• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ បន្តផ្តោតយកចិត្តទុកដាក់បន្ថែមទៀតចំពោះការងារតបស្នងសង់គុណ

នារសៀលថ្ងៃទី ២៤ ខែកក្កដា លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងប្រជាជនដែលមានគុណូបការៈចំពោះបដិវត្តន៍ និងសាច់ញាតិយុទ្ធជនពលីក្នុងឱកាសខួបលើកទី ៧៤ នៃទិវាយុទ្ធជនពិការយុទ្ធជនពលី (២៧ កក្កដា ១៩៤៧- ២៧ កក្កដា ២០២១។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូអ្នកតំណាងដែលមានគុណូបការៈចំពោះបដិវត្តន៍ (រូបថត៖ Duong Giang/TTXVN)


\
ថ្លែងនៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រឹទ្ធាចារ្យបដិវត្ត វីរៈអ្នកម្តាយវៀតណាម វីរៈជននៃកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធជនពិការ សាច់ញាតិយុទ្ធជនពលី និងជនដែលមានគុណូបការៈចំពោះបដិវត្តន៍។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានមានប្រសាសន៍ថា ការថែទាំដល់សុខភាព ជីវភាពទាំងខាងសម្ភារៈនិងខាងស្មារតីសម្រាប់ប្រជាជនដែលមានកុណូបការៈតែងតែទទួលបានការយកចិត្តទុកដាក់ពិសេសហើយជាភារកិច្ចនយោបាយសំខាន់និងជាប្រចាំរបស់បក្ស រដ្ឋនិងប្រព័ន្ធនយោបាយទាំងមូល។ ចលនានៃការតបស្នងសង់គុណបានរីកសាយ ភាយពាសពេញប្រទេសជាមួយនឹងកម្មវិធីជាក់ស្តែងនិងអត្ថន័យជាច្រើន។

លោកនាយករដ្ឋមន្រ្តីបានចាត់ឱ្យក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចបន្តពិនិត្យឡើងវិញឱ្យកាន់តែទូលំទូលាយនូវគោលនយោបាយទាក់ទងនឹងប្រជាជនដែលមានគុណូបការៈ គ្រួសារ គោលនយោបាយនិងស្នើដំណោះស្រាយសម្រាប់ដោះស្រាយបញ្ហាជំពាក់ជំពិនឱ្យបានឆាប់រហ័សនិងមានប្រសិទ្ធភាពបំផុត។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យមូល ដ្ឋាននានាត្រូវសម្របសម្រួលជាមួយភ្នាក់ងារនិងស្ថាប័នពាក់ព័ន្ធ បន្តយកចិត្តទុកដាក់បន្ថែមទៀតលើការងារតបស្នងសង់គុណ ការងារជួសជួលឈាបនដ្ឋានយុទ្ធជនពលីផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top