• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc ចាប់ផ្តើមដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅគុយបា

ដំណើរទស្សនកិច្ចនេះក៏បង្ហាញពីសាមគ្គីភាពនិងការគាំទ្រយ៉ាងជិតស្និទ្ធរបស់វៀតណាមចំពោះគុយបា ជាពិសេសនៅក្នុងបរិបទដែលប្រទេសទាំងពីរនៅតែជួបការលំបាកជាច្រើន ដោយបង្ហាញយ៉ាងច្បាស់ពីអត្តសញ្ញាណការទូតរបស់វៀតណាមគឺ ភក្តីភាពនិងស្មោះត្រង់។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ TTXVN)


តបតាមការអញ្ជើញរបស់លេខា ទី ១ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា លោក Miguel Díaz-Canel នាព្រឹកថ្ងៃទី ១៨ ខែកញ្ញា លោកប្រធានរដ្ឋ Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ វៀតណាម ចាកចេញពីរដ្ឋធានីហាណូយ ទៅបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសគុយបាចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែកញ្ញា។

នេះគឺជាដំណើរទស្សនកិច្ច ជាប្រវត្តិសាស្ត្រ ពីព្រោះប្រធានរដ្ឋ លោក Nguyen Xuan Phuc  គឺជាប្រមុខរដ្ឋបរទេសដើមដំបូង ដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសគុយបា បន្ទាប់ពីប្រទេសមិត្តបានរៀបចំមហាសន្និ បាតបក្សលើកទី ៨ ប្រកបដោយជោគជ័យ ហើយវៀតណាមក៏បានរៀបចំមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ ដោយជោគជ័យផងដែរ។ ដំណើរទស្សនកិច្ចនេះក៏បង្ហាញពីសាមគ្គីភាពនិងការគាំទ្រយ៉ាងជិតស្និទ្ធរបស់វៀតណាមចំពោះគុយបា ជាពិសេសនៅក្នុងបរិបទដែលប្រទេសទាំងពីរនៅតែជួបការលំបាកជាច្រើន ដោយបង្ហាញយ៉ាងច្បាស់ពីអត្តសញ្ញាណការទូតរបស់វៀតណាមគឺភក្តីភាពនិងស្មោះត្រង់។ តាមរយៈដំណើរទស្សនកិច្ចនេះ ទំនាក់ទំនងនៃប្រទេសទាំងពីរនឹងកាន់តែស៊ីជម្រៅហើយជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនឹងកាន់តែជាក់ស្តែងនិងមានប្រសិទ្ធភាព ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top