• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

លោកស្រីបណ្ឌិត្យសភា បើកទ្វារ “ប្រទេសវៃឆ្លាត”

លោកស្រី​បណ្ឌិត្យ​​សភា ង្វៀន ធី​ថាញ​ញ៉ាន​ (Nguyen Thi Thanh Nhan) - ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ និង​ជា​​អគ្គនាយិកា​​ស្តីទីនៃ​ក្រុម​ហ៊ុន​ភាគហ៊ុន​​ជឿន​លឿន​អន្តរជាតិ​ (AIC Group) ទើប​ដំណើម​បាន​ពាន​រង្វាន់​ “គោល​គំនិត​និង​ទម្រង់​រូបភាព​ប្រទេស​វៃ​ឆ្លាត​ឆ្នើម​បំផុត”​ ក្នុង​ពិធី​ប្រគល់​រង្វាន់​ប្រឡង​​សកលលោក​ ស្តីពី​គោល​គំនិត​និង​ទម្រង់​រូបភាព​ប្រទេស​វៃ​ឆ្លាត ​នៅ​ប្រទេស​អង់គ្លេស​។​ ហើយ​​នោះ​ក៏ជា​មូលហេតុ​នៃ​ការពិភាក្សា​នេះ ដើម្បី​យល់ស៊ី​ជម្រៅ​ជាង​អំពី​គោល​នយោបាយ​ចាំ​បាច់​និង​​យុទ្ធសាស្រ្ត ​នាំ​មក​នូវ​ផល​ប្រយោជន៍​ជូន​សង្គមទាំងមូល​​។​

 ច្នៃប្រឌិត​ ផល​ប្រយោជន៍​ជាក់ស្តែង និង​លទ្ធភាពដំណើរ​ការខ្ពស់​

លោកស្រី​មាន​ឈ្មោះ​ល្បី​ក្នុងពិ​​​ភព​អាជីវករ​ ប៉ុន្តែ​កម្រ​និយាយអំពី​ខ្លួនចំពោះ​សារ​ព័ត៌មាន​។ នារី​ម្នាក់នេះ​ បដិសេធ​ន៍​វាក្យ​សព្ទ​សរសើរ​អំពី​ខ្លួន ដែល​​មនុស្ស​គ្រប់​គ្នា​បាន​ផ្តល់ជូន​ បង​ស្រី​គ្រាន់តែ​ទទួលស្គាល់​​ខ្លួនជោគ​ជ័យ​ ដោយ​សារ​ចេះ​សិក្សា​រៀន​សូត្រ​ នូវ​អ្វី​ជឿន​លឿន ​ខិត​ខំ​ប្រឹង​ប្រែងមិន​ឈប់​​ឈរ​ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​ ជាមួយ​នឹង​​ក្រុម​​​ការ​ងារ​​ពេញទៅ​ដោយ​ទឹក​ចិត្ត​ប្តេជ្ញា នៅ​​លើ​នាវា​ AIC អំឡុង​ជិត​២០​ឆ្នាំ​កន្លង។ វិធី​សាស្រ្ត​​ប្រទេសវៃ​ឆ្លាត​ ដែល​បង​ស្រី​ជា​អ្នក​ច្នៃ​ប្រឌិត​ និង​រចនា​ទូទាំង​ប្រព័ន្ធ​ រួម​ជាមួយ​នឹង​ក្រុម​កម្មាភិបាល​នៃសម្ពន្ធក្រុម​ហ៊ុន​​ AIC បាន​វាយ​តម្លៃ​ខ្ពស់​បំផុត​ ក្នុង​ពិធី​ប្រឡង​កម្រិត​អន្តរជាតិ​កន្លងហើយ​​ ដោយ​បង្ហាញ​បាន​ទម្រង់​រូបភាព​តភ្ជាប់​ធ្វើ​សមកាលកម្ម​​ស្របគ្នា​ តាំង​​ពី​ស្ថាប័ន​ថ្នាក់​ដឹក​នាំ​​មជ្ឈិម ​រហូត​ដល់​ក្រសួង​ វិស័យ​ ខេត្ត​ក្រុង​នានា​ ហើយ​ជួន​កាល​រហូត​​​ដល់​ថ្នាក់​មូលដ្ឋាន​ ដូចជា​ សាលារៀន មន្ទីរ​ពេទ្យ​ សហគ្រាស។ល។​

