• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

លោកស្រី Toba Mika និងកាដូពិសេសសំរាប់ APEC ២០១៧

ដោយ​បច្ចេកទេស​លាប​ពណ៌ ​​ katazome របស់​ប្រជាជន​ជប៉ុនតាំងពី ១.០០០ ឆ្នាំមុន រួម​នឹងប្រជាជន​ជប៉ុន​​បានទុក​មនោសញ្ចេនា​ពិសេស​សំរាប់​ប្រទេស​វៀតណាម វិចិត្រការិនី ជនជាតិ​ជប៉ុន លោកស្រី Toba Mika បានបើក​ការតាំងពិព័រណ៍​​គំនូរ​ពិសេស​ដែល​មាន​ប្រធានបទ៖ ​"ធ្វើ​ឲ្យ​លេចចេញ​ឡើង​វិញប្រទេស​វៀតណាម​តូច​មួយ"។ ការ​តាំងពិព័រណ៌​នេះ​មិន​បង្ហាញ​​​ស្នាដៃ​ ​ដែល​លោកស្រី​រូបនេះ​​​បាន​គូរ​អំពីប្រទេស​​​វៀតណាម​ ក្នុង​​រយៈពេល ២០ ឆ្នាំ តែ​ប៉ុណ្ណោះទេ ថែមទាំង​នេះ​គឺជា​​​កាដូ​មានអត្ថន័យ​ពីសេស​ដែល​លោក​ស្រី​​​​​ជូន​ខេត្ត​ដាណាំង (Da Nang)​ ក្នុងឱកាស​​ទីក្រុង​នេះ​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​​សប្តាហ៍​កំពូល APEC ២០១៧។

ការតាំងពិព័រណ៍នេះ​បាន​រៀបចំ​ នៅ​សារមន្ទីរ​​ឆ្លាក់​ជនជាតិ​ចាមដាណាំង (Da Nang) តាំងពីរ​ថ្ងៃទី២០ ខែ​តុលា ដល់ថ្ងៃទី១២ ខែ​វិច្ឆិកា ឆ្នាំ២០១៧ ​​អូសបន្លាយ​ក្នុង​រយៈពេល​មុនដល់​ពេល​​បញ្ចប់​សប្តាហ៍​ APEC ២០១៧។ ក្នុង​ការ​តាំង​ពិព័រណ៍នេះ​ វិចិត្រការិនី Toba Mika បាន​ឧទ្ទេសនាម​ដល់មហាជនគំនូរ​ពិសេស​ចំនួន ២០ ផ្ទាំង​ក្នុង​ចំណោម​គំនូរ ១២០ ផ្ទាំង ដែល​វិចិត្រការិនីបាន​គូរអំពី​ប្រទេស​វៀតណាម ក្នុង​រយៈពេល ២០ ឆ្នាំកន្លង​មកនេះ។ ការ​តាំង​ពិព័រណ៍​នេះ​បាន​ដាក់តាំងតាម​​របៀប​​សីល្បៈរៀបចំ បណ្តា​​គំនូរ​​​​ត្រូវបាន​ពង្រីក​ធំ​ដោយ​បច្ចេកទេស​​បោះពុម្ភ​ដ៏ទំនើប​របស់​ប្រទេសជប៉ុន។


លោកស្រីសាស្ត្រាចារ្យនិងជាវិចិត្រការិនី  Toba Mika បានគូរអំពីប្រទេសវៀតណាមដោយបច្ចេកទេស
ប្រពៃណី katazome ដែលមកបីប្រទេសជប៉ុន។ រូបថត៖ ថាញហ័រ


ពិធីបើកការតាំងពិព័រណ៍ “ធ្វើឲ្យលេចចេញប្រទេសវៀតណាមតូចមួយ” នៅសារមន្ទីរឆ្លាក់ជនជាតិចាម
នៅខេត្តដាណាំង (Da Nang)។ រូបថត៖ ថាញហ័រ


បណ្តាផ្ទាំងគំនូរគូរប្រទេសវៀតណាមរបស់វិចិត្រការិនី  Toba Mika ចាប់ចិត្តខ្លាំងចំពោះ មហាជន
ដែលចូលចិត្តគំនូរ។ រូបថត៖ ថាញហ័រ


