ច្នៃប្រឌិត ផលប្រយោជន៍ជាក់ស្តែង និងលទ្ធភាពដំណើរការខ្ពស់
លោកស្រីមានឈ្មោះល្បីក្នុងពិភពអាជីវករ ប៉ុន្តែកម្រនិយាយអំពីខ្លួនចំពោះសារព័ត៌មាន។ នារីម្នាក់នេះ បដិសេធន៍វាក្យសព្ទសរសើរអំពីខ្លួន ដែលមនុស្សគ្រប់គ្នាបានផ្តល់ជូន បងស្រីគ្រាន់តែទទួលស្គាល់ខ្លួនជោគជ័យ ដោយសារចេះសិក្សារៀនសូត្រ នូវអ្វីជឿនលឿន ខិតខំប្រឹងប្រែងមិនឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងក្រុមការងារពេញទៅដោយទឹកចិត្តប្តេជ្ញា នៅលើនាវា AIC អំឡុងជិត២០ឆ្នាំកន្លង។ វិធីសាស្រ្តប្រទេសវៃឆ្លាត ដែលបងស្រីជាអ្នកច្នៃប្រឌិត និងរចនាទូទាំងប្រព័ន្ធ រួមជាមួយនឹងក្រុមកម្មាភិបាលនៃសម្ពន្ធក្រុមហ៊ុន AIC បានវាយតម្លៃខ្ពស់បំផុត ក្នុងពិធីប្រឡងកម្រិតអន្តរជាតិកន្លងហើយ ដោយបង្ហាញបានទម្រង់រូបភាពតភ្ជាប់ធ្វើសមកាលកម្មស្របគ្នា តាំងពីស្ថាប័នថ្នាក់ដឹកនាំមជ្ឈិម រហូតដល់ក្រសួង វិស័យ ខេត្តក្រុងនានា ហើយជួនកាលរហូតដល់ថ្នាក់មូលដ្ឋាន ដូចជា សាលារៀន មន្ទីរពេទ្យ សហគ្រាស។ល។
“គ្របដណ្តប់លើទម្រង់រូបភាពតភ្ជាប់នេះ ជាឧបករណ៍ប្រើប្រាស់ និងកម្មវិធីអនុវត្តវៃឆ្លាតទូទៅ ផ្អែកលើខឿនទិន្នន័យធំ ព័ត៌មានពេលវេលាពិត បញ្ញាសិប្បនិម្មិត ក្បូនដោះស្រាយវិភាគព្យាករណ៍ បង្កើតជាប្រព័ន្ធមជ្ឈមណ្ឌលប្រតិបត្តិធ្វើបូរណកម្មគ្រប់ជាន់ថ្នាក់ តថភាវូបនីយកម្ម (actualization) ទម្រង់រូបភាពអន្តរសកម្មពហុបែប និងផលប្រយោជន៍គ្របដណ្តប់លើក្រុមមុខសញ្ញាទទួលផលជាង២០ក្រុម៖ តាំងពីថ្នាក់ដឹកនាំ អ្នកគ្រប់គ្រង ស្ថាបនឯកទេស អ្នកស្រាវជ្រាវ វេជ្ជបណ្ឌិត អ្នកជំងឺ គ្រូបង្រៀន សិស្ស ភ្ញៀវទេសេចរ រហូតដល់ប្រជាជននិយាយរួម និងរាល់សមាសភាពផ្សេងក្នុងសង្គមទាំងមូល” - អគ្គនាយកក្រុមហ៊ុន AIC សង្កត់ធ្ងន់។