“គ្របដណ្តប់​លើ​ទម្រង់​រូបភាព​តភ្ជាប់​នេះ ជា​ឧបករណ៍​ប្រើប្រាស់​ ​និង​កម្មវិធី​អនុវត្ត​វៃឆ្លាត​ទូទៅ ​ផ្អែក​លើ​ខឿន​ទិន្នន័យ​ធំ​ ព័ត៌មាន​ពេល​វេលា​ពិត​ ​បញ្ញា​សិប្បនិម្មិត​ ក្បូន​ដោះស្រាយ​វិភាគ​ព្យាករណ៍​ បង្កើត​ជា​ប្រព័ន្ធ​មជ្ឈមណ្ឌល​​ប្រតិបត្តិ​ធ្វើ​បូរណកម្ម​គ្រប់​ជាន់​ថ្នាក់​ ​ តថភាវូបនីយកម្ម (actualization) ទម្រង់​រូបភាព​អន្តរសកម្ម​ពហុបែប​ និង​ផល​ប្រយោជន៍​គ្របដណ្តប់​លើក្រុម​មុខ​សញ្ញា​ទទួល​ផល​ជាង​២០​ក្រុម​៖ តាំង​ពី​ថ្នាក់​ដឹក​នាំ​ អ្នក​គ្រប់​​គ្រង​ ស្ថាបន​ឯកទេស​ អ្នកស្រាវ​ជ្រាវ​ វេជ្ជបណ្ឌិត​ អ្នកជំងឺ​ គ្រូបង្រៀន​ សិស្ស​ ភ្ញៀវទេសេចរ​ រហូត​ដល់​ប្រជា​ជន​​និយាយរួម​ និង​រាល់​សមាសភាព​ផ្សេង​ក្នុង​សង្គមទាំង​មូល​” ​- អគ្គនាយក​ក្រុម​ហ៊ុន​ AIC សង្កត់​ធ្ងន់​។

បច្ចុប្បន្ន​ ទម្រង់​រូបភាព​ប្រទេស​វៃ​ឆ្លាត​​មិន​មែនជាអ្វី​​ថ្មី ពីព្រោះ​វា​បាន​ប្រទេសជាច្រើន​លើពិភពលោក​អនុវត្ត​។ ចំណុច​ស្នូល​សំខាន់នៃ​​ទម្រង់​រូបភាព​ប្រទេសវៃឆ្លាត​ ដែល​បងស្រី​ញ៉ាន (Nhan) ​ស្ថាបនា​ឡើងនោះ គឺ​ឆ្ពោះទៅ​រក​មុខសញ្ញា​ទទួល​ផល​ និង​លទ្ធភាព​ដំណើរ​ការ​របស់វា​ ដើម្បីអាច​កម្លាយ​គោលគំនិត​ទៅ​ជា​ការពិត​។ បងស្រី​ចែករំលែក​ថា​ ពេល​ចូល​រួម​សិក្ខា​សាលា​ស្តីពី​​ទីក្រុង​វៃ​ឆ្លាត​ ឬ​ប្រទេស​វៃ​ឆ្លាត​ ភាគច្រើន​សុទ្ធតែ​មិនទាន់​ដាក់ចេញបាន​ថា​ គ្រប់​មុខសញ្ញា​ផ្សេង​គ្នា​ក្នុង​សង្គម ​នឹ​ងទទួលបាន​ផល​អ្វី​ ឬ​មាន​តែ​មិន​គ្រប់​គ្រាន់​។ ក្រៅពី​នោះ ធ្វើ​ដូច​ម្តេច​ដើម្បីពង្រាយ​បាន​ជោគជ័យ​នូវ​ទម្រង់​រូបភាពនេះ គ្មាន​កន្លែង​ណា​​ណែនាំ​លម្អិត​ឡើយ​។​