វិចិត្រការិនី Toba Mika ឧទ្ទសនាមបណ្តាគំនូរជាមួយ លោកអនុប្រធានគណៈកម្មាការប្រជាជនទីក្រុងដាណាំង
(Da Nang) ង្វៀនង៉ុកតឹន (Nguyen Ngoc Tuan) (ពាក់អាវពណ៌ស) និងលោកអគ្គកុងស៊ុលជប៉ុនប្រចាំ
នៅទីក្រុងហូជីមិញ Kawaue Junichi (ពាក់អាវធំ)។ រូបថត៖ ថាញហ័រ


វិចិត្រការិនី Toba Mika ថតរូបទុកអនុស្សាវរីយ៍ជាមួយ លោកអនុប្រធានគណៈកម្មាការប្រជាជនទីក្រុង
ដាណាំង (Da Nang)ង្វៀនង៉ុកតឹន (Nguyen Ngoc Tuan) (ពាក់អាវពណ៌ស)និងលោកអគ្គកុងស៊ុលជប៉ុន
ប្រចាំនៅទីក្រុងហូជីមិញ Kawaue Junichi (ខាងឆ្វេង)។ រូបថត៖ ថាញហ័រ

ការតាំង​ពិព័រណ៍​នេះ​គឺ​គំហើញ ​"ខុទ្ទកភាព" តាម​សម្តី​របស់​វិចិត្រការិនី​នេះ ប៉ុន្តែ​​ទស្សនិកជន​​នៅ​តែ​មើលឃើញ​គ្រប់ពណ៌និង​អារម្មណ៍​​នូវ​ជីវភាពរស់នៅ​និងទេសភាពស្រស់ស្អាត​របស់​ប្រទេសជាតិ​និង​ប្រជាជន​វៀតណាម។​
ក្នុង​គំនូរ​របស់​វិចិត្រការិនី Toba Mika ទស្សនិកជន​អាច​មើលឃើញ​រូបភាព​ដែល​ធ្លាប់ស្គាល់​ ដូចជា​៖​ភូមិ​នេសាទ​នៅ​ខេត្ត​ដាណាំង (Da Nang) តំបន់​ស័ក្តិសិទ្ធិ​មីសើន (My Son)  ជញ្ជាំងពណ៌លឿង​នៅ​វិថី​បុរាណ​ហូយអាន (Hoi An) ពណ៌​ផ្ទៃមេឃ​របស់​តំបន់​ហ្វេ (Hue) សូម្បីតែតំបន់​​ផ្ទះ​នៅ​ក្បែរ​​ទន្លែ ឬ​ខ្សែ​ភ្លើង​ខ្វាក់ខ្វែង​ នៅទីក្រុង​សាយហ្គន (Sai Gon) ថែមទាំង​ផ្លូវដែក​​ស្ថិត​ក្នុង​ច្រក​តូចៗ នៅ​រដ្ឋធានីហាណូយ ផង​ដែរ...

​​ជាពិសេស​ បណ្តា​គំនូរ​បស់​វិចិត្រការិនី Toba Mika បាន​គូរ​ដោយ​បច្ចេកទេស katazome ​ដែល​ជាបច្ចេកទេស​លាប​ពណ៌​ប្រពៃណី​​​ត្រូវបាន​ប្រើប្រាស់​តាំង​ពី​យូរ​លង់​មកនេះហើយនិង​បាន​ជនជាតិជប៉ុន​​គូរ​លើ​ឈុតសម្លៀកបំពាក់ប្រពៃណី​របស់​ប្រទេស​ជប៉ុន​ kimono សំរាប់​វណ្ណៈ​អភិជន។ ហេតុនេះ​គំនូរ​របស់​លោក​ស្រី​រូបនេះ​មិន​មាន​តំលៃ​​សិល្បៈ​តែ​ប៉ុណ្ណោះ​ទេ ថែមទាំង​មជ្ឈដ្ឋាន​សិល្បៈ ជប៉ុន​វាយតំលៃ​​នូវ​បច្ចេកទេស ពីព្រោះ​នេះគឺ​ជា​បច្ចេកទេស​​គូរជា​ស្មុគ​ស្មាញ​ដែល​​វិចិត្រករ វិចិត្រ​ការិនី​មួយ​ចំនួនអាច​គូរ​បាន។

