• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

លោក Randy ៖ អ្នកច្រៀងបណ្តាបទចម្រៀងស្តីពីស្រុកកំណើតនិងមាតា

ល្បីឈ្មោះ​ក្នុង​សហគមន៍​​​អាណិកជន​​វៀតណាម​ នៅ​សហរដ្ឋអាមេរិក ​ដោយ​សូរសម្លេង​ពិរោះ​និងកក់ក្តៅ អ្នក​ចម្រៀង​កូន​កាត់វៀតណាម​ - អាមេរិក លោក​ Randy មាន​សូរ​សម្លេង​​រោទ៍ដោយមិនទាន់បានដុះខាត់ ប៉ុន្តែសូរ​សម្លេង​នេះ​ដូចជាការ​រៀបរាប់​ពីរឿងរ៉ាវ​ក្នុង​ដួង​ចិត្ត​ លោក Randy បាន​ធ្វើ​ទស្សនកជន​​​បាន​រំ​ភើប​​ចិត្ត​និង​ស្រក់​ទឹក​ភ្នែក​។

ប៉ុន្មាន​ឆ្នាំ​ថ្មីៗនេះ លោក​ Randy តែ​ង​តែ​សម្តែង នៅប្រទេសវៀតណាម​ ពីពោះ​ “លោក​ចង់​ត្រឡប់​​ទៅ​ស្រុក​កំ​ណើត​វិញ ដើម្បី​ជិតស្និទ្ធថែម​ទៀត​​នឹង​ភូមិស្រុក​ ជាង​នេះ​ទៀត លោក​បាន​ឧទ្ទេសនាម​បណ្តា​បទចម្រៀង​ពិរោះ​មាន​​ទំនុក​ចម្រៀង​ជា​ភាសារ​វៀតណាម ដល់​ទស្សនិក ក៏​ដូចជា​​បញ្ចូល​បណ្តា​រូបភាព​ស្រស់​ស្អាត​របស់​ប្រទេស​ជាតិ​​ក្នុង​​​បទ​ចម្រៀង​របស់​ខ្លួន ផង​ដែរ”។

លោក Randy មាន​ឈ្មោះ​​ពិត​គឺ​​ត្រឹន​ក្វឹក​តួន (Tran Quoc Tuan) ធំឡើង​ នៅ​មជ្ឈមណ្ឌល​កុមារកំព្រា ថាញ​តឹម (Thanh Tam) (ខេត្ត​ដាណាំង) (Da Nang)។ នៅ​ពេល​អាយុ ៥ ឆ្នាំ​ លោក​បាន​ក្លាយ​ទៅ​ជា​កូនធម៌ ក្នុង​គ្រួសារ​​មួយ​​ដែល​រស់​នៅ​​ឃុំ​កឹម​​ហា (Cam Ha) (ទីក្រុង​ហុយ​អាន) (Hoi An)។ 


នា​ពេល​រសៀលមួយ យើង​ខ្ញុំ​បាន​ណាត់ជួប​លោក Randy នៅ​ហាង​ក្វាហ្វេមួយ​ ស្ថិត​​ នៅ​កណ្តាល​ទីក្រុង​ហូជីមិញ (Ho Chi Minh) ។ ចំណាប់អារម្មណ៍​ដំបូង​របស់​យើង​ខ្ញុំចំពោះលោក Randy គឺជា​មនុស្សម្នាក់​ពោរពេញដោយ​ថាមពល ជាពិសេស​ លោក​ចេះ​​និយាយភាសាវៀតណាម​ល្អណាស់ និង​ច្រៀង​បទចម្រៀង​វៀតណាម​យ៉ាង​ច្បាស់ ទោះ​បី​លោក​បាន​រស់​នៅ​សហរដ្ឋអាមេរិក​ តាំងពី​លោក​មាន ២០ ឆ្នាំហើយ។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនៃ​ទសវត្សរ៍ ១៩៩០ លោក Randy​ បាន​​មក​សហរដ្ឋអាមេរិក​និង​អន្តោប្រវេសន៍នៅ​ទីនេះ​ ហើយ​ចូលរួម​ក្នុង​ការ​ប្រឡង​​ច្រៀង​ karaoke នៅ​តំបន់​ខាង​ត្បូង​នៃរដ្ឋ California ដែលរៀបចំ​ដោយ​សហគមន៍​​អាណិកជនវៀត ណាម​។ ​​ក្នុងការ​ប្រឡង​លើកទីមួយ​​ លោក Randy បានទទួល​ពានរង្វាន់​គឺ​វិទ្យុ​ cassette​ មួយគ្រឿង។ ​​ ​​ក្នុងការ​ប្រឡង​លើកទីពី​រ​បន្ទាប់ពី ៥ ឆ្នាំ​ក្រោយ លោក​បាន​​ចុះ​​បញ្ជី​ឈ្មោះការ​ប្រកួតនេះ ​និងបាន​​ទទួល​ពានរង្វាន់​លេខ​មួយ​។  បន្ទាប់មក លោក​​​ Randy បាន​​ក្លាយទៅ​ជា​សមាជិក​នៃ​ក្រុម​ភ្លេង ហាយ​អៅ (Hai Au) នៅ​រដ្ឋ California នា​ឆ្នាំ១៩៩២ ហើយតាំង​ពី​ពេល​នោះ​លោក​ Randy បាន​ចាប់​ផ្តើម​​ការ​ច្រៀង​ជា​ជំនាញ។