នៅ​វៀត​ណាម​ ក៏មាន​កន្លែង​អនុវត្ត​ទម្រង់​រូបភាព​គ្រប់គ្រងវៃ​​ឆ្លាត​មួយ​ចំនួន​ ស្តីពី​ចរាចរណ៍​ សុខាភិបាល​ សិក្សាអបរំ​។ល។ ប៉ុន្តែមិន​ទាន់​មាន​ប្រព័ន្ធ​ធ្វើ​សមកាលកម្ម​និង​ធ្វើ​បូរណកម្ម​។ ហេតុនេះ​ហើយ​ខ្ញុំ​បាន​សាង​ទម្រង់​​រូបភាព​ប្រទេសវៃឆ្លាត​ លើ​មូលដ្ឋានប្រាកដ​មុខ​ងារ​ជំនួយ​​​ជាក់ស្តែង​ សម្រាប់​​មុខសញ្ញា​ផ្សេង​គ្នា​ដូច​ម្តេច​ ទន្ទឹម​នោះ​មាន​កា​រវិភាគ​វិធី​សាស្រ្ត​​ធ្វើ​សមកាលកម្ម​ ដើម្បី​អាច​ពង្រាយ​ អនុវត្ត​តថភាវូបនីយកម្ម​ ទម្រង់​រូបភាព​ប្រទេស​វៃ​ឆ្លាត​” បងស្រីអាជីវ​ករ​ថាញ​ញ៉ាន (Thanh Nhan) ​ឲ្យ​​ដឹង​។​

គំនិត​​ទម្រង់​រូបភាព​ប្រទេស​​វៃ​ឆ្លាតរបស់​​ ​បណ្ឌិត​ ថាញ​ញ៉ាន ​(Thanh Nhan) ប្រាកដ​កំពុងយក​​ចិត្ត​ទុក​ដាក់​​ខ្លាំង​ ដោយមាន​​​រួមដំណើរ​ជាមួយ​នឹង​រដ្ឋាភិបាល​អេឡិក​ត្រូនិក​ ស្ថាបនា​ សកម្មភាព​ គឺ​ជា​សហក្រាស​​ចេះឆកយក​ឱកាស​ និង​ស្កាត់​មុខ​និន្នាការ​សកលលោក។​ ហើយ​ប្រហែល​ការ​ច្នៃ​ប្រឌិត​ ផល​ប្រយោជន៍​ជាក់ស្តែង​​ និង​លទ្ធភាព​​ដំណើរ​ការ​ខ្ពស់​ ជា​មូលដ្ឋាន​សំខាន់​មួយ​​ក្នុង​ចំណោម​មូលដ្ឋាន​សំខាន់ ដើម្បី​ផ្លូវ​ធំទូលាយ​នេះ ទុក​សម្រាប់​ក្រុម​ហ៊ុន ​AIC តែមួយ​គត់​​។ ជាក់ច្បាស់​នារី​ម្នាក់​នេះ​ កំពុង​ក្តាប់​ក្នុង​ដៃ​នៅ​កូន​សោ​រ​មាស​មួយ​ សម្រាប់​បើក​ទ្វារ​​​ គប្បី​​រង់​ចាំ​។​ ហេតុអ្វី​មិន​​រង់​ចាំ​នូវ​គំនិត​មួយ ​ដែល​គោល​ដៅ​ចុង​ក្រោយ​ គឺ​រឿង​រ៉ាវ​ “​ផលប្រយោជន៍​” ហើយ​ “មនុស្ស​គ្រប់គ្នា​​ទទួល​បាន​ផល​ប្រយោជន៍​អ្វី​អំពី​វា​?”។

យុទ្ធសាស្រ្ត​​ ”ឈរ​លើ​ស្មា​មនុស្ស​មាឌធំ​”​

ពិតប្រាកដហើយ មិនមែន​​ជោគ​ជ័យ​ណា​មួយ​ប្រព្រឹត្តទៅ​ងាយស្រួលទេ​​ ចំពោះ​អាជីវ​ករ​ ថាញ​ញ៉ាន​ ​(Thanh Nhan) ក៏ដូច្នេះ​ដែរ​។ បងស្រី​អះអាង​ថា ទម្រង់​រូបភាព​ប្រទេសវៃ​ឆ្លាត​ មិន​ថ្មីអ្វី​នៅ​លើ​ពិភពលោក​ ក្នុង​បុព្វហេតុ​បដិវត្ត​ ៤.០​ បើយើង​មិនធ្វើ​ យើង​នឹង​អន់​ថយ​​​។ ពិភពលោក​​បាន​អនុវត្ត​ហើយ ការងារ​របស់​យើង​ គឺ​សិក្សា​បទ​ពិសោធន៍​ និង​នាំ​ចូល​អនុវត្ត​ជាក់ស្តែង​។ ជាមួយ​នឹង​យុទ្ធសាស្រ្ត​ "ឈរ​លើ​ស្មា​មនុស្ស​មាឌធំ​" អាជីវ​ករ​នេះ បាន​លះបង់​​ពេល​វេលា​យ៉ាងច្រើន ​ដើម្បី​ស្រាវ​ជ្រាវរាប់រយ​ទម្រង់​រូបភាព​និង​​ធ្វើ​ការ​ជាមួយ​នឹងក្រុមហ៊ុន​ឯកទេសខាង​បច្ចេកវិទ្យា​​​​​​​។ តាំងពីនោះ ជម្រើសរើស​និង​បង្កើត​ចេញ​ទម្រង់​រូបភាព​មួយ​ដាច់ដោយ​ឡែក​ សមស្រប់​នឹង​វៀតណាម​។ “ប្រព័ន្ធ​ដែល​ខ្ញុំបង្កើត​ឡើង​ មាន​ចំណែក​ពិសេស​​ដោ​យឡែក​ច្រើន​ ផ្អែកទៅ​​លើ​បទពិសោធន៍​ កម្មវិធី​​ដែល​បាន​អនុវត្ត​ជោគ​ជ័យ​នៅ​ប្រទេសនានា​លើ​ពិភពលោក​​ដូចជា ​អ៊ីស្រាអែល​និង​ប្រទេស​មួយ​ចំនួន​នៅ​អ៊ឺរ៉ុប កូរ៉េខាង​ត្បូង​ សឹង្ហបូរី​។ល។ ជួនកាល​ ខ្ញុំ​នៅ​ស្រាវ​ជ្រាវ​ទាំង​ទម្រង់​រូបភាព​បរាជ័យ​ ​ទុក​ធ្វើ​ជាមេរៀន​សម្រាប់​​ខ្លួន​​​”។ល។ អាចនិយាយ​ ដង​ផ្លូវ​ប្រឈប​នឹង​ឧបសគ្គ​បាន​កន្លងទៅ​ មេដឹក​នាំ AIC ដាក់​ចេញ​នៅ​ចំពោះ​​មុខ​យើង​ខ្ញុំ​ចម្លើយ​យ៉ាង​វិទ្យា​សាស្រ្ត​ នឹង​ត្រឹម​ត្រូវ​មួយ​។ រឿង​រ៉ាវ​អំពី​ប្រទេស​វៃ​ឆ្លាត​មិននៅ​ជា​ទ្រឹស្តី​ចាំ​មាត់​ មិនមែន​​ទម្រង់រូបភាព​​សាមញ្ញ​ តែ​មាន​ទឡ្ហីករណ៍​យ៉ាង​លម្អិត​។ នៅទីនោះ ទាំង​សកលលោក​ហាក់ដូច​បំប្រួញ​តូច ​ចូល​នៅ​ក្នុង​​ឧបករណ៍​ប្រើប្រាស់​របស់​មនុស្ស​ មនុស្សពិត​​ប្រាកដ​ក្លាយជា​មជ្ឈមណ្ឌល​នៃ​រាល់​ការ​ច្នៃប្រឌិត។​


