• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមពិធីប្រគល់ពានរង្វាន់ញញួរនិងកណ្តៀវមាសលើកទី ៦ ឆ្នាំ២០២១

នាយប់ថ្ងៃទី ២១ មករា នៅរងមហោស្រពហាណូយ ក្នុងឱកាសរំលឹកខួបលើកទី ៩២ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ  ១៩៣០ - ៣ កុម្ភៈ ២០២២) បានប្រព្រឹត្តទៅពិធីប្រកាសនិងផ្តល់រង្វាន់សារព័ត៌មានទូទាំងប្រទេស ស្តីពីការកសាងបក្ស ដែលមានឈ្មោះ  ញញួរនិងកណ្តៀវមាសទី ៦ ឆ្នាំ ២០២១។ នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានអញ្ជើញចូលរួមក្នុងពិធីនេះ។

ពិធីប្រគល់រង្វាន់សមូហភាពឆ្នើមសម្រាប់ទីភ្នាក់ងារសារព័ត៌មាន (រូបថត៖ TTXVN)

អញ្ជើញថ្លែងមតិក្នុងពិធី សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Vo Van Thuong  បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់សារព័ត៌មានក្នុងការជួយប្រជាជនក្នុង និងក្រៅប្រទេស និងមិត្តអន្តរជាតិ យល់កាន់តែច្បាស់អំពីបក្សកុម្មុយនិស្តវៀតណាម និងការងារកសាង កែតម្រូវបក្ស; អំពីសមិទ្ធិផលរបស់ប្រទេសជាតិក្រោមការដឹកនាំរបស់បក្ស; រួមចំណែកក្នុងការបង្រួបបង្រួមនិងលើកកម្ពស់ទំនុកចិត្តរបស់ប្រជាជនលើបក្ស រដ្ឋ និងរបប។ យោងតាមសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Vo Van Thuong ចំពោះមុខតម្រូវការកសាង កែតម្រូវបក្ស និងការអភិវឌ្ឍសារព័ត៌មានទំនើប សារព័ត៌មានសរសេរអំពីការកសាងបក្សត្រូវបន្តការច្នៃប្រឌិតដោយមានស្នាដៃជាច្រើន សម្បូរទៅដោយលក្ខណៈតស៊ូ ប្រកបដោយការស្ថាបនាខ្ពស់ មានលក្ខណៈរិះគន់បែបវិទ្យាសាស្ត្រនិងបញ្ចុះបញ្ចូល; ប្រយុទ្ធយ៉ាងខ្លាំងក្លាប្រឆាំងនឹងការមូលបង្កាច់ អរិភាព ការពារមូលដ្ឋានមនោគមវិជ្ជា គោលការណ៍ និងគោលមាគ៌ារបស់បក្ស។

ក្នុងឱកាសនេះ ពានរង្វាន់សារព័ត៌មានជាតិលើកទី៧ ស្តីពីការកសាងបក្ស ដែលមានឈ្មោះថាញញួរនិងកណ្តៀវមាស បន្តត្រូវបានបំផុសឡើងផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top