• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

លោកស្រី ង្វី ធីខាញ (Nguy Thi Khanh) - នារីនៃការច្នៃប្រឌិតបៃតង

នាយក​ប្រតិបត្តិ​ការ​នៃ​មជ្ឈមណ្ឌល​​អភិវឌ្ឍន៍​ច្នៃប្រឌិត​បៃតង​ (GreenID) ង្វី​ធី​ខាញ​ (Nguy Thi Khanh) ជា​អ្នក​មាន​ការលះបង់​យ៉ាង​ច្រើន​ក្នុង​សកម្មភាព​ជំរុញ​ការ​អភិវឌ្ឍ​​ថាមពល​​ចីរភាព​ គ្រប់​​គ្រង​​ល្អប្រភព​ទឹក ​ខ្យល់ និង​អភិវឌ្ឍន៍​បៃតង​នៅ​វៀតណាម​។ បងស្រី​បាន​អ្នក​គាំទ្រ ដាក់​ឈ្មោះ​ហៅ​ថា “​វីរ​នារី​បរិស្ថាន​” ជា​នារី​​នៃ​ការ​ច្នៃ​ប្រឌិត​បៃតង​។​

កើត​ឆ្នាំ​១៩៧៦ លោកស្រី​ ខាញ (Khanh) ​ធំចម្រើន​​ពេញ​​វ័យ នៅ​​នាសម័យ​ទឹក​ដី ដែល​​កំពុង​​បម្រែ​​​ពី​ខឿន​សេដ្ឋកិច្ច​ឧបត្ថម្ភ​ធន ​ទៅ​ជា​​​សេដ្ឋកិច្ច​ទីផ្សារ​ ម្លោះហើយ​​យល់​ច្បាស់នូវសេចក្តី​ទុក្ខ​ព្រួយ ​នៃប្រជាជន​​វៀត​ណាម​ ក្នុង​ជីវភាព​រស់នៅ​ពេល​​ប្រើប្រាស់​​ធ្យូង​​សម្បុក​​ស្រាំង​ ធ្វើ​ជា​​ប្រភព​ថាមពល​ចម្អិន​អាហារ​។ បងស្រី​​​ឃើញ​ផ្ទាល់​​មនុស្ស​ជុំវិញ​ខ្លួន​ ឆ្លង​ជំងឺ​កាច់​សាហាវ​​ មក​អំពី​ឥទ្ធិពល​​នៃ​ធូលី​និង​ខ្យល់បំពុល​​ដោយ​ធ្យូង​​។ ​ ទោះបី​​​លោក​​ស្រី​​ខាញ (Khanh) ​តាម​​សិក្សា​ភាសា​បារាំង​ ទិស​ដៅគឺ​​ធ្វើ​ជា​អ្នក​ការទូត​ ប៉ុន្តែ​ប្រការ​ណា​មួយ ​ដែល​ជា​​​មូលហេតុ​រុញ​ច្រាន​​លោក​ស្រី​ទៅដល់​វិស័យ​​បរិស្ថាន​​។

បញ្ចប់​ការ​សិក្សា​នៅវិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​ លោកស្រី​ខាញ (Khanh)​ ចាប់​​ផ្តើម​​នឹង​ការងារ​អំពី​បញ្ហា​អភិរក្ស​ទឹក​ និងអភិវឌ្ឍន៍​សហគមន៍​​សម្រាប់​អង្គការ​មិនរកប្រាក់ចំណែក​តូចមួយ​​នៅវៀតណាម​។ លោក​ស្រី​បាន​ធ្វើ​ដំណើរ​ទៅ​គ្រប់​ទីកន្លែង​នៅវៀតណាម​ ដើម្បី​ស្វែង​យល់អំពី​​ជីវភាពរស់នៅ​ប្រជាជន​ ប្រភពទឹក​ បរិស្ថាន​​រស់​នៅ​។ ចាប់​​ពី​លើក​​ធ្វើ​ដំណើរ​​នេះ លោក​ស្រី​​ដក​បទ​ពិសោធន៍​និង​បញ្ចេញ​គោល​​គំនិត​ច្នៃប្រឌិត​​លើ​​ច្រើន​គម្រោងការ​ អំពី​បរិស្ថាន​អនុវត្ត​​ចូល​ជីវភាព​​ជាក់ស្តែង​នៅវៀតណាម​។​

