• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

លោកសាស្រ្តាចារ្យ Jan Gehl និង បរិយាកាសទីក្រុងជិតស្និទ្ធនឹងមនុស្ស

ជូន​​កម្មសិទ្ធិ​​សៀវ​ភៅ​​ឥតគិត​ថ្លៃ​ “ទីក្រុង​សម្រាប់​​​មនុស្ស​​” ដល់ប្រទេស​​វៀត​ណាម​​  លោក​សាស្រ្តា​ចារ្យ​ Jan Gehl ជា​ជនជាតិ​ដាណឺ​ម៉ាក​ ​មាន​បំណង​​នាំ​​មនុស្ស​ក្លាយជា​ត្រី​មុខ​នៃ​ការ​រចនា​​បរិយាកាស​ទីក្រុង​​​។ នេះ​​ក៏​ជា​ព្រឹត្តិការណ៍​ជោគ​ជ័យ​ ​​នៃ​​សៀវ​ភៅ​ នៅ​​ប្រទេសទី​៣៤ ​បាន​បោះ​ពុម្ព​ផ្សាយ​។​

 មក​ដល់​​វៀតណាម​ នា​ខែ​មីនា​ ឆ្នាំ២០១៩ ក្នុ​ង​ឱកាស​បង្ហាញ​វត្តមាន​សៀវភៅ​ “ទីក្រុង​​សម្រាប់​​​មនុស្ស​​”​ បាន​បកប្រែជា​ភាសា​វៀតណាម​ លោក​សាស្រ្តាចារ្យ​​ Jan Gehl មាន​​ជំនួប ​និង ​សំណេះសំណាល​​​រួម​នឹង​​មជ្ឈដ្ឋាន​ស្ថាបត្យករ​ ក៏ដូចជា​អ្នក​​ឡើង​ផែនការ​ទីក្រុង​​​​នៅ​វៀតណាម​។​ ក្រៅពី​​នោះ មិត្ត​យុវវ័យ​ ​និង អ្នក​​ស្រឡាញ់​​សៀវ​ភៅកុះករ​ ​បាន​​ស្តាប់​​នូវ​ការ​ពិសោធន៍ចំណាន​​ចិត្ត​ របស់​​ស្ថាបត្យករ​​ល្បី​ឈ្មោះ​លើ​ពិភពលោក​នេះ ជុំ​វិញ​រឿង​​រ៉ាវ​របស់​លោ​ក​។

“ទីក្រុង​សម្រាប់​​​មនុស្ស​​​” ប្រសូត​​ចេញ​ក្រោម​ការ​​គាំពារ​នៃ​មូលនិធី​បេតិកភណ្ឌ​ដាណឺ​ម៉ាក​​មួយ​។ បាន​រដ្ឋាភិបាល​​ដាណឺ​ម៉ាក​​ផ្តល់​ថវិកា​​សរសេរ​និពន្ធ​សៀវ​​ភៅ​​ ម្លោះហើយ​ លោកសាស្រ្តាចារ្យ​​ Jan Gehl ​បាន​​ជូន​កម្មសិទ្ធិសៀវភៅ​​​ទៅ​កាន់​ប្រទេសនានា ​លើពិភពលោក​។ លោក​មាន​​បំណង​ចង់​ឱ្យ​​ពួក​​គាត់ ​ជាអ្នក​អនុវត្ត​​សៀវ​ភៅ​នេះ លើ​តថភាព​ជាក់ស្តែង​នៅ​​ប្រទេស​​ពួក​គាត់​ ដើម្បី​បង្កើត​ចេញ​ទីក្រុង​​ល្អប្រសើរ​ជាង​ ជូន​ជនជាតិ​​ពួក​គាត់​។​

