• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោក Xi Jinping ជាប់ឆ្នោតជាប្រធានរដ្ឋចិនសារជាថ្មី


 លោក Xi Jinping ជាប់ឆ្នោតជាប្រធានរដ្ឋចិនសារជាថ្មី

នាព្រឹកថ្ងៃទី១៧ ខែមីនា​ ឆ្នាំ២០១៨ នៅមហាសាលប្រជាជននៅ​ទីក្រុងប៉េ​កាំងរបស់ចិន សម័យ​ប្រ​ជុំលើក​ដំបូង​នៃមហាសន្និ​បាត​ប្រជាជនទាំងមូល (​រដ្ឋសភា) ចិននីតិកាលទី១៣ បា​នផ្ដល់សេចក្ដីទុក​​ចិត្តបោះឆ្នោ​តជ្រើស​រើស​លោក​ Xi Jinping ជាប្រធានរដ្ឋ និងជាប្រធាន​​គណកម្មធិការ​បក្ស​យោធាម​ជ្ឈឹម​ថែម​១​អាណត្តិ​​ទៀត និងលោក​ Li Zhan Shu ជាប្រធានរដ្ឋសភា​នីតិកាល​ទី១៣។ អាណត្តិទី ២ នេះរបស់លោក X​i Jinping នឹងបញ្ចប់​ នាឆ្នាំ ​២០២៣ ខាងមុខ។​

បន្ទាប់ពីជាប់ឆ្នោត ប្រធានរដ្ឋចិន ​លោក Xi Jinping និងកម្មាភិបាលដែលទើប​នឹង​ជាប់​ឆ្នោត បាន​ធ្វើ​សច្ចា​ប្រណិធាន​​ស្មោះស្ម័គ្រជាមួយរដ្ឋធ​ម្មនុញ្ញ។ ក៏នាព្រឹកថ្ងៃទី១៧ ​ខែមីនា ឆ្នាំ២០១៨ ដដែល​ សម័យ​ប្រជុំលើក​ដំបូង​នៃ​រដ្ឋសភា​ចិន​នីតិកាលទី ១៣ បាន​អនុម័​តលើផែនការកំណែទម្រង់ក្រុមប្រឹក្សារ​ដ្ឋដោយ​ទ្រង់ទ្រាយ​ធំ  ដើម្បី​ពង្រឹ​​ង​ក្បាល​ម៉ាស៊ីន​រដ្ឋាភិបាល​ឲ្យដំ​ណើរការ​​ប្រកបដោយ​ប្រសិទ្ធភាពនិ​ង​មាន​ជំនាញ​វិជ្ជាជីវៈ​ថែម​ទៀត​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​​
 

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានឯកភាពដាក់ជូនសម័យប្រជុំលើកទី៧ នៃរដ្ឋសភា ដើម្បីពិចារណាលើគោលជំហរវិនិយោគ សាងសង់ផ្លូវល្បឿនលឿន ខាងជើង-ខាងត្បូង ផ្នែក Gia Nghia (Dak Nong) - Chon Thanh (Binh Phuoc)។

Top