• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោក Vuong Dinh Hue ជាប់ឆ្នោតជាប្រធានរដ្ឋសភានីតិកាលទី ១៥

នារសៀលថ្ងៃទី ២០ ខែកក្កដា ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៥ ដោយសម្លេងគាំទ្រភាគច្រើន រដ្ឋសភាបានបោះឆ្នោតជ្រើសតាំងលោក Vuong Dinh Hue សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភាវៀតណាម ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត កាន់ដំណែងជាប្រធានរដ្ឋសភានីតិកាលទី ១៥។

លោក Vuong Dinh Hue អញ្ជើញស្បថចូលកាន់តំណែងជាប្រធានរដ្ឋសភានីតិកាលទី ១៥  (រូបថតៈ Doan Tan/TTXVN)


អញ្ជើញស្បថចូលកាន់ដំណែងចំពោះមុខរដ្ឋសភា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានប្តេជ្ញាចិត្តស្មោះត្រង់ជាដាច់ខាតចំពោះមាតុភូមិ ចំពោះប្រជាជនចំពោះរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយខិតខំប្រឹងប្រែង បំពេញយ៉ាងល្អនូវភារកិច្ចដែលបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន។

ថ្លែងបន្ទាប់ពីពិធីស្បថចូលកាន់ដំណែងប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអះអាងថា កាន់តំណែងជាប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមនីតិកាលទី ១៥ គឺជាកិត្តិយសនិងជាទំនួលខុសត្រូវដ៏ធ្ងន់សម្រាប់រូបលោកផ្ទាល់។

“ក្នុងនាមជាប្រធានរដ្ឋសភា ខ្ញុំសូមសច្ចាររួមគ្នាជាមួយរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ភ្នាក់ងារនៃរដ្ឋសភានិងសមាជិករដ្ឋសភា ដើម្បីទទួលមរតកនិងលើកកម្ពស់ប្រពៃណីយ៉ាងល្អប្រសើរក្នុងរយៈពេល ៧៥ ឆ្នាំនៃ រដ្ឋសភាវៀតណាមបន្តផ្លាស់ប្តូរថ្មីវិធីសាស្រ្តច្នៃប្រឌិត កែលម្អគុណភាពនិងប្រសិទ្ធភាពនៃសកម្មភាពរបស់រដ្ឋសភា ដើម្បីគោលដៅចុងក្រោយបម្រើផលប្រយោជន៍ជាតិ ប្រទេសជាតិនិងសេចក្តីសុខរបស់ប្រជាជនវៀតណាម។ ជាពិសេស បង្កើនគុណភាពនិងប្រសិទ្ធភាពនៃប្រតិបត្តិការរបស់រដ្ឋសភាជានិច្ច”។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានលើកឡើងថា ក្នុងដំណើរការ ៧៥ឆ្នាំនៃការអភិវឌ្ឍន៍ រដ្ឋសភាវៀតណាមជានិច្ចកាលជាកន្លែងប្រមូលផ្តុំប្រាជ្ញា ភាពក្លាហាននិងកម្លាំងពលំដើម្បីបង្រួបបង្រួមប្រជាជាតិទាំងមូល ហើយជានិច្ចរួមដំណើរជាមួយប្រទេសជាតិ។ ដោយមានកម្លាំងពលំដ៏ធំធេងនោះ លោកជឿជាក់ថារដ្ឋសភាវៀតណាមនីតិកាលទី ១៥ នឹងបំពេញយ៉ាងល្អភារកិច្ចដែលបក្សនិងប្រជាជនប្រគល់ជូនជាពុំខាន។

លោក Vuong Dinh Hue កើតក្នុងឆ្នាំ ១៩៥៧ មកពីឃុំ Nghi Xuan ស្រុក Nghi Locខេត្ត Nghe An។ លោកជាសាស្ត្រាចារ្យ-បណ្ឌិតសេដ្ឋកិច្ច ជាសមាជិកមជ្ឈឹមបក្សនីតិកាលទី ១០,១១,១២,១៣ ជាសមាជិកការិយាល័យនយោបាយនីតិកាលទី ១២,១៣ និងជាសមាជិករដ្ឋសភានីតិកាលទី ១៣,១៤,១៥។

លោកធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមនិងជាឧបនាយករដ្ឋមន្ត្រី។ នៅខែកុម្ភៈឆ្នាំ ២០២០ លោក Vuong Dinh Hue ត្រូវបានការិយាល័យនយោបាយចាត់ចែងជាលេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ។ នៅខែមីនាឆ្នាំ ២០២១ លោកត្រូវបានរដ្ឋសភាជ្រើសតាំង កាន់តំណែងជាប្រធានរដ្ឋ នីតិកាលទី ១៤ និងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top