អ្នកច្រៀងអាណិកជនវៀតណាម  - អាមេរិក ឈ្មោះ Randy។
រូបថត៖ ដាំងគីមភឿង


អ្នកច្រៀង Randy សម្តែង ក្នុងព្រឹត្តិការណ៍តន្ត្រីមួយ នៅប្រទេសអូស្ត្រាលី។
រូបថត៖ ឯកសារ


Ablum របស់អ្នកចម្រៀង Randy ត្រូវបានឧទ្ទេសនាមដល់ទស្សនិកជន នៅប្រទេសអូស្ត្រាលី។
រូបថត៖ ឯកសារ

នា​ឆ្នាំ១៩៩០ លោក Randy បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​ជា​ដំបូង​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​លោក​បាន​ស្គាល់​​ដោយ​ឈ្មោះហៅ​ក្រៅ “អ្នក​ចម្រៀង​ស្វែងរកម្តាយ” ។ ​​ត្រឡប់​មក​វៀតណាម​វិញ​និងសម្តែង ចំពោះ​អ្នក​ចម្រៀង​រូបនេះ​ក៏គឺ​ដំណើរ​ការ​​ស្វែងរក​មាតា ផងដែរ។ នា​បច្ចុប្បន្ននេះ ដោយ​ការ​ជួយឧបត្ថម្ភ​របស់​អង្គការ​មួយ​ចំនួន​ ក៏ដូចជា​បុគ្គលជា​ច្រើន​នាក់ លោក​បានមាន​ជំនួប​ជា​ច្រើន ដែល​រៀបចំនៅ​ភូមិសាស្ត្រនានា​ លើទូទាំង​ប្រទេស​ ដើម្បី​ជួប​បណ្តា​ស្ត្រី​អាច​ជា​​មាតា​បង្កើត​របស់​លោក។

ប៉ុន្តែ​​ស្រ្តីទាំងឡាយ​ដែល​លោក​បាន​ជួប​ មិន​មែន​ជា​មាតា​បង្កើត​របស់​លោក។​​ ​ទោះ​បីដូច្នោះ លោក​បន្ត​បំ​ណង​​ស្វែង​រក​មាតា​បង្កើតបាន​ ទោះ​បី​នេះ​គឺ​ក្តី​សង្ឃឹម​ស្តួច​ស្តើងណាស់។ 

តាម​លោក ​Randyឪពុក​របស់​លោក​គឺជន​ជាតិ​អាមេរិក រីឯអ្នកម្តាយ​គឺ​ជនជាតិ​វៀតណាម ប៉ុន្តែ​តាំង​ពីពេល​ទើបបង្កើត លោក​បាន​រស់នៅមណ្ឌល​កំពារ​កុមារ​ នៅខេត្ត​​ដាណាំង (Da Nang) មុនពេល​គ្រួសារ​មួយ​រស់​នៅឃុំ​កឹម​ហា​ (Cam Ha) ទី​ក្រុង​ហុយ​​អាន (Hoi An)​ទទួល​ជា​កូន​ធម៌។ 