ឆ្នាំ២០១១ លោក​ស្រី ​ង្វី ​ធី​ខាញ​ (Nguy Thi Khanh) បង្កើត GreenID ​ជាមួយ​គោល​បំណង​​ជំរុញ​ដំណោះស្រាយ​​បៃតង​ កាត់​បន្ថយ​សំណល់​​សារធាតុ​ carbon បញ្ចេញ​​​​ទៅ​បរិស្ថាន​និង​​គ្រប់​​គ្រង​​ខ្យល់​។ លោក​ស្រី​បានរួម​នឹង​សហការី​អនុវត្ត​វិភាគ​ស៊ី​ជម្រៅ​អំពី​ប្រព័ន្ធ​ថាម​ពល​នៃវៀតណាម​ រួមមាន​អំពី​ការប្រើប្រាស់​ថាម​ពល​កកើត​ឡើង​វិញ​ មិនពឹង​ផ្អែក​លើ​ធ្យូង​ ដំណោះ​ស្រាយ​​បញ្ហា​ប្រឈម​នៃ​បំពុល​ប្រភព​ទឹក​ មិនត្រឹម​តែ​ស្ថិតនៅ​ការ​ផ្គត់​ផ្គង់​​ទឹក​ស្អាត​​សម្រាប់​សហគមន៍​។​

Green ID បាន​ដំណើរការ​​សំណង់​តូចធំ​ចំនួន​៤០​ អំពី​សកម្មភាព​តាម​ដាន​គុណភាពខ្យល់​​ លើកកម្ពស់​ស្មារតី​យល់ដឹង​​សហគមន៍​ និង​បង្កើន​ការ​ចូលរួម​នៃ​សហគមន៍​បញ្ចូល​ទៅ​បណ្តា​គម្រោង​ការ​បរិស្ថាន​​បៃតង​ និង​បម្រែបម្រួល​​អាកាសធាតុ​​។ លោក​ស្រី​ខាញ​ (Khanh) ក៏​ជា​អ្នក​ប្រមុខ​ក្នុង​ការ​បង្កើត​សហសម្ពន្ធ​ថាមពល​ចីរភាព​វៀតណាម​​ បណ្តាញរួមមាន​១១​អង្គការ​សង្គម​វៀតណាម​ និង​អន្តរជាតិ​​សហប្រតិបត្តិការ​អំពី​បញ្ហា​ថាមពល​តំបន់។



នាយក​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ច្នៃប្រឌិ​ត​បៃតង​ លោកស្រី​ ​ង្វឹ ​ធី​ខាញ​ (Nguy Thi Khanh) អ្នកដែល​​បាន​រួមចំណែក​នឹង​វៀតណាម​ក្នុង​សកម្មភាព​ស្រាវជ្រា​វ​អំពីថាមពល​ បម្រែ​បម្រួល​អាកាសធាតុ​និងបរិស្ថាន​។ រូបថត៖ វៀតគឿង​


 ឆ្នាំ​២០១៨ លោក​​ស្រី ​ង្វី ធី​ខាញ​ (Nguy Thi Khanh) ជា​នារី​ដំបូង​របស់​វៀតណាម​ ទទួល​បាន​ពានរង្វាន់​បរិស្ថាន ​ជា​ពាន់​រង្វាន់​ធំបំផុត​ពិភពលោក​ សម្រាប់​​សកម្មជន​​​បរិស្ថាន​មូលដ្ឋាន​។ រូបថត៖ ឯកសារ​


 លោក​ស្រី ​ង្វី ធី​ខាញ​ (Nguy Thi Khanh) ថ្លែង​​សុន្ទរកថា​​ក្នុងនាម​ជា​សកម្មជន​​បរិស្ថាន​​បៃតង​​​នៅ​វៀតណាម​​ក្នុងពិធី​ប្រគល់​ពាន​រង្វាន់​​បរិស្ថាន​​ឆ្នាំ​​២០១៨។ រូបថត​៖ ឯកសារ



 លោក​ស្រី ​ង្វី ធី​ខាញ​ (Nguy Thi Khanh) និង​​វីរជន​បរិស្ថាន​​៦នាក់​ មកពី​ទ្វីប​ទាំង​៦​​ទទួល​ពាន​រង្វាន់​ឆ្នាំ​២០១៨។​ រូបថត​៖ ឯកសារ