“ទីក្រុង​សម្រាប់​​មនុស្ស​​​” ជា​និយ​ម​​ន័យ​​​ស្តីអំពី​ទីក្រុង​មួយ​ ​ជិតស្និទ្ធ​​នឹង​មនុស្ស​​​ ចាប់ពី​នោះ ​កសាង​ទីក្រុងមួយ​​នាំមក​នូវ​​​ជីវភាព​ផ្តល់​​ឱ្យ​​មនុស្ស​​សុភមង្គល​ និង សុខភាព​ល្អ​។ ផ្អែក​លើ​ការ​​ផ្លាស់​ប្តូរ​មិនឈប់ឈរ​ អំពី​រចនា​សម្ពន្ធ​ប្រជាជន​ ក៏ដូច​ជា​ផ្នត់​គំនិត​​រស់​នៅ​ អ្នក​និពន្ធ​ពិចារណា​​គិតរក​វិធី​សាស្រ្ត ​នាំ​ទីក្រុង​​​រីក​ចម្រើន​​តាម​​​​របៀប​រស់​រវើក​ សុវត្ថិភាព​ ស្ថិរភាព​ ក៏ដូច​ជា​តម្លាភាព​ជាង​។ កក្តាចាំ​បាច់​​ដើម្បី​កសាងឡើង​ជា​​ទីក្រុង​មួយ​​គួរ​រស់​នៅ នោះគឺ ​បរិយាកាស​សុវត្ថិភាព​ បម្រើ​​​ជូន​ការ​ធ្វើ​ដំណើរ​​ថ្មើរ​ជើង​ ធាក់​កង់ ជំនួស​​របៀប​រស់​នៅ​ខ្ជិល​​ចលនា​ អង្គុយ​សម្ងំ​​ខាងក្រោយ​​ចង្កូត​​​ឡាន​ ឬ​នៅ​មុខ​​​អេក្រង់​កុំព្យូទ័រ​។​



ពិធី​បង្ហាញ​វត្ត​មាន​សៀវ​ភៅ​ “ទីក្រុង​សម្រាប់​​មនុស្ស​” នៅ​ AGOhub ផ្លុវ១២ សង្កាត់​ហ្វ័រ​ម៉ា​ (Hoa Ma) ក្រុង​ហាណូយ​​​។​


 
សៀវ​​ភៅ​ “​ទីក្រុង​សម្រាប់​​​មនុស្ស​​” (ឈ្មោះ​អង់គ្លេស​៖ “Cities for People”​) របស់ ​លោកសាស្រ្តាចារ្យ​ Jan Gehl សព្វថ្ងៃ​ជា​សៀវភៅ​ល្បី​ឈ្មោះ​ ប្រមូល​​ផ្តុំ​បទពិសោធន៍​សកម្មភាព​ជាង​៤០​ឆ្នាំ​​ ​របស់​​លោក​ក្នុង​​វិស័យ​រចនា​ និង​ ឡើង​គម្រោង​ទីក្រុង​។​


 លោកសាស្រ្តាចារ្យ​ Jan Gehl ពីគ្រោះ​នឹង​ស្ថាបត្យករ ​ក៏ដូចជា​អ្នក​ឡើង​គម្រោង​​ទីក្រុង ​នៅវៀតណាម​ ស្តីពី​ខ្លឹមសារ​សៀវភៅ​ ដែលបាន​ “ទីក្រុង​សម្រាប់​មនុស្ស​​” សព្វថ្ងៃ​បាន​បកប្រែ​ទៅ​​៣៤ភាសា​។​


 “ខ្ញុំ​​ជូន​សៀវភៅ​នេះ​ ទុកសម្រាប់​បកប្រែ​ឥត​គិត​ថ្លៃ​ ទៅ​ជា​ភាសា​ផ្សេង​ៗ ក្នុង​នោះ​មាន​ទាំង​ភាសាវៀតណាម​ ពីព្រោះ​ខ្ញុំ​មាន​សង្ឃឹម​ថា ការ​ស្រាវជ្រាវ​របស់​ខ្លួន​ នឹង​រួម​អត្ថប្រយោជន៍​ជូន​មនុស្ស​គ្រប់​រូប​ លើ​សកលលោក​” ​លោក សាស្រ្តាចារ្យ​ Jan Gehl  ចែក​រំលែក​នឹង​ភ្ញៀវ​កិត្តិយស​​ ដែល​បាន​អញ្ជើញ​មកចូលរួម​ការ​ឧទ្ទេសនាម​​សៀវភៅ​​របស់​លោក​។​


