋ​ទូត​​រីក​រាយ​ឲ្យ​ដឹងថា​ ពាណិជ្ជកម្ម​ទ្វេភាគីនៃ​​ប្រទេសទាំងពីរ​សុទ្ធតែ​កើន​ឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗនេះ  សម្រេច​បាន​ ​៣២០ ​លាន​ដូល្លាអាមេរិកនៅ​​ឆ្នាំ​២០១៧។ ស្រីលង្ការ​ក៏សន្យា​ឧបត្ថម្ភ​វៀតណាមអំពី​បច្ចេកទេស​ចិញ្ចឹម​ ឈ្លើងសមុទ្រ​ សារ៉ាយ​សមុទ្រ​ ជល​ផល​ ហើយ​ចង់​ឲ្យ​វៀតណាម​​ចែក​រំលែកបទពិសោធន៍​ សហប្រតិបត្តិ​ការ​​ឯកទេស​​ក្នុង​វិស័យ​កសិកម្ម​។ ប្រទេសទាំងពីរ​ខិតខំប្រឹង​ប្រែង​សម្រេច​គោលដៅ​​តម្លៃ​​​ពាណិជ្ជកម្ម​១ពាន់លាន​ដូល្លាអាមេរិក​ នៅ​ឆ្នាំ​២០២០​។​
 
លោកស្រី​ឯកអគ្គរដ្ឋទូត​ឲ្យ​ដឹង​ថា ក្រៅពី​បញ្ហា​សេដ្ឋកិច្ច​ អាទិភាព​មួយ​ក្នុង​ចំណោម​អាទិភាពទាំងអស់​​​របស់​លោក​ស្រី​​ គឺ​ជំ​រុញ​​សហប្រតិបត្តិការ​​រវាង​ប្រទេសទាំង​ពីរ​ក្នុង​វិស័យ​វប្បធម៌​និង​ទេសចរណ៍​។ លោកស្រី​​ឯក​អគ្គរដ្ឋ​ទូត​​សង្កត់ធ្ងន់ថា​​ ស្រីលង្ការ​ជា​ខឿន​នៃ​ពុទ្ធសាសនា​​ ជាមួយ​នឹង​រម្មណីយដ្ឋាន​ជាច្រើន​ ទីនេះកំពុង​ក្លាយជា​ទី​កន្លែង​មួយ​ក្នុងចំណោមទីកន្លែង​ទាក់ទាញ​ភ្ញៀវទេសចរ​​អន្តរជាតិ​ទូទាំង​សកលលោក​។ លោកស្រី​ឯកអគ្គរដ្ឋទូត​​សង្ឃឹម​ថា ​ស្រី​លង្ការ​នឹង​ឆាប់​ក្លាយ​ជា​ទីកន្លែង​ទៅកាន់ នៃ​​ភ្ញៀវ​ទេសចរ​វៀតណាមដែល​​ចូល​ចិត្តទេសចរណ៍។​
 
ដើម្បី​អនុវត្តគោល​បំណង​នេះ ស្ថាន​ទូត​ស្រីលង្ការ​​បាន​សហប្រតិបត្តិ​ការ​នឹង​​ការិយាល័យ​ឧស្សាហកម្ម​វៀតណាម​ (VCCI) តភ្ជាប់​ក្រុម​ហ៊ុន​​ទេសចរ​វៀតណាម​ចំនួន​៣០​ មករួម​ប្រាស្រ័យ​នឹង​ក្រុម​ហ៊ុ​ន​ដៃ​​គូ​របស់​ស្រីលង្ការ​។​ “​កិច្ច​ជំ​នួប​​បានប្រព្រឹត្តិទៅ​នៅ​នឹង​បន្ទប់​នេះ​” - លោកស្រី​ឯកអគ្គរដ្ឋទូត​ Hasanthi Urugodawatte ចែក​រំលែក​។ នៅទី​នេះ ក្រុមហ៊ុន​ទេសចរណ៍​វៀតណាម​​និង​ស្រីលង្ការ​​សន្យា​រួម​គ្នា​ព្រួត​ដៃ​អាជីវកម្ម ​ស្ថានីយ៍​ទេសចរណ៍​​លេចធ្លោ​នៅ​ប្រទេស​ទាំង​​ពីរ​​។​
 