 លោក​ស្រី​ ង្វី ធី​ខាញ​ (Nguy Thi Khanh) ជា​និយ័តករ​​និងរៀបចំ​សិក្ខា​សាលា​អំពី​​ថាមពល​កកើត​ឡើង​វិញ​​នៅ​វៀតណាម​។ រូបថត៖ វៀត​គឿង​

 

ក្រោយ​ច្រើន​ឆ្នាំ​ឧស្សាហ៍រៀនសូត្រ​​ ស្រាវជ្រាវ​ខាង​វិស័យ​ធ្យូង​​និង​បម្រែ​បម្រួល​​អាកាសធាតុ​ លោកស្រី​ ង្វី ធី​ខាញ​ (Nguy Thi Khanh) បាន​​ខិត​ខំ​សហប្រតិបត្តិការ​​​នឹង​រដ្ឋាភិបាល ​ដើម្បី​អភិវឌ្ឍន៍​​គម្រោងការ​ថ្មី ​ដែល​​មាន​លក្ខណៈ​​​ជាក់ស្តែង ​ក្នុង​ការ​កែ​លម្អរ​ភាព​ឥទ្ធិពល ​នៃ​បរិស្ថាន​ដល់​​គុណភាព​ជីវភាព​​រស់នៅ​​។ ឆ្នាំ​២០១៣ បងស្រី​​អនុវត្ត​ការ​ស្រាវ​ជ្រាវ​មួយ ​ខាង​កាត់​បន្ថយ​អត្រាប្រើ​​ប្រាស់​ធ្យូង ​ដោយ​វិធីប្រើ​ប្រភព​​ថាមពល​ចីរភាព​​ផ្សេង​ៗ ​មកជំនួស​​។ លោក​ស្រី ​ង្វី ធី​ខាញ​ (Nguy Thi Khanh) បាន​រៀប​ចំ​សកម្មភាព​បណ្តុះបណ្តាល​ និង​ផ្សព្វ​ផ្សាយ​ នៅ​តាម​​​ខេត្ត​ទាំង​៨ ដែល​រង​ឥទ្ធិពល​​ដោយ​គ្រោះ​ធម្មជាតិ​។​ 
 

ក្រោយ​​៦ឆ្នាំ​សកម្មភាព​ GreenID បាន​​អនុវត្ត​​គម្រោង​ការ​ជិត​​៦០​ ស្រាវ​ជ្រាវ​៥៩ ឯកសារ​​ចលនា​គោលនយោបាយ​១០២ អំពី​​ថាមពល​ចីរភាព​ ទឹក​ និង​ខ្យល់​ស្អាត​ អភិវឌ្ឍន៍​បៃតង។​

ស្នាដៃ​​​បោះ​ពុម្ព​និង​អត្ថបទ​នៅ​​លើ​កាសែត​វិទ្យា​សាស្រ្ត​​រាប់​រយ​ ឆ្លុះ​បញ្ជាំង​​​ភាព​អន្តរសកម្ម​នៃ​​ធ្យូង​ដ៏​ធ្ងន់​ធ្ងរ ​មក​លើ​បរិស្ថាន​​របស់ លោក​​​ស្រី​​ ង្វី ធី​ខាញ​ (Nguy Thi Khanh) និង​ទទួល​បាន​​ចំណាប់​​អារម្មណ៍​​​​យ៉ាង​ខ្លាំង ​នៃ​រដ្ឋាភិបាល​ក្នុង​​ផែនការ​បម្លាស់​ប្តូរ​​​ថាម​ពល​ផ្សេង​ៗ ​សម្រាប់​​ថាមពល​មកពី​ធ្យូ​ង​។ ខែ​​មករា ​ឆ្នាំ​២០១៦ រដ្ឋាភិបាល​​​​វៀត​​ណាម​ បាន​​កែសម្រួល​​ផែនការ​​អភិវឌ្ឍន៍​ ​សម្រាប់​រោង​ចក្រ​ធ្យូង​​និង​​អះអាង​​សន្យារបស់​វៀតណាម​ ​ចំពោះ​​សហគមន៍​អន្តរជាតិ ​ដើម្បី​អនុវត្ត​មាន​​​ភាព​ទទួល​​ខុសត្រូវ ​លើ​កិច្ច​​សន្យា​អន្តរ​ជាតិ​​អំពី​កាត់បន្ថយ​​ខ្យល់​​សំណល់​​ផ្ទះ​បៃតង។​