បច្ចុប្បន្ន ទម្រង់រូបភាពប្រទេសវៃឆ្លាតមិនមែនជាអ្វីថ្មី ពីព្រោះវាបានប្រទេសជាច្រើនលើពិភពលោកអនុវត្ត។ ចំណុចស្នូលសំខាន់នៃទម្រង់រូបភាពប្រទេសវៃឆ្លាត ដែលបងស្រីញ៉ាន (Nhan) ស្ថាបនាឡើងនោះ គឺឆ្ពោះទៅរកមុខសញ្ញាទទួលផល និងលទ្ធភាពដំណើរការរបស់វា ដើម្បីអាចកម្លាយគោលគំនិតទៅជាការពិត។ បងស្រីចែករំលែកថា ពេលចូលរួមសិក្ខាសាលាស្តីពីទីក្រុងវៃឆ្លាត ឬប្រទេសវៃឆ្លាត ភាគច្រើនសុទ្ធតែមិនទាន់ដាក់ចេញបានថា គ្រប់មុខសញ្ញាផ្សេងគ្នាក្នុងសង្គម នឹងទទួលបានផលអ្វី ឬមានតែមិនគ្រប់គ្រាន់។ ក្រៅពីនោះ ធ្វើដូចម្តេចដើម្បីពង្រាយបានជោគជ័យនូវទម្រង់រូបភាពនេះ គ្មានកន្លែងណាណែនាំលម្អិតឡើយ។
នៅវៀតណាម ក៏មានកន្លែងអនុវត្តទម្រង់រូបភាពគ្រប់គ្រងវៃឆ្លាតមួយចំនួន ស្តីពីចរាចរណ៍ សុខាភិបាល សិក្សាអបរំ។ល។ ប៉ុន្តែមិនទាន់មានប្រព័ន្ធធ្វើសមកាលកម្មនិងធ្វើបូរណកម្ម។ ហេតុនេះហើយខ្ញុំបានសាងទម្រង់រូបភាពប្រទេសវៃឆ្លាត លើមូលដ្ឋានប្រាកដមុខងារជំនួយជាក់ស្តែង សម្រាប់មុខសញ្ញាផ្សេងគ្នាដូចម្តេច ទន្ទឹមនោះមានការវិភាគវិធីសាស្រ្តធ្វើសមកាលកម្ម ដើម្បីអាចពង្រាយ អនុវត្តតថភាវូបនីយកម្ម ទម្រង់រូបភាពប្រទេសវៃឆ្លាត” បងស្រីអាជីវករថាញញ៉ាន (Thanh Nhan) ឲ្យដឹង។
គំនិតទម្រង់រូបភាពប្រទេសវៃឆ្លាតរបស់ បណ្ឌិត ថាញញ៉ាន (Thanh Nhan) ប្រាកដកំពុងយកចិត្តទុកដាក់ខ្លាំង ដោយមានរួមដំណើរជាមួយនឹងរដ្ឋាភិបាលអេឡិកត្រូនិក ស្ថាបនា សកម្មភាព គឺជាសហក្រាសចេះឆកយកឱកាស និងស្កាត់មុខនិន្នាការសកលលោក។ ហើយប្រហែលការច្នៃប្រឌិត ផលប្រយោជន៍ជាក់ស្តែង និងលទ្ធភាពដំណើរការខ្ពស់ ជាមូលដ្ឋានសំខាន់មួយក្នុងចំណោមមូលដ្ឋានសំខាន់ ដើម្បីផ្លូវធំទូលាយនេះ ទុកសម្រាប់ក្រុមហ៊ុន AIC តែមួយគត់។ ជាក់ច្បាស់នារីម្នាក់នេះ កំពុងក្តាប់ក្នុងដៃនៅកូនសោរមាសមួយ សម្រាប់បើកទ្វារ គប្បីរង់ចាំ។ ហេតុអ្វីមិនរង់ចាំនូវគំនិតមួយ ដែលគោលដៅចុងក្រោយ គឺរឿងរ៉ាវ “ផលប្រយោជន៍” ហើយ “មនុស្សគ្រប់គ្នាទទួលបានផលប្រយោជន៍អ្វីអំពីវា?”។