តាំងពីតូច លោក​បាន​ខ្វះខាត​មនោសញ្ចេតនា​របស់គ្រួសារ ពិសេសជាមនោសញ្ចេតនា​​​របស់​មាតា។​ ការ​ខ្វះ​ខាត​នេះ​បាន​បង្កើត​ឡើងនូវបំផុសគំនិត ដូច្នេះ​នៅពេល​លោក Randy ច្រៀងបទ​ចម្រៀង​វៀតណាម ទស្សនិកជន​ទទួល​អារម្មណ៍​​នូវ​មនោសញ្ចេតនា​រវាង​មាតា​និង​កូន ។


បទចម្រៀងមួយ​ចំនួន ដូចជា៖ “មាតា” ​“ច្រៀង​បទ​ចម្រៀង​ដែល​មាតាពពែ​កូន​”​“​ទី​កន្លែង​នោះ​មាតាកំពុង​រង់ចាំ” បាន​សម្តែង​ដោយ​អ្នកច្រៀង Randy ដែល​បន្ទុក​​​​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​​ ក្នុង​ដួង​ចិត្ត​ទស្សនិកជន ដោយសូរសម្លេង​​ពិសេស ពិរោះ​ ប៉ុន្តែស្វាហាប់និងអជ្សុក “និយាយ​អំពី​ Randy  ក៏ដូចជានិយាយអំពីមាតា​​ អំពី​មាតុភូមិវៀតណាម”ទស្សនិកជន​ម្នាក់​បាន​និយាយអំពី​អ្នក​ច្រៀង​រូបនេះ​​ បន្ទាប់ពី​លោកសម្តែង…

តាំងពីឆ្នាំ២០០០ លោក Randy បាន​និពន្ធបណ្តា​បទ​ចម្រៀង​ជា​ភាសា​វៀតណាម និង​​រហូត​ដល់​បច្ចុប្បន្ននេះ លោក​បាន​និពន្ធ​បទចម្រៀង​ចំនួន ៤០ បទ ភាគច្រើន​​​ផ្តោត​ទៅលើ​ប្រធានបទ​អំពី​មាតា ឪពុក ក្តី​ស្នេហានិង​ក្តីស្នេហា​ប្រទេសជាតិ។ លោក​បាន​គិត​ថា៖ និពន្ធ​បទ​ចម្រៀង​​​ចំពោះ​យើង​ខ្ញុំ​ ដូចជា​គូរ​គំនូរ​ដោយ​​សម្តី ​មនោសញ្ចេតនា​និង​អារម្មណ៍នឹង​បង្កើត​ឡើង​​គំនូរ​ស្រស់​ស្អាត​​មួយ​ផ្ទាំង”។

បទចម្រៀង​​ត្រូវបានវាយតំលៃ​ខ្ពស់ ដូចជា៖ អ្នក​ម្តាយ លោកឪពុក ស្នាម​របួស​អរូបី ​រឿង​​រ៉ាវ​ជីវិត ​រង់ចាំដំណឹង​របស់លោកឪពុក ​ច្រៀង​បទចម្រៀង​ដែល​អ្នក​ម្តាយ​បាន​បំពេរ នឹកខ្លាំងណាស់​ប្រពន្ធខ្ញុំ​អើយ…

ប្រពន្ធ​លោក​ Randy (ស្រុក​កំណើត​នៅ​ខេត្ត​ឡុង​អាន (Long An) ប៉ុន្តែ​នា​បច្ចុប្បន្ននេះ​​រស់​នៅ​ទីក្រុង​ហូជីមិញ(Hồ Chí Minh))​ គឺ​ប្រភព​បំផុស​គំនិត​​ដោយឥត​ឈប់ឈរ​​ សំរាប់​លោក ​ Randy និពន្ធ​បណ្តា​បទចម្រៀង​​អំពី​​ប្រពន្ធ​ ស្ត្រី​។ ប្រពន្ធលោកត​តែង​តែ​​រៀបចំ​​ឥវ៉ាន​យ៉ាងហ្មត់​ចត់​​ មុនពេល​លោក​​ទៅ​សម្តែង​​​ នៅ​បរទេស ប្រពន្ធលោក​តែង​​តែ​គាំទ្រ​អស់​កម្លាំង​កាយចិត្ត​​ចំពោះលោក​ និង​តែង​តែ​ផ្តល់​មតិសំរាប់​បណ្តា​បបទ​ចម្រៀង​ដែល​លោក​បាន​និពន្ធ។