ការ​​ស្រា​វជ្រាវ​​នៃ​លោក​ស្រី ​ង្វី ធី​ខាញ​ (Nguy Thi Khanh) បាន​​ជំនួយ​បទដ្ឋាន​បង្វែ​​ថាមពល​ធ្យូង​​របស់​វៀតណាម ​ទៅ​កាន់​​ដំណោះស្រាយ​ថាមពល​​កកើត​ឡើង​វិញ​​និង​​ចីរភាព​។ ឆ្នាំ​២០១៨ លោក​ស្រី​ ង្វី ធី​ខាញ​ (Nguy Thi Khanh) ជា​នារី​វៀតណាម​​ដំបូង ​ទទួល​បាន​ពានរង្វាន់​​បរិស្ថាន ​ជា​ពានរង្វាន់​ធំបំផុត​​ពិភពលោក ផ្តល់​​ជូន​សកម្មជន​មូលដ្ឋាន ​មកពី​ទ្វីប​ទាំង​៦​​លើ​​សកលលោក​។ ពាន​រង្វាន់​​ក៏​ទទួល​ស្គាល់​​លោក​ស្រី ​ង្វី ធី​ខាញ​ (Nguy Thi Khanh) ជា​សកម្មជន​​បរិស្ថាន ​មាន​សមិទ្ធផល​​សំខាន់​ៗ ​ក្នុង​ការងារ​ការ​ពារ​បរិស្ថាន​​នៅវៀតណាម​។​

លោក​ស្រី​ ង្វី ធី​ខាញ​ (Nguy Thi Khanh) ក៏បាន​​ជ្រើស​​ជា​មនុស្ស​ម្នាក់​​​​ក្នុង​ចំណោម​​មនុស្សទាំង​​១០០នាក់ ដែល​​មាន​ឥទ្ធិពល​បំផុត​ ដល់​ការ​​ផ្លាស់​ប្តូរ​គោល​នយោបាយ​​អាកាសធាតុ​​សកលលោក​​ឆ្នាំ​២០១៩ ជម្រើស​​ដោយ​អង្គការ Apolitical​។​ តាម​​ការ​​វាយ​តម្លៃ​​នៃ​មូលនិធី​បរិស្ថាន Goldman ​លោក​ស្រី​ ង្វី ធី​ខាញ​ (Nguy Thi Khanh) និង​​​សហការី​​ បាន​​ប្រើប្រាស់​​ការស្រាវជ្រាវ​វិទ្យាសាស្រ្ត​ និង​ជំរុញ​​ស្ថាបន​រដ្ឋ​ ចូល​​រួម​​គម្រោង​​ការ​ថាមពល​យូរ​​អង្វែង​ ចីរភាព​ និងកាត់​បន្ថយ​ការពឹង​ផ្អែក​លើ​ប្រភព​ធ្យូង​នៅវៀតណាម​។ ការ​ខិតខំ​របស់​លោក​ស្រី ​បាន​ជួយ​កម្ចាត់​​ចោល​កាក់​សំណល់​ខ្យល់ carbon dioxide ​បា​ន​១១៥តោន​ ចេញពី​វៀតណាមរៀងរាល់​ឆ្នាំ​​។​​​



អភិវឌ្ឍន៍​​ប្រភព​​ថាមពល​​កកើត​ឡើង​វិញ​ ដូចជា​អគ្គិសនី​ថាមពល​ព្រះអាទិត្យ ​ជា​គម្រោង​ការ​ជាក់ស្តែង​​ដែល​លោក​ស្រី​ ខាញ (Khanh) ​និង​បាន​​ពង្រាយ​​នៅវៀតណាម​។ រូបថត៖ វៀតគឿង


ការ​ប្រើប្រាស់​ថាមពល​ព្រះអាទិត្យ​ ជំនួស​ប្រភពថាម​ពល​ធ្យូង ​ជា​គម្រោង​ការ​ដែល​​លោក​ស្រី​ខាញ (Khanh) ​និង​ Green ID ស្រាវជ្រាវ ​ដែល​មាន​ឥទ្ធិពល​​ខ្លាំង​ក្លា ​ដល់​​រោង​ចក្រ​កំពុង​សកម្មភាព​​នៅ​វៀតណាម​ ក្នុងផែនការ​​កាត់​បន្ថយ​កាក់​សំណល់​​ផ្ទះបៃតង​។​ រូបថត៖ វៀតគឿង