យុទ្ធសាស្រ្ត ”ឈរលើស្មាមនុស្សមាឌធំ”
ពិតប្រាកដហើយ មិនមែនជោគជ័យណាមួយប្រព្រឹត្តទៅងាយស្រួលទេ ចំពោះអាជីវករ ថាញញ៉ាន (Thanh Nhan) ក៏ដូច្នេះដែរ។ បងស្រីអះអាងថា ទម្រង់រូបភាពប្រទេសវៃឆ្លាត មិនថ្មីអ្វីនៅលើពិភពលោក ក្នុងបុព្វហេតុបដិវត្ត ៤.០ បើយើងមិនធ្វើ យើងនឹងអន់ថយ។ ពិភពលោកបានអនុវត្តហើយ ការងាររបស់យើង គឺសិក្សាបទពិសោធន៍ និងនាំចូលអនុវត្តជាក់ស្តែង។ ជាមួយនឹងយុទ្ធសាស្រ្ត "ឈរលើស្មាមនុស្សមាឌធំ" អាជីវករនេះ បានលះបង់ពេលវេលាយ៉ាងច្រើន ដើម្បីស្រាវជ្រាវរាប់រយទម្រង់រូបភាពនិងធ្វើការជាមួយនឹងក្រុមហ៊ុនឯកទេសខាងបច្ចេកវិទ្យា។ តាំងពីនោះ ជម្រើសរើសនិងបង្កើតចេញទម្រង់រូបភាពមួយដាច់ដោយឡែក សមស្រប់នឹងវៀតណាម។ “ប្រព័ន្ធដែលខ្ញុំបង្កើតឡើង មានចំណែកពិសេសដោយឡែកច្រើន ផ្អែកទៅលើបទពិសោធន៍ កម្មវិធីដែលបានអនុវត្តជោគជ័យនៅប្រទេសនានាលើពិភពលោកដូចជា អ៊ីស្រាអែលនិងប្រទេសមួយចំនួននៅអ៊ឺរ៉ុប កូរ៉េខាងត្បូង សឹង្ហបូរី។ល។ ជួនកាល ខ្ញុំនៅស្រាវជ្រាវទាំងទម្រង់រូបភាពបរាជ័យ ទុកធ្វើជាមេរៀនសម្រាប់ខ្លួន”។ល។ អាចនិយាយ ដងផ្លូវប្រឈបនឹងឧបសគ្គបានកន្លងទៅ មេដឹកនាំ AIC ដាក់ចេញនៅចំពោះមុខយើងខ្ញុំចម្លើយយ៉ាងវិទ្យាសាស្រ្ត នឹងត្រឹមត្រូវមួយ។ រឿងរ៉ាវអំពីប្រទេសវៃឆ្លាតមិននៅជាទ្រឹស្តីចាំមាត់ មិនមែនទម្រង់រូបភាពសាមញ្ញ តែមានទឡ្ហីករណ៍យ៉ាងលម្អិត។ នៅទីនោះ ទាំងសកលលោកហាក់ដូចបំប្រួញតូច ចូលនៅក្នុងឧបករណ៍ប្រើប្រាស់របស់មនុស្ស មនុស្សពិតប្រាកដក្លាយជាមជ្ឈមណ្ឌលនៃរាល់ការច្នៃប្រឌិត។
លោកស្រី បណ្ឌិត ង្វៀន ធីថាញញ៉ាន (Nguyen Thi Thanh Nhan) ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយិកាស្តីទីក្រុមហ៊ុនភាគហ៊ុនជឿនលឿនអន្តរជាតិ (AIC Group)។ លោកស្រី បណ្ឌិត ង្វៀន ធីថាញញ៉ាន (Nguyen Thi Thanh Nhan) ក្នុងពិធីប្រគល់រង្វាន់ “គំនិត និងទម្រង់រូបភាពប្រទេសវៃឆ្លាតឆ្នើមបំផុត” នៅពិធីប្រគល់រង្វាន់ប្រឡងសកលលោក