• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃទីក្រុង Da Nang

នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញជាអធិបតីសម័យប្រជុំការងារតាមប្រព័ន្ធអនឡាញរវាងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលនិងថ្នាក់ដឹកនាំសំខាន់ៗ របស់ទីក្រុង Da Nang ស្តីពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
 

លោកនាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំកិច្ចប្រជុំ (រូបថត៖ VOV)


អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរនិងប្រជាជនទីក្រុង Da Nang ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ និងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ស្តីពីភារកិច្ចដែលទីក្រុង Da Nang ត្រូវការអនុវត្តន៍នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើថា៖ “ទីក្រុង Da Nang ត្រូវជំរុញបន្ថែមទៀតនូវស្មារតីនៃការពឹងផ្អែកលើខ្លួនឯង ភាពជឿជាក់លើខ្លួនឯង ក្តាប់ស្ថានការណ៍  ប្រកាន់ខ្ជាប់នូវស្ថានភាពជាក់ស្តែង ដោយយកលក្ខណៈជាក់ស្តែងជាវិធានការ ដើម្បីបន្តជំរុញការងារសំខាន់ៗ។ ទីក្រុងត្រូវការកសាងប្រព័ន្ធរដ្ឋបាលដែលស្អាតស្អំនិងប្រជាធិបតេយ្យ ហើយទាំងអស់គឺដើម្បីប្រជាជន"។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើថា ទីក្រុងគួរតែ ជំរុញការស្រាវជ្រាវលើរចនាសម្ព័ន្ធ Da Nang ដែលមានភាពសុខដុម ឈានទៅរកបច្ចេកវិទ្យាខ្ពស់ និងការច្នៃប្រឌិត រួមទាំងស្វែងរកកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍ។ ទន្ទឹមនឹងនោះ ពង្រឹងកិច្ចសហប្រតិបត្តិការសាធារណៈនិងឯកជន យកការវិនិយោគសាធារណៈមកដឹកនាំការវិនិយោគឯកជន ផ្តោតលើការអភិវឌ្ឍធនធានមនុស្សខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម យកចិត្តទុកដាក់លើការអភិវឌ្ឍទេសចរណ៍ ស្តារវប្បធម៌ប្រពៃណី និងអភិវឌ្ឍឧស្សាហកម្មកម្សាន្ត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top