ក្នុងពេល​វេលា​បំពេញ​ការ​ងារ​ លោក​ស្រី​ឯកអគ្គរដ្ឋទូត​ Hasanthi Urugodawatte Dissanayake បាន​រៀប​ចំ​ព្រឹត្តិការណ៍​រួមប្រាស្រ័យ​វប្បធម៌​ ជំរុញ​វិនិយោគ​​ជាង​១០០លើក​​​​នៅ​វៀត​ណាម​។ ព្រឹត្តិការណ៍​មួយ​ក្នុង​ចំណោម​ព្រឹត្តិការណ៍​ថ្មី​​​បំផុត​គឺ ​“​ទិវា​វប្បធម៌​ស្រី​លង្ការ​នៅ​វៀតណាម​”។ នៅទី​នេះ មហាជន​ហាណូយ​​បាន​ស្គាល់​ស្រី​លង្ការ​តាមរយៈ​រូប​គំនូរ​ តាំងពិព័រណ៍​រូបថត​​អំពី​ប្រវត្តិ​​​​ទំនាក់ទំនង​ទ្វេភាគី​​វៀតណាម​ - ស្រី​លង្ការ​ ស្វែង​យល់​អំ​ពី​មុខរបរ​ប្រពៃណី​តម្បាញ​ វិចិត្រ​សិប្បកម្ម​ ត្បូង​គជ់​នៃ​​​ទឹក​​ដី​​ស្រី​​លង្ការ​ ក្រេប​រសជាតិ​​តែ​ពិសេស​នៃប្រទេស​អាស៊ី​ខាងត្បូង​។ សកម្មភាព​នេះ បាន​ទាក់ទាញ​​ជនជាតិ​វៀតណាម​និង​ភ្ញៀវអន្តរជាតិរាប់​ពាន់​នាក់​ ​ចូលមក​​ពិសោធន៍​។​

 លោកស្រី​​ឯកអគ្គរដ្ឋទូត​ Hasanthi Urugodawatte Dissanayake ជា​​​អ្នក​តភ្ជាប់​នាំ​សិល្បករ សិល្បការិនី​ស្រី​
លង្ការ ​អញ្ជើញ​មក​វៀតណាម​​សម្តែងក្នុង​​កម្មវិធី​ប្រគំ​តន្រ្តី​​ពិសេស​​។
រូបថត៖ ឯកសារ​



 លោកស្រី​ឯកអគ្គរដ្ឋទូត​ Hasanthi Urugodawatte Dissanayake និង​អ្នកថត​រូប​ មិត្ត​ភក្តិ​អន្តរជាតិ​
អញ្ជើញ​មក​ចូល​រួម​តាំងពិព័រណ៍​រូបថត អំពី​ស្រី​លង្ការ​នៅ​វៀតណាម​។
រូបថត៖ ឯកសារ​


  លោកស្រី​ឯកអគ្គរដ្ឋទូត​​ Hasanthi Urugodawatte Dissanayake ប្រគល់​អំណោយ​​ជូន​សិល្បករ​
សិល្បការិនីថ្លង់​ ​សម្តែង​នៅ​ព្រឹត្តិការណ៍​ទិវា​វប្បធម៌ស្រី​លង្ការ​​នៅ​ហាណូយ​។​
រូបថត៖ ឯកសារ​

 
 លោកស្រី​ឯកអគ្គរដ្ឋទូត​​ Hasanthi Urugodawatte Dissanayake រួម​​នឹង​មិត្ត​ភក្តិ​​ស្រីលង្ការ​និង​អន្តរជាតិ​។ រូបថត៖ ឯកសារ​
 

លោកស្រី​ឯកអគ្គរដ្ឋទូតឲ្យ​ដឹង​ថា៖ វៀតណាម​មាន​លក្ខណៈ​សដៀងនឹង​ស្រីលង្ការ​៖ យក​ចិត្តទុក​ដាក់​លើ​ព្រះ​ពុទ្ធ​សាសនា​ ក្នុង​អតីតកាល​ជា​ប្រទេស​មាន​សង្រ្គាម​ច្រើន​ រួម​វប្បធម៌​នៃ​មនុស្ស​អាស៊ី​អាគ្នេយ៍​។ បច្ចុប្បន្ន​ ប្រទេស​ទាំង​ពីរ​ក៏មាន​​ការយក​ចិត្ត​ទុកដាក់រួម​ ដើម្បី​រួម​​​សហប្រតិបត្តិការ​​​និង​អភិវឌ្ឍន៍​​ក្នុង​វិស័យ​ដូចជា៖ ទេសចរណ៍​ អាកាស​ចរណ៍​ រួមប្រាស្រ័យ​ប្រជាជន​ យុវវ័យ​ វប្បធម៌​ពុទ្ធសាសនា​។ល។​
 