លោក Shimizu Yasutomo អ្នកទិតៀន​សិល្បៈ​​​ជា​ល្បី​ឈ្មោះ​​របស់​ប្រទេស​ជប៉ុន​​បាន​ឲ្យ​ដឹង​ថា៖ katazome គឺបច្ចេកទេសដែល​ទាមទារសិល្បករ​មួយចំនួនអនុវត្តន៍​ ប៉ុន្តែ​វិចិត្រការិនី Toba Mikaហាក់ដូចជា​​ធ្វើ​​ដោយ​ផ្ទាល់​ដៃ​​ដំណាក់កាល​ទាំង​ឡាយ​ ប្រកបដោយ​ហ្មត់​ចត់និង​ត្រឹមត្រូវ​ សំដៅបង្តើត​គំនូរ​ទំហំ​ធំ​ស្តីពី​ប្រទេស​វៀតណាម​ដ៏​ទាក់ទាញ​ភ្ញៀវ។

ចែករំលែកក្តីសប្បាយរីករាយ​ជាមួយ​វិចិត្រការិនី Toba Mika លោកឯកអគ្គរដ្ឋទូត​​ជប៉ុន​ប្រចាំ​នៅ​វៀតណាម Umeda Kunioបាន​សង្កត់​ធ្ងន់​ថា សប្តាហ៍​កំពូល APEC ២០១៧ បាន​ប្រព្រឹត្តិទៅ​ នៅ​ខេត្ត​ដាណាំង (Da Nang) គឺជា​ព្រឹត្តិការណ៍​​អន្តរជាតិ​សែន​សំខាន់​ណាស់ បង្ហាញ​​​រូបភាព​វៀតណាម​កំពុង​អភិវឌ្ឍន៍​ប្រកបដោយ​រស់​រវើក។ លោកឯកអគ្គរដ្ឋទូត មាន​បំណង​ថា ក្នុងឱកាស​សន្និសីទ​កំពូលAPEC ២០១៧ លើកនេះ ភ្ញៀវ​មកពី​គ្រប់ទីកន្លែង​​​ លើពិភពលោក​នឹង​មាន​ឱកាស​​មើល​ឃើញ​ការ​ផ្លាស់ប្តូរ​របស់​ប្រទេស​វៀតណាម​ដែល​​បង្ហាញ​​ តាមរយៈ​​គំនូរ​​​ស្រស់​ស្អាត​របស់​វិចិត្រការិនី Toba Mika./.


គំនូរ “បន្ទប់ពីភ្លៀង”(ភាសាអង់គ្លេស: After the rain) គូរព្រែកមួយ ស្ថិតក្នុងទីក្រុងសាយហ្គន (Sai Gon) ដោយពណ៌បៃតងលាយពណ៌ត្នោតមកពីថូភាជន៍របស់ជនជាតិចាមដែលបង្កើតភាពផ្ទុយគ្នា ចម្លែក
ក្នុងទីស្ថាននៃសារមន្ទីរឆ្លាក់របស់ជនជាតិចាមខេត្តដាណាំង។រូបថត៖ ថាញហ័រ


គំនូរ “ចែងចាំងពន្លឺផ្លេកៗ” (ភាសាអងគ្លេស៖ The shimmer of the heated air)  រូបភាពផ្លូវដែកឆ្លងកាត់
ច្រកតូច នៅរដ្ឋធានីហាណូយ។ រូបថត៖ ថាញហ័រ


គំនូរ“ខ្យល់ព្យុះមូស” (ភាសាអង់គ្លេស៖Monsoon)គូរភាពផ្ទុយរវាងភូមិក្រីក្រនិងអគារខ្ពស់ៗ
ក្បែរទន្លេសាយហ្គន (Sai Gon)។ រូបថត៖ ថាញហ័រ


គំនូរ “ហ្វេ - នៅពេលព្រឹកព្រលឹម”(ភាសាអង់គ្លេស៖Early morning-Hue) ពណ៌ខៀវដ៏អាថ៌កំបាំង។
រូបថត៖ ថាញហ័រ


