• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc ផ្ញើរលិខិតជូនក្មួយៗកុមារក្នុងឱកាសបុណ្យសំពះព្រះខែ

លោកប្រធានរដ្ឋ Nguyen Xuan Phuc មានបំណងថា ក្មួយៗកុមារនិងកុមារជំទង់នឹងចិញ្ចឹមដោយឥតឈប់ឈរនូវស្មារតីស្នេហាជាតិ មោទនភាព សេចក្ដីប្រាថ្នា ខិតខំប្រឹងប្រែងហាត់ពត់លត់ដំទាំងបញ្ញានិងសីលធម៌ដើម្បីចូលរួមចំណែកកសាងប្រទេសវៀតណាមឲ្យកាន់តែស្រស់ស្អាតនិងសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ។

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc។ (រូបថត៖ VNA)

ក្នុងឱកាសអំណរបុណ្យសំពះព្រះខែឆ្នាំ២០២១ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានផ្ញើរលិខិតជូនដល់ក្មួយៗកុមារនិងកុមារជំទង់លើទូទាំងប្រទេស។ ក្នុងលិខិត លោកប្រធានរដ្ឋបានក្រើនរំលឹកថា បុណ្យសំពះព្រះខែជាឱកាស ដើម្បីគ្រួសារនីមួយៗ អាជ្ញាធរនិងសង្គមផ្ដល់ការយកចិត្តទុកដាក់ពិសេសដល់ក្មួយៗ កុមារ និងកុមារជំទង់ ជួយក្មួយៗចិញ្ចឹមបំណងប្រាថ្នា ក្ដីសុបិនដ៏ស្រស់ស្អាតបរិសុទ្ធនៃកុមាររ ភាព។ លោកប្រធានរដ្ឋជឿជាក់ថា គ្រួសារនីមួយៗ អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងសង្គម ទាំងមូល បន្តយកចិត្តទុកដាក់ពិសេសដល់ក្មួយៗជាកុមារកំព្រា ផ្ដល់អាទិភាពដល់កុមារ ដែលមានស្ថានភាពលំបាក កុមារអូទីស្សឹម កុមារនៅតំបន់ឆ្ងាយដាច់ស្រយាល ធានា សុវត្ថិភាពសម្រាប់កុមារដែលរងផលប៉ះពាល់ដោយជម្ងឺរាតត្បាត។ ទន្ទឹមនឹងនោះ ជួយ ឧបត្ថម្ភមធ្យោបាយ ឧបករណ៍សិក្សារៀនសូត្រ ជាពិសេស គឺសម្រាប់ការសិក្សាតាម ប្រព័ន្ធអនឡាញ បង្កលក្ខណៈងាយស្រួលបំផុតដើម្បីកុមារបានសិក្សារៀនសូត្រ ច្នៃប្រឌិត លេងកំសាន្តប្រកបដោយប្រយោជន៍ រួមចំណែកអនុវត្តន៍ល្អនូវគោលជំហរ របស់បក្ស រដ្ឋអំពីការថែទាំនិងការពារកុមារ។

លោកប្រធានរដ្ឋ Nguyen Xuan Phuc មានបំណងថា ក្មួយៗកុមារនិងកុមារជំទង់ នឹងចិញ្ចឹមដោយឥតឈប់ឈរនូវស្មារតីស្នេហាជាតិ មោទនភាព សេចក្ដីប្រាថ្នា ខិតខំប្រឹងប្រែងហាត់ពត់លត់ដំទាំងបញ្ញានិងសីលធម៌ដើម្បីចូលរួមចំណែកកសាងប្រទេសវៀតណាមឲ្យកាន់តែស្រស់ស្អាតនិងសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top