• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ បើកទ្វារ បន្ធូរបន្ថយការរក្សាគម្លាតសង្គមត្រូវមានការប្រុងប្រយ័ត្ន

នៅព្រឹកថ្ងៃទី ២៣ ខែកញ្ញា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ បានដឹកនាំកិច្ចប្រជុំនៃគណៈកម្មាធិការដឹកនាំ ដើម្បីវាយតម្លៃលើស្ថានការណ៍រាតត្បាតនាពេលថ្មីៗនេះនិងអនុវត្តភារកិច្ច ដំណោះស្រាយក្នុងការបង្ការនិងទប់ស្កាត់ការរីករាល ដាលនៃជំងឺរាតត្បាតនាពេលខាងមុខនេះ។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ VOV)

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានលើកឡើងថា ការងារដឹកនាំក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតត្រូវផ្តោតការឯកភាពគ្នានិងទូទាំងតំបន់ ចាប់ពីថ្នាក់មជ្ឈឹមរហូតដល់ថ្នាក់មូលដ្ឋាន។ លោកនាយករដ្ឋមន្រ្តីបានស្នើថា ផ្អែកលើលទ្ធផលដែលសម្រេចបាននាពេលកន្លងមកចាំបាច់ត្រូវសិក្សាពីដំណោះស្រាយបន្សាំដែលមានសុវត្ថិភាព អាចបត់ បែនបាននិងមានប្រសិទ្ធភាព។ ពោលគឺការបើកទ្វារ ការបន្ធូរបន្ថយការរក្សាគម្លាតសង្គមត្រូវមានការប្រុងប្រយ័ត្នខ្ពស់។

ក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការជាតិបានបន្តពិភាក្សាអំពីដំណោះស្រាយដើម្បីកាត់បន្ថយចំនួនករណីឆ្លងនិងការស្លាប់ដោយសារជំងឺ កូវីដ ១៩ និងស្តារ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម សម្របខ្លួនប្រកប ដោយសុវត្ថិភាពនិងភាពបត់បែន គ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ -១៩ ប្រកបដោយប្រសិទ្ធភាព៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top