• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

លោកនាយករដ្ឋមន្រ្តីស្នើសុំឲ្យបិទទ្វារព្រៃឈើនៅតំបន់តីង្វៀន (Tay Nguyen)

ចំពោះ​ស្ថាន​ភាព​ព្រៃពាន់​តីង្វៀន​(Tay Nguyen) កំពុង “ហូរឈាម” អន់​ខ្សោយនិង​ទ្រុឌ​ទ្រោម ដោយ​សារ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ រានយក​ដីព្រៃ​ដើម្បី​ធ្វើ​វប្បកម្ម វារីអគ្គិសនី​។ល។ បង្ក​ឲ្យ​ជះ​ឥទ្ធិពល​ធ្ងន់​ធ្ងរ ដល់​បរិស្ថាន​និង​ជីវភាព​រស់នៅ របស់​ប្រជាជន លោក​នាយក​រដ្ឋ​មន្រ្តី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) បាន​ប្រកាស​បិទ​ទ្វារ​ព្រៃឈើ​ធម្មជាតិ ដើម្បី​សង្រ្គោះ“សួត​បៃតង​” នៃ​តំបន់​ដីយុទ្ធសាស្រ្ត​នេះ​។

ការពារព្រៃឈើ គឺជា​សំណើមួយ​មិនអាចបង្អង់ ចំពោះ​ប្រទេស​ទាំងអស់លើ​ពិភពលោក ក្នុង​នោះ​មាន​ប្រទេស​វៀត​ណាម​។ នៅតំបន់​តីង្វៀន (Tay Nguyen) ព្រៃឈើមាន​តួនាទីនិង​សារៈសំខាន់​ពិសេស មិន​ត្រឹម​តែ​ផ្តល់​ឲ្យក្នុង​តំបន់ នៅទាំង​បះពាល់យ៉ាង​ធំដល់​ប្រភពទឹក បរិស្ថានអេកូឡូស៊ី និងអភិវឌ្ឍន៍​សេដ្ឋកិច្ច្-សង្គមកិច្ច របស់​ខេត្ត​នៅតាម​តំបន់​ជាយ​សមុទ្រ​ខាងត្បូង នៃភូមិភាគកណ្តាល និង​ខាងកើតនៃ​ភាគខាង​ត្បូងវៀត​ណាម។ ធន​ធាន​ធម្មជាតិ​ព្រៃឈើនៅ​ផ្សារភ្ជាប់ ជាមួយបរិយា​កាស​វប្បធម៌ ការ​រស់​នៅនៃ​សហគមន៍​ជន​ជាតិ​ភាគ​តិច​នៅ​តំបន់​តីង្វៀន​ (Tay Nguyen)។

ប៉ុន្តែ ប៉ុន្មាន​ឆ្នាំបន្តបន្ទាប់មកនេះ តំបន់​តីង្វៀន (Tay Nguyen) តែងតែ​ប្រឈម​នឹង​គ្រោះ​រាំង​ស្ងួត​ដ៏ធ្ងន់​ធ្ងរ ​ហើយ​​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃកាន់​តែខ្លាំង​ឡើងៗ។ ទាំងបរិយាកាសសេដ្ឋកិច្ច និងវប្បធម៌​របស់តំបន់​តីង្វៀន (Tay Nguyen) ក៏ដោយ​សារហេតុ​នោះ កំពុងតែត្រូវរួញតូច​ទៅ នៅតាម​ដង​ព្រៃ​ឈើ​ត្រូវ​បាត់​​បង់​ទៅ​។



ព្រៃឈើនៅតំបន់ង្វៀង(Tay Nguyen)កំពុងប្រឈមនឹងគ្រោះរីងហួត ជួនកាលត្រូវបាត់បង់ទៅ
ដោយសារការបំផ្លាញដ៏ហួសប្រមាណរបស់មនុស្ស។ រូបថត៖ ង្វៀនឡឹន