 
លោកស្រី បណ្ឌិត​ ង្វៀន​ ធី​ថាញ​ញ៉ាន​ (Nguyen Thi Thanh Nhan) ប្រធាន​ក្រុម​ប្រឹក្សាភិបាល​
និងជា​អគ្គនាយិកា​ស្តី​ទី​ក្រុមហ៊ុន​ភាគហ៊ុន​ជឿន​លឿន​អន្តរជាតិ​ (AIC Group)។



 លោកស្រី បណ្ឌិត​ ង្វៀន ធី​ថាញ​ញ៉ាន​  (Nguyen Thi Thanh Nhan) ក្នុង​ពិធី​ប្រគល់​រង្វាន់​ “គំនិត​
និង​ទម្រង់រូបភាព​ប្រទេស​វៃ​ឆ្លាត​ឆ្នើម​បំផុត​” នៅ​ពិធី​ប្រគល់រង្វាន់​ប្រឡង​សកលលោក​
អំពី​គំនិត​និង​ទម្រង់​រូបភាព​ប្រទេស​វៃ​ឆ្លាត​ នៅ​ព្រះរាជណាចក្រ​អង់គ្លេស​។​



 លោកស្រីបណ្ឌិត ​ង្វៀន​ ធី​ថាញ​ញ៉ាន ​(Nguyen Thi Thanh Nhan)
ក្នុង​ម៉ោង​ធ្វើ​ការ​ជាមួយ​នឹង​ក្រសួង​ដឹក​ជញ្ជូន​។



លោកស្រី បណ្ឌិត ​ង្វៀន ធី​ថាញញ៉ាន​ ​(Nguyen Thi Thanh Nhan) ណែនាំ​អនុវត្ត​គម្រោង
ទីក្រុង​វៃ​ឆ្លាត ​នៅ​សម្ពន្ធក្រុមហ៊ុន AIC ​។



លោកស្រីបណ្ឌិត​ ង្វៀន​ ធី​ថាញ​ញ៉ាន ​(Nguyen Thi Thanh Nhan) ធ្វើ​ការ​ជាមួយ​ដៃ​គូ​ជប៉ុន​។​


 
លោកស្រី បណ្ឌិ​ត ​ង្វៀន ធី​ថាញ​ញ៉ាន​ ​(Nguyen Thi Thanh Nhan) ធ្វើ​ការ​ជាមួយ​នឹង​ដៃគូ​​រូ​ម៉ា​នី​។

 

