• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc តម្រូវឲ្យរក្សាគម្លាតសង្គមយ៉ាងម៉ឺងម៉ាត់ប៉ុន្តែ ប្ដេជ្ញាមិនទុកឲ្យប្រជាជនអត់ឃ្លានឡើយ

លោកប្រធានរដ្ឋបានលើកសរសើរថ្នាក់ដឹកនាំ ប្រព័ន្ធនយោបាយនៃទីក្រុងដែលមានការសម្រេចចិត្តដ៏សម្បូរបែបនិងទាន់ពេលវេលា ដើម្បីបង្ការទប់ស្កាត់ជម្ងឺរាត ត្បាត ព្រមទាំងអនុវត្តន៍គោលនយោបាយសុខុមាលភាពសង្គម កសាងដោយទាន់ពេលវេលាមន្ទីរពេទ្យបណ្ដោះអាសន្នទ្រង់ទ្រាយធំចំនួន១៦ ដោយមានចំនួនគ្រែពេទ្យ សរុបឡើងដល់ ៥ ម៉ឺនគ្រែ។

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ថ្លែងនៅជំនួបធ្វើការ។



នាព្រឹកថ្ងៃទី៣០ ខែកក្កដា ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញ តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បាន ផ្ញើរសេចក្ដីសាកសួរសុខទុក្ខជូនប្រជាជនទីក្រុងហូជីមិញនិងខេត្តក្រុងចំនួន១៨ផ្សេងទៀតនៅតំបន់ភាគខាងត្បូង ដែលកំពុងជួបការលំបាកយ៉ាងខ្លាំងដោយជម្ងឺរាតត្បាត កូវីដ ១៩។ លោកប្រធានរដ្ឋបានលើកសរសើរថ្នាក់ដឹកនាំ ប្រព័ន្ធនយោបាយនៃទីក្រុង ដែលមានការសម្រេចចិត្តដ៏សម្បូរបែបនិងទាន់ពេលវេលា ដើម្បីបង្ការទប់ស្កាត់ជម្ងឺរាត ត្បាត ព្រមទាំងអនុវត្តន៍គោលនយោបាយសុខុមាលភាពសង្គម កសាងដោយទាន់ ពេលវេលាមន្ទីរពេទ្យបណ្ដោះអាសន្នទ្រង់ទ្រាយធំចំនួន១៦ ដោយមានចំនួនគ្រែពេទ្យសរុបឡើងដល់៥ម៉ឺនគ្រែ។ លោកប្រធានរដ្ឋបានលើកឡើងភារកិច្ចចម្បងបង្អស់ចំពោះទីក្រុងហូជីមិញយ៉ាងដូច្នេះថា៖         “គោលដៅចម្បងបង្អស់និងសំខាន់បំផុតនាគ្រានេះ គឺការពារសុខភាពនិងសុវត្ថិភាពរបស់ប្រជាជនទីក្រុង កាត់បន្ថយជាអតិបរមានូវចំនួនករណីស្លាប់។ យើងមានអត្រាស្លាប់ទាបបើធៀបនឹងពិភព លោក ប៉ុន្តែដើម្បីអាយុជីវិតរបស់ប្រជាជន យើងមិន អនុញ្ញាតឲ្យកើតមានករណីនោះទេ។ ដូច្នេះ ត្រូវប្រមូលផ្ដុំប្រភពធនធានទាំងអស់ ដើម្បីដោះស្រាយបញ្ហានេះតែម្ដង។ ចំណែកឯការងារបង្ការទប់ស្កាត់ការឆ្លងរាលដាលគឺបន្តអនុវត្តន៍សារាចរណ៍លេខ១៥ លេខ១៦របស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល។ អនុវត្តន៍ ឲ្យបានម៉ឺងម៉ាត់ពីលើចុះក្រោម ទៅកាន់ផ្ទះនីមួយៗ ត្រួតពិនិត្យមនុស្សម្នាក់ គឺប្រាកដថា នឹងគ្រប់គ្រងបាន”។

លោកប្រធានរដ្ឋក៏បានសង្កត់ធ្ងន់ដែរថា ការរក្សាគម្លាតសង្គមត្រូវផ្សាភ្ជាប់នឹងការ ទំនុកបម្រុងជីវភាពរបស់ប្រជាជន ប្ដេជ្ញាមិនទុកឲ្យប្រជាជនអត់ឃ្លាននោះឡើយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top