លោក Randy បានស្គាល់គឺអ្នកច្រៀងតែតែច្រៀងបទចម្រៀងស្តីពីម្តាយនិងស្រុកកំណើតវៀតណាម។
រូបថត៖ ដាំងគីមភឿង


លោក Randy“ស្រមើស្រមៃ” ក្នុងទំនងភ្លេង នាពេលសម្តែង នៅប្រទេសវៀតណាម។
រូបថត៖ ដាំងគីមភឿង


លោក Randy មកប្រទេសវៀតណាមជាច្រើនដងហើយ និងសម្តែងនៅខេត្តនានានៃប្រទេសវៀតណាម
ពីព្រោះ លោកមានបំណងនូវការរកឃើញមាតារបស់លោក។
រូបថត៖ ដាំងគីមភឿង


លោក Randy ចម្រៀងជាមួយទស្សនិកជនម្នាក់ ក្នុងកម្មវិធីសម្តែងរបស់លោក
នៅទីក្រុងហូជីមិញ (Ho Chi Minh) ។
រូបថត៖ ដាំងគីមភឿង


អ្នកចម្រៀង Randy ថតរូបទុកជាអនុស្សាវរីយ៍ជាមួយអ្នកចូលចិត្តសូរសម្លេងរបស់លោក Randy។
រូបថត៖ ដាំងគីមភឿង

មិន​​និពន្ធ​តែប៉ុណ្ណោះ លោក Randy ក៏បាន​បញ្ចូល​ទេសភាព​​របស់​ស្រុក​វៀតណាម​​ ក្នុង​វីដេអូ​តន្ត្រីរបស់​ខ្លួន។ លោក​​​ចង់​ឧទ្ទេសនាម​ដល់​ពិភពលោក​​បណ្តា​ទេសភាព ប្រជាជន​ វប្បធម៌និង​ទំនៀម​ទំលាប់​របស់​ប្រទេស​វៀត​ណាម​​ ដែល​លោក​បាន​បញ្ចូល​ក្នុង​បទ​ចម្រៀង​របស់​ខ្លួន។

នាពេល​ថ្មីៗ នេះ លោក Randy បាន​ឲ្យដឹង​ថា លោក​​បាន​ចុះ​កិច្ច​សន្យា​ជាមួយ​​កញ្ចក់​តន្ត្រី​មួយ ដែល​ផ្សព្វ​ផ្សាយ​លើ​គេហទំព័រ
 youtube លោក​ Randy ម្រោងនឹងដាក់​ចំណងជើង​រង ដើម្បី​ទស្សនិកជន​បរទេស​​ក៏​ស្តាប់​និង​យល់​បទ​ចម្រៀង​ដែល​និពន្ធ​ ដោយតន្ត្រីករ​វៀតណាម។


“ដោយ​​ទស្សនិកជន​បរទេស​មិន​យល់​អក្សរវៀតណាម ​យើង​មាន​បទ​ចម្រៀង បទ​កំណាព្យល្អ តន្ត្រី​ករពូកែ ខ្ញុំ​បាន​បកប្រែ ពីព្រោះខ្ញុំ​ចង់​រួម​ចំណែក ដើម្បី​ឧទ្ទេសនាម​អ្វី​ដ៏ស្រស់ស្អាតៗ របស់ប្រទេស​វៀតណាមដល់​មហាជន” អ្នក​​ចម្រៀង​រូបនេះ បាន​ចែក​រំលែកគម្រោង​របស់​លោក នា​ពេល​អនាគត./.

អត្ថបទ៖ សើន​ងា រូបថត៖ ដាំង​គីម​ភឿង​
និង​ឯកសារ​របស់​អ្នក​ចម្រៀង Randy


សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top