 ឯកអគ្គរដ្ឋទូត​រង​ដាណឺ​ម៉ាក​ប្រចាំ​​នៅវៀតណាម​ Holmsgaard និង ​លោកសាស្រ្តាចារ្យ​ Jan Gehl នា​ពិធី​ឧទ្ទេសនាម​សៀវភៅ​​នៅ​​ក្រុង​ហាណូយ​។​


 លោកសាស្រ្តាចារ្យ​ Jan Gehl ឆ្លើយ​សំណួរ​នៃ​អ្នក​យក​ចិត្តទុកដាក់​ដល់​វិស័យ​តំ​​​ឡើង​​គម្រោង​ទីក្រុង​​នៅ​​វៀតណាម​...​


 ...​ហើយ​​ចុះ​ហត្ថលេខា​លើសៀវភៅ​ ​ជូន​មិត្ត​អ្នក​អាន​​វៀតណាម​។


 លោកសាស្រ្តាចារ្យ​ Jan Gehl ថត​រូប​រួមនឹង​អ្នក​គាំទ្រ​​លោក នៅ​ចិន​។ រូបថត៖ ឯកសារ​​


 សៀវ​ភៅ​ “ទីក្រុង​សម្រាប់​មនុស្ស​” (ឈ្មោះជា​​ភាសាអង់គ្លេស​៖ “Cities for People”) ច្បាប់​​បក​ប្រែ​ជាភាសា​វៀតណាម ​របស់​​​​លោកសាស្រ្តាចារ្យ​ Jan Gehl​។
 

ឆ្នាំ​​២០១០ ​លោក សាស្រ្តាចារ្យ​ Jan Gehl ចាប់​​ផ្តើម​សរសេរនិពន្ធ​​ “ទីក្រុ​ង​សម្រាប់​​មនុស្ស​” មកពី​ការ​​បម្រែ​បម្រួល​ក្នុង​ស្ថាបត្យកម្ម​​នៃទីក្រុង​​ Copenhagen (ដាណឺ​ម៉ាក​​) ភូមិកំណើត​​របស់​លោក​។ នេះបាន​​វាយ​តម្លៃជា​ទីក្រុង​​គួរ​រស់​នៅ​បំផុត​​លើសកលលោក​ ដោយ​សារ​​​ឆ្លង​កាត់​ភាព​អួរ​អាប់​រុង​រឿង​ បំលាស់​សង្គម​ ទីក្រុង​​នេះ បាន​​ធ្វើ​ដំណើរ​តាម​ទិស​ដៅ​​ស្ថាបត្យកម្ម​ យក​ចិត្តទុកដាក់​ដល់​តម្រូវ​ការ​​នៃ​​មនុស្ស​ដូចជា៖ ​ថែ​ទាំសុខភាព​​នៃប្រជាជន​ រួម​ផ្សំ​នឹង​​សកម្មភាព​​សង្គម ប្រជាធិបតេយ្យ​ (អន្តរសកម្ម​​ច្រើន​ជាង​​ក្នុង​បរិយាកាស​ទីក្រុ​ង)​។​

