• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋសភា Vuong Dinh Hue អញ្ជើញដឹកនាំសម័យប្រជុំលើកទី៧ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត

លោកប្រធានរដ្ឋសភា Vuong Dinh Hue អញ្ជើញថ្លែងនៅសម័យប្រជុំ។ (រូបថត៖ VNA)
 

នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅអគាររដ្ឋសភា លោក Vuong Dinh Hue ប្រធាន រដ្ឋសភាវៀតណាមនិងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានអញ្ជើញដឹកនាំសម័យប្រជុំលើកទី៧របស់ក្រុមប្រឹក្សា។

ថ្លែងមតិបើកសម័យប្រជុំ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានបញ្ជាក់ ថា ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី១៥និងតំណាងក្រុមប្រឹក្សា ប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ២០២១-២០២៦ ដែលធ្វើឡើងកាលពីថ្ងៃទី២៣ ខែឧសភា កន្លងទៅ បានប្រព្រឹត្តទៅប្រកបដោយប្រជាធិបតេយ្យ សមភាព ស្របតាមច្បាប់ សន្សំសម្ចៃ មានសុវត្ថិភាពដាច់ខាត សម្រេចបានជោគជ័យល្អប្រសើរ ហើយពិតជាទិវា បុណ្យធំមួយរបស់ប្រជាជាតិទាំងមូល។

លោកប្រធានរដ្ឋសភាបានស្នើឲ្យសមាជិកក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ផ្ដោតសំខាន់ទៅលើការវាយតម្លៃពីការងារត្រៀមរៀបចំលើវិស័យទាំង១១ រួមមាន៖ ការងារដឹកនាំនិងប្រតិបត្តិការបោះឆ្នោត; ការបង្កើតនិងប្រតិបត្តិការនៃក្រុមប្រឹក្សាជាតិ រៀបចំការបោះឆ្នោតនិងអង្គការទទួលបន្ទុកការបោះឆ្នោត; ការងាររៀបចំកម្មាភិបាល ពិគ្រោះយោបល់ ការជ្រើសរើសនិងយកមតិយោបល់របស់ម្ចាស់ឆ្នោតអំពីបេក្ខជនឈរ ឈ្មោះជាសមាជិករដ្ឋសភានិងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់; ការរៀបចំ សកម្មភាពចលនាម្ចាស់ឆ្នោត ជាពិសេសគឺក្នុងបរិបទនៃការផ្ទុះរាលដាលយ៉ាងឆាប់ រហ័សនិងខ្លាំងជាងនៃរលកកូវីដ ១៩ លើកទី៤។

ក្រៅពីនោះ លោកប្រធានរដ្ឋសភាក៏បានតម្រូវឲ្យក្រុមប្រឹក្សាជាតិរៀបចំការបោះ ឆ្នោតវាយតម្លៃ ផ្ដល់មតិអំពីការងារផ្សព្វផ្សាយឃោសនា ការងារត្រួតពិនិត្យ ឃ្លាំមើល ការបោះឆ្នោត ការងារធានាសន្តិសុខ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម និងការងារបង្ការ ប្រឆាំងកូវីដ ១៩ ក្នុងដំណើរការត្រៀមរៀបចំនិងថ្ងៃបោះឆ្នោតផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top