អំពីគំនិតនិងទម្រង់រូបភាពប្រទេសវៃឆ្លាត នៅព្រះរាជណាចក្រអង់គ្លេស។ លោកស្រីបណ្ឌិត ង្វៀន ធីថាញញ៉ាន (Nguyen Thi Thanh Nhan) ក្នុងម៉ោងធ្វើការជាមួយនឹងក្រសួងដឹកជញ្ជូន។ លោកស្រី បណ្ឌិត ង្វៀន ធីថាញញ៉ាន (Nguyen Thi Thanh Nhan) ណែនាំអនុវត្តគម្រោង ទីក្រុងវៃឆ្លាត នៅសម្ពន្ធក្រុមហ៊ុន AIC ។ លោកស្រីបណ្ឌិត ង្វៀន ធីថាញញ៉ាន (Nguyen Thi Thanh Nhan) ធ្វើការជាមួយដៃគូជប៉ុន។ លោកស្រី បណ្ឌិត ង្វៀន ធីថាញញ៉ាន (Nguyen Thi Thanh Nhan) ធ្វើការជាមួយនឹងដៃគូរូម៉ានី។ |
ដូចជាប្រជាជននៅប្រទេសវៃឆ្លាតមួយ នឹងសុទ្ធតែបានប្រើប្រាស់ផ្ទាល់នូវសេវាកម្មសាធារណ កម្មវិធីបណ្តុះបណ្តាលជំនួយឥតគិតថ្លៃ គោលនយោបាយពិសេសអាទិភាពជូនប្រជាជន។ ជួនកាលបញ្ហាប្រជាជនត្រូវការដាក់ស្នើជូនរដ្ឋាភិបាល នឹងបានដោះស្រាយទាន់ពេលជាង។ល។ មិនបង់ពេលវេលារង់ចាំយូរ ឬធ្វើសំណុំបែបស្មុគស្មាញ។ រីឯចំពោះសិស្ស និស្សិត ដើម្បីបង្កើតតុល្យភាពរវាងតំបន់ទីក្រុង តំបន់ភ្នំ ប្អូនៗ នឹងបានទទួលផលប្រយោជន៍ ពីការចុះឈ្មោះចូលរួមកម្មវិធីសិក្សា តាំងពីមតេយ្យសាលា រហូតដល់មហាវិទ្យាល័យ ឬពីមុនត្រូវឡើងសាលាធ្វើលំហាត់ប្រឡង ឥឡូវនេះ អាចធ្វើលំហាត់ប្រឡងនៅលើប្រព័ន្ធបណ្តាញ ជាមូយនឹងគ្រូបង្រៀនពូកែបំផុត អាចស្វែងរកមេបង្រៀនគំរូ សំណួរប្រឡងទុកធ្វើលំហាត់ ជួនកាលប្រព័ន្ធនៅអាចឲ្យពន្ទុះ វាយតម្លៃតាមដានសិស្សកំពុងកង្វះបំណិនដោយស្វ័យប្រវត្តិ ដើម្បីបន្តបំប៉នបន្ថែម។ល។ គ្រូពេទ្យនិងអ្នកជំងឺនឹងមានប្រព័ន្ធតភ្ជាប់សមាគមជំនុំកំណត់ជំងឺអន្តរជាតិ។ យើងខ្ញុំមានសហការនឹងប្រទេសលំដាប់ថ្នាក់ទាំង១២លើពិភពលោក រួមជាមួយក្រុមវេជ្ជបណ្ឌិតពូកែនៅវៀតណាម ទៅតាមវិស័យនីមួយៗ។ យើងខ្ញុំនឹងតភ្ជាប់សមាគមជំនុំកំណត់ជំងឺអន្តរជាតិ ដោយបញ្ញាសិប្បនិម្មិត ដើម្បីដាក់ចេញទិសដៅព្យាបាលសមស្រប ជូនជំងឺកាចសហាវ មានកម្រិតស្មុគស្មាញជាដើម” អាជិវករ ថាញញ៉ាន (Thanh Nhan) បង្ហើបប្រាប់។
