• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីស្នើឱ្យខេត្ត Quang Ninh បន្តផ្តោតការយកចិត្តទុកដាក់ជំរុញល្បឿនក្នុងការអនុវត្តគម្រោងសំខាន់ៗ

នាព្រឹកថ្ងៃទី ២៦ មករា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យដំណើការ គម្រោងសំខាន់ៗមួយចំនួននៅខេត្ត Quang Ninh ក្នុងនោះមានស្ពានស្នេហា (Love Bridge) និងផ្លូវតាមបណ្តោយសមុទ្រ Ha Long - Cam Pha ដំណាក់កាលទី១។
 

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូកាត់ខ្សែបូសម្ពោធស្ពាន Cua Luc 1 (ស្ពានស្នេហា) (រូបថត៖ Duong Giang/TTXVN)

ស្ពានស្នេហាបានបើកការដ្ឋានសាងសង់ចាប់ពីថ្ងៃទី ២៨ មេសា ឆ្នាំ ២០២០ ជាមួយនឹងទុនវិនិយោគសរុបជាង ២.១០០ ពាន់លានដុង មានប្រវែង ៤.២៦៥ ម៉ែត្រ រួមទាំងផ្លូវចំនួន ៦។ ទន្ទឹមនឹងនោះ ផ្លូវតាមបណ្តោយសមុទ្រ Ha Long - Cam Pha មិនត្រឹមតែតភ្ជាប់ទីក្រុងទាំងពីររបស់ខេត្តប៉ុណ្ណោះទេ ថែមទាំងតភ្ជាប់តំបន់បេតិកភណ្ឌទាំងពីរគឺឈូងសមុទ្រ Ha Long - Bai Tu Long ដែលបង្កើតលក្ខខណ្ឌងាយស្រួលក្នុងការធ្វើដំណើរ។

ថ្លែងមតិក្នុងពិធីបើកសម្ពោធ  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការកែលម្អបរិយាកាសវិនិយោគធុរកិច្ច នឹងបង្កើតលក្ខខណ្ឌអំណោយផល មូលដ្ឋានគ្រឹះ និងភាពទាក់ទាញ សម្រាប់វិនិយោគិនក្នុងនិងក្រៅប្រទេស។ ការដែលខេត្ត Quang Ninh ដាក់ឲ្យដំណើរការគម្រោងសំខាន់ទាំងពីរនេះ   និងបើកដំណើរការផ្លូវល្បឿនលឿន Van Don - Mong Cai កាន់តែមានសារសំខាន់សម្រាប់ការអភិវឌ្ឍខេត្ត Quang Ninh ហើយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័ស  រួមចំណែកជំរុញគម្រោងនានាក្នុងតំបន់ ជាពិសេសគម្រោងរបស់អ្នកវិនិយោគជាយុទ្ធសាស្ត្រ បង្កើតការតភ្ជាប់ដឹកជញ្ជូនសមកាលកម្ម។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូធ្វើពិធីសម្ពោធផ្លូវតាមបណ្តោយសមុទ្រ Ha Long - Cam Pha (ដំណាក់កាលទី១) (រូបថត៖ Duong Giang/TTXVN)



នាពេលខាងមុខ នាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត Quang Ninh បន្តយកចិត្តទុកដាក់លើការពន្លឿនការអនុវត្តគម្រោងសំខាន់ៗដែលបាននិងកំពុងអនុវត្តន៍ ដើម្បីដាក់ឱ្យប្រើប្រាស់យ៉ាងឆាប់ៗ និងលើកកម្ពស់ប្រសិទ្ធភាពវិនិយោគឱ្យបានរហ័សបំផុត តាមដែលអាចធ្វើទៅបាន; បង្កើតកម្លាំងចលករ ដើម្បីពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច សង្គម សេវាកម្ម និងទេសចរណ៍។

ក៏នាព្រឹកថ្ងៃទី ២៦ មករា លោក នាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួមពិធីបើកការដ្ឋានបច្ចេកទេសផ្លូវល្បឿនលឿន Van Don - Mong Cai; ចុះសួរសុខទុក្ខ និងជូនពរដល់កម្មករកំពុងធ្វើការនៅសំណង់ទាំងនេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top