ដូចជា​ប្រជាជន​នៅ​ប្រទេស​វៃឆ្លាត​មួយ​ នឹង​សុទ្ធតែបាន​ប្រើប្រាស់​ផ្ទាល់​នូវ​សេវាកម្ម​សាធារណ កម្មវិធី​បណ្តុះ​បណ្តាល​​​ជំនួយ​ឥតគិត​ថ្លៃ​ គោល​នយោបាយ​ពិសេស​អាទិភាព​ជូន​ប្រជាជន​។ ជួនកាល​បញ្ហា​ប្រជាជន​ត្រូវ​ការដាក់​​ស្នើជូន​​រដ្ឋាភិបាល​ នឹងបាន​ដោះស្រាយ​​ទាន់ពេល​ជាង​។ល។ មិន​បង់​ពេលវេលា​រង់ចាំ​យូរ​ ឬធ្វើ​សំណុំបែប​ស្មុគស្មាញ​។​ រី​ឯចំពោះ​សិស្ស​ និស្សិ​ត ដើម្បី​បង្កើត​តុល្យភាព​រវាង​​តំបន់​ទីក្រុង​ តំបន់​ភ្នំ ប្អូនៗ នឹង​បាន​ទទួល​ផលប្រយោជន៍ ពីការ​ចុះ​ឈ្មោះ​ចូល​រួម​កម្មវិធី​សិក្សា​ តាំងពី​មតេយ្យសាលា រហូតដល់​មហាវិទ្យា​ល័យ​ ឬ​ពីមុន​ត្រូវ​​ឡើង​សាលា​ធ្វើ​លំហាត់​ប្រឡង ឥឡូ​វនេះ អាច​ធ្វើ​លំហាត់​ប្រឡង​នៅ​លើ​ប្រព័ន្ធ​បណ្តាញ ​​​ជាមូយ​នឹង​គ្រូ​បង្រៀន​ពូកែ​បំផុត​ អាច​ស្វែងរក​មេបង្រៀន​គំរូ​ សំណួរ​ប្រឡង​ទុក​ធ្វើ​លំហាត់​ ជួនកាល​ប្រព័ន្ធ​នៅ​អាច​​ឲ្យ​ពន្ទុះ វាយ​តម្លៃ​តាមដាន​សិស្ស​កំពុង​កង្វះ​បំណិន​​ដោយ​ស្វ័យ​ប្រវត្តិ ​ ដើម្បី​បន្ត​បំប៉នបន្ថែម​។ល។​ គ្រូពេទ្យ​និង​អ្នក​ជំងឺ​នឹង​មាន​ប្រព័ន្ធ​តភ្ជាប់សមាគម​ជំនុំកំណត់​ជំងឺ​​អន្តរជាតិ​។ យើង​ខ្ញុំ​មាន​សហការ​នឹង​ប្រទេស​លំដាប់​ថ្នាក់ទាំង​១២​លើ​ពិភពលោក​ រួមជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ពូកែ​នៅ​វៀតណាម​ ទៅតាម​វិស័យ​នីមួយ​ៗ​។  យើង​ខ្ញុំ​នឹង​តភ្ជាប់​សមាគម​ជំនុំកំណត់ជំងឺ​អន្តរជាតិ​ ដោយ​​បញ្ញា​សិប្បនិម្មិត​ ដើម្បី​ដាក់​ចេញ​ទិសដៅ​​ព្យាបាល​សមស្រប ជូន​ជំងឺ​កាច​សហាវ​ មាន​កម្រិត​ស្មុគ​ស្មាញ​ជាដើម​” អាជិវ​ករ ​ថាញញ៉ាន​ (Thanh Nhan) បង្ហើប​ប្រាប់​​។
 
ដើម្បី​អាច​នាំយក​ឧបករណ៍​​ប្រើប្រាស់​នេះ ទៅ​ដល់​ប្រជាជន ដើម្បី​ប្រទេសវៃ​ឆ្លាត​មួយ ​ដែល​នៅទីនោះ​ មនុស្ស​បាន​ទទួល​ផលប្រយោជន៍​គ្រប់​វិស័យ​ ជាក់ច្បាស់​មិនអាច​ជា​រឿង​រ៉ាវ​អូល​បន្លាយ​មួយថ្ងៃពីរ​ថ្ងៃ​នោះទេ។ ហេតុ​នេះ​ហើយ ក្រុម​ហ៊ុន​ AIC បាន​រិះគិត​រាល់​ដំណាក់កាលនីមួយ​ៗ ធ្វើ​អ្វី​ជាក់លាក់​បំផុត​ សមស្រប​បំផុត​។ ដូចជា​ មាន​ឧបករណ៍​ប្រើប្រាស់​១០​ សម្រាប់​ប្រជាជន​ ដំណាក់កាលបឋម​ អាច​ពង្រាយ​ចំណែក​មួយ​ រួ​ចតាម​ដំណើរការរយៈ​ពេល​​​ខ្លី​ មធ្យម និង​យូរអង្វែង​ នឹង​បោះ​ជំហាន​ដោយ​ប្រុង​ប្រយ័ត្ន​ លើកកម្ពស់​មិន​ឈប់ឈរ​ ដើម្បី​សមស្រប​នឹង​ស្ថានភាព​ជាក់ស្តែង​។​ “មិនអាច​និយាយ​មហិច្ឆតា​ធំ​មួយ​ ដែល​អាច​ពង្រាយ​ក្នុង​រយៈ​ពេល​ខ្លី​ នោះជាបញ្ហាមួយដែល​មិនអាច​ទៅរួចទេ​​​។ ប៉ុន្តែ​យើង​ខ្ញុំ​តស៊ូ​ដល់​ឆ្នាំ​២០១៩ បញ្ហា​មូលដ្ឋានមួយ​ចំនួន​នឹង​អាចពង្រាយ​ទៅ​បាននៅ​តាម​ភូមិសាស្រ្ត​ជាក់ស្តែង​​មួយ​ចំនួន​” អាជីវករ​ ថាញ​ញ៉ាន (Thanh Nhan) ​អះអាង​។