ដើម្បីអាចនាំយកឧបករណ៍ប្រើប្រាស់នេះ ទៅដល់ប្រជាជន ដើម្បីប្រទេសវៃឆ្លាតមួយ ដែលនៅទីនោះ មនុស្សបានទទួលផលប្រយោជន៍គ្រប់វិស័យ ជាក់ច្បាស់មិនអាចជារឿងរ៉ាវអូលបន្លាយមួយថ្ងៃពីរថ្ងៃនោះទេ។ ហេតុនេះហើយ ក្រុមហ៊ុន AIC បានរិះគិតរាល់ដំណាក់កាលនីមួយៗ ធ្វើអ្វីជាក់លាក់បំផុត សមស្របបំផុត។ ដូចជា មានឧបករណ៍ប្រើប្រាស់១០ សម្រាប់ប្រជាជន ដំណាក់កាលបឋម អាចពង្រាយចំណែកមួយ រួចតាមដំណើរការរយៈពេលខ្លី មធ្យម និងយូរអង្វែង នឹងបោះជំហានដោយប្រុងប្រយ័ត្ន លើកកម្ពស់មិនឈប់ឈរ ដើម្បីសមស្របនឹងស្ថានភាពជាក់ស្តែង។ “មិនអាចនិយាយមហិច្ឆតាធំមួយ ដែលអាចពង្រាយក្នុងរយៈពេលខ្លី នោះជាបញ្ហាមួយដែលមិនអាចទៅរួចទេ។ ប៉ុន្តែយើងខ្ញុំតស៊ូដល់ឆ្នាំ២០១៩ បញ្ហាមូលដ្ឋានមួយចំនួននឹងអាចពង្រាយទៅបាននៅតាមភូមិសាស្រ្តជាក់ស្តែងមួយចំនួន” អាជីវករ ថាញញ៉ាន (Thanh Nhan) អះអាង។
ភាពវៃឆ្លាតគឺជាភាពសាមញ្ញ
បញ្ហាដាក់ចេញគឺ ការប្តេជ្ញាចិត្ត ដំណើរការតថភាវូបនីយកម្មទម្រង់រូបភាពនេះ នៅវៀតណាម នឹងក្លាយជាដូចម្តេចដែលគ្រាន់តែរំលឹកដល់ពាក្យថា “បច្ចេកវិទ្យា” ជាក្តីកង្វល់មួយដ៏ធំ ចំពោះប្រជាជនវៀតណាម។ ហើយជាក់ច្បាស់បំផុត តាំងពីគំនិតរហូតដល់ការជាក់ស្តែងតែងជាគម្លាតមួយមិនងាយឆ្លងកាត់។ យកការត្រិះរិះនេះ ទុកពិភាក្សានឹងលោកអគ្គនាយិកាក្រុមហ៊ុន រាល់ការព្រួយបារម្មណ៍របស់ខ្ញុំ ដូចជាបានរំសាយពេលបងស្រីអះអាងបញ្ជាក់៖ កុំយល់ថាប្រទេសវៃឆ្លាតជាប្រការអ្វីនោះ ធំធេងពិបាកនឹងយល់ ស្មុគស្មាញ។ ភាពវៃឆ្លាត គឺជាភាពសាមញ្ញ ងាយយល់ បើអនុវត្តទម្រង់រូបភាពរបស់ខ្ញុំ។ បច្ចេកវិទ្យាពិភពលោកមានស្រាប់ ប្រជាជនគ្រាន់តែរៀនអំឡុង១៥នាទី គឺអាចប្រើប្រាស់បាន។ ចំពោះស្ថាប័នឯកទេស គ្រាន់តែបណ្តុះបណ្តាលប្រហែលពីរសប្តាហ៍។ ស្ថាប័នគ្រប់គ្រងរបស់រដ្ឋ បង់ពេលវេលាប្រហែលមួយម៉ោង អ្នកដឹកនាំអាចប្រើប្រាស់ស្ទាត់ប្រព័ន្ធនេះ។ របៀបដែលបងស្រីឆ្លើយ រហ័ស ខ្លី និងហ្មឹងមាត់បានផ្តល់សារដ៏ខ្លាំងអំពីភាពជឿជាក់ មោះមុត ត្រៀមចិត្តចែករំលែក ត្រៀមចូលរួម ដើម្បីភារកិច្ចសង្គមរបស់ក្រុមហ៊ុន AIC ។ ប្រការនោះ ធ្វើឲ្យយើងខ្ញុំយល់ឃើញដំណើរទៅកាន់គោលដៅ “ផលប្រយោជន៍សម្រាប់មនុស្សគ្រប់គ្នា” មិននៅឆ្ងាយទៀតឡើយ។
ជាក់ស្តែង របងគតិយុត្តនិងការប្តេជ្ញាចិត្តរបស់មនុស្ស ដែលនារីមេដឹកនាំនេះ សង្កត់ធ្ងន់កំពុងមានលទ្ធភាពដំណើរការនៅប្រទេសយើង។ ប្តេជ្ញាចិត្តបានបង្ហាញកាន់តែជាក់ច្បាប់លើពីគោលករណ៍ គោលនយោបាយ របស់បក្ស រដ្ឋសភា និងរដ្ឋាភិបាល ក៏ដូចរដ្ឋអំណាចគ្រប់កម្រិត ក្នុងវេលាថ្មីៗនេះ ពាក់ព័ន្ធដល់ការងារស្ថាបនារដ្ឋាភិបាលអេឡិកត្រូនិច ទីក្រុងឆ្លាត ជារបងគតិយុត្តមូលដ្ឋាន បង្កើតសន្ទុះសម្រាប់ប្រទេសវៃឆ្លាតមួយ ឆាប់ដំណើរការ។ យ៉ាងណាមិញ នៅត្រូវការកែតម្រូវបន្ថែមប្រព័ន្ធលក្ខន្តិកៈ កំណត់សម្រាប់ប្រទេសវៃឆ្លាត ប្រព័ន្ធរចនាសម្ពន្ធរួម កំណត់ស្តង់ដាររួម ដើម្បីសុក្រិតក្របខណ្ឌគតិយុត្ត។ “បើពង្រាយបានទម្រង់រូបភាពប្រទេសវៃឆ្លាត នឹងបង្កើតបានភាពលោតផ្លោះរបស់វៀតណាមទៅអនាគត ហើយពិសេសមុខសញ្ញាក្នុងសង្គម សុទ្ធតែទទួលបានផលប្រយោជន៍ ជាប្រការដែលខ្ញុំចង់បាន” - អគ្គនាយិកាក្រុមហ៊ុន AIC អះអាង។
រសៀលជ្រេ បញ្ចប់បទសម្ភាសន៍ លោកស្រីនៅតែបន្តការងារដូចជាថ្ងៃថ្មី។ នារីម្នាក់នេះស្ថាបនាបង្កើតការផ្លាស់ប្តូរ មានតម្លៃសម្រាប់សហគមន៍ និងសង្គម។ ចំណាប់អារម្មណ៍ពិសេសចំពោះការនិយាយរហ័ស ខ្លី ស្រស់ស្រាយ ទោះបីពេញមួយថ្ងៃធ្វើការមិនឈរដៃហើយ។ ជំនួបបងស្រីមួយរយៈពេលខ្លីប៉ុណ្ណោះ ខ្ញុំហាក់ដូចទទួលបានអារម្មណ៍បំផុតគំនិត ជ្រាបថាមពលសកម្ម និងស្គាល់សច្ចភាព” ប្រសិនបើមានប្រការណាគួរធ្វើ ចូរធ្វើវាដោយអស់ពីចិត្ត”។
អត្ថបទ៖ ង្វៀនវ៉ាន់កាញ
រូបថត៖ ឯកសារ