លោកស្រី​ឯកអគ្គរដ្ឋទូត Hasanthi Urugodawatte Dissanayake នៅជា​អ្នក​ទេសចរ​ម្នាក់​ប្រាកដ។ លោកស្រី​ធ្វើ​ដំណើរ​ទៅទស្សនា​រម្មណីយដ្ឋាន​នៃ​តំបន់​ពាយព្យ​​​វៀតណាម​ដូចជា៖ ខេត្ត​ហា​យ៉ាង (Ha Giang) ខេត្ត​ឡាវ​កាយ​ (Lao Cai) ខេត្ត​ឡាយ​ចូវ (Lai Chau)​។ ចំណាប់អារម្មណ៍​ទេសភាព​ស្អាត​នៃ​រម្មណីយដ្ឋាន​ វប្បធម៌​អ្នកស្រុក​ដើម​កំណើត​ពិសេស​ លោកស្រី​ឯកអគ្គរដ្ឋទូតបាន​ពិភាក្សា​ផ្តល់​​យោបល់​​ក​ក្រុមហ៊ុន​ទេសចរ​ស្រី​លង្ការ​ស្វែង​យល់​និង​អាជីវកម្ម​ទីផ្សារ​​ទេសចរណ៍​វៀតណាម​ ទន្ទឹមនោះ ជូយ​​ពួកគាត់​តភ្ជាប់នឹង​​ដៃ​គូ​មូលដ្ឋាន​។​
 
លោក​ Nilmina Nanayakkara អគ្គនាយក​ក្រុម​ហ៊ុន​ទេសចរ​ណ៍ NKAR នៅ​ស្រី​លង្ការ​ឲ្យ​ដឹង​ថា៖ “លោកស្រី​ឯកអគ្គរដ្ឋទូត បាន​ជួយ​យើង​ខ្ញុំ​នូវ​ព័ត៌មាន​សម្រាប់​ស្វែងយល់​ទីផ្សារ​វៀតណាម​។ យើង​ខ្ញុំ​កំពុង​ធ្វើការ​នឹង​ដៃគូ​វៀត ណាម ​ ដើម្បី​រួមគ្នា​ដាក់​ចេញ​ផែនការ​និង​កម្មវិធី​ទេសចរ​ណ៍​សមស្រប់​ ដើម្បីឲ្យ​​វៀតណាម​អាច​ទស្សនា​ឆ្នេរ​សមុទ្រ​ស្អាត​ សំណង់​ស្ថាបត្យកម្ម​ រម្មណីយដ្ឋាន​និង​ពិសោធន៍​សតិ​អារម្មណ៍ពុទ្ធសាសនា​នៅ​ស្រី​លង្ការ​។ ទន្ទឹមនោះ បង្កើត​ឱកាស​សម្រាប់​ភ្ញៀវទេសចរ​ស្រី​លង្ការ​ទស្សនា​រម្មណីយដ្ឋាន​ស្អាតរបស់​វៀតណាម​។​
 
ការ​ងារ​ដែល​យក​ចិត្ត​ទុក​ដាក់​​របស់​លោកស្រី​ឯកអគ្គរដ្ឋទូត Hasanthi Urugodawatte Dissanayake បាន​រួម​ចំណែក​បង្កើត​ការ​ផ្លាស់​ប្តូរ​​ធំ​អំពី​រូបភាព​ទឹក​ដី​ស្រី​លង្ការ​ ក្នុង​ចិត្ត​ប្រជាជន​វៀតណាម​ បង្កើត​ខឿន​រឹង​មាំ​សម្រាប់​​​ការអភិវឌ្ឍ ជាង​នេះទៅ​​ទៀតគឺ​​ទំនាក់ទំនង​​វៀតណាម​-ស្រី​លង្ការ​៕​

 

អត្ថបទ៖ ប៊ិច​វឹន​ - រូបថត៖ វៀតគឿង​ ឯកសារ

Hanoi Brass Community - ទីតំណចំណង់ចំណូលចិត្តសិល្បៈត្រែស្ពាន់

Hanoi Brass Community - ទីតំណចំណង់ចំណូលចិត្តសិល្បៈត្រែស្ពាន់

Hanoi Brass Community បាននិងកំពុងជាទីកន្លែងសម្រាប់ប្រគំតន្រ្តីដ៏ចំណាប់អារម្មណ៍មួយ សម្រាប់​​ជនបរទេសកំពុងរស់នៅក្រុងហាណូយ ដែលមានចំណូលចិត្តលេងត្រែស្ពាន់ បានរួមគ្នាប្រគំនូវ​ទំនុកបទភ្លេងមិត្តភាពអន្តរជាតិ នៅវៀតណាម។

Top