• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

លោក Marc De Muynck នឹងការធ្វើដំណើរព្រមទាំងទឹកចិត្តស្រឡាញ់ចំពោះប្រទេសវៀតណាម

លើកដំបូង​លោក​ធ្វើដំណើរ​មកដល់​ប្រទេស​វៀតណាម ​នៅ​ឆ្នាំ​២០០១ លោក​ Marc De Muynck ជា​ជនជាតិ​បារាំង​ មានទឹក​ចិត្ត​ស្រឡាញ់​ជ្រាល​ជ្រៅ​ចំពោះ​​ប្រទេស​​វៀតណាម​ ដោយ​មាន​សកម្មភាព​សប្បុរសធម៌​​​​ដ៏មានអត្ថ​ន័យ​ ​និង​ជា​ស្ថាបនិក​​មជ្ឈមណ្ឌល​ចិញ្ចឹម​ថែទាំ​​​និង​អប់​រំ​​កុមារ​កំព្រា​ នៅ​ស្រុក​​កឹនយ៉ួក (Can Giuoc) ខេត្ត​​ឡុង​អាន (Long An)​​។​

លោក Marc De Muynck នៅ​ចង​ចាំ​ច្បាស់ថា​ ​លើក​​ដំបូង​​លោក​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​​វៀត​ណាម ​នា​ឆ្នាំ​២០០១។ នោះ​គឺពេល​​លោក​បានចំណាយ​​​វេលាគម្រប់​​៣ខែ​គត់​ ធ្វើដំណើរ​​ទេសចរណ៍​គ្រប់​ទី​កន្លែង​នៅប្រទេស​​វៀតណាម​ ពិសេស​​គឺ​នៅ​តាម​​ខេត្ត​​ភូមិភាគ​និរតី នៃ​​​​ភូមិ​ភាគ​​​ខាង​ត្បូង​វៀតណាម​។ នេះ​ក៏ជា​ទីកន្លែង​ដែល​លោក​ Marc De Muynck ជួប​​និង​ស្គាល់​​មិត្ត​ថ្មី​ម្នាក់​​ ជា​​ពិសេស​លោក​​យល់​ឃើញ​នៅ​ទីណា​​នោះ​ នៅមាន​ជីវិត​ទុគ៌ត​ កុមារ​​ពិត​ជា​មានការ​កង្វះខាត​​ខាង​​សម្ភារ​​។ គំនិត​នេះ ​បាន​ជំរុញ​ឱ្យ​លោក​មាន​សកម្មភាព​ជាក់ស្តែង​ ពេល​​វិល​ត្រឡប់​​មកប្រទេស​​វៀតណាមម្តង​ទៀត​​​នៅ​ឆ្នាំ​២០០៦ លោក​បាន​​អនុវត្ត​សកម្មភាព​​សប្បុរសធម៌​ ​ដើម្បី​រួម​​​ចំណែក​ជំនួយ​ដល់​​ស្ថាន​ភាព​ទុក្ខ​លំបាក។

ផ្តល់ទឹក​​ចិត្ត​ពន់ពេក​ ​ចំពោះ​ប្រជាជនដែលរស់​​​នៅ​តាម​ខេត្ត​ភូមិភាគ​​នីរតី នៃ​​ភូមិ​ភាគ​​​ខាង​ត្បូង​វៀតណាម​ ពី​ផ្ទះ​នៅ​ស្រុក​ប៊ិញ​ចាញ​ (Binh Chanh) ​(ទីក្រុង​ហូជីមិញ​)​ លោក Marc De Muynck ចាប់​ផ្តើម​ធ្វើ​ដំណើរ​មក​ទីនេះ ដើម្បី​ត្រួត​ពិនិត្យ​ ឡើង​ផែនការ​​ជំនួយ​ដល់​មាមីងជួប​ទុក្ខ​លំបាក​។ ចំពោះ​លោក​ ​ក៏មិនអាច​​ចាំ​បាន​ថា ​ធ្វើ​ដំណើរ​មក​​ដល់​មូលដ្ឋាន​នេះ ប៉ុន្មាន​លើកទៅហើយ​ ដើម្បី​ឡើង​ផែនកា​រ ​និង​អនុវត្ត​សកម្មភាព​​សប្បុរសធម៌ របស់​ខ្លួន​ដូចជា៖ ​​ស្វាន​អណ្តូង​ទឹក​ស្អាត កសាង​សាលា​រៀន​ ផ្ទះ​សប្បុរសធម៌​ ប្រគល់ជូន​​ម៉ាស៊ីន​​ចម្រោះ​​​ទឹក​ស្អាត​​ ផ្តល់​អាហារូបករណ៍​ដល់​សិស្សានុសិស្ស​ក្រីក្រ ​សង្វាត់​រៀន​សូត្រ​​ជាដើម​។ ជំហាន​ដាន​ជើង​​សប្បុរសធម៌​ របស់​លោក​ Marc De Muynck បាន​​លំហូរ​ចូល​គ្រប់​ខេត្ត​ដូចជា៖ ខេត្ត​​បេន​ត្រែ (Ben Tre) សុក​ត្រាំង (Soc Trang) ត្រាវិញ​ (Tra Vinh) ឡុង​អាន (Long An) ​ជាដើម​។

