ព័ត៌មាន
លោក Tran Dai Quang៖ ពង្រីករូបសណ្ឋាន “ប៉ូលីសសមុទ្ររួមដំណើរជាមួយអ្នកនេសាទ” ឲ្យបានជាក់ស្ដែងថែមទៀត
(រូបថត៖ TTXVN)
នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានជួបសំណេះសំណាលជាមួយគណៈប្រតិភូ គំរូនៃកងកម្លាំង នគរបាលសមុទ្រ តំណាងនៃអាជ្ញាធរនិងសហគមន៍អ្នកនេសាទនៃឃុំ ស្រុកកោះ ទាំង១១ក្នុងទូទាំងប្រទេសនិងតំណាងនៃសហគ្រាស និងអង្គការនយោបាយ សង្គមនានាទៀតផង។
នៅទីនេះ ប្រធានរដ្ឋលោក Tran Dai Quang បានអបអរ សាទរនិងកោតសរសើរចំពោះស្នាដៃឆ្នើមៗដែលកងកម្លាំងនគរបាលសមុទ្រ ដណ្ដើមបានក្នុងអំឡុង២០ឆ្នាំកន្លងទៅ ព្រមទាំងកោតសរសើរអ្នកនេសាទ ដែលមានស្នាដៃឆ្នើមៗក្នុងចលនា “ប៉ូលីសសមុទ្ររួមដំណើរជាមួយអ្នកនេសាទ” ផងដែរ។
លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា កោះសមុទ្រវៀតណាមមានតួនាទីសំខាន់ ពិសេសក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស ព្រោះថានេះជាលំហរស់នៅ និងអភិវឌ្ឍន៍របស់ប្រជាជាតិ។ លោក Tran Dai Quang បានស្នើឲ្យកងកម្លាំង នគរបាលសមុទ្របន្តអនុវត្តន៍ឲ្យបានល្អភារកិច្ចត្រួតពិនិត្យ យាមល្បាត ឃ្លាំមើល ការអនុវត្តច្បាប់ រួមចំណែករក្សាបរិយកាសសន្តិភាពស្ថិរភាពដើម្បីអភិវឌ្ឍន៍សេដ្ឋ កិច្ចសង្គមរបស់ប្រទេសជាតិ ប្ដេជ្ញាប្រយុទ្ធប្រឆាំងបទល្មើស ចូលរួមស្វែងរក ជួយសង្គ្រោះ ការពារបរិស្ថាននិងទប់ទល់នឹងឧប្បតិ្តហេតុនៅសមុទ្រ ព្រមទាំង អនុវត្តឲ្យបានល្អកិច្ចការបរទេសនិងកិច្ចសហប្រតិបតិ្តការអន្តរជាតិផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម