• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

លោកគ្រូ Rick បង្រៀនភាសាអង់គ្លេសប្អូនៗក្រីក្រ នៅប៊ិញអាន (Binh An)

ដំណើររឿងរបស់លោកគ្រូRick នៅប្រទេស​​វៀតណាមបានផ្សារភ្ជាប់នឹងម៉ោងបង្រៀនភាសាអង់គ្លេស​​ឥតគិតថ្លៃជូនប្អូន​​ ដែលមានជីវភាព​​​ជួប​​​​ទុក្ខលំបាកតោកយ៉ាកនៅមជ្ឈមណ្ឌលអភិឌ្ឍន៍​​ប៊ិញអាន ​(Binh An) ខណ្ឌ​  ទីក្រុងហូជីមិញ

លោកគ្រូ​ Rick ជា​ឈ្មោះ​​​ស្និទ្ធស្នាល​​ដែល​ប្អូន​ៗ​ ​និង​គ្រូបង្រៀន​​​នៅ​​មជ្ឈមណ្ឌលអភិវឌ្ឍន៍​​ប៊ិញ​អាន (Binh An)​ ជូន​លោកគ្រូ​ជនជាតិអាមេរិក​ ជាទី​ស្រឡាញ់​ លោកគ្រូ​​​មានឈ្មោះពេញ​​​​ថា Richard Joseph Hoesch អាយុ​៦៦ឆ្នាំ​។ នៅរាល់​ម៉ោង​៩ព្រឹក​ថ្ងៃចន្ទ​​រៀង​រាល់សប្តាហ៍​​ លោកគ្រូអញ្ជើញ​មកទី​នេះ​បង្រៀន​ភាសា​អង់គ្លេស​​ទាំងពីរ​ថ្នាក់ ​នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ បន្ទាប់​​មក​លោកគ្រូ​​​បង្រៀន​ភាសា​អង់​គ្លេស​លើក​កម្ពស់​ សម្រាប់​លោកគ្រូ​អ្នកគ្រូ​គ្រប់​រូប​ទាំង​អស់​ថែមទៀតផង។​
 
មជ្ឈមណ្ឌល​អភិវឌ្ឍន៍​​ប៊ិញអាន ​(Binh An) ដេក​សម្ងំ​​ក្នុង​ច្រក​ដ៏តូចមួយ ​នៅ​លើ​ផ្លូវ​ផាម​ថេ​ហៀន​ (Pham The Hien) ចំណុះ​ភូមិ​សាសនា​ប៊ិញ​អាន ​(Binh An)។ មជ្ឈមណ្ឌលស្ថិត​​នៅ​ក្នុងកម្មវិធី​មិត្ត​នៃ​ប្អូន​ៗអនាថា​​ (FFSC) ត្រូវ​បាន​បង្កើត​នៅ​ឆ្នាំ​១៩៨៤ ដើម្បី​ប្រមូល​ផ្តុំ​កុមារ​អនាថា​រស់​នៅ​តាម​ជញ្ចើម​ថ្នល់ ​ជា​យ​សង្គម​។ សព្វថ្ងៃ​ មជ្ឈមណ្ឌល​​មាន​ប្អូន​ៗ​​ជា​ង​២៤០​នាក់​ ជា​កូន​ចៅ​​គ្រូសារ​ដែល​មាន​ស្ថាន​ភាព​​ជួប​​ទុក្ខ​លំបាក​ ​នៅ​លើ​ភូមិ​សាស្រ្ត​ខណ្ឌ៨ និង​ស្រុក​ប៊ិញ​ចាញ (Binh Chanh)។​ ប្អូន​ៗ​បាន​បង្រៀន​ដោយ​ឥតគិត​ថ្លៃ ​នូវ​សព្វមុខ​វិជ្ជា​តាំងពី​មតេយ្យ​​​ រហូត​ដល់​កម្រិត​ថ្នាក់ទី​៥។ ជា​ង​ពីរ​ឆ្នាំ​នេះ ​លោកគ្រូ Rick ជា​អ្នក​​បង្រៀនភាសា​​អង់គ្លេស​ពីរ​ម៉ោង​​ដោយ​​​ផ្ទាល់​​​ជូន​កុមារ​ទាំងនេះ​ជា​រៀង​រាល់សប្តាហ៍។​



 លោក​គ្រូ​ Rick ឈ្មោះ​ពិត​ Richard Joseph Hoesch អាយុ​៦៦​ឆ្នាំ​ ជនជាតិ​អាមេរិក​ កំពុង​បង្រៀន​ភាសា​អង់គ្លេស​សម្បុរស​ធម៌​​ជូន​កុមារ​ក្រី​ក្រ​
នៅ​មជ្ឈមណ្ឌល​​​អភិវឌ្ឍន៍​​ប៊ិញ​អាន​ ​(Binh An) ខណ្ឌ​៨​ ទីក្រុង​ហូជីមិញ​។


 
មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ប៊ិញ​អាន ​​(Binh An) ស្ថិត​នៅ​ក្នុង​កម្មវិធី​មិត្ត​នៃ​ប្អូន​ៗអនាថា​​ (FFSC) បាន​លោក​តា​ត្រឹន​វ៉ាន់​សយ​ (Tran Van Soi)
បង្កើត​នៅ​ឆ្នាំ​១៩៨៤​។​


 ប្អូនតូចៗ​​ ត្រូវ​បាន​បង្រៀន​ឥត​គិ​តថ្លៃតាំងពី​មតេយ្យ​​​​ រហូតដល់​ថ្នាក់ទី​៥។​

 លោក​គ្រូ​ Rick និង​សហការី​ត្រៀម​ឲ្យ​ម៉ោង​បង្រៀន​​។​

 លោក​គ្រូ​ Rick ទៅ​កាន់​រាល់តុ​ផ្តល់​ប៉ាក​កា​ពណ៌​​និង​គំនូរ​ជូន​ប្អូន​ៗ​។​

 លោក​គ្រូ​ Rick ហាត់​បញ្ចេញ​សូរ​និង​បង្រៀន​វាក្យ​សព្ទ​​ជូន​ប្អូន​ៗ​។​

 លោក​គ្រូ​ Rick ចូល​ចិត្ត​ការងារ​បង្រៀន​ភាសា​អង់គ្លេស​ជូន​ប្អូន​ៗ​ក្រីក្រ​ នៅ​មជ្ឈមណ្ឌល​​អភិវឌ្ឍន៍​​ប៊ិញ​អាន ​​(Binh An)។​

 មិនត្រឹមតែ​បង្រៀន​ភាសា​អង់គ្លេស​ លោកគ្រូ Rick នៅ​ណែនាំ​បង្ហាញ​បំណិនជំនាញ​ផ្សេងៗ​ ជូន​សិស្ស​របស់​ខ្លួន​​។​

 
ប្អូន​ៗ នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ប៊ិញ​អាន​​ (Binh An) ចូលចិត្ត​ពេល​បាន​សំណេះ​សំណាល​ជា​ភាសា​អង់គ្លេស​ជាមួ​យ​លោកគ្រូ​ Rick។​​

 
លោក​ Rick ស្និទ្ធ​ស្នាល​ជាមួយ​ប្អូនៗ​នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​​ប៊ិញអាន​(Binh An)​។​

 ប្អូន​ៗនៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ប៊ិញ​អាន​​ (Binh An) តែង​ព្យាយាម​សិក្សានូវ​ម៉ោង​បង្រៀន​របស់​លោក​គ្រូ​ Rick។​

 លោក​ Rick ជិះ​កង់​​កីឡា​រហ័ស​រហួន​អញ្ជើញ​មក​កាន់​មជ្ឈមណ្ឌល​។ លោក​គ្រូ​និយាយ​រីក​រាយជាមួយ​សហការី​ និង​ត្រៀម​ឧបករណ៍​មួយ​ចំនួន​សម្រាប់​ម៉ោងបង្រៀន​​។​ ថ្នាក់​រៀន​មិន​ទូលាយ​ប៉ុន្មាន​ ប៉ុន្តែ​ប្អូនៗ​នៅ​​ក្នុង​ថ្នាក់​ជាង​៤០​នាក់​សប្បាយ​ចូល​ចិត្ត​​ ពេល​មាន​វត្ត​មាន​របស់​លោកគ្រូ​ Rick។ កា​រកំប្លុក​កំប្លែង​ របស់​លោកគ្រូ​ធ្វើ​ឲ្យ​បរិយាកាស​ថ្នាក់​រៀន​កាន់​តែ​រស់​រវើក​។ ប្អូន​ៗ​រៀន​ភាសា​អង់គ្លេស​ផង​ លាប​ពណ៌​លើ​គំនូរ​ផង​ រួច​ស្រេច​ប្អូន​ៗ​យកទៅ​បង្អួត​លោកគ្រូ​​អំពី​ "ស្នាដៃ​​​” របស់​ខ្លួន​។​​
 
លោកគ្រូ​ Rick ចែក​រំលែកថា​៖ “ប្អូនៗ​តែង​រីក​រាយ​សប្បាយ ​​ពួកវាមាន​​ចិត្ត​ល្អ​។​ ខ្ញុំ​បាន​​ជំនួយ​​​លើ​បទដ្ឋាន​​បង្រៀន​​ជា​ច្រើន​ សហការី​តែង​ជួយ​ខ្ញុំ​អស់​ពីចិត្ត​ពីថ្លើម​ ធ្វើ​ឲ្យ​ការងារ​របស់​ខ្ញុំ​បាន​ងាយ​ស្រួល​ជាង​”។​
 
ជាមួយ​លោកគ្រូ​ Rick វៀតណាម​ពិតជា​កន្លែង​មួយ​ដ៏​ប្រពៃណាស់។ ពេល​ធ្វើ​ដំណើរ​មក​ដល់​ទីក្រុង​ហូជីមិញ​នៅ​ឆ្នាំ​២០១៣ តាម​រយៈ​ការ​ឧទ្ទេសនាម​​ពី​មិត្ត​ភក្តិ​ លោកគ្រូ​ស្គាល់​ FFSC ហើយ​​​ចូល​ចិត្ត​អង្គការ​នេះ ជាមួយ​កំណត់​ទិស​ដៅ​ គោល​ដៅ​ដែល​មាន​តម្លៃ​​​​មនុស្សសាស្រ្ត​​សម្រាប់​ប្អូន​ៗ។ លោកគ្រូ​ Rick ឲ្យ​ដឹង​ថា ចន្លោះពេលវេលា​ពី​ប្រទេស​អាមេរិក​​កាន់តែ​ឆ្ងាយ​សន្សឹមទៅ​ ពី​ព្រោះ​លោកគ្រូ​សម​ជាមួយ​កម្តៅ​ថ្ងៃ​របស់​វៀតណាម ​និង​មិន​ដាច់​ចិត្តឆ្ងាយ​ពី​ប្អូន​ៗ​​នៅ​ប៊ិញអាន​(Binh An)​​៕​
 

អត្ថបទ៖ ង្វៀន​វូ​ថាញ​ដាត​   រូបថត៖ ថុង​ហាយ​


Top