 


 លោក​ Marc De Muynck ជាជនជាតិ​បារាំង មានទឹក​ចិត្ត​​​ស្រឡាញ់​ជ្រាល​​ជ្រៅ​​ ចំពោះ​ប្រទេស​វៀត​ណាម​ ជាមួយ​នឹង​សកម្មភាព​សប្បុរសធម៌​ដ៏មានអត្ថន័យ​ ​និង​​ជា​​ស្ថាបនិក​មជ្ឈមណ្ឌល​ចិញ្ចឹម​ថែទាំ​​​និង​អប់​រំ​កុមារ​​កំព្រា​ នៅ​ស្រុក​កឹនយ៉ួក​​ (Can Giuoc)​ ខេត្ត​ឡុង​អាន (Long An)​។ រូបថត៖ សើនងៀ​


 ... ទីកន្លែងដែល​​លោក​និង​លោកស្រី​ យឿង ​គីម​ឡៀន​ (Duong Kim Lien) (ទីក្រុង​​ហូជីមិញ ) ជា​មិត្ត​ជិតស្និទ្ធ​របស់​លោក ហើយ​ក៏ជា​ស្ថាបនិក​​មជ្ឈមណ្ឌល​ចាប់​ពី​​ចុង​ឆ្នាំ​២០១៦ សព្វថ្ងៃ​ជា​​ដំបូល​ផ្ទះ​​សុភមង្គល​​​សង្រ្គោះ​​​​កុមារ​​កំព្រា​ចំនួន​១១​នាក់។ រូបថត៖ សើន​ងៀ


  មជ្ឈមណ្ឌល​ជា​ទីកន្លែង​ ដែលមាន​បន្ទប់​បានបែង​ចែក​ទៅ​ជា​តំបន់​ផ្សេង​ៗ ជាមួយ​នឹង​​សម្ភារ​ពេញលេញ​​សម្រាប់​​ថែទាំ​កុមារ​​​ឱ្យ​បាន​ល្អបំផុត ​ដែល​អាច​ធ្វើ​ទៅ​រួច​។ រូបថត៖ សើន​ងៀ​


 លោ​ក Marc De Muynck ថែទាំ​​​ក្មេង​ៗ​ដោយ​ផ្ទាល់ដៃ​ មុន​ពេល​គេង​ថ្ងៃ​ត្រង់​។ រូបថត៖ សើន​ងៀ


 ... បញ្ចុក​បបរ​ឱ្យ​ក្មេង​ៗ​នៅ​មជ្ឈមណ្ឌល​។ រូបថត៖ សើន​ងៀ​


 ក្មេង​ៗនៅ​មជ្ឈមណ្ឌល ​តែង​បាន​ដាក់​ឈ្មោះ​ទៅ​តាម​​ត្រកូល​​​យឿង​ (Duong) (ត្រកូល​​លោក​ស្រី​ យឿង ​គីម​ឡឿន​  - Duong Kim Lien​​) ឈ្មោះ​កណ្តាល​គឺ​មិញ​ (Minh) (ឈ្មោះ​នៅវៀតណាម ​របស់​លោក​ Marc De Muynck)​។ រូបថត៖ សើន​ងៀ​