ភាព​វៃ​ឆ្លាតគឺ​ជា​ភាព​សាមញ្ញ​

បញ្ហាដាក់​ចេញ​គឺ ការប្តេជ្ញា​ចិត្ត​ ដំណើរ​ការ​តថភាវូបនីយកម្ម​ទម្រង់​រូបភា​ព​នេះ នៅ​វៀតណាម​ នឹង​ក្លាយ​ជា​ដូច​ម្តេច​ដែល​គ្រាន់តែ​រំលឹក​ដល់​​ពាក្យថា​​ “​បច្ចេកវិទ្យា​” ជា​ក្តី​កង្វល់​មួយ​ដ៏ធំ​ ចំពោះ​ប្រជាជន​វៀតណាម​។ ហើយ​ជាក់​ច្បាស់​បំផុត​ តាំង​ពី​គំនិត​រហូតដល់​ការជាក់​ស្តែង​​តែង​ជា​គម្លាត​មួយ​មិនងាយ​ឆ្លង​កាត់​។ យក​ការ​ត្រិះ​រិះ​នេះ ទុក​ពិភាក្សា​នឹង​លោកអគ្គនាយិកា​ក្រុម​ហ៊ុន​ រាល់​ការ​ព្រួ​យ​បារម្មណ៍​របស់​ខ្ញុំ ​ដូចជា​បាន​រំសាយ​ពេល​បងស្រី​អះអាង​បញ្ជាក់​៖ កុំ​យល់ថា​​ប្រទេស​វៃឆ្លាត​ជា​ប្រការ​អ្វី​នោះ ធំធេង​ពិបាក​នឹង​យល់​ ស្មុគ​ស្មាញ​។ ភា​ពវៃឆ្លាត​ គឺជា​ភាព​សាមញ្ញ​ ងាយ​យល់​ បើ​អនុវត្ត​ទម្រង់រូបភាព​របស់​ខ្ញុំ​។ បច្ចេកវិទ្យា​ពិភពលោក​មានស្រាប់​ ប្រជាជន​​គ្រាន់តែ​រៀន​អំឡុង​១៥​នាទី​ គឺ​អាច​ប្រើប្រាស់​បាន​។ ចំពោះ​ស្ថាប័ន​ឯកទេស​ គ្រាន់តែ​បណ្តុះ​បណ្តាល​ប្រហែល​ពីរ​សប្តាហ៍​។ ស្ថាប័ន​គ្រប់​គ្រង​របស់​រដ្ឋ​ បង់ពេលវេលា​ប្រហែល​មួយម៉ោង​ អ្នក​ដឹក​នាំ​អាច​ប្រើប្រាស់​ស្ទាត់​ប្រព័ន្ធ​នេះ។ ​របៀប​ដែល​បងស្រី​ឆ្លើយ​ រហ័ស​ ខ្លី​ និង​ហ្មឹង​មាត់​បានផ្តល់​​សារ​ដ៏ខ្លាំង​អំពីភាព​ជឿ​ជាក់​ មោះមុត​ ត្រៀមចិត្ត​ចែក​រំលែក​ ត្រៀម​ចូល​រួម​ ដើម្បី​ភារកិច្ច​សង្គម​របស់​ក្រុម​ហ៊ុន​ AIC ។ ប្រការ​នោះ​ ធ្វើ​ឲ្យ​យើង​ខ្ញុំ​យល់​ឃើញ​ដំណើរ​ទៅកាន់​គោលដៅ​ “ផល​ប្រយោជន៍​សម្រាប់​មនុស្សគ្រប់គ្នា​” មិន​នៅ​ឆ្ងាយ​ទៀត​ឡើយ​។​