ព្រៃការពារនៅខេត្តកនតុម(Kon Tum) ត្រូវប្រជាជនដុតបំផ្លាញដើម្បីយកធ្វើស្រែចំការ។ រូបថត៖ ក្វាងថៃ

ព្រៃការពារ នៅខេត្តកងតុម(Kon Tum) ត្រូវកាប់យកឈើដោយខុសច្បាប់។ រូបថត៖ ក្វាងថៃ


ដងព្រៃរបោះនៅតំបន់តីង្វៀន សោះកក្រោះក្នុងរដូវប្រាំងរាំងស្ងួត។ រូបថត៖ ង្វៀនឡឹន

ស្ថាន​ភាពបំផ្លាញ​ព្រៃឈើ កាប់​យក​ឈើដោយ​ខុស​ច្បាប់​កើត​ឡើង​យ៉ាង​ខ្លាំង​ ​នៅ​​ក្នុង​ប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ។ ឆ្នាំ​២០១៥ កម្លាំង​សមត្ថកិច្ច​បាន​រក​ឃើញ​និង​ពិន័យ​​៦.០៣៤ករណី​ខុស​ច្បាប់ កើន​ឡើង​៤៦៣ករណី​បើ​ប្រៀប​នឹង​ឆ្នាំ២០១៤ (ត្រូវនឹង ៨,៣%ករណី)​។ ហើយ​ក្នុង៥​ខែដើម​ឆ្នាំ២០១៦ កម្លាំង​សមត្ថ​កិច្ច​ក៏រក​ឃើញ​និង​ពិន័យ១.៧​២៤ករណី។

ស្ថានភាព “ហូរ​ឈាម” ព្រៃ​ពាន់​តំបន់​តីង្វៀន (Tay Nguyen) បាន​សន្និដ្ឋាន​ថា ដោយ​សារ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​, ជ្រក​ក្រោម​ម្លប់​គម្រោង​ការ​បង្វែ​ព្រៃ​អាក្រក់​ដើម្បី​ដាំដើម​ឈើ​ឧស្សាហកម្ម តែ​ធាតុ​ពិត​គឺកាប់​យក​ឈើ, គម្រោង​ការ​វារីអគ្គិសនី និងប្រជាជនចំណាក​ស្រុក​កាប់ឆ្ការ​ព្រៃដោយ​សេរី ដើម្បី​ធ្វើស្រែ​ចំការ​។ល​។​

ថ្មីៗ​នេះ ពេលធ្វើការជាមួយ​ខេត្តទាំង៥ នៅតំបន់​តីង្វៀន (Tay Nguyen) ក្នុង​ទីក្រុងបួង​ម៉ាធួក​ (Buon Ma Thuot) ខេត្ត​ដាក់​ឡាក់​ (Dak Lak) លោក​នាយករដ្ឋមន្រ្តី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc)បាន​បង្ហាញ​ជាក់​ច្បាស់​នូវ​ស្ថាន​ភាព​កាប់​បំផ្លាញព្រៃ​ឈើនៅ​តំបន់​តីង្វៀន (Tay Nguyen)  នៅកម្រិត​ធ្ងន់​ធ្ងរ​បំផុត បង្ក​បាត់​ពិពិធ​ជីវសាស្រ្ត គំរាម​ផ្ទាល់ដល់ការ​បម្រែ​បម្រួល​ធាតុអាកាស​ នៅតំបន់តីង្វៀន (Tay Nguyen) បើមិន​កែ​សម្រួល ព្រៃឈើ​តីង្វៀន (Tay Nguyen) នឹងត្រូវរីង​ហួត បង្កផលវិបាកមិន​អាច​ស្មាន​បាន​។

វិភាគ​ហេតុ​និងវិធីសាស្រ្ត​ដែល​មានលក្ខណៈ​យូរអង្វែង លោកនាយករដ្ឋមន្រ្តីក៏មាន​ប្រសាសន៍​ថា ហេតុ​តែ​ការ​បាត់​បង់​ព្រៃឈើ​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន គឺដោយ​សារស្ថាន​ភាព​ព្រៃឈើ “នៅ​មិនទាន់​មាន​ម្ចាស់” រួម​ជាមួយ​បាតុ​ភាព​អវិជ្ជ​មាន​ អំពើពុករលួយ​នៅក្នុងសមាសភាព​កម្មភិបាល​មុខងារ​។

ចំពោះស្ថា​ន​ភាព​នោះ ដើម្បីសង្រ្គោះព្រៃឈើតំបន់តីង្វៀន (Tay Nguyen) លោក​នាយក​រដ្ឋមន្រ្តី ង្វៀនស្វឹនភុក(Nguyen Xuan Phuc) បាន​ប្រកាសបិទទ្វារ​ព្រៃឈើ​ធម្ម​ជាតិ ឈប់បង្វែព្រៃឈើ​ធម្មជា​តិ​ចំនួន២,២៥ហិកតា ទៅជា​គម្រោង​ផ្សេងៗ ឈប់បង្វែព្រៃ​អាក្រក់​ទៅដាំ​ដើម​ឈើ​ឧស្សាហកម្ម។ ទន្ទឹម​នោះ ដើម្បី​ជៀស​វាងស្ថាន​ភាព “ឪពុក​រួមគ្មាន​នរណាយំ” ក្នុងការងារ​គ្រប់​គ្រង ការពារ​និងអភិវឌ្ឍន៍​ព្រៃ​ឈើ លោក​នាយក​រដ្ឋមន្រ្តី សំណើ​ស្នើ​ឲ្យ ប្រធាន​គណៈកម្មការ​ប្រជាជន​នៅតាម​ខេត្តតំបន់​តីង្វៀន (Tay Nguyen) ត្រូវ​ប្រគល់​ភារកិច្ច​ការ​ពារ អភិវឌ្ឍន៍ព្រៃ​ឈើ ដល់​ប្រធាន​គណៈកម្មការ​ប្រជាជន​តាម​ស្រុក ឃុំ នៅលើ​ភូមិ​សាស្រ្ត ក៏ដូច​ជាត្រូវ​ធ្វើឲ្យ​ជាក់​ច្បាស់​នូវភារ​កិច្ច របស់កម្មាភិបាល​ទទួល​បន្ទុក​​នីមួយៗ​នៅ​តាម​​ភូមិសាស្រ្ត។

មិនត្រឹម​តែប៉ុណ្ណោះ លោកនាយករដ្ឋម​ន្រ្តី នៅមាន​ចំណាត់​ការ​យ៉ាង​ខ្លាំង​ឲ្យបិទ​ទ្វារមូលដ្ឋាន​កែច្នៃឈើ​ព្រៃ​ធម្មជាតិ​ទាំង​ឡាយ រៀបចំសាឡើង​វិញ​កសិដ្ឋាន រុក្ខដ្ឋាន ដើម្បីធានា​ដីព្រៃមាន​ម្ចាស់ ឈប់​អនុញ្ញាត​ឲ្យសំណង​វារីអគ្គិសនី ដែលពាក់ព័ន្ធ​ដល់ដីព្រៃ​ឈើ បង្អាក់សកម្មភាព​គម្រោងការ​មិនដាំ​ព្រៃជំនួស ឈប់​ចំណាយ​​ថវិការ​សង​​ដីព្រៃ​ឈើនិង​​ព្រៃ។ល។

 


ក្នុងសន្និសីទ ស្តីពីវិធីសាស្រ្តស្តាព្រៃឈើស្ថេរភាពឡើងវិញនៅតំបន់តីង្វៀន(Tay Nguyen) ដើម្បីបង្ការទប់ស្កាត់ការបម្រែបម្រួលធាតុអាកាស ដំណាក់កាល២០១៦-២០២០ លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានស្នើសុំឲ្យបិទទ្វារព្រៃឈើ ដើម្បីសង្គ្រោះព្រៃឈើតីង្វៀន(Tay Nguyen) ផុតពីស្ថានភាពអាក្រក់ដូចសព្វថ្ងៃ។ រូបថត៖ ថុងញ៉ឹត