 លោក​ Marc De Muynck និង​បងស្រី​ ង្វៀន ​ធី​ហុង​ថឹម​ (Nguyen Thi Hong Tham) អ្នក​បកប្រែ​និង​ជា​លេខាធិការនៃ​ការិយាល័យ​ និង​ជា​អ្នក​ជំនួយការ​​​លោក​ Marc De Muynck ចាប់ត្រឹម​​​ពេល​មជ្ឈមណ្ឌល​ថ្មី​ដាក់ឱ្យ​ដំណើរ​ការ​។ រូបថត៖ សើន​ងៀ​


 លោក​ Marc De Muynck និង​លោកស្រី​ ​យឿង ​គីម​ឡៀន​ (Duong Kim Lien) ​ប្រព័ន្ធ​​ម៉ាស៊ីន​ចម្រោះ​ទឹក​ស្អាត​ បណ្តាក់​ដោយ​អង្គការ​​ក្រៅ​រដ្ឋាភិបាល​បារាំង​ ប្រគល់​​ជូន​មាមីង​​ភូមិភាគ​នីរតី​​នៃ​ភូមិ​ភាគ​ខាង​ត្បូង​​វៀតណាម​។ រូបថត៖ ឯកសារ​


 លោក​ Marc De Muynck និង​មិត្ត ​ប្រគល់​កង់​​​ព្រម​ទាំង​អាហារូបករណ៍ ​ជូន​ដល់​​សិស្សានុសិស្ស​នៅ​តាម​ខេត្ត​ភូមិភាគ​ខាង​លិច​នៃ​ភូមិភាគ​ខាង​ត្បូង​វៀណាម​។​ រូបថត៖ ឯកសារ​


 លោក​ Marc De Muynck និង​សម្ពន្ធ​សហគម​​សប្បុរសធម៌ Les Enfants du Dragon ​ ប្រគល់​​​ផ្ទះ​សប្បុរសធម៌​ជូន​មាមីង​ ដែល​មាន​ស្ថាន​ភាព​ទុក្ខ​លំបាក​នៅ​ខេត្ត​ស្រុក​ត្រាំង (Soc Trang)​​។ រូបថត៖ ឯកសារ​

 

ពិសេស​ បាន​រដ្ឋ​អំណាច​ខេត្ត​ឡុង​អាន (Long An) ​ជំនួយ​​ឱ្យ​កម្ចី​ដី​ លោកបាន​​អំពាវ​នាវ​ហៅរក​​មិត្ត​ភក្តិ​ សប្បុរសជន ក្នុង​ស្រុក​​និង​អន្តរជាតិ​ រួម​ដៃ​គ្នា​កសាង​មូលដ្ឋាន​មួយ​​​សម្រាប់​កុមារ​កំព្រា​។ មកដល់ចុង​​ឆ្នាំ​២០១៦  មជ្ឈមណ្ឌល​ចិញ្ចឹម​ថែទាំ​និង​អប់រំ​កុមារកំពា្រ​ស្រុក​កឹនយ៉ួក​ (Can Giuoc)​ ខេត្ត​ឡុង​អាន (Long An) ​​បាន​​បង្កើត​ឡើង​និង​ដាក់​ឱ្យ​ដំណើរ​ការ​។ មជ្ឈមណ្ឌល​មាន​ផ្ទៃដី​ជាង​២០០០ម៉ែត្រ​ការេ​ រួមមាន​អគារ​កម្ពស់​៣ជាន់ មាន​លទ្ធភាព​ទទួល​និង​ចិញ្ចឹម​កុមារ​ប្រហែល​១០០នាក់​។ សព្វថ្ងៃ​ មជ្ឈមណ្ឌល​មាន​បុគ្គលិក​និង​អ្នក​ស្មគ្រ​ចិត្ត​១១នាក់ ចូលរួម​ថែទាំ​កុមារ​កំព្រា​១១នាក់ ក្នុងនោះ​មាន​កុមារ​តូចបំផុត​ទើប​មាន​អាយុ​៥ខែ​ ធំបំផុត​មានអាយុ​២.៥ឆ្នាំ​។​

