• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc ទទួលជួបជាមួយអភិបាលក្រុងហ្សឺណែវ

នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុង ហ្សឺណែវ (ស្វីស)។

ក្នុងពិធីទទួលស្វាគមន៍ អភិបាលក្រុងហ្សឺណែវ លោក Serge Dal Busco បានសម្តែងនូវកិត្តិយដែលបានទទួលសស្វាគមន៍លោកប្រធានរដ្ឋ Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម។ អភិបាលក្រុងហ្សឺណែវ បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ព្រមទាំងសម្តែងនូវសេចក្តីរីករាយចំពោះលទ្ធផលដ៏ល្អនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការពហុភាគី ដែលភាគីទាំងពីរសម្រេចបានចាប់តាំងពីបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៧១ ដោយជឿជាក់ថា ទាំងនេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលខាងមុខ។

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានសម្តែងនូវសេចក្តីរីករាយដែលបានមកបំពេញទស្សនកិច្ចនៅក្រុងហ្សឺណែវ ដែលជាទីស្នាក់ការរបស់ទីភ្នាក់ងារជាច្រើន ការិយាល័យរបស់អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងហិរញ្ញវត្ថុដ៏សំខាន់មួយរបស់អឺរ៉ុប។ ជាពិសេស ទីក្រុងហ្សឺណែវ ជាកន្លែងជិតស្និទ្ធជាមួយប្រជាជនវៀតណាម ព្រោះនេះជាកន្លែងដែលប្រព្រឹត្តទៅសន្និសីទទីក្រុងហ្សឺណែវឆ្នាំ ១៩៥៤ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ក្នុងបុព្វហេតុតស៊ូដណ្តើមឯករាជ្យ និងសេរីភាពរបស់ប្រជាជាតិវៀត ណាម។

ចែករំលែកអំពីគោលបំណងនៃដំណើរទស្សនកិច្ចនៅស្វីសលើកនេះ ពោលគឺដើម្បីពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងវៀតណាម និងស្វីស លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឱ្យថ្នាក់ដឹកនាំទីក្រុងហ្សឺណែវ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសនានានៃក្រុង ពង្រីកការវិនិយោគនិងកិច្ចសហប្រតិបត្តិការអាជីវកម្មជាមួយវៀតណាម។

រីឯខ្លួនវិញ អភិបាលទីក្រុងហ្សឺណែវ លោក Serge Dal Busco បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងទីក្រុងហ្សឺណែវ មានសក្ដានុពលខ្លាំង ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ហើយភាគីទាំងពីរត្រូវខិតខំប្រឹងប្រែងបង្កើនទំនាក់ទំនង និងផ្លាស់ប្តូរព័ត៌មាន រៀបចំកិច្ចសហប្រតិបត្តិការសកម្មភាព ដើម្បីសម្រេចបាននូវសក្ដានុពលទាំងនេះ រួមចំណែកជំរុញការអភិវឌ្ឍន៍ដ៏រឹងមាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top