 ជាមួយ​នឹង​​បទ​ពិសោធន៍​៤០​​ឆ្នាំ ក្នុង​របរ​ជា​ស្ថាបត្យករ​ លោក​សាស្រ្តាចារ្យ​ Jan Gehl ទទួល​បាន​ពាន​រង្វាន់​អន្តរជាតិ​​កិត្តិយស​​​ដូច​ជា៖ ពាន​​រង្វាន់​ឆ្នាំ​២០១១ នៃ​សម្ពន្ធ​សមាគម​​ស្រាវ​ជ្រាវ​រចនា​​បរិស្ថាន​ (EDRA) Planetizen និង នាំមុខ​បញ្ជី​សៀវភៅ​១០០​ក្បាល​​មាន​អត្ថន័យ​ល្អ​បំផុត​ ខាង​​រចនា​​ទីក្រុង​ឆ្នាំ​២០១៣ នៃ​ Brent Toderian។


សៀវ​ភៅ​​បាន​សរសេរ​​ជាមួយ​នឹង​រចនាបទ​វិទ្យាសាស្រ្ត​ លំនាំ​ទៅ​ដោយ​រូប​ភាព​​រស់​រវើក​ ដោយមាន​​​​រូបភាព​ និង​ រូប​គំនូរ​​ជាង​៧០០​ផ្ទាំង​ ប្រមូល​​ផ្តុំ​​មកពី​សំណង់​​របស់​​លោក​សាស្រ្តាចារ្យ​ Jan Gehl​ លើ​សកលលោក​។​ តាម​រយៈ​នោះ ​មិត្ត​អ្នក​​អាន ​បាន​លើកទឹក​ចិត្ត​ប្រើប្រាស់​ការ​ពិសោធន៍​​របស់​ខ្លួន ដើម្បី​ពិចារណា​អំពី​​បរិយាកាស​​ទីក្រុង​ ដោយ​ឡែក​​របស់​ខ្លួន​។​

សៀវ​ភៅ​បក​​ប្រែ​​ជា​ភាសា​វៀតណាម ជាមួយ​នឹង​​បំណង​នឹង​​នាំ​​យក​នូវ​គម្រោង​​​ និង​ កម្មវិធី​​រចនា​ គម្រោង​ទីក្រុង ​ក៏ដូច​ជា​ផ្តល់​គន្លឹ​​ជូនអ្នក​កំណត់​​នូវ​គោល​​នយោបាយ​ គម្រោង​ទីក្រុង​ និង គមនាគមន៍​​នៅ​វៀតណាម​។​

ឯក​អគ្គរដ្ឋ​ទូត​រង​​ដាណឺ​ម៉ាកប្រចាំ​​នៅ​វៀតណា​ម លោក​​ស្រី​ Louise Holmsgaard ​សង្ឃឹម​​​ថា​​ទ្រឹស្តី​ផែនការ​​បៃតង​ យក​មនុស្ស​ជា​​មជ្ឈមណ្ឌល​នឹង​មាន​ប្រយោជន៍​​សម្រាប់​​វៀតណាម​ ទឹកដីទីក្រុង​​មួយ​​កំពុង​រីក​ចម្រើន​ខ្លាំង​។ សៀវភៅ​របស់​​លោក​​សាស្រ្តាចារ្យ​ Jan Gehl ជា​ស្ពាន​​សហប្រតិបត្តិការ​មិត្ត​ភាព​ ​រវាង​វៀតណាម និង ដាណឺ​ម៉ាក។​

ទោះបី​នៅវៀតណាម​រយៈ​ពេល​ខ្លី​ លោក​សាស្រ្តាចារ្យ​ Jan Gehl ​បាន​មាន​ពេលវេលា​គ្រប់​គ្រាន់សម្រាប់​ទៅ​​ទស្សនា​​​ទីក្រុង​បុរាណ​ហាណូយ​ ទស្សនា​សំណង់​មួយ​ចំនួន​​នៅទីក្រុង​ហូជីមិញ​។ តាមលោក​ គ្រាន់តែ​ប៉ុន្មាន​ថ្ងៃ​ ក៏​អាច​វាយ​តម្លៃ​បាន​ស្ថាបត្យកម្មទូទៅ​ របស់​វៀតណាម​ ប៉ុន្តែ​លោក​​នឹង​ផ្តល់​ពេលវេលា​​ ដើម្បី​ស្រាវ​ជ្រាវ​​ទីក្រុង​វៀតណាម​។ លោក​​សប្បាយ​ចិត្ត​ពេល​​នៅ​ទី​សាធារណៈ​ កុមារ​លេង​ប្រលែង​​ស្និទ្ធស្នាល​​​ ​ប្រការ​​នេះ​សឱ្យ​ឃើញ​ថា​​​រស់​នៅ​វៀតណាម​ ពិតជា​​សុវត្ថិភាព​។​