រួម​ដំណើរ​នឹង​លោក​ Marc De Muynck ក្នុង​សកម្មភាព​ថែទាំ​កុមារកំព្រា​ គឺ​លោក​ស្រី ​យឿង​ គីម​ឡៀន​ (Duong Kim Lien) សហស្ថាបនិក​មជ្ឈមណ្ឌល​ចិញ្ចឹម​ថែទាំ​និង​​អប់​រំ​កុមារ​កំព្រា​ស្រុក​កឹន​យ៉ួក (Can Giuoc)​។ ស្គាល់​លោក​ Marc De Muynck ច្រើន​ឆ្នាំទៅហើយ​​ មុនពេល​រួម​ដំណើរ​ក្នុង​សកម្មភាព​សប្បុរសធម៌​ លោកស្រី​ឡៀន​ (Lien) បាន​ជំនួយ​លោក​យ៉ាង​ច្រើន​ក្នុង​សកម្មភាព ​នៅ​ប្រទេសវៀតណាម​ ពិសេស​​ចំពោះ​ជនបរទេស​ម្នាក់​។ “ថែទាំ​កុមារ​នៅ​មជ្ឈមណ្ឌល ​ក៏ដូច​ជា​ខ្លួន​ថែទាំ​កូន​នៅ​ឯផ្ទះ​អញ្ចឹង​ដែរ​ លោក​ស្រី​ចែក​រំលែក​។

នៅ​មជ្ឈមណ្ឌល​ លោក​ Marc De Muynck និង​លោកស្រី​ឡៀន​ (Lien) បាន​ចាត់ទុក​ជា​ឪពុក​ម្តាយរបស់​​កុមារ​នៅទីនេះ​។ ហេតុនេះ​ ពេល​ធ្វើ​សំបុត្រ​កំណើតឱ្យ​កុមារ​ទាំងនេះ សុទ្ធតែយកត្រកូល​យឿង​ (Duong) ជា​ត្រកូល​របស់​​លោកស្រី​ឡៀន (Lien) ​ឈ្មោះ​កណ្តាល​គឺ​មិញ​ (Minh) ឈ្មោះ​នៅ​ប្រទេស​​វៀតណាម​​របស់​លោក​ Marc De Muynck។​ ពេលខ្ញុំ​​សួរ​លោក​ទទួលបាន​អ្វី​ អំពីការ​ងារ​ដែល​កំពុង​ធ្វើ​ លោក​ Marc De Muynck ស្រទន់​ចែក​រំលែកថា៖​​ “ខ្ញុំ​ទទួលបាន​ស្នាម​ញញឹម​នៃកុមារ​ពេល​ជូន​ឧបករណ៍​សិក្សា​ ជាមួយ​នឹង​កែ​វភ្នែក​ថ្លា​យង់​។​ ក្តី​សប្បាយ​រីករាយ​នៃ​អ្នក​មិនធ្លាប់​ស្គាល់​ ពេល​ខ្ញុំ​ជូន​ឱសថទៅ​​​ពួក​គាត់​ ហើយ​ជួនកាលទឹក​ភ្នែក​រំភើប​សប្បាយ​ ពេល​ខ្ញុំ​ជូន​គ្រួសារនូវ​​ផ្ទះ​សប្បុរសធម៌​​មួយ​ខ្នង​”​៕​


 

អត្ថបទ​៖ សើន​ងៀ រូបថត៖ សើន​ងៀ និង​ឯកសារ​
 

Hanoi Brass Community - ទីតំណចំណង់ចំណូលចិត្តសិល្បៈត្រែស្ពាន់

Hanoi Brass Community - ទីតំណចំណង់ចំណូលចិត្តសិល្បៈត្រែស្ពាន់

Hanoi Brass Community បាននិងកំពុងជាទីកន្លែងសម្រាប់ប្រគំតន្រ្តីដ៏ចំណាប់អារម្មណ៍មួយ សម្រាប់​​ជនបរទេសកំពុងរស់នៅក្រុងហាណូយ ដែលមានចំណូលចិត្តលេងត្រែស្ពាន់ បានរួមគ្នាប្រគំនូវ​ទំនុកបទភ្លេងមិត្តភាពអន្តរជាតិ នៅវៀតណាម។

Top