ជាក់​ស្តែង​ របង​គតិយុត្ត​និង​ការ​ប្តេជ្ញា​ចិត្ត​របស់​មនុស្ស​ ដែល​នារីមេដឹក​នាំ​នេះ សង្កត់​ធ្ងន់​កំពុង​មាន​លទ្ធភាព​ដំណើរ​ការ​នៅ​ប្រទេសយើង​។ ប្តេជ្ញា​ចិត្ត​បាន​បង្ហាញកាន់តែ​ជាក់​ច្បាប់លើ​ពី​គោលករណ៍​ គោល​នយោបាយ ​របស់​បក្ស​ រដ្ឋសភា និង​រដ្ឋាភិបាល ​ក៏​ដូច​រដ្ឋ​អំណាច​គ្រប់​កម្រិត​ ក្នុង​វេលា​ថ្មី​ៗនេះ ពាក់​ព័ន្ធ​ដល់​​ការ​ងារ​ស្ថាបនា​រដ្ឋាភិបាល​​​អេឡិកត្រូនិច​ ទីក្រុង​ឆ្លាត​ ជា​របង​គតិ​យុត្ត​មូលដ្ឋាន​ បង្កើត​សន្ទុះ​សម្រាប់​ប្រទេស​វៃ​ឆ្លាត​មួយ​ ឆាប់​ដំណើរ​ការ​។ យ៉ាង​ណា​មិញ​ នៅ​ត្រូវការ​កែ​តម្រូវ​បន្ថែម​ប្រព័ន្ធ​លក្ខន្តិកៈ​ កំណត់​សម្រាប់​ប្រទេសវៃឆ្លាត​ ប្រព័ន្ធ​រចនា​សម្ពន្ធរួម​ កំណត់​ស្តង់ដារ​រួម​ ដើម្បី​សុក្រិត​ក្របខណ្ឌ​គតិយុត្ត​។ “បើ​ពង្រាយ​បាន​ទម្រង់​រូបភាព​ប្រទេស​វៃ​ឆ្លាត ​នឹង​បង្កើតបាន​​​ភាព​លោត​ផ្លោះ​របស់​វៀតណាម​ទៅ​អនាគត​ ហើយ​​ពិសេស​មុខសញ្ញា​ក្នុងសង្គម​ សុទ្ធតែ​ទទួល​​បាន​​ផល​ប្រយោជន៍​ ជាប្រការ​ដែល​ខ្ញុំ​ចង់​បាន​” - អគ្គនាយិកាក្រុម​ហ៊ុន AIC អះអាង​។​

រសៀល​ជ្រេ​ បញ្ចប់​បទសម្ភាសន៍​ លោកស្រី​នៅតែ​បន្តការ​ងារ​ដូចជា​ថ្ងៃថ្មី​។ នារី​ម្នាក់នេះ​​ស្ថាបនា​បង្កើត​ការ​ផ្លាស់ប្តូរ​ មាន​​តម្លៃ​សម្រាប់សហគមន៍​ និង​សង្គម។​ ចំណាប់អារម្មណ៍​ពិសេស​ចំពោះ​​ការនិយាយ​រហ័ស​ ខ្លី ស្រស់​ស្រាយ ​ទោះ​បី​ពេញ​​មួយ​ថ្ងៃធ្វើការ​មិនឈរដៃហើយ​​។ ជំនួបបងស្រី​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ខ្ញុំ​ហាក់ដូច​ទទួលបាន​អារម្មណ៍​បំផុត​គំនិត​ ជ្រាប​ថាមពល​សកម្ម​ និង​ស្គាល់​សច្ចភាព​” ប្រសិន​បើ​មាន​ប្រការ​ណា​គួរ​ធ្វើ​ ចូរ​ធ្វើវា​ដោយ​អស់​ពី​​ចិត្ត​”​។

 

អត្ថបទ៖ ង្វៀន​វ៉ាន់​កាញ
រូបថត៖ ​ឯកសារ​

 



 

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top