គំនូរ “ម្ខាងទៀតនៃកន្សែង”(ភាសាអង់គ្លេស៖The other side of the scraf) គូរផ្ទះដែលកសាង
លើតំបន់ព្រែកទន្លេសាយហ្គន (Sai Gon) ។ រូបថត៖ ថាញហ័រ


គំនូរ “វិថីបុរាណហុយអាន (Hoi An)”(ភាសាអង់គ្លេស៖ Japan Town)គូរជញ្ជាំងពណ៌លឿងដែលជា
លក្ខណៈពិសេសនៃថីបុរាណហុយអាន (Hoi An)។ នេះគឺជាគំនូរជាមួយគត់ដែលវិចិត្រការិនីបានគូរ
រូបរាងមនុស្ស តាមលោកស្រីបានឲ្យដឹងថា នេះគឺស្រមោលរបស់លោកស្រីរូបនេះ។ រូបថត៖ ថាញហ័រ


គំនូរ “តំបន់ស័ក្តិសិទ្ធិមីសើន(My Son) ចែងចាំងពន្លឺផ្លេកៗ” (ភាសាអង់គ្លេស៖ My Son – Heated ruins)។
រូបថត៖ ថាញហ័រ


គំនូរ ចាកចេញពីខេត្តដាណាំង (Da Nang) (ភាសាអង់គ្លេស៖Leaving Da Nang) គូរភូមិនេសាទរស់នៅ
ក្បែរឆ្នេរសមុទ្រ នៅខេត្តដាណាំង (Da Nang)។ រូបថត៖ ថាញហ័រ


 

វិចិត្រការិនី Toba Mika និងជា​សាស្ត្រាចារ្យ​​គូរ​នៃ​មហាវិទ្យាល័យ​សីល្បៈ។ លោកស្រីរូបនេះ​បាន​មក​ប្រទេស​វៀតណាម​ជា​លើកដំបូង នា​ឆ្នាំ១៩៩៤ រហូត​ដល់​បច្ចុប្បន្ននេះ​ លោក​ស្រី​បាន​រៀបចំ​ការតាំងពិព័រណ៍​ចំនួន ៥ លើក នៅ​ប្រទេស​វៀតណាម។ នា​ឆ្នាំ២០១៥ លោកស្រី​បានទទួល​​គ្រឿង​ឥស្សរិយយស​ដោយ​បុព្វហេតុ​វប្បធម៌ ដោយ​ក្រសួង​វប្បធម៌ ព័ត៌មានវៀតណាម (នា​សព្វ​ថ្ងៃនេះ​គឺ​ក្រសួងវប្បធម៌ កីឡានិង​ទេសចរណ៍​)។ នា​ឆ្នាំ២០១២ ​លោករដ្ឋមន្ត្រី​ក្រសួង​ការបរទេស​​ជប៉ុន​បានផ្តល់​មេដាយ​ការបរទេសដល់​លោកស្រី Toba Mika​​ដោយ​បណ្តា​សកម្មភាព​វប្បធម៌​ ក្នុង​ការ​ជំរុញទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​វៀតណាម -  ប្រទេស​ជប៉ុន​។​


រូបភាព​និង​អត្ថបទ៖​ថាញហ័រ

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

នៅ​មណ្ឌលបេតិកភណ្ឌ​​ពិភពលោកទីក្រុង​​បុរាណ ​ហូយ​អាន​ (Hoi An) មានវិចិត្រករ​​ម្នាក់​ បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​ និង​ចំណូល​ចិត្ត​ជាង​៤០ឆ្នាំ​ សម្រាប់​សិល្បៈ​គូរ​របាំង​មុខ​លើក្រដាស​កាតុង​។ របាំងមុខ​​រាប់ពាន់​គ្រឿង​មាន​លក្ខណៈ​រចនាបទ​របាំងមុខបែប​​​ល្ខោន​របស់​លោក​ ដើរ​តួនាទី​​ដូចជា​ “រាជទូត​វប្បធម៌”អមដំណើរ​ភ្ញៀវទេសចរ​ទៅ​គ្រប់​ទីកន្លែង​ ដើម

Top