  លោក​ស្រី​ ង្វី ថី​ខាញ​ (Nguy Thi Khanh) រួម​នឹង​ភាព​សប្បាយ​​​នៃ​កុមារ ​នៅភូមិ​ទឺម៉ាយ (Tu Mai) ស្រុក​​ដុង​អាញ​ (Dong Anh) ហាណូយ​ ពេល​ប្រើប្រាស់​ទឹក​ស្អាត​។ រូបថត៖ ឯកសារ​



 កុមារ​នៅ​ភូមិ​​ដុងខាញ​​ (Dong Khanh) ឃុំ​ទឺម៉ាយ​ (Tu Mai) ស្រុក​ដុង​អាញ​ (Dong Anh) ហាណូយ​ ទទួលបាន​​ប្រភពទឹក​ស្អាត​​បច្ចេកវិទ្យា​ ប្រើប្រាស់​​ថាមពល​ព្រះអាទិត្យ​​អនុវត្ត​ដោយ​។ រូបថត៖ ឯកសារ​

 

លោក​ស្រី ង្វី ធី​​ខាញ​ (Nguy Thi Khanh) រួមនឹង​​ GreenID ប្រ​មុខ​​ពង្រាយ​វិធីសាស្រ្ត​ឡើង​​ផែនការ​ថាមពល​មូលដ្ឋាន​ បង្ហាញ​​ពី​ផល​ប្រយោជន៍​​ពហុទិស​ នៃ​ដំណោះស្រាយ​ថាមពល​ចីរភាព​ជូន​ក្រុម​គ្រួសារ​ សហគមន៍ ​និង​សង្គម​។ ក្រោម​ការ​ដឹក​នាំ​របស់​បងស្រី​ បាន​ជំនួយដល់​​ប្រជាជន​ជាង​២០.០០០​នាក់​ នៅ​សហគមន៍​ផ្សេង​ៗ​ជា​ច្រើន ព្រមទាំង​​បង្កើនបាន​ភា​ព​​កៀក​ជិត​នឹងថាម​ពល​ស្អាត​ ទឹក​ស្អាត​។ លោក​ស្រី​ខាញ (Nguy Thi Khanh) ​ក៏​​ធ្វើ​​ល្អ​ការងារ​​តភ្ជាប់​ ចរចា​ និង​សហការ​ជាមួយ​​អ្នក​ឡើ​ងផែនការ​គោល​នយោបាយ​ ស្ថាបនា​​បណ្តាញ​​ភាគី​ពាក់​ព័ន្ធ​ ​ដើម្បី​ចលនា​និង​ឧបត្ថម្ភ​សម្រាប់​បទដ្ឋាន​បង្វែ​វិស័យ​ថាមពល​វៀតណាម​ អភិវឌ្ឍន៍​​ប្រភព​ថាមពល​​កកើត​ឡើង​វិញ ​កាត់​បន្ថយ​​បង្អែក​លើ​​វត្ថុធាតុដើម​បាសាណិភូត ​និងអគ្គិសនី​កម្តៅធ្យូង​​។ ចាប់ពី​ឆ្នាំ​២០១៦ បងស្រី​និង​សហការី​ផ្តួច​ផ្តើម​កម្មវិធី​​សប្តាហ៍​ថាមពល​កកើ​តឡើងវិញ​ដំបូង​ ដើម្បី​ចែក​រំលែក​បទពិសោធន៍​ជំរុញ​​សិក្សា ​អំពី​តថភាព​ជាក់ស្តែង​និង​មេរៀន​ល្អ អំពី​ថាមពល​ស្អាត​។ លោកស្រី​ ង្វី​ធី ​ខាញ​ (Nguy Thi Khanh) ជឿ​ជាក់ថា ​ថាម​ពលស្អាត​នឹង​ជួយ​បាន​ប្រជាជន​វៀតណាម ​កាត់​បន្ថយ​ភាព​អន់ថយនៃ​បរិស្ថាន ​ស្តារឡើងវិញ​ប្រភពទឹក​និង​ខ្យល់​ស្អាត​៕
 

អត្ថបទ៖ ប៊ិច​វឹន​ រូបថត៖ វៀតគឿង​ ឯកសារ​
 

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top