បុគ្គលិកមណ្ឌលអភិរក្សប្រភេទដើមស្រល់ទឹក កម្រនៅ ឃុំ អែរ៉ាន (Ea Ral) ស្រុកអែវហ្លែវ (Ea H’leo) ខេត្តដាក់ឡាក់(Dak Lak) បិទផ្លាកប្រកាសអគ្គិភ័យ ដើម្បីការពារព្រៃឈើ។ រូបថត៖ យឿងយ៉ាង

មណ្ឌលអភិរក្សដើមស្រល់ទឹកកម្រនៅឃុំអែរ៉ាន(Ea Ral) ស្រុកអែវហ្លែវ(Ea H’leo) ខេត្តដាក់ឡាក់(Dak Lak)កែប្រព័ន្ធរបងដែកបន្លាដើម្បីការពារព្រៃឈើ។ រូបថត៖ យ៉ៀងយ៉ាង

លោកនាយករដ្ឋមន្រ្តីអះអាងថា រដ្ឋាភិបាលនឹង​ប្រមូលផ្តុំកម្លាំង​ទាំងប្រព័ន្ធ​នយោបាយ សហគម​សហគ្រាស និង​ប្រជាជន​ប្តេជ្ញាចិត្ត​ស្តា និង​អភិវឌ្ឍន៍​​ព្រៃ​ឈើ​​ស្ថេរភាព តស៊ូដល់​ឆ្នាំ២០២០ បង្កើន​អត្រា​គ្រប​ដណ្តប់​ព្រៃ​ឈើ នៅ​លើតំបន់​តីង្វៀន (Tay Nguyen) ឡើង៥៩%។

អាច​និយាយបានថា នេះប្រាកដ​ជាសេចក្តីសម្រេច​ចិត្តមួយ “សង្រ្គោះជីវិត” ព្រៃឈើនៅតំបន់​តីង្វៀន (Tay Nguyen) ហើយ​ក៏ជាប្រការ​ដែលពល​រដ្ឋ​នៅតីង្វៀន (Tay Nguyen) រងចាំ​រដ្ឋាភិបាល​ទាំង​ពី​យូរមក​៕



តាម​របាយការណ៍ របស់​ក្រសួងកសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ គិត​មក​ដល់​ចុង​ឆ្នាំ២០១៤ បូក​សរុប​ផ្ទៃ​ដីព្រៃឈើ​និង​ដីឡើង​ផែន​ការ​សម្រាប់​រុក្ខកម្ម​របស់​ខេត្តទាំង​៥ នៅតំបន់​តីង្វៀន (Tay Nguyen) គឺ៣.៣៥៤.១៩៤​ហិកតា ក្នុងនោះ​ដីដែល​មានព្រៃ​ឈើធ្លាក់​ចុះនៅ១៨០.០០០​ហិកតា ប្រប្រៀប​នឹង​ឆ្នាំ២០១០។


អនុវត្ត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម 

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

នៅ​មណ្ឌលបេតិកភណ្ឌ​​ពិភពលោកទីក្រុង​​បុរាណ ​ហូយ​អាន​ (Hoi An) មានវិចិត្រករ​​ម្នាក់​ បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​ និង​ចំណូល​ចិត្ត​ជាង​៤០ឆ្នាំ​ សម្រាប់​សិល្បៈ​គូរ​របាំង​មុខ​លើក្រដាស​កាតុង​។ របាំងមុខ​​រាប់ពាន់​គ្រឿង​មាន​លក្ខណៈ​រចនាបទ​របាំងមុខបែប​​​ល្ខោន​របស់​លោក​ ដើរ​តួនាទី​​ដូចជា​ “រាជទូត​វប្បធម៌”អមដំណើរ​ភ្ញៀវទេសចរ​ទៅ​គ្រប់​ទីកន្លែង​ ដើម

Top