“ទីក្រុង​​សម្រាប់​មនុស្ស​​​” បាន​មិត្ត​អ្នក​អាន​លើសកលលោក​ចូល​ចិត្ត​ ពេល​លោក​សាស្រ្តាចារ្យ​ Jan Gehl មកដល់​ប្រទេសណាមួយ​​ លោក​តែង​រវល់​ជាមួយ​ការ​​ចុះ​ហត្ថលេខា​លើ​សៀវភៅ​ជូន​មិត្ត​អ្នក​អាន​។ នៅ​​ប្រទេស​ក្រិក​​​ សៀវភៅ​បាន​បោះពុម្ព​លើ​​ថង់ដាក់​​សៀវ​ភៅ​ រី​ឯ​សាធារណរដ្ឋឆេក​ អ្នក​គាំទ្រ​​​នៅ​ទាំង​បង្កើត​​ក្លឹប​សៀវ​​ភៅ​ “ទីក្រុង​​សម្រាប់​មនុស្ស​​​”។​

នៅ​វៀតណាម លោក​សាស្រ្តាចារ្យ​ Jan Gehl ទទួល​បានការ​​​ស្វាគមន៍​ដូចជា៖ ​មិត្ត​​សំខាន់​ម្នាក់​។ លោក​និយាយថា៖ ខ្ញុំ​បាន​​ដាក់​​អក្សរ​វៀតណាម​នៅ​លើ​ទំព័រ​ដំបូង​​នៃ​សៀវ​ភៅ​ ជាមួយ​នឹង​បំណង​ទឹក​ដី​មិត្ត​ក្លាយ​ជា​ប្រទេសមួយ ​គួរ​រស់​នៅ​ និង សុភមង្គល​បំផុត​​លើ​សកលលោក​៕

 

 លោក​សាស្រ្តាចារ្យ​ Jan Gehl​ សព្វថ្ងៃទទួល​តួនាទី​​ប្រឹក្សា​ជាន់​ខ្ពស់​ នៅ​ Gehl Architects។ ក្រៅ​ពីនោះ លោក​ក៏​កំពុង​ស្រាវ​ជ្រាវ​អភិវឌ្ឍន៍​វិធី​សាស្រ្ត​​ខិត​ជិត​ “ដើម្បី​មនុស្ស​” តាម​​រយៈ​​ការ​និពន្ធ ​និង ​បង្រៀន​។


 អត្ថបទ៖ ប៊ិច​វ៉ឹន​  រូបថត៖ វៀតគឿង​
 

Hanoi Brass Community - ទីតំណចំណង់ចំណូលចិត្តសិល្បៈត្រែស្ពាន់

Hanoi Brass Community - ទីតំណចំណង់ចំណូលចិត្តសិល្បៈត្រែស្ពាន់

Hanoi Brass Community បាននិងកំពុងជាទីកន្លែងសម្រាប់ប្រគំតន្រ្តីដ៏ចំណាប់អារម្មណ៍មួយ សម្រាប់​​ជនបរទេសកំពុងរស់នៅក្រុងហាណូយ ដែលមានចំណូលចិត្តលេងត្រែស្ពាន់ បានរួមគ្នាប្រគំនូវ​ទំនុកបទភ្លេងមិត្តភាពអន្តរជាតិ